Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

កំពង់ឆ្នាំង

សាខាកក្រកខេត្តព្រះសីហនុចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ

សាខាកក្រកខេត្តព្រះសីហនុ ៖ ដើម្បី​អបអរសាទរ​ទិវាជាតិសុខភាព​មាតា ទារក និង​កុមារ ក្នុងនាម     សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទក្រហម​កម្ពុជា និងជា​ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដើម្បីសុខភាព​ស្រ្តី និងកុមារ នៅព្រឹកថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨ សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ ដឹកនាំដោយ​ឯកឧត្តម លូ គីមឈន់ ប្រធាន​គណៈកម្មាធិការសាខា សមាជិក​គណៈកម្មាធិការ​សាខា មន្រ្តីសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា ជូនដល់ស្រ្តីសម្រាលកូន​ទីទ័លក្រ ចំនួន ២៩គ្រួសារ និងអ្នកជំងឺទីទ័លក្រ ៣៣គ្រួសារ ស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម​ប្រធាន បានពាំនាំនូវ​ប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ​និងក្តីនឹករលឹក​ពីសំណាក់ឯកឧត្តមប្រធាន​កិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែតែង​គិតគូរពីសុខទុក្ខ​របស់បងប្អូន​ប្រជាពលរដ្ឋ​ងាយរងគ្រោះ និងរងគ្រោះដោយសារ​គ្រោះមហន្តរាយផ្សេងៗ ពិសេសស្រ្តី និងកុមារ ដោយមិនប្រកាន់​រើសអើងវណ្ណៈ ពូជសាសន៍ ព័រណ៍សម្បុរ​ឬនិន្នាការ​នយោបាយអ្វីឡើយ។ ឯកឧត្តមប្រធាន ក៌បានពាំនាំ​នូវអនុសាសន៌សម្តេចប្រធានជូនដល់បងប្អូនទាំអស់ 


១.សូមឲ្យស្ត្រីមានគភ៌​ទៅពិនិត្យសុខភាព​នៅមន្ទីរពេទ្យ ឲ្យបានទៀងទាត់
២.សូមឲ្យស្រ្តីទាំអស់ទៅ​សំរាល​នៅមន្ទីរពេទ្យ ជាមួយគ្រូពេទ្យជំនាញ
៣.ត្រូវពិនិត្យសុខភាពក្រោយ​សំរាលទាំងមាតា និងទារក និងទទួលថ្នាំបង្ការដល់ទារក
៤.ត្រូវតែបំបៅទឹក​ដោះម្តាយតែ​មួយមុខ រហូតដល់រយះពេល ៦ខែ
៥.សូមយកទារកទៅមន្ទីរពេទ្យ​ជាបន្ទាន់ នៅពេលមាន​សញ្ញាណគ្រោះថ្នាក់អ្វីមួយកើតឡើង។

អំណោយមនុស្សធម៌​ដែលបានផ្តល់ជូន​ដល់ស្រ្តីសំរាលកូ​នក្នុងមួយគ្រួសារមាន ៖ ឃីតសំរាប់ម្តាយ១ (ភួយ១ សារុង១ ក្រមា១ មុង១) ឃីតសំរាប់ទារក១ (ខោទឹកនោម ១ដុំ សាប៊ូ ១ដប ម្សៅ ១ដប កន្សែងពោះគោ១ អាវទារក២ ស្រោមដៃ ២គូ ស្រោមជើង ២គូរ) និងថវិកាចំនួន ៥០,០០០រៀល។
រីឯអ្នកជំងឺក្រីក្រចំនួន​ ៣៣គ្រួសារ ទទួលបាន​ថវិកាក្នុងមួយគ្រួសារៗចំនួន ២០,០០០រៀល៕

ពិធីប្រកាសលទ្ធផលឆ្នោតវត្ថុលើកទី១៤របស់សាខាកាកបាទក្រហកម្ពុជាខេត្តបាត់ដំបង

សាខាកក្រកខេត្តបាត់ដំបង,នៅព្រឹថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៨ សាខាកាកបាទក្រហកម្ពុជា​ខេត្តបាត់ដំបង​បានរៀបចំ​ពិធីប្រកាស​លទ្ធផលចេញឆ្នោត​វត្ថុអនុស្សាវរីយ៍​លើកទី១៤ឆ្នាំ២០១៨ ដោយមានវត្តមានលោក កាក់ សិលាសមាជិកគណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជាខេត្ត​តំណាងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា​ និងមាន​ការអញ្ជើញចូលរួម​ពីលោកលោក​ស្រីមន្រ្តីរាជការ តំណាង​មន្ទីរស្ថាប័នជុំវិញខេត្ត​តំណាង​អនុសាខាស្រុក​/ក្រុង​លោកគ្រូអ្នកគ្រូ​ទីប្រឹក្សា យុវជន និងសិស្សានុសិស្សសរុប១៥០នាក់ ។​ ការចេញឆ្នោតវត្ថុ​អនុស្សាវរីយលើកទី១៤ឆ្នាំ២០១៨នេះ គឺធ្វើឡើងដើម្បីស្វែងរក​ចំណូលបន្ថែម​ដែលបានមកការ​ចលនាសប្បុរសជន​តាមរយៈការលក់​សន្លឹកឆ្នោត​វត្ថុក្រៅពីចំណូល​ផ្សេងៗទៀត ចំពោះរង្វាន់​ឆ្នោតវត្ថុឆ្នាំ២០១៨នេះមានចំនួន ១០មុខ​ក្នុងនោះមានរង្វាន់ធំ​ម៉ូតូ Honda Wave ចំនួន ២រង្វាន់ ទូរសព្ទដៃ Samsung S8​ចំនួន៤រង្វាន់​,ទូរទស្សន៍​Pro Theatre ៤៣អ៉ីង​៤រង្វាន់​ព្រមទាំងរង្វាន់ជាច្រើនទៀតសរុប ១២៨០រង្វាន់​។​

 

ថ្លែងក្នុងឱកាសនោះ​លោក កាក់សិលា ​បានបញ្ជាក់ថា៖ជារៀងរាល់ឆ្នាំ សាខា​កាកបាទក្រហមកម្ពុជា ខេត្ដបាត់ដំបង តែងតែរៀបចំ​សកម្មភាពស្វែង​រកមូលនិធិ​គ្រប់សកម្មភាព​តាមរយៈ ,ទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទ ក្រហម៨ឧសភា ប្រចាំឆ្នាំ ,ការដាក់ហិបវិភាគទានតាមវត្តអារាម ,​រមណីយដ្ឋាន ,សណ្ឋារគារ​ផ្សេង ,ការជួលសាល​រៀបអាពាហ៍ពិពាហ៍,របាំងត្រុដិ​ជូនពរ ជាពិសេស​ការចេញឆ្នោតវត្ថុប្រចាំឆ្នាំ​នាពេលនេះជាដើម ទាំងនេះគឺជា ការរីកចម្រើន​នូវការ​ផ្កួចផ្ដើមគំនិត​ស្វែងរកមូលនិធិរបស់សាខាក្នុងសកម្មភាព​ដើម្បីពង្រឹងផ្នែកធនធានមនុស្ស ការលើកទឹកចិត្ដដល់មន្ដ្រី បុគ្គលិកដែលមានស្នាដៃ និងធ្វើការ​អភិវឌ្ឍន៍ ស្ថាប័នតាម​ផែនការយុទ្ធសាស្ដ្រ​យូរអង្វែងរបស់​សាខាខេត្ត។

 

សាខាកក្រកខេត្តព្រៃវែងបានអញ្ជើញប្រគល់ផ្ទះជូនដល់គ្រួសារក្រីក្រគ្មានទីពឹង ចំនួន ២គ្រួសារ នៅស្រុកពាមជរ

សាខាកក្រកខេត្តព្រៃវែង៖ នៅព្រឹក​ថ្ងៃអង្គារ ០៦កើត ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹង​ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៨ សាខាកាកបាទ​ក្រហមកម្ពុជា ខេត្តព្រៃវែង ដឹកនាំ​ដោយ ឯកឧត្តម ជា សុមេធី ប្រធាន​គណៈកម្មាធិការសាខា​ និងសហការី បានអញ្ជើញចុះ​សំណេះ​សំណាល សួរសុខទុក្ខ និងប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពី​ឈើ ជញ្ជាំងនិងដំបូលប្រក់​សង្កសី និងបង្គន់អនាម័យ ចំនួន ២បង្គន់ ជាអំណោយ​របស់​សាខាខេត្ត ជូនដល់​គ្រួសារក្រីក្រគ្មាន​ទីពឹង ចំនួន ២គ្រួសារ នៅស្រុកពាមជរ ៖


១- ឈ្មោះ អៀម ផេន ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅ​ភូមិស្វាយចេក ​ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ទទួលបានផ្ទះ ១ខ្នង មានលេខកូដ ៥៨ និងបង្គន់ ​មានលេខកូដ ៥១។


២- ឈ្មោះ អ៊ឹម ឡេង ភេទស្រី អាយុ ៧៤ឆ្នាំ រស់នៅ​ភូមិព្រែកត្រែង ​ឃុំអង្គរអង្គ ស្រុកពាមជរ​ ខេត្តព្រៃវែង ទទួលបានផ្ទះ ១ខ្នង មាន​លេខកូដ ៥៩ និងបង្គន់ មានលេខកូដ ៥២។

 

ក្រៅពីការផ្តល់ផ្ទះ និងបង្គន់​អនាម័យ សាខាបានផ្តល់ជូននូវ​អំណោយ​​បន្ថែមទៀត​ដោយក្នុង ១គ្រួសារទទួលបាន​​ អង្ករ ២៥គក កន្ទេល ០១ ឃីត ០១កញ្ចប់ មី ០១កេស ត្រីខ ១០កំប៉ុង និងថវិកា ចំនួន ២០០,០០០រៀល (ថវិកាសាខា ១០០,០០០រៀល និងថវិកា ឯកឧត្តម ជា សុមេធី ១០០,០០០រៀល)។

 

សាខាកក្រកខេត្តកំពង់ស្ពឺចុះសួរសុខទុក្ខស្រ្តីសម្រាលកូន និងទីទ័លក្របំផុតនៅស្រុកឱរ៉ាល់

សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីរសៀល​ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៨ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំ​ដោយលោកស្រី អោម ចន្នា នាយិកា​សាខា និងសហការី បានអញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌របស់​កាកបាទក្រហម​កម្ពុជា ជូនដល់ស្រ្តីសម្រាល​កូន និងទីទ័លក្របំផុត​ចំនួន ៣គ្រួសារ (ក្នុងនោះកូនភ្លោះ៣នាក់ ១គ្រួសារ កូនភ្លោះ២នាក់ ១គ្រួសារ និងកូន១នាក់ ១គ្រួសារ) ស្ថិតនៅឃុំ រស្មីសាមគ្គី និងឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។

 

ក្នុងឱកាសនោះ​ដែរ លោកស្រី​នាយិកា បានពាំនាំ​នូវប្រសាសន៍​ផ្តាំផ្ញើសួរសុខទុក្ខ​និងក្តីនឹករលឹកពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម​កម្ពុជា ដែល​ជានិច្ចកាលសម្តេចតែតែង​គិតគូរពីសុខទុក្ខ​របស់បងប្អូន​ប្រជាពលរដ្ឋងាយ​រងគ្រោះ និងរងគ្រោះ​ដោយសារគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់​រើសអើងវណ្ណៈ ពូជសាសន៍ ព័រណ៍សម្បុរ​ឬនិន្នាការ​នយោបាយអ្វីឡើយ។

 

អំណោយដែល​បានផ្តល់ជូនគ្រួសារ​នីមួយៗមានដូចតទៅ៖
_ស្ត្រីសម្រាលកូនភ្លោះ ៣នាក់ ៖ អង្ករ ៥០គីឡូក្រាម ត្រីខ ២០កំប៉ុង ទឹកត្រីទឹកស៊ីអ៉ីវ ២យួរ ទឹកដោះគោ ២កំប៉ុង មី ២កេស ប្រេងឆា ២ដប នំធុង ២ធុង ឃីតកូនក្មេង ៣កញ្ចប់ និងថវិកាចំនួន១៥០,០០០រៀល។


_ស្ត្រីសម្រាលកូនភ្លោះ២នាក់ ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ប្រេងឆារ ១ដប ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ នំធុង ១ធុង ទឹកដោះគោ​ ១កំប៉ុង ត្រីខ ១០កំប៉ុង ឃីតកូនក្មេង ២កញ្ចប់ និងថវិកាចំនួន១០០,០០០រៀល។


_ស្ត្រីសម្រាលកូន១នាក់ ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៉ីអ៉ីវ១យួរ នំធុង ១ធុង ទឹកដោះគោ ១កំប៉ុង ឃីតកូនក្មេង១កញ្ចប់ និងថវិកាចំនួន
៥០,០០០រៀល៕

 

សាខាកក្រកខេត្តព្រៃវែងប្រគល់ផ្ទះចំនួន៣ខ្នងជូនដល់គ្រួសារក្រីក្រគ្មានទីពឹងនៅស្រុកកំពង់ត្របែក

សាខាកក្រកខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃចន្ទ ០៥កើត ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៨ សាខាកាកបាទក្រហម កម្ពុជា ខេត្តព្រៃវែង ដឹកនាំដោយ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍​គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធាន​គណៈកម្មាធិការសាខា និង សហការី បានអញ្ជើញចុះ​សំណេះ​សំណាល សួរសុខទុក្ខ  និងប្រគល់ផ្ទះ  ចំនួន ៣ខ្នង ទំហំ ៤មx៦ម ធ្វើអំពី ឈើ ជញ្ជាំងនិង ដំបូលប្រក់សង្កសី  និងបង្គន់អនាម័យ ចំនួន ២បង្គន់ ជាអំណោយ​របស់​សាខាខេត្ត  ជូនដល់​គ្រួសារក្រីក្រគ្មាន​ទីពឹង ចំនួន ៣គ្រួសារ  នៅស្រុកកំពង់ ត្របែក ៖
១- ឈ្មោះ កៅ ប៉ិច ភេទស្រី អាយុ ៧៥ឆ្នាំ រស់នៅ​ភូមិតាកែវ ឃុំពាមមន្ទារ  ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទទួលបានផ្ទះ ១ខ្នង មាន លេខកូដ ៥៣ និងបង្គន់ មានលេខកូដ ៤៧។
២- ឈ្មោះ អ៊ាង សុឃា ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅ​ភូមិដូង​ឃុំព្រៃឈរ ស្រុកកំពង់ត្របែក  ខេត្តព្រៃវែង ទទួលបានផ្ទះ ១ខ្នង មានលេខកូដ ៥៤ ។
៣- ឈ្មោះ ឃីម លី ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅ​ភូមិឆ្វាង ឃុំប្រធាតុ  ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទទួលបានផ្ទះ ១ខ្នង មានលេខកូដ ៥៥ និងបង្គន់ មានលេខកូដ ៤៨។

ក្រៅពីការផ្តល់ផ្ទះ និងបង្គន់ អនាម័យ សាខាបាន ផ្តល់ជូននូវ​អំណោយ​​បន្ថែមទៀត​ដោយក្នុង ១គ្រួសារទទួលបាន​​ អង្ករ ២៥គក  កន្ទេល ០១ ឃីត ០១កញ្ចប់ មី ០១កេស ត្រីខ ១០កំប៉ុង  និងថវិកា ចំនួន ១០០,០០០រៀល។

 

1 2 3 4 5 Next Last