Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

បន្ទាយមានជ័យ

...

ស្រ្តីមេម៉ាយពិការភ្នែកទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ

សាខាកក្រកខេត្តបន្ទាយមានជ័យ​ ៖​ កាលពីរសៀលថ្ងៃទី២១​ខែមករា​ឆ្នាំ២០១៧ នេះ​ឯកឧត្តមលី សារីនិងសហការី​ព្រមទាំងសប្បុរសជន​បាន​ជួយ​​ជួសជុល​ផ្ទះអ្នកស្រី​ឡៅ សារុន ជា​ស្រី្តមេម៉ាយ​ហើយ​ពិការភ្នែក​ទាំងសងខាង​មានកូន៣នាក់រស់នៅ​ភូមិខ្លែងព័ណ៌ត្បូង​ឃុំស្លក្រាម​ស្រុកស្វាយចេក។​ ទន្ទឹមនឹងនោះ​ ក្រុមការងារ​បាននាំយកអំណោយជាស្បៀង​អាហារ​សម្ភារៈគ្រួសារ​កង់មួយគ្រឿង សម្ភារៈផ្ទះបាយ​ និងថវិកាមួយចំនួនជារបស់សាខា និងសប្បុរសជនជូនដល់គាត់ដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

 

បន្ទាប់មក​ ក្រុមកាងារ​ បានបន្តទៅសាកសួរសុខទុក្ខលោកតា ផែង ផាក់ អាយុ៦៣ឆ្នាំ ចិញ្ចឹមចៅ៧នាក់ រស់នៅភូមិជាមួយគ្រួសារខាងលើ គាត់កំពុងមានជីវភាពលំបាកខ្លាំង ហើយថែមទាំងកំពុងមានជំងឺប្រចាំកាយ។​ អំណោយមនុស្សធម៌ដែលបានផ្តល់ជូនគាត់ជារបស់សាខាផ្ទាល់ មានស្បៀងអាហារ សម្ភារៈគ្រួសារ និងថវិកាមួយចំនួន៕

...

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យចុះពិនិត្យស្រះទឹក និងការអណ្តូងទឹកស្អាត

ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក សាន ឃិត នាយកប្រតិបត្តិសាខា រួមជាមួយ បុគ្គលិកសាខា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាចំនួន ១០នាក់ បានចូលរួមសហការជាមួយអាជ្ញាធរដែនដីខេត្ត ដើម្បីកាយពើក និងស្មៅចេញ នៅជុំវិញកសិណប្រាសាទបន្ទាយឆ្មារ និងពិនិត្យស្រះទឹក ១កន្លែង ដែលមានបណ្ដោយប្រវែង ១០០ម៉ែត្រ ទទឹង ៥០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ស្ថិតនៅភូមិប្រាសាទត្បែង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

 

សូមបញ្ជាក់ថា៖ នៅថ្ងៃដដែលនេះ លោកនាយកប្រតិបត្តិសាខា បានបន្តដំណើរទៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការលេខ ៣១៧តេជោភ្នំឆ័ត្រ ដើមី្បពិនិត្យមើលការខួងអណ្តូងទឹកស្អាតលើកទី២ ចំនួន ១៥អណ្តូងផងដែរ៕

 

...

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យចែកអំណោយដល់ ជនរងគ្រោះដោយខ្យល់កន្ត្រាក់

ខេត្ត​បន្ទាយមានជ័យ​៖ ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ខេត្តបន្ទាយមានជ័យ ​ដឹកនាំដោយ​ ឯកឧត្តម លី សារី ​ប្រធាន​គណៈកម្មាធិការ​សាខា​ រួម​ដំណើរ​ជាមួយ ​សមាជិក ​សមាជិកា​សាខា​ និង​មន្ត្រី​ប្រតិបត្តិ​សាខា​ អនុសាខា​ បាន​ចុះសួរសុខទុក្ខ​ និង​ចែក​អំណោយ​មនុស្សធម៌ ​ជូន​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់កន្ត្រាក់​ចំនួន២២គ្រួសារ​ ក្នុងភូមិ​ចំនួន៣ ឃុំប្រាសាទ​ ស្រុកព្រះនេត្រព្រះ​ កាលពីល្ងាច ថ្ងៃ១៧ ខែមេសា ឆ្នាំ២០១៦។


ក្នុងមួយ​គ្រួសារ​ទទួល​បាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ៥កំប៉ុង ទឹកស៊ីវ ១យួរ និងទឹកត្រី១យួរ ប្រេងឆា១ដប និងឃីត១ (សារុង មុង ភួយ ក្រមា)។ ដោយឡែក​គ្រួសារ ខូចខាត​ផ្ទះធ្ងន់ធ្ងរ​ចំនួន៤គ្រួសារ​ថែមជូន​តង់ប្លាស្ទីក១។

...

ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ចំណេះដឹង​មូលដ្ឋាន ស្ដីពី​ចលនា​កាកបាទក្រហម និង​វិជ្ជា​សង្គ្រោះ​បឋម​ដល់   យុវជន​កាកបាទក្រហម​កម្ពុជា វិទ្យាល័យ​មង្គល​បូរី

នៅ​ល្ងាច​ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៥  យុវជន​កាកបាទក្រហម​កម្ពុជា​វិទ្យាល័យ​មង្គល​ប​បូរី​ចំនួន ៧០នាក់ ត្រូវបាន​បញ្ចប់​កម្មវិធី​សិក្សា​របស់ខ្លួន និង​ត្រូវ​បានរៀបចំ​ពិធី​បិទ​វគ្គ​ដែល​ប្រ​ព្រឹ​ត្ដទៅ​ក្រោម​អធិបតីភាព លោក លី សារី អនុប្រធាន​គណៈកម្មាធិកា​រ​កាកបាទក្រហមកម្ពុជា​ខេត្ដ​បន្ទាយមានជ័យ។

តាម​របាយការណ៍​សង្ខេប​របស់​សាខា​កាកបាទក្រហម​ខេត្ដ បាន​បង្ហាញថា៖ ក្នុង​រយៈពេល​បណ្ដុះបណ្ដាល៣ថ្ងៃនេះ ស្ដីពី​ចលនា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម និង​វិជ្ជា​សង្គ្រោះ​បឋម​យុវជន​កាកបាទក្រហម​កម្ពុជា វិទ្យាល័យ​មង្គល​បូរី​នេះ គឺ​សិក្ខាកាម​សរុប​ចំនួន ៧០នាក់ ក្នុងនោះ​ស្រី​ចំនួន ៥៥នាក់ ខ្លឹមសារ​នៃ​មេរៀន​មាន​ចំនួន​គឺ ប្រ​វ​ត្ដិច​ល​នា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម, សេចក្ដីណែនាំ និង​គោលនយោបាយ​យុវជន​កាកបាទក្រហម​កម្ពុជា និង​វិជ្ជា​សង្គ្រោះ​បឋម ។ យុវជន​ដែល​ទទួលបាន​ពិន្ទុ​ក​បង្គួរ​ចំនួន ១៧នាក់ , មធ្យម​ចំនួន ១៤នាក់ និង​ខ្សោយ​ចំនួន ៣៩នាក់ ។

លោក ឡុង ពុន អភិបាលស្រុក​មង្គល​បូរី និង​លោក លី សារី បាន​ថ្លែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង និង​លើកទឹកចិត្ដដ​ល់​ក្មួយ​យុវជន​ទាំងអស់​ចំពោះ​ការលះបង់​ទាំង​ធនធាន​ផ្ទាល់ខ្លួន​ក្ដី កម្លាំង​ប្រាជ្ញា ស្មារតី ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​នៃ​កាកបាទក្រហម នាពេល​កន្លងមកនេះ និង​បាន​ផ្ដាំផ្ញើ​ដល់ ក្មួយៗយុវជន​កាកបាទក្រហម​កម្ពុជា នៃ​វិទ្យាល័យ​មង្គល​បូរី​ដែល​បានទទួល​នូវ​វគ្គ​បណ្ដុះបណ្ដាល​អស់ រយៈពេល ៣ថ្ងៃ​កន្លងមក ត្រូវយក​ចំណេះដឹង​ដែល ទទួលបាន​ពី​វគ្គ​សិក្សា​នេះ​ទៅ​បំរើ​ការងារ​សង្គម នៅពេលដែល​សង្គម​ត្រូវការក្មួយៗ ។

...

ពិធីបិទ​វគ្គ​បណ្ដុះបណ្ដាល និង​បំពាក់​ឯកសណ្ឋាន​ដល់​យុវជន​កាកបាទក្រហម​កម្ពុជា នៅ​វិទ្យាល័យ​សម្ដេចឪ

នា​រសៀល​ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៥ បានរៀបចំ ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល និង​បំពាក់​ឯកសណ្ឋាន​ដល់​យុវជន​កាកបាទក្រហម​កម្ពុជា នៅ​វិទ្យាល័យ សម្ដេចឪ ក្រោម​អធិបតីភាព លោក ឈើ​យ ចាន់ណា ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្ដបន្ទា​មានជ័យ និង​ជា​អនុប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ និង​លោក សាន ឃិត នាយកប្រតិ​ប​ត្ដិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ និង​សហការី នៅសាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ​បន្ទាយមានជ័យ​។

លោក សាន ឃិត នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ​បន្ទាយមានជ័យ បាន​មានមតិ​លើកឡើងថា៖ វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​រយៈពេល ៣ថ្ងៃ​ពេញ គឺ​ថ្ងៃទី ១២ ដល់ ១៤ ខែមករា ឆ្នាំ២០១៥ ក្នុងនោះ​មាន​យុវជន​ចូលរួម​សរុប ៥០ នាក់ និង​លោកគ្រូ​ទីប្រឹក្សា​យុវជន​ចំនួន ២រូប។ វគ្គ​បណ្ដុះបណ្ដាល នេះ​គឺ ផ្ដោត​សំខាន់​ទៅលើ​ប្រធានបទ ប្រ​វ​ត្ដិច​ល​នា​កាកបាទក្រហម  អឌ្ឍចន្ទ​ក្រហម សេចក្ដីណែនាំ គោលនយោបាយ​យុវជន​កាកបាទក្រហម​កម្ពុជា និង​វិជ្ជា​សង្គ្រោះ​បឋម។

លោក​បាន​បន្ដទៀតថា៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ​គឺមាន​គោលបំណង​ចង់​ធ្វើការ​អភិវឌ្ឍន៍ និង​រៀបចំ​ពង្រីក​រចនាសម្ព័ន​បណ្ដាញ​ការងារ​ឲ្យ​មាន​នៅតាម​ភូមិ ឃុំ។ ប៉ុន្ដែ​បច្ចុប្បន្ន​សាខា​មិនទាន់មាន លទ្ធភាព​អាចធ្វើ​បាន មានតែ​ការពង្រីក និង​អភិវឌ្ឍន៍​ចលនា​យុវជន​នៅតាម​តំបន់​គោលដៅ នៅតាម វិទ្យាល័យ​ជា​បន្ដបន្ទាប់​តែប៉ុណ្ណោះ​ដើម្បី​ការអប់រំ​បណ្ដុះបណ្ដាល​ឧត្ដមគតិ​មនុស្សធម៌ យុវជន​មានការ ចូលរួម​នៅក្នុង​សកម្មភាព​មនុស្សធម៌ នៅក្នុង​សង្គម និង​ការបណ្ដុះបណ្ដាល​ដល់​យុវជន​ដទៃទៀត​បន្ដ។

មានប្រសាសន៍​ថ្លែង​ទៅកាន់​យុវជន​កាកបាទក្រហម​នាពេលនោះ ៖ លោក ឈើ​យ ចាន់ណា បាន​ថ្លែង អំណរគុណ​ដល់​យុវជន​កាកបាទក្រហម​កម្ពុជា​ទាំងអស់ ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​យក​ចិ​ត្ដ ទុក្ខ​ដាក់ និង​ចូលរួម​យ៉ាងសកម្ម​នូវ​រាល់ សកម្មភាព​មនុស្សធម៌ផ្សេងៗក្នុងសង្គម​តាមរយៈ ការចូលរួម សហការ​ជាមួយ​នគរបាល​ចរាចរ ចុះ​អប់រំ​អំពី​ច្បាប់​ចរាចរ ដល់​អ្នកបើកបរ​យាន​យន្ដ​តាម​ដងផ្លូវ និង​ចុះជួយ​ដល់​ប្រជាពលរដ្ឋ​នៅពេល​មាន​អាសន្ន និង​បញ្ហា​គ្រោះធម្មជាតិផ្សេង។ លោក​ក៏បាន​ណែនាំ​ដល់ យុវជន​ទាំងអស់​ត្រូវ​បន្ដ​ខិតខំ​ប្រឹងប្រែង​នូវ​សកម្មភាព​ទាំងនេះ​បន្ដទៅទៀត ដើម្បី​ចូលរួម​ជួយ​ដល់ សង្គមជាតិ និង​ប្រជាពលរដ្ឋ​ក្រីក្រ​លំបាក​ផងដែរ ។