Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

កំពង់ចាម

ខេត្តកំពង់ចាមប្រគល់ផ្ទះជូនប្រជាជនងាយរងគ្រោះបំផុតនៅស្រុកកោះសូទិន

សាខាកក្រក ខេត្តកំពង់ចាម ៖ ​នៅ​រសៀល​ថ្ងៃទី​ ២៩​ ខែ​មេសា ​ឆ្នាំ​២០១៧​ ឯកឧត្តម​ ជឹម លាវ​ អនុប្រធាន​គណៈកម្មាធិការ​សាខា ​និង​ក្រុម​ការងារ​សាខា​ អនុសាខា​ស្រុកកោះសូទិន​ បានចុះ​ជួប​សំណេះ ​សំណាល​ និង​ប្រគល់​ផ្ទះកាកបាទក្រហម​ជូនប្រជាពលរដ្ឋ​ ៦ខ្នង ដល់​ប្រជាពលរដ្ឋ​ ៦គ្រួសារ​ក្នុងនោះ​ នៅឃុំ​ពាម​ប្រធ្នោះ​ចំនួន ៣គ្រួសារនិង​ឃុំមហាខ្ញូង​ចំនួន២គ្រួសារ​ក្នុងស្រុក​កោះសូទិន ​និងមាន​ប្រជាជន​ចូលរួម ចំនួន១៧នាក់។

នាឱកាសនោះ ​ឯកឧត្តម ​បានមាន​ប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខ​ និងចូលរួម​ត្រេកអរ​ ដែលបងប្អូន​ទទួលបាន​ផ្ទះនេះ ​ពីសំណាក់ ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ជានិច្ចកាល​យកចិត្តទុកដាក់​ និងផ្តល់​ក្តីអាណិត​ ស្រឡាញ់ ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ និងងាយរងគ្រោះ​គ្រប់​ប្រភេទ គ្រប់ពេល​វេលា ទីកន្លែង គ្រប់ស្រទាប់​វណ្ណៈ ដោយពុំមានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

ក្រៅពីផ្តល់ផ្ទះ ក៍មាន​សំភារ:ផ្សេង​ទៀតរួមមាន អង្ករក្នុង១គ្រួសារ ២៥ គីឡូ មី ១កេះ ត្រីខកំប៉ុង១យួ ភួយ១ មុង១ សារ៉ុង១ ក្រម៉ា១និង ថវិកាមួយចំនួន ។

 

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពីសាខាកក្រកខេត្តកំពង់ចាម

នៅរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដឹកនាំដោយ​លោក យូ ស្រ៊ុន នាយកសាខា រួមជាមួយសមាជិក សមាជិកា អនុសាខាស្រុកកំពង់សៀម បានចុះសួរ​សុខទុក្ខប្រជាពលរដ្ឋ និងចែកអំណោយមនុស្សធម៌របស់សាខា-អនុសាខាជូនប្រជាពលរដ្ឋដែល​រងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៩គ្រួសារ កាលពីល្ងាចថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៦ បណ្តាល​ឲ្យរបើកដំបូលធ្ងន់ធ្ងរ១ខ្នងផ្ទះ និងប៉ះពាល់ចំនួន៨ខ្នងផ្ទះ។

 

ក្នុងឱកាសនោះដែរ​ លោកនាយកសាខា​ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ឯកឧត្តម លន់ លឹមថៃ ប្រធានគណៈកម្មាធិការសាខា យកចិត្តទុកដាក់ខ្ពស់អំពីខ្យល់កន្រ្តាក់ដែលតែងតែ​កើតមាន​នៅរដូវវស្សា និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាព ហូបស្អាត ផឹងស្អាត​កុំឲ្យមានជំងឺឆ្លងផ្សេងៗនិងគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា។

 


គ្រួសាររបើកដំបូល​ធ្ងន់ធ្ងរ​ទទួលបាន៖ ស័ង្កសី៣មចំនួន២០សន្លឹក ទឹកសុទ្ធ២យួរ និងថវិកា​ចំនួន១០ម៉ឺនរៀលព្រមទាំងទទួលបានអំណោយពីព្រះសង្ឃគង់វត្តជ័យគីរី(វត្តភ្នំហាន់ជ័យ) អង្ករ៥០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ថវិកា២ម៉ឺន និងអនុសាខា១ម៉ឺន។ ចំណែកគ្រួសារ​ប៉ះពាល់ចំនួន៨គ្រួសារទទួលបាន៖ ថវិកា ១ម៉ឺនរៀល និងទឹកសុទ្ធ១យួរ និងអំណោយ​ព្រះសង្ឃគង់នៅវត្តជ័យគីរី(វត្តភ្នំហាន់ជ័យ) មី១កេស ទឹកត្រី១យួរ ថវិកា២ម៉ឺនរៀល៕

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចែកអំណោយមនុស្សធម៌ ជូនប្រជាជនទីទ័លក្រ នៅស្រុក ស្ទឹងត្រង់

លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ អនុប្រធានប្រចាំការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម តំណាង ឯកឧត្តម លន់ លឹមថៃ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ របស់សាខាជូនប្រជាជនទីទ័លក្រ ចំនួន ២គ្រួសារ ស្ថិតនៅភូមិ ខ្ទួយទី២ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ដែលជាគ្រួសារពិកាដៃជើងទាំង២ រស់នៅជាមួយម្តាយចាស់ជរាពិការ គ្មានទីពឹង នៅល្ងាច ថ្ងៃទី ២២ សីហា ២០១៥ ។
 
លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ងើរសាកសួរសុខទុក្ខពី សំណាក់ ឯកឧត្តម លន់ លឹមថៃ ប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេច តែងតែគិតគូរ និងយកចិត្តទុកដាក់ជាប្រចាំនូវសុខទុក្ខរបស់ប្រជាជនទីទ័លក្រ ចាស់ជរាគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ ស្ត្រីមេម៉ាយទីទ័លក្រមានកូនច្រើនជាដើម។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា អំណោយថ្ងែនេះមានតិចតួចក៏ពិតមែនតែវាអាចជួយសម្រាលនូវការលំបាករបស់បងប្អូនបានមួយរយៈដែរ ហើយអំណោយនេះគឺបានមកពីការអំពាវនាវពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត។ លោកវេជ្ជបណ្ឌិត ក៏បានផ្តាំផ្ញើរផងដែរដល់បងប្អូនទាំងអស់ឱ្យខិតខំថែរក្សាសុខភាព និងអនាម័យចៀសវាងជម្ងឺដងា្កត់ផ្សេងៗមកបៀតបៀននិង សូមកុំឱ្យអស់សង្ឃឹមក្នុងជីវិតនិងត្រូវខិតខំបង្កបង្កើនផលដើម្បីជួយសម្រាលជីវភាពរបស់បងប្អូនថែមទៀត។ 
 
អំណោយដែលបានយកមកចែកជូនក្នុងមួយគ្រួសារៗនាពេលនេះទទួលបាន៖ អង្ករ ១០០គីឡូក្រាម  មី ១កេស ត្រីខ១០ កំប៉ុង និងថវិកា ១លាន រៀល។  លោកវេជ្ជបណ្ឌិត ក៏បានជួយថវិាកសាងសង់បង្គន់អនាម័យ១ និងជួសជុលផ្ទះបាយប្រក់សង្កសីទំហំ ៣ ម៉ែត្រ x ៦ ម៉ែត្រ និង កាំជណ្តើរផងដែរ។ 
 

លោកតា ស៊ិន ស៊ាតទទួលអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

លោកវេជ្ជៈបណ្ឌិត គីម សួរភីរុណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កំពង់ចាម បាននាំយកអំណោយមនុស្សធម៌ របស់សាខាចែកជូនលោកតា ស៊ិន ស៊ាត អាយុ៧០ឆ្នាំ ដែលបានទៅរស់នៅស៊ីឈ្នួលគេចាំចំការដំឡូងដើម្បីដោះដូរបាយហូបស្ថិតនៅជិត ភូមិ ស៊ីទែន ឃុំបឹងល្វា ស្រុកសន្ទុកខេត្តកំពង់ធំ  នៅភូមិសាស្ត្រព្រំប្រទល់មុំបី គឺ ខេត្តកំពង់ចាម កំពង់ធំ និងខេត្តក្រចេះ  ។
 
មានប្រសាសន៍ក្នុងឱកាសលោកវេជ្ជៈបណ្ឌិត គីម សួរភីរុណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ងើរសាកសួរសុខទុក្ខពី សំណាក់ ឯកឧត្តម លន់ លឹមថៃ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេច តែងតែគិតគូរ និងយកចិត្តទុកដាក់ជាប្រចាំនូវសុខទុក្ខរបស់ប្រជាជនទីទ័លក្រ ចាស់ជរាគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ ស្ត្រីមេម៉ាយទីទ័លក្រមានកូនច្រើនជាដើម។
 
លោកបានបន្តទៀតថា អំណោយថ្ងែនេះមានតិចតួចក៏ពិតមែនតែវាអាចជួយសម្រាលនូវការលំបាករបស់បងប្អូនបានមួយរយៈដែរ ។ អំណោយដែលបានយកមកចែកជូនលោកតានាពេលនេះទទួលបាន៖ អង្ករ ៥០គីឡូក្រាម មី មួយកេស ត្រីខ១០ កំប៉ុង និងថវិកា ៥០ម៉ឺនរៀល ក្នុងនោះដែរ លោកស្រី ណុល ផល្លីដែលជាអ្នកជិតខាង និងមើលថែទាំលោកតាក៏បានទទួលថវិកាចំនួន ២០ម៉ឺនរៀលដែរ ។ ហើយក៏មានអំណោយរបស់អង្គការសប្បុរសធម៌ពួកបរិស័ទ្ធថ្ងៃចុងក្រោយមាន ត្រសក់ចាវចំនួន២កែវ និង ទឹកស៊ីអ៊ីវ ៦ដបផងដែរ។  
សូមបញ្ជាក់ជូនផងដែរថា ៖ លោកតា ស៊ិន ស៊ាត ត្រូវបានសាខា សំណូមពរឲ្យលោកស្រី ណុល ផល្លី ដឹកលោកតាមកកាន់ភូមិ បែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់  ដើម្បីមកទទួលអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រោះប្រពន្ធលោកយាយមានជម្ងឺត្រូវបានលោកស្រី ណុល ផល្លីយកទៅសម្រាកមន្ទីរពេទ្យរុស្សី ក្រុងភ្នំពេញជាងពីរខែមកហើយ។ 
 
 
 
 
 

ពិធីប្រគល់ផ្ទះជូនប្រជាជនទីទ័លក្រ នៅស្រុកស្ទឹងត្រង់

ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា និង ឯកឧត្តម លន់ លឹមថៃ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៦ កក្កដា ២០១៥ បានជួបសំណេះ សំណាល សួរសុខទុក្ខ និងប្រគល់ផ្ទះដល់ លោក ម៉ែន សារិទ្ធ និង លោក សយ តុល រស់នៅភូមិថ្មី ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានជីវភាពទីទ័លក្រ ដែលផ្ទះមួយខ្នងៗមានទំហំ ៥ ម៉ែត្រ កុណនឹង ៦ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ចំណាយថវិកា អស់ចំនួន ២,៩៤០,០០០ រៀល ដែលជាថវិកាផ្ទាល់របស់ឯកឧត្តម ហ៊ុន ណេង។ 
 
ក្នុងឱកាសសំណេះសំណាលនេះដែរ ឯកឧត្តម ហ៊ុន ណេង បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់ដល់ប្រជាជនងាយរងគ្រោះ និងរងគ្រោះដោយមិនគិតពីការរើសអើង ប្ញ និន្នាការអ្វីឡើយ។ ឯកឧត្តម បានសំណូមពរឲ្យប្រជាជនដែលទទួលផ្ទះនៅថ្ងៃនេះ ត្រូវចេះថែទាំ សម្អាតជាប្រចាំ សំដៅប្រើប្រាស់ឲ្យបានយូរអង្វែង និងត្រូវចេះថែទាំសុខភាព រស់នៅស្អាត ហូតស្អាត ចៀសវាងជំងឺដង្កាត់នានាមកបៀតបៀន។ 
 
នាឱកាសនោះដែរ ឯកឧត្តមបានចែកអំណោយមនុស្សធម៌ជូនក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥ គីឡូ  មី១កេស  សារុង១ ភួយ១  មុង១ ក្រមា១ ត្រីខ១០កំប៉ុង ថវិកា១០ម៉ឺនរៀល ។ ចំណែកប្រជាជនដែលបានចូលរួមក្នុងពិធីប្រគល់ផ្ទះនេះដែរមានចំនួន ១៦៥នាក់ ដែលម្នាក់ៗទទួលបាន ថវិកា១ម៉ឺនរៀល។ 
 
1 2 3 4 5 Next Last