Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

បាត់ដំបង

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងចុះជួយច្រូតស្រូវលិចទឹកជំនន់ របស់ប្រជាពលរដ្ឋ នៅ ភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ

សាខាកក្រកខេត្តបាត់ដំបង​៖នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះឯកឧត្តម ងួន រតនៈ ប្រធាន​កិត្តិយសសាខា​កក្រកខេត្ត​រួមដំណើរដោយ​ ឯកឧត្តមបណ្ឌិត​ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តនិង ​បានដឹកនាំ​កងកម្លាំង​ មន្រ្តីប្រតិបត្តិ​សាខាអនុសាខា​អ្នកស្មគ្រ័ចិត្ត​និងមន្រ្តីរាជការ​ចម្រុះចំនួន៤៥០នាក់​ ចុះជួយច្រូតស្រូវ​លិចទឹកជំនន់​ របស់ប្រជាពលរដ្ឋ នៅចំណុច​ចុងអូរព្រែកអំបិល ​ភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ បានចំនួន​៧ហិកតា ខណៈដែលស្រែ​លិចទឹក​មានចំនួន ៣ឃុំ ក្នុងចំណោម​ឃុំទាំងអស់ នៃស្រុកឯកភ្នំ ខេត្តបាត់ដំបង។


ឯកឧត្តម​ ងួន រតនៈ បានឲ្យដឹងថា ដោយសារ​តែមានភ្លៀងធ្លាក់​ច្រើន ទឹកស្ទឹង​ហក់ឡើង មិនទាន់ស្រក ធ្វើឲ្យស្រូវ​ដែលទុំក្នុងស្រែ​របស់កសិករ​មួយចំនួន ដែលមិនទាន់​បានច្រូតប្រមូល​ផល រង​ការលិចលង់។
ឯកឧត្តម​បន្តថា ឯកឧត្តម​បានយកថ្ងៃ​អាទិត្យនេះ ដែលជាថ្ងៃ​សម្រាករបស់​មន្រ្តីរាជការ​ ដើម្បីដឹកនាំ​មន្រ្តីរាជការស៊ីវិល​ និងកងកម្លាំង ក្រុមប្រតិបត្តិ​សាខានិង អ្នកស្មគ្រ័ចិត្ត​កាកបាទក្រហម​កម្ពុជា​ខេត្តចំនួន ៤៥០នាក់ ចុះមកជួយច្រូត​ស្រូវលិចទឹករបស់​ប្រជាពលរដ្ឋ​បាន ៧ហិកតា នៅចំណុច​ចុងអូរព្រែក​អំបិល ស្ថិត​ក្នុងភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ។


ឯកឧត្តម ងួន រតនៈ​ បានបញ្ជាក់ថា ក្នុងនាម​រដ្ឋបាល​ខេត្តនិង សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តបាត់ដំបង​ ដែលជាអ្នក​បម្រើរាស្រ្ត​ លោកតែងតែ​ជួយដោះស្រាយ​រាល់កង្វល់ ​និងសំណូមពរ​របស់រាស្រ្តនៅគ្រប់ទីកន្លែង។ ជាក់ស្តែងថ្ងៃនេះ​ ឯកឧត្តម​និងសហការី បាននាំកម្លាំង​មន្រ្តីរាជការ​សរុប៤៥០នាក់ ចុះមកជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ ដែលរងគ្រោះ​ដោយសារទឹកជំនន់​។​


នេះជាកម្លាំង​សាមគ្គីមួយ​ដែលឆ្លុះបញ្ចាំងឲ្យ​ឃើញថា អាជ្ញាធរដែនដី​គ្រប់លំដាប់ថ្នាក់ តែងតែ​យកចិត្តទុកដាក់​ពីជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ជាធំ ហើយ​តាមបម្រើ​ប្រជាពលរដ្ឋលើ​គ្រប់វិស័យ គ្រប់ពេលវេលា និង​គ្រប់ទីកន្លែង៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៨

សាខាកក្រក​ខេត្តបាត់ដំបង៖ នៅព្រឹក​ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តបាត់ដំប​ង បានប្រារព្ធ​ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៨ ខួបលើកទី ១៥៥ ក្រោមប្រធានបទ “កាកបាទក្រហម​កម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”និងបំពាក់ឯកសណ្ឋាន​យុវជនកក្រក​ចំនួន១០០នាក់ ក្រោម​អធិបតីភាព ឯកឧត្តម ងួន រតនៈ​ប្រធានកិត្តិយស​សាខា​ កាកបាទក្រហម​កម្ពុជា ខេត្តបាត់ដំប​ង ឯកឧត្តម អ៊ុយ រី ​អនុប្រធាន​កិត្តិយស​សាខា​ឯកឧត្តម ចន្ទ័ សុផល​ទីប្រឹក្សា​រាជរដ្ឋាភិបាល និងឯកឧត្តមបណ្ឌិត ប៊ុត​គឹមស៊ាន​ប្រធានគណៈកម្មាធិការ​សាខា​ ដោយមាន​ការអញ្ជើញ​ចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ​ជាសមាជិក សមាជិកាគណៈកម្មាធិការ​សាខា អនុសាខា ក្រុ​មប្រតិបត្តិសាខា មន្រ្តីរាជការ អង្គភាព​ជុំវិញខេត្ត យុវជន​កាយរិទ្ធិ សសយក យុវជន​កាកបាទក្រហម​កម្ពុជា សប្បុរសជនសរុបចំនួន ៧០០នាក់ ដែលប្រារព្ធ​ឡើងនៅសាលមហោ​ស្រប​ស្ទឹងសង្កែ​ក្រុងបាត់ដំបង។​

 

ទិវានេះប្រព្រឹត្ត​ទៅនៅក្នុងគោលបំណង៖
-រំលឹកដល់ថ្ងៃកំណើតរបស់​លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិក​របស់កាកបាទក្រហម
-យល់ដឹងអំពីប្រវត្តិចលនារបស់​កាកបាទក្រហម អឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌​អន្តរជាតិ
-កៀរគររកមូលនិធិ​ពីសប្បុរសជន​ទាំងអស់ និងឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងការ​ជួយសង្រ្គោះ និងជនងាយរងគ្រោះ​ផងដែរ។

 

សូមបញ្ជាក់ថា៖ ក្នុងទិវានេះដែរ សាខាកាកបាទក្រហម​កម្ពុជា ខេត្តបាត់ដំបងបាន​ទទួលថវិកា​បណ្តោះអាសន្នពី​សប្បុរសជន​ទាំងអស់​បានចំនួន ១២២​,២១៦ដុល្លា (ដប់ពីម៉ឺនពីរពាន់ពីរយដប់ប្រាំមួយដុល្លារ) សម្រាប់​បន្តបំពេញ​បេសកកម្ម​មនុស្សធម៌​ក្នុងខេត្តបាត់ដំបង​បន្តទៀត៕​

 

ពិធីប្រកាសលទ្ធផលឆ្នោតវត្ថុលើកទី១៤របស់សាខាកាកបាទក្រហកម្ពុជាខេត្តបាត់ដំបង

សាខាកក្រកខេត្តបាត់ដំបង,នៅព្រឹថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៨ សាខាកាកបាទក្រហកម្ពុជា​ខេត្តបាត់ដំបង​បានរៀបចំ​ពិធីប្រកាស​លទ្ធផលចេញឆ្នោត​វត្ថុអនុស្សាវរីយ៍​លើកទី១៤ឆ្នាំ២០១៨ ដោយមានវត្តមានលោក កាក់ សិលាសមាជិកគណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជាខេត្ត​តំណាងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា​ និងមាន​ការអញ្ជើញចូលរួម​ពីលោកលោក​ស្រីមន្រ្តីរាជការ តំណាង​មន្ទីរស្ថាប័នជុំវិញខេត្ត​តំណាង​អនុសាខាស្រុក​/ក្រុង​លោកគ្រូអ្នកគ្រូ​ទីប្រឹក្សា យុវជន និងសិស្សានុសិស្សសរុប១៥០នាក់ ។​ ការចេញឆ្នោតវត្ថុ​អនុស្សាវរីយលើកទី១៤ឆ្នាំ២០១៨នេះ គឺធ្វើឡើងដើម្បីស្វែងរក​ចំណូលបន្ថែម​ដែលបានមកការ​ចលនាសប្បុរសជន​តាមរយៈការលក់​សន្លឹកឆ្នោត​វត្ថុក្រៅពីចំណូល​ផ្សេងៗទៀត ចំពោះរង្វាន់​ឆ្នោតវត្ថុឆ្នាំ២០១៨នេះមានចំនួន ១០មុខ​ក្នុងនោះមានរង្វាន់ធំ​ម៉ូតូ Honda Wave ចំនួន ២រង្វាន់ ទូរសព្ទដៃ Samsung S8​ចំនួន៤រង្វាន់​,ទូរទស្សន៍​Pro Theatre ៤៣អ៉ីង​៤រង្វាន់​ព្រមទាំងរង្វាន់ជាច្រើនទៀតសរុប ១២៨០រង្វាន់​។​

 

ថ្លែងក្នុងឱកាសនោះ​លោក កាក់សិលា ​បានបញ្ជាក់ថា៖ជារៀងរាល់ឆ្នាំ សាខា​កាកបាទក្រហមកម្ពុជា ខេត្ដបាត់ដំបង តែងតែរៀបចំ​សកម្មភាពស្វែង​រកមូលនិធិ​គ្រប់សកម្មភាព​តាមរយៈ ,ទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទ ក្រហម៨ឧសភា ប្រចាំឆ្នាំ ,ការដាក់ហិបវិភាគទានតាមវត្តអារាម ,​រមណីយដ្ឋាន ,សណ្ឋារគារ​ផ្សេង ,ការជួលសាល​រៀបអាពាហ៍ពិពាហ៍,របាំងត្រុដិ​ជូនពរ ជាពិសេស​ការចេញឆ្នោតវត្ថុប្រចាំឆ្នាំ​នាពេលនេះជាដើម ទាំងនេះគឺជា ការរីកចម្រើន​នូវការ​ផ្កួចផ្ដើមគំនិត​ស្វែងរកមូលនិធិរបស់សាខាក្នុងសកម្មភាព​ដើម្បីពង្រឹងផ្នែកធនធានមនុស្ស ការលើកទឹកចិត្ដដល់មន្ដ្រី បុគ្គលិកដែលមានស្នាដៃ និងធ្វើការ​អភិវឌ្ឍន៍ ស្ថាប័នតាម​ផែនការយុទ្ធសាស្ដ្រ​យូរអង្វែងរបស់​សាខាខេត្ត។

 

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងប្រជុំការបូកសរុបលទ្ធផលការងារឆ្នាំ២០១៧

សាខាកក្រកខេត្តបាត់ដំបង ៖ នារសៀល​ថ្ងៃសុក្រ២​រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក​ ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០១៨ ទីស្នាក់ការ​សាខាកាកបាទក្រហម​កម្ពុជា​ខេត្តបាត់ដំបង​ បានរៀបចំ​កិច្ចប្រជុំស្ដីពី​ការបូកសរុប​លទ្ធផលការងារ​ឆ្នាំ២០១៧ និងទិសដៅ​ការងារឆ្នាំ២០១៨ ​ដោយមាន​ការចូលរួមពី ឯកឧត្តម អ៊ុយ រី​ អនុប្រធានកិត្តិយស​សាខា ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ​សាខា ដែលមាន​ការអញ្ជើញ​ចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី​អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការ​សាខា អនុសាខា មន្ត្រីប្រតិបត្តិ​សាខានាយក​សាលា សមាជិក​សកម្ម កាកបាទក្រហមកម្ពុជា​សរុបចំនួន ៣០នាក់

 

កិច្ចប្រជុំនេះប្រព្រឹត្ត​ក្នុងគោលបំណង​ ដើម្បីបង្ហាញ​អំពីសកម្មភាព​ការងារមនុស្សធម៌​របស់សាខាកាកបាទក្រហម​កម្ពុជាខេត្ត​ឆ្នាំ២០១៧និង ទិសដៅផែនការ​ឆ្នាំ២០១៨ និងបញ្ហា​ប្រឈមផ្សេង។​

 

សាខាកក្រកខេត្តបាត់ដំបងសួរសុខទុក្ខ ប្រជាពលរដ្ឋ រស់នៅជាមួយមេរោគអេដស៍ និងជនពិការ នៅស្រុកបវេល

(សាខាកក្រកខេត្តបាត់ដំបង) រសៀល ថ្ងៃទី ២៥ខែមករា ឆ្នាំ២០១៧​ នេះ ​ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការសាខាខេត្ត​និងសហការី​ក្នុងបានអញ្ចើញ​ចុះសំណេះសំណាល​ សួរសុខទុក្ខ​ និងផ្តល់អំណោយ​ ជូនដល់បងប្អូនប្រជាពលរដ្ឋ ​រស់នៅជាមួយ​មេរោគអេដស៍​ និងជនពិការ​ ចំនួន ១២គ្រួសារ ​មកពីភូមិ​ទាំង១០ក្នុងឃុំព្រៃខ្ពស់ ស្រុក​បវេល ខេត្តបាត់ដំបង។

 

នៅក្នុងឱកាស​នោះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ានបានពាំនាំ ផ្តាំផ្ញើ សុខទុក្ខ​ ក្តីនឹករលឹក​ អាណិត​ ស្រឡាញ់​ ប្រកបដោយ​មនោសញ្ចេតនាដ៏ជ្រាលជ្រៅពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា និង​ជាឥស្សរជនឆ្នើម​ថ្នាក់ជាតិ​ នៃវេទិកាភាព​ជាអ្នកដឹក​នាំតំបន់​អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគអេដស៍ និងជំងឺ​អេដស៍នៅកម្ពុជា​ជួនចំពោះប្រជាពលរដ្ឋ​ទាំងអស់​ ចំពោះសុខទុក្ខ​ប្រជាពលរដ្ឋ​យើងជា​ទូទៅ ជាពិសេស​អ្នកដែលរងគ្រោះ និងងាយរងគ្រោះ​គ្រប់ប្រភេទ ដោយមិនប្រកាន់​ពីនិន្នាការ​នយោបាយ​ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ​អ្វីទាំងអស់។

 

ឯកឧត្កមបណ្ឌិតអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់គិតគូពីសុខភាពឲ្យល្អ​រស់នៅដោយមាន អនាម័យ ហូបស្អាត ការរស់នៅស្អាត ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន ព្រមទាំងសូមឲ្យបងប្អូនដែលរស់នៅមូលដ្ឋានជាមួយគ្នា ត្រូវមានការសាមគ្គីគ្នា ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក និងចៀសវាងឲ្យឆ្ងាយពីអំពើអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម ដើម្បីឲ្យភូមិ-ឃុំយើងមានសុវត្ថិភាព និងរស់នៅប្រកបដោយភាពសុខដុមរមនា ។​


មិនត្រូវមាក់ងាយ​ និងរើសអើងជាមួយអ្នករស់នៅជាមួយមេរោគអេដស៍​ និងអ្នកជំងឺអេដស៍​ ជាដាច់ខាត​ ហើយត្រូវបង្កើតបរិយាកាសគាំទ្រដល់ក្រុមប្រឈមខ្ពស់​នៅគ្រប់ទីកន្លែង​ ដើម្បីទទួលបានសេវាសុខភាព​ សេវាគាំពារសង្គម​ និងការការពារផ្លូវច្បាប់។

 

អំណោយគ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ ២៥គីឡូក្រាម មី​ ១កេស ទឹកបរិសុទ្ធ វីឃែរ​១កេស ត្រីខ ១០កំប៉ុង សារុង១​ ក្រមា១​ មុង១​ ភួយ​១​និងថវិកាមួយចំនួ។​ ដោយឡែក​គ្រួសារជនពិការបានបន្ថែមរទេះពិការ និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ។​

 

1 2 3 4 5 Next Last