Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

បន្ទាយមានជ័យ

យុវជនកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ ជួយសម្រួលចរាចណ៍នៅចំណុចផ្លូវកែងស្តុប

សាខា កក្រក ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០១៩នេះ សាខាកាកបាទក្រហម​កម្ពុជាខេត្ត បានដឹកនាំ​កម្លាំងយុវជនកាកបាទក្រហមកម្ពុជា មកពីវិទ្យាល័យ​ចំនួន២ក្នុងក្រុងតាខ្មៅ គឺ ៖ វិទ្យាល័យហ៊ុនសែន​តាខ្មៅ ១៤ នាក់ និងវិទ្យាល័យហ៊ុនសែន​សេរីភាព ១៤ នាក់ សរុបរួម ២៨ នាក់ ស្រី ១៥ នាក់ ចុះជួយសម្រួល​ចរាចណ៍នៅចំណុចផ្លូវកែង​ស្តុបចំនួន ២កន្លែង ៖ ចំណុចទី១ ផ្លូវកែងស្តុប ( ១១៥- ២១ ) និងចំណុចទី២ ផ្លូវកែងស្តុប ( ១១០- ២១) ។ ចំពោះការងារនេះ​ក៏មានការចូលរួម​សហការ​ពីកម្លាំង​នគរបាលចរាចរណ៍ខេត្តកណ្តាល​ផងដែរ ។

សកម្មភាព​អនុវត្តការងារ​សុវត្ថិភាពចរាចរណ៍​នៅចំណុចគោលដៅ​ខាងលើ គឺក្នុងគោលបំណង​ជួយផ្សព្វផ្សាយ​ដល់សាធារណជន​ទូទៅ ដើម្បីឲ្យបាន​យល់ដឹងកាន់តែប្រសើរ​ពីច្បាប់ចរាចរណ៍​ផ្លូវគោកនៃព្រះរាជាណាចក្រ​កម្ពុជា និងដើម្បី​ចូលរួមកាត់បន្ថយ​នូវអត្រារងគ្រោះថ្នាក់​ផ្សេងៗ ដែលបណ្តាល​មកពីការបើកបរ​មិនគោរព​ច្បាប់ចរាចរណ៍ និងការ​បើកបរដោយខ្វះការប្រុង​ប្រយ័ត្នជាដើម ។

ដោយឡែក​ការងារខាងលើនេះ ក៏មានការចាប់​អារម្មណ៍ និងការគាំទ្រ​ពីមជ្ឈដ្ឋាន​ទូទៅ ព្រមទាំង​មានការកោតសរសើរ​ពីសកម្មភាព​របស៉យុវជន​កាកបាទក្រហមកម្ពុជា ដែលបានលះបង់​នូវពេលវេលាក្រៅម៉ោងសិក្សា​មកចូលរួមជួយ​ដល់កាងារសង្គម ៕

 

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខ ចាស់ជរា ជនពិការ នៅសង្កាត់ក្បាលកោះ ។

សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩នេះ ក្រុមការងារ​អនុសាខាកាកបាទក្រហម​កម្ពុជា ខណ្ឌច្បារអំពៅ ​ដឹកនាំដោយលោក ថេង សុថុល​ ប្រធានគណៈកម្មាធិការ​អនុសាខា បានចុះសាកសួរ​សុខទុក្ខ​ និងចែកអំណោយ​មនុស្សធម៌របស់​កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជូនដល់​ចាស់ជរា ជនពិការ​ ប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាតចំនួន២៤គ្រួសារ រស់នៅសង្កាត់​ក្បាលកោះ ។

នាឱកាសនោះ លោកប្រធាន​គណៈកម្មាធិការអនុសាខា​ បានលើកឡើង​ពីការយក​ចិត្តទុកដាក់​គិតគូរខ្ពស់ដល់សុខទុក្ខ​ប្រជាពលរដ្ឋ​យើងនៅតាម​មូលដ្ឋាន​ពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់​ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល (កាកបាទក្រហម​កម្ពុជា មានគ្រប់ទីកន្លែង​សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល) ។

អំណោយ​មនុស្សធម៌​ដែលបានចែកជូន​ក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ៣០គីឡូក្រាម មី១០កញ្ចប់ មុង១​ ភួយ១ កន្ទេល១ ខ្នេីយ១ ស្ករស១គីឡូក្រាម​ សំភារៈផ្ទះបាយ១សម្រាប់ និងថវិកាចំនួន៣មុឺនរៀល ៕

 

សាខាកាកបាទក្រហម កម្ពុជា ខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ កម្មករសំណង់ ទីទ័លក្រ និងមានជំងឺដុំសាច់ក្នុងពោះរៀនធំធ្ងន់ធ្ងរ

សាខាកក្រក​ខេត្តព្រះសីហនុ ៖ កាលពីរសៀល​ថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០១៩ សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តព្រះសីហនុ ដឹកនាំ​ដោយលោក គាំ សុខុម នាយក​សាខា និងសហការី បាន​ចុះសួរសុខទុក្ខ និង​នាំយកអំណោយ​មនុស្សធម៌របស់កាកបាទក្រហម​កម្ពុជា ជូនដល់លោក ហែម ចាន់ដារ៉ា អាយុ ៣៦ឆ្នាំ​ ជាកម្មករសំណង់ ទីទ័លក្រ និងមានជំងឺដុំសាច់​ក្នុងពោះរៀន​ធំធ្ងន់ធ្ងរ (វះកាត់រួចហើយ) រស់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរ លោក​នាយក បានពាំនាំ​នូវប្រសាសន៍​ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល​ សម្ដេចតែងតែ​គិតគូសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​មានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់​រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ។

អំណោយ​ដែល​ផ្ដល់ជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង កន្ទេល ១ ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១ និងថវិកា​មួយចំនួន៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះជួយសម្រួលចរាចណ៍នៅ ខេត្តកណ្តាល ។

សាខា កក្រក ខេត្តកណ្តាល ៖នៅព្រឹក​ថ្ងៃអាទិត្យ ១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០១៩នេះ សាខា​កាកបាទក្រហម​កម្ពុជាខេត្ត បានដឹកនាំ​កម្លាំងយុវជនកាកបាទក្រហមកម្ពុជា​ មកពីវិទ្យាល័យចំនួន​២ក្នុងក្រុងតាខ្មៅ ​គឺ ៖ វិទ្យាល័យ​ហ៊ុនសែន​តាខ្មៅ ១៤ នាក់ និងវិទ្យាល័ហ៊ុនសែនសេរីភាព ១៤ នាក់ សរុបរួម ២៨ នាក់ ស្រី ១៧ នាក់ ចុះជួយសម្រួល​ចរាចណ៍នៅចំណុចផ្លូវកែងស្តុបចំនួន ២កន្លែង ៖ ចំណុចទី១ ផ្លូវកែងស្តុប ( ១១៥- ២១ ) និងចំណុចទី២ ផ្លូវកែងស្តុប ( ១១០- ២១) និងមានការចូលរួម​សហការពី​កម្លាំងនគរបាលចរាចរណ៍​ខេត្តកណ្តាល ។

ចំពោះការងារខាងលើ មានការចាប់​អារម្មណ៍ និងការគាំទ្រ​ពីមជ្ឈដ្ឋានទូទៅ ព្រមទាំង​មានការកោតសរសើរខ្ពស់​ ពីសកម្មភាពរបស៉​យុវជនកាកបាទក្រហម​កម្ពុជាទាំងអស់ ដែលបានលះបង់​នូវពេលវេលាក្រៅម៉ោងសិក្សា​មកចូលរួម​ជួយដល់​កាងារសង្គម ។

សកម្មភាពអនុវត្តការងារ​សុវត្ថិភាពចរាចរណ៍នៅ​ចំណុច​គោលដៅ​ខាងលើ គឺក្នុងគោលបំណង​ជួយផ្សព្វផ្សាយដល់​សាធារណជន​ទូទៅ ដើម្បីឲ្យបាន​យល់ដឹងកាន់តែ​ប្រសើរពីច្បាប់ចរាចរណ៍​ផ្លូវគោកនៃព្រះរាជាណាចក្រ​កម្ពុជា និងដើម្បី​ចូលរួមកាត់បន្ថយ​នូវអត្រារងគ្រោះថ្នាក់​ផ្សេងៗ ដែលបណ្តាល​មកពីការបើកបរមិនគោរពច្បាប់​ចរាចរណ៍ និងការបើកបរ​ដោយខ្វះការ​ប្រុងប្រយ័ត្នជាដើម ៕

 

បើកវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានស្តីពីប្រវត្តិចលនា កាកបាទក្រហម និងវិជ្ជាសង្រ្គោះបឋម ដល់យុវជនកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង

សាខាកក្រក ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃសុក្រ​ ១៣រោច ខែមិគសិរ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តស្ទឹងត្រែង ​បានរៀបចំ​ពិធីបំពាក់កន្សែង​ និងបើកវគ្គបណ្ដុះបណ្ដាល​ជាមូលដ្ឋានស្តីពី​ប្រវត្តិចលនា កាកបាទក្រហម​ អឌ្ឍចន្ទក្រហម គោលការណ៏​គ្រឹះទាំង៧នៃចលនា និងវិជ្ជាសង្រ្គោះបឋម ​ដល់យុវជន​កាកបាទក្រហម​កម្ពុជា មកពីអនុវិទ្យាល័យ ស្រែក្រសាំង និងវិទ្យាល័យ​ទូលវិជ្ជា ក្រោមវត្តមា​នលោក ថោង ស្រាន់ ប្រធាន​កិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុកសៀមបូក រួមនឹងវត្តមាន​អញ្ជើញចូលរួមរួមមាន នាយកប្រតិបត្តិសាខា ក្រុមប្រតិបត្តិ​សាខា លោក លោកស្រី ប្រធាន អនុប្រធាន​គណៈកម្មាធិការអនុសាខាស្រុក ទីប្រឹក្សាយុវជន និងយុវជនស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា សរុបចំនួន ៣២នាក់ វគ្គបណ្ដុះបណ្ដាល នេះមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០៤-០៥ ខែមករា ឆ្នាំ២០១៩ នៅអនុវិទ្យាល័យ ស្រែក្រសាំង ។

វគ្គបណ្ដុះបណ្ដាល​នេះរៀបចំឡើងក្នុង​គោលបំណង បញ្ជ្រាប​ចំណេះដឹងពាក់ព័ន្ធ ​ពង្រឹងសមត្ថភាព និងតួនាទីរបស់យុវជន​ កក្រក ក្នុងការ​ចូលរួមសកម្មភាព​មនុស្សធម៌ ប្រកបដោយ​គុណភាព និងប្រសិទ្ធភាព ។ 
វគ្គបណ្ដុះបណ្ដាល ​នេះ ផ្ដោតសំខាន់​លើប្រធានបទរួមមាន៖
-ប្រវត្តិចលនា​កាកបាទក្រហម អឌ្ឍចន្ទក្រហម 
-គោលការណ៏គ្រឹះទាំង៧នៃចលនា
-វិជ្ជាសង្គ្រោះបឋម

បន្ទាប់ពីទទួល​បានវគ្គបណ្ដុះបណ្ដាល​ជាមូលដ្ឋាននេះ យុវជនស្ម័គ្រចិត្ត កក្រក ថ្មី ទាំងអស់ នឹងត្រូវចូលរួមសកម្មភាព​មនុស្សធម៌ និងសកម្មភាព​ផ្សេងៗជាច្រើនទៀត ៕

 

1 2 3 4 5 Next Last