Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

បាត់ដំបង

ប្រជាពលរដ្ឋ ទីទ័លក្រ ចាស់ជរា ទទួលអំណោយពីសាខាកក្រកខេត្តបាត់ដំបង

សាខាកក្រកខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី ២៦ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ ឈួន ទូច ប៊ុតគឹមស៊ាន អនុប្រធាន​កិត្តិយស​សាខាកាកបាទក្រហម​កម្ពុជា ខេត្តបាត់ដំបង និងសហការី ព្រមទាំង​សប្បុរសជន អញ្ចើញមកពីសហរដ្ឋ អាមេរិច បានអញ្ជើញ​ជួបសំណេះ​សំណាល​សួរសុខទុក្ខ ​និងនាំយក​អំណោយ​មនុស្សធម៌ ជូនដល់ ប្រជាពលរដ្ឋ​ ទីទ័លក្រ ចាស់ជរា ក្នុងឃុំចំនួន២ គឺឃុំឈើទាល ១០ គ្រួសារ ឃុំតាគ្រាម ចំនួន១០ គ្រួសារ ស្រុកបាណន់ ខេត្តបាត់ដំបង ។

 

មានប្រសាសន៍នាឱកាសនោះ ​លោកជំទាវ បានពាំនាំ​នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលតែងតែ​យកចិត្តទុកដាក់​គិតគូ​ចំពោះប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ​ណាមួយឡើយ។ លោកជំទាវ បានថ្លែង​អំណរគុណ​យ៉ាង​ជ្រាវជ្រៅចំពោះ សប្បុរសធម៌​មកពី​សហរដ្ឋអាមេរិក ដែលបាន​រួមចំណែកក្នុងការឧបត្ថម្ភ​តាមរយៈ សាខាខេត្តនិងបានដែលលះបង់ពេលវេលា ចូលរួមជា​មួយក្រុមការងារ​នាពេលនេះ ។

 

អំណោយមនុស្សធម៌​ដែលបានផ្ដល់ជូនមាន៖ អង្ករ៣០គឺឡូក្រាម មី១កេស ទឹកសុទ្ឌវីឃែ ១កេស សារុង១ ក្រមា១ ថវិកា២ម៉ឺនរៀល ក្នុង ឱកាសនោះផងដែលលោកជំទាវ និងសប្បុរសជនបានប្រគេន ទឹកសុទ្ធនិងបច្ច័យមួយចំនួយដល់ ព្រះសង្ឃ ក្នុងវត្តចំនួន២ គឺវត្តឈើទាល និងវត្តភ្នំខ្ពស់ និងបានឧបត្តម្ភថវិការមួយចំនួនដល់ប្រជាពលរដ្ឋ កុមារា កុមារីដែលបានចូលរួមផងដែរ 

 

សាខាកក្រក,ខេត្តបាត់ដំបងប្រារព្ធទិវាពិភពលោកវិជ្ជាសង្គ្រោះបឋម

សាខាកក្រក,ខេត្តបាត់ដំបង​នាព្រឹកថ្ងៃទី ១១ខែកញ្ញា ឆ្នាំ២០១៧នេះ ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ​ប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តបាត់ដំបង បានអញ្ចើញ​ជាគណៈអធិបតី ក្នុង​ពិធី​ទិវា​ពិភពលោក វិជ្ជាសង្គ្រោះបឋម គឺផ្តោតលើប្រធានបទ “ ការជួយសង្រ្គោះ បឋមក្នុងផ្ទះ ” ដោយមាន​ការអញ្ចើញចូលរួម លោកជំទាវ លោក លោកស្រី នាយិការ នាយក នាយកដ្ឋាន​សុខភាព​កក្រក សមាជិការ​គណៈកម្មាធិការសាខា តំណាងកាកបាទជប៉ុន សាកលវិទ្យាធិការរងមន្រ្តីរាជការ យុវជន និស្សិត អ្នកស្មគ្រ័ចិត្តកាកបាទក្រហម​កម្ពុជាសរុប​ប្រមាណជិត ២០០នាក់។ 

ទិវាពិភពលោក​វិជ្ជាសង្គ្រោះបឋម នាពេលនេះ​ធ្វើឡើង​ក្នុងគោលបំណង​សំខាន់៣គឺ ៖


១.ដើម្បីផ្សព្វផ្សាយ​ដល់ប្រជាជន​ឲ្យមានការ​យល់ដឹង​អំពីហានិភ័យ​ដែលកើតមាន​ក្នុងផ្ទះ​និងការពារ​គ្រោះថ្នាក់ ព្រមទាំងសង្គ្រោះក្នុងពេលមានរបួស។


២.លើកទឹកចិត្ត​មនុស្សគ្រប់វ័យ​ដើម្បីរៀនសូត្រ​វិជ្ជាសង្រ្គោះបឋម​ហើយពួក​គេនឹងទទួល​បានជំនាញ និងមានទំនុកចិត្តជួយ​សង្រ្គោះក្នុងស្ថានភាព​គ្រាអាសន្ន​ដែលកើតមានក្នុងផ្ទះ។


៣.ពង្រឹងសមត្ថភាព​នាទីក្នុង​ការការពារ​បុគ្គលខ្លួន​ផ្ទាល់ និងការពារ​អ្នកដ៏ទៃ​រួចផុត​ពីគ្រោះថ្នាក់ និងរងរបួសដែលកើតមាន​ឡើងក្នុង​បរិវេណផ្ទះ។កម្មវិធី​នេះប្រារព្វ​ធ្វើនៅ​សាកលវិទ្យាល័យ​គ្រប់គ្រង​និងសេដ្ឋកិច្ច ខេត្តបាត់ដំបង

 

ប្រជាពលរដ្ឋចាស់ជរា និងក្រីក្រខ្វះខាតស្បៀង ទទួលអំណោយមនុស្សធម៌ពីសាខាខេត្ត

សាខាកក្រកខេត្តបាត់ដំបង ៖ ​នាព្រឹក​ថ្ងៃទី ​២០​ខែកក្កដា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ប៊ុត គឹមស៊ាន​ ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត​បាត់ដំបង ​និង​សហការី ​បាន​ចុះ​សួរសុខទុក្ខ​ និងនាំ​យក​អំណោយ​មនុស្សធម៌​របស់សាខា​ជូនដល់​គ្រួសារ​ប្រជាពលរដ្ឋ​ចាស់ជរា ​និងក្រីក្រ​ខ្វះខាត​ស្បៀង ​ចំនួន២គ្រួសារ​រស់នៅភូមិ​បោះពោធិ៍ ឃុំ​អូរដំបង១ ស្រុកសង្កែរ​ខេត្តបាត់ដំបង ។​

 

ក្នុងឱកាស​នោះដែរ ​ឯកឧត្តម​ បានពាំនាំ​មកនូវ​ប្រសាសន៍​ផ្ដាំផ្ញើសាក​សួរសុខទុក្ខ​និង​ក្ដីនឹករលឹក​ពីសំណាក់ ​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ​ដែលជានិច្ចកាល​ សម្ដេច​តែងតែ​គិតគូ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ​ដែលមាន​ទុក្ខលំបាក​ ជនរងគ្រោះ ​ជនងាយរងគ្រោះ ​គ្រប់ប្រភេទ​ដោយមិន​ប្រកាន់រើស​អើងវណ្ណៈ ​ជាតិសាសន៍ ​ពណ៍សម្បុរ​ ឬនិន្នាការ​នយោបាយអ្វីឡើយ​ ហើយសូម​បងប្អូនប្រជាពលរដ្ឋ​ទាំងអស់​ មេត្តា​ខិតខំ​ថែរក្សា​សុខភាព​ឲ្យបានល្អ​ សម្អាត​បរិស្ថាន​ជុំវិញផ្ទះ ​មានអនាម័យ​ក្នុងការរស់នៅ ដោយប្រកាន់​ខ្ជាប់នូវ​ ហូបស្អាត ផឹកស្អាត និងរស់​នៅស្អាត។

 

អំណោយ​ដែលបាន​ផ្ដល់ជូន​រួមមាន ​៖ អង្ករ ៥០គីឡូក្រាម ត្រីខ ១០កំប៉ុង ភូយ១ ក្រមា១ មី ១កេស ទឹកបរិសុទ្ធវីឃែរ​១កេស ទឹកត្រី១យូ ទឹកស៊ីវ​១យូ និង គ្រឿង​ឧបភោគ​បរិភោគ ​សម្ភារៈប្រើប្រាស់​ ​មួយចំនួននិងថវិកា​ចំនួន​៥ម៉ឺនរៀលផងដែរ៕

បញ្ជាក់៖ ​គ្រឿងឧបភោគ​បរិភោគ ​សម្ភារៈ​ប្រើប្រាស់​ មួយចំនួន​ជាអំណោយ​ព្រះអនុគុណ​ស្រុកបវេល​តាមរយៈ​សាខាខេត្ត​។

 

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

សាខាកក្រកខេត្តបាត់ដំបង៖ ​នៅព្រឹក​ ថ្ងៃទី​ ១៣​ខែ ​ឧសភា​ ឆ្នាំ២០១៧​ ក្រុម​ការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​បាន​ ដឹកនាំ​ដោយ លោក​ ងី សែត​ អនុគណៈកម្មាធិការ​សាខា​តំណាង​ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា ​និងសហការី​ ព្រមទាំង​អនុសាខា​ស្រុក​បាន​ចុះសួរសុខ​ ទុក្ខនិងនាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ ​ចំនួន​៥០​គ្រួសារ​ ក្នុងនោះ​ធ្ងន់​ធ្ងរ​ចំនួន៩​គ្រួសារ ដែលរងគ្រោះ​ដោយខ្យល់​កន្រ្តាក់​កាលពី​យប់ថ្ងៃទី៦​ខែឧសភា​ឆ្នាំ២០១៧​ ដែលបណ្តាល​អោយឃុំចំនួន៣រងផលប៉ះពាល់​ក្នុងនោះ​ឃុំសិរី​មានជ័យ ចំនួន២០គ្រួសារ /ធ្ញន់ធ្ញ​រចំនួន៣គ្រួសារ ​សាលារៀន​មួយ/ ឃុំសន្តិភាព ចំនួន ៩គ្រួសារ​/ធ្ងន់ធ្ងរចំនួ ន២គ្រួសារ សាលារៀន​មួយ និងឃុំជ្រៃ​សីមា ចំនួន ២១គ្រួសារ ធ្ញន់ធ្ញរចំនួន៤​គ្រួសារ​នៃស្រុក​សំពៅលូ ខេត្តបាត់ដំបង ។

 

អំណោយ​ផ្តល់​ជូនក្នុងមួយ​គ្រួសារ​រួមមាន ៖ អង្ករ២៥គីឡូក្រាម មី ១០កញ្ចប់ ត្រីខ ៥កំប៉ុងទឹកបរិសុទ្ធវិឃែរ១កេស ក្រមា១ សារ៉ុង១ ទឹកក្រូច២យូ និងថវិកា ២ម៉ឺនរៀល​ផងដែរ៕បញ្ជាក់៖ទឹកក្រូច​ជាអំណោយ​ព្រះគ្រូអនុគណ​ស្រុកសំពៅលូន។

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពីសាខាកក្រកខេត្តបាត់ដំបង

សាខាកក្រកខេត្តបាត់ដំបង៖​ នៅព្រឹក​ថ្ងៃ​ទី​ ០៥​ខែ ​ឧសភា ​ឆ្នាំ២០១៧​ ក្រុម​ការងារ​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តបាត់ដំបង​បាន ដឹកនាំ​ដោយ ឯកឧត្តម ចន្ទ័ សុផល ប្រធាន​កិត្តិយស​សាខា​រួមដំណើរ​មន្រ្តី​ប្រតិបត្តិ​សាខា ព្រមទាំង​អនុសាខា​ស្រុក បានចុះ​សួរសុខ ទុក្ខ​និងនាំ​យកអំណោយ​មនុស្សធម៌​ផ្តល់​ជូនគ្រួសាររង​គ្រោះដោយ​ខ្យល់កន្រ្តាក់​ចំនួន១៥ គ្រួសារ ​ធ្ញន់ធ្ញរចំនួន​៦គ្រួសារ ​រស់នៅក្នុង​ស្រុកចំនួន​២លើឃុំ២គឺសង្កាត់វត្តគរ​ ក្រុងបាត់ដំបងចំនួន៩គ្រួសារ ធ្ញន់ចំនួន២គ្រួសារ/ ឃុំ កំពង់ព្រៀង ស្រុកសង្កែ ចំនួន៦គ្រួសារ/៤គ្រួសារ​ ដែលបានរង​គ្រោះកន្លងទៅ ។

 

អំណោយ​ផ្តល់ជូន​ក្នុងមួយគ្រួសារ​រួមមាន ៖ អង្ករ២៥គីឡូក្រាម មី ២០កញ្ចប់ ត្រីខ ១០កំប៉ុង សារ៉ុង១ ក្រមា១ ទឹកបរិសុទ្ធ​វិឃែរ១កេស និងថវិការ២ម៉ឺនរៀលផងដែរ ។ដោយឡែងសង្កាត់វត្តគរ ឯកឧត្តមប្រធានកិត្តិយស​បានបន្ថែម​ថវិកា​ផ្ទាល់ខ្លួន​ក្នុងមួយ​គ្រួសារ ១០ម៉ឺនរៀលផងដែរ ។

 

បញ្ជាក់៖សាខាខេត្តបាន​ឆ្លើយត​បភ្លាម​ៗទៅនឹង​គ្រោះមហន្តរាយ​ខ្យល់​កន្រ្តាក់​បានក្នុង​ខែមេសា ​និងដើមខែ ឧសភា ឆ្នាំ២០១៧នេះ បានចំនួន​២៧៥​គ្រួសារ ​ក្នុងនោះ​ខូចខាត​ទាំងស្រុង​ចំនួន៦៣​គ្រួសារ ​លើស្រុក\ក្រុង​ចំនួន៩រួមមាន៖ 


ស្រុកថ្មគោល ចំនួន៣៣គ្រួសារ/៤គ្រួសារ ស្រុករុក្ខគីរី៣២គ្រួសារ/ ៩គ្រួសារ , 


ស្រុកមោឬស្សីចំនួន ២៦គ្រួសារ/៥គ្រួសារ
ស្រុកសង្កែ ចំនួន៦គ្រួសារ/៤គ្រួសារ
ស្រុកគាស់ក្រឡ ចំនួន៣៥គ្រួសារ/៤គ្រួសារ 
ស្រុកបាណន់ចំនួន៤០គ្រួសា/៧គ្រួសារ 
ស្រុកភ្នំព្រឹកចំនួន៥៥គ្រួសារ/១៣គ្រួសារ
ក្រុងបាត់ដំបងចំនួន ៩គ្រួសារ/២គ្រួសារ
និងស្រុកកំរៀង ៣៩គ្រួសារ/១៦គ្រួសារ 
និងកំពុងត្រៀម​រៀបចំ​ចែក​បន្ថែម​លើស្រុក​មួយចំនួន​ដែលកំពុង​រងគ្រោះ​ដោយខ្យល់​កន្រ្តាក់ផងដែរ ។

 

1 2 3 4 5 Next Last