Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

កំពង់ឆ្នាំង

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រៀបចំពិធីសូត្រមន្តចម្រើនព្រះជន្មថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

សាខាកក្រកខេត្តកំពង់ឆ្នាំង ៖ កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០១៨ ​សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសូត្រមន្ត​ចម្រើនព្រះជន្ម​ថ្វាយព្រះពរ សម្តេច​ព្រះមហាក្សត្រី ​នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ​ខ្មែរ និងជាព្រះប្រធាន​កិត្តិយសកាកបាទក្រហម​កម្ពុជា។

ពិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញ​ចូលរួមពី ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសាខា និងលោកជំទាវ កែ​ ច័ន្ទមុនី​ អនុប្រធានកិត្តិយស​សាខា រួមជាមួយនឹង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការ​សាខា អនុសាខា​កាកបាទក្រហមកម្ពុជា ៨ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ​យុវជនសហភាពសហព័ន្ធ​យុវជនកម្ពុជា យុវជនកាយរិទ្ធ​ អ្នកស្ម័គ្រចិត្ត​ យុវជនកាកបាទក្រហមកម្ពុជា បងប្អូន​ប្រជាពលរដ្ឋពុទ្ធបរិស័ទ និងសាសនិកខ្មែរ​ឥស្លាមសរុបចំនួន ៦៧៤នាក់។

ពិធីបុណ្យនេះ បានប្រារព្ធឡើង​ដោយព្រះរាជពិធី​ថ្វាយគ្រឿង​សក្ការៈបូជា ថ្វាយ​ចំពោះព្រះពុទ្ធរូបស្នងអង្គព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង​ និងបានប្រារព្ធនូវបទ​មនសិការថ្វាយបង្គំ ព្រះសមាទានសីល ដើម្បីគោរពរំឭក​ដល់គុណបុណ្យ​ព្រះរតនត្រ័យ កែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ព្រមទាំងបាននិមន្តព្រះសង្ឃចំនួន ៩អង្គ ស្វាធ្យាយ​ជយន្តោ ចម្រើនព្រះបរិត្ត ពុទ្ធពរ ជ័យមង្គល ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមសម្ដេចព្រះមហាក្សត្រី បានប្រកបតែនឹងសិរីសួស្តីជ័យមង្គល និងព្រះពុទ្ធពរគ្រប់​ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

សាខាកក្រកខេត្តកំពង់ឆ្នាំងចុះសួរសុខទុក្ខ ជនពិការ

សាខាកក្រក​ខេត្តកំពង់ឆ្នាំង​ ៖​ នៅថ្ងៃទី​ ៧ ខែ មករា​ ឆ្នាំ២០១៨ នេះ​ សម្តេច​ចៅហ្វាវាំង ​គង់ សំអុល អនុប្រធាន​អចិន្រ្តៃយ៍​ កាកបាទក្រហមកម្ពុជា​ បានអញ្ជើញ​ជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងចែកអំណោយ​ជូន​ ជនពិការ​ចំនួន ១០០ គ្រួសារ ដែល​ពិធីនេះប្រព្រឹត្ត​ទៅនៅសាលា​ខេត្តកំពង់ឆ្នាំង​។

 

ក្នុងនោះ​ផងដែរ សម្តេចចៅ​ហ្វាវាំង បានផ្តាំផ្ញើ​សារនឹករលឹក​ និងសួរសុខ​ទុក្ខបងប្អូន​ជនពិការ ពីសំណាក់​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា ឱ្យបងប្អូន​ ចេះថែរក្សា​សុខភាព នឹងចេះគោរព​ច្បាប់ចរាចរណ៍​ឱ្យបានល្អ ។

 

គ្រួសារនីមួយៗទទួលបាន​ ៖​ អង្ករ ៣០ គ.ក ,មី​ ១ កេស​ ត្រីខ ១ យួរ, ឃីត ១ កញ្ចប់, ទឹកសុទ្ធ ១ ដប, នំប័ុង ១ ដើម និង​ ថវិកាចំនួន ៤ ម៉ឺនរៀល (ក្នុងនោះថវិកាសម្តេចផ្ទាល់ម្នាក់២០ ០០០រៀល) ។

 

ជនពិការចំនួន ១០០ គ្រួសារសប្បាយ​ចិត្ត រីករាយ​យ៉ាងខ្លាំង ដែលបាន​ទទួលអំណោយមនុស្សធម៌នេះ ​និងសូមជូនពរជ័យ​ដល់សម្តេច ព្រមទាំងថ្នាក់ដឹកនាំ​ទាំងអស់ជួបប្រទះនូវព្រះពុទ្ធពរទាំងបួន​ប្រការគឺ អាយុ​ វណ្ណៈ សុខៈ ពលៈ កុំបីអាក់ខានឡើយ៕

គ្រួសារងាយរងគ្រោះបំផុតនៅខេត្តកំពង់ឆ្នាំងទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី ៨ ខែ​ វិច្ឆិកា ឆ្នាំ ២០១៧  សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តកំពង់ឆ្នាំង ​ដឹកនាំដោយ​ លោកជំទាវ កែ​ ច័ន្ទមុនី អនុប្រធាន​កិត្តិយសសាខា ​រួមដំណេីរដោយ​ លោក លោកស្រី ជាសមាជិក​ សមាជិកា​គណៈកម្មាធិការ​សាខា ក្រុមប្រតិបត្តិ​សាខា បានអញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ជូនដល់​គ្រួសារងាយ​រងគ្រោះបំផុត​ចំនួន ២គ្រួសារ ស្ថិតនៅ២ភូមិ ២ឃុំ ស្រុករលាប្អៀរ ​ខេត្តកំពង់ឆ្នាំង។

 

នាឱកាសនោះ លោកជំទាវ ​បានពាំនាំ​នូវប្រសាសន៍ផ្ដាំផ្ញើ​សាកសួរសុខទុក្ខ​និងក្ដីនឹករលឹក​ពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល​ សម្ដេចតែងតែ​គិតគូរសុខទុក្ខបងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែលមាន​ទុក្ខលំបាក ជនងាយ​រងគ្រោះគ្រប់​ប្រភេទ ដោយ​មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ​ពណ៍សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ។

 

អំណោយដែល​ទទួលបានរួមមាន ៖ អង្ករ ៣០គីឡូក្រាម ត្រីខ ​១យួរ មី ១កេស ឃីត១ និងថវិកាចំនួន​ ៥០,០០០រៀលផងដែរ៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងចែកអំណោយជនងាយរងគ្រោះនៅស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង ៖ កាលពីថ្ងៃទី ៣ ខែ មករា ឆ្នាំ២០១៧ លោកជំទាវ កែវ ច័ន្ទមុនី អនុប្រធាន​កិត្តិយស​សាខាខេត្តកំពង់ឆ្នាំង និងឯកឧត្តម អ៊ុន សំអុល ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ សមាជិក សមាជិការគណៈកម្មាធិការសាខា ប្រធានអនុសាខា ក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះ​សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិតជាប្រធាន ជូនដល់ជនចាស់ជរាគ្មានទីពឹង ស្ត្រីម៉េមាយកូនច្រើនក្នុងបន្ទុក ជនពិការ អ្នកផ្ទុក​មេរោគអេដស៏ និងជំងឺអេដស៏សរុបចំនួន ១០៧គ្រួសារ ស្ថិតនៅ៩ឃុំ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹក​ពីសំណាក់​​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនចាស់ជរាគ្មានទីពឹង ស្ត្រីម៉េមាយ ជនពិការ អ្នកផ្ទុកមេរោគអេដស៏ និងជំងឺអេដស៏ ជនរងគ្រោះ និងជនងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ដូចទិសស្លោកមួយពោលថា ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

អំណោយដែលផ្ដល់ជូនក្នុង ១គ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស មុង១ ភួយ១ ក្រមារ១ សារុង១ និងថវិកាចំនួន ២០,០០០រៀល៕

 

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកជលគីរី ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង

ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៦ នេះ ឯកឧត្តម​ អ៊ុន សំអុល​ ប្រធាន​គណៈកម្មាធិការសាខា​ បាន​ចុះសួរសុខទុក្ខ​ និង​បាននាំយក​អំណោយ​មនុស្សធម៌ ​មកចែកជូន​គ្រួសាររងគ្រោះ​ដោយខ្យល់កន្រ្ទាក់​របើក​ដំបូលផ្ទះ ​និងរលំដួល​ដល់ដី ​សរុបចំនួន ២៣គ្រួសារ​ នៅភូមិឫស្សីដង្កួច​​ឃុំជលសា ​ស្រុកជលគិរី។

 

​អំណោយ​ដែលបាន​ផ្តល់ជូនគ្រួសារ​នីមួយៗ​ទទួលបាន​ ៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា)។ ដោយឡែក អ្នកផ្ទះរលំដួលដល់ដី ២គ្រួសារ ទទួលបានតង់មួយ និងថវិកា ៥ម៉ឺនរៀលបន្ថែម៕