Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

កំពង់ឆ្នាំង

...

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងចែកអំណោយជនងាយរងគ្រោះនៅស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង ៖ កាលពីថ្ងៃទី ៣ ខែ មករា ឆ្នាំ២០១៧ លោកជំទាវ កែវ ច័ន្ទមុនី អនុប្រធាន​កិត្តិយស​សាខាខេត្តកំពង់ឆ្នាំង និងឯកឧត្តម អ៊ុន សំអុល ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ សមាជិក សមាជិការគណៈកម្មាធិការសាខា ប្រធានអនុសាខា ក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះ​សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិតជាប្រធាន ជូនដល់ជនចាស់ជរាគ្មានទីពឹង ស្ត្រីម៉េមាយកូនច្រើនក្នុងបន្ទុក ជនពិការ អ្នកផ្ទុក​មេរោគអេដស៏ និងជំងឺអេដស៏សរុបចំនួន ១០៧គ្រួសារ ស្ថិតនៅ៩ឃុំ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹក​ពីសំណាក់​​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនចាស់ជរាគ្មានទីពឹង ស្ត្រីម៉េមាយ ជនពិការ អ្នកផ្ទុកមេរោគអេដស៏ និងជំងឺអេដស៏ ជនរងគ្រោះ និងជនងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ដូចទិសស្លោកមួយពោលថា ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

អំណោយដែលផ្ដល់ជូនក្នុង ១គ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស មុង១ ភួយ១ ក្រមារ១ សារុង១ និងថវិកាចំនួន ២០,០០០រៀល៕

 

...

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកជលគីរី ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង

ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៦ នេះ ឯកឧត្តម​ អ៊ុន សំអុល​ ប្រធាន​គណៈកម្មាធិការសាខា​ បាន​ចុះសួរសុខទុក្ខ​ និង​បាននាំយក​អំណោយ​មនុស្សធម៌ ​មកចែកជូន​គ្រួសាររងគ្រោះ​ដោយខ្យល់កន្រ្ទាក់​របើក​ដំបូលផ្ទះ ​និងរលំដួល​ដល់ដី ​សរុបចំនួន ២៣គ្រួសារ​ នៅភូមិឫស្សីដង្កួច​​ឃុំជលសា ​ស្រុកជលគិរី។

 

​អំណោយ​ដែលបាន​ផ្តល់ជូនគ្រួសារ​នីមួយៗ​ទទួលបាន​ ៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា)។ ដោយឡែក អ្នកផ្ទះរលំដួលដល់ដី ២គ្រួសារ ទទួលបានតង់មួយ និងថវិកា ៥ម៉ឺនរៀលបន្ថែម៕