Webmail
E-Learning
វីដីអូ កាកបាទក្រហមកម្ពុជា

មូលនិធិវើលម៉េត

កសាងភាពធន់ទីប្រជុំជននៅអាស៊ី អាគ្នេយ៍

១.គោលបំណងរួម និងជាក់លាក់

  • គោលបំណងរួម
    • កែលំអសមត្ថភាពកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ សម្រាប់ហានិភ័យពហុមុខសញ្ញាគ្រោះថ្នាក់ នៅជម្រើសទីប្រជុំជននៃប្រទេសបួន ក្នុងតំបន់អាស៊ី អាគ្នេយ៍ ។
  • គោលបំណងជាក់លាក់
    • ជនងាយរងគ្រោះនៅទីប្រជុំជន ដែលមានហានិភ័យខ្ពស់ អាជ្ញាធររដ្ឋបាលនៅថ្នាក់ជាតិ ក្រោមជាតិ និង ថ្នាក់មូលដ្ឋាន បានពង្រឹងសមត្ថភាពកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយយ៉ាងពេញលេញ ហើយ យល់ដឹង និងរ៉ាប់រងក្នុងការកសាងវប្បធម៌សុវត្ថិភាព និងភាពធន់ នៅ​គ្រប់លំដាប់ថ្នាក់ ។

២. អ្នកផ្តល់ជំនួយ

សហគមន៍អ៊ឺរ៉ុប តាមរយៈកាកបាទក្រហមហ្វាំងឡង់ ប្រចាំអាស៊ីអាគ្នេយ៍

៤. ថវិកាផ្តល់

  • សរុបរួម ដុល្លារអាមេរិក និងបែងចែកជា៖
    • ទីស្នាក់ការកណ្តាល ដុល្លារ
    •  បន្ទាយមានជ័យ ដុល្លារ

៥. ឋិរៈវេលា

ថ្ងៃចាប់ផ្តើម

ថ្ងៃបញ្ចប់

ទីតាំងអនុវត្ត

សំគាល់

01-05-2016

30-12-2017

បន្ទាយមានជ័យ

 

៦. ទីតាំងប្រតិបត្តិការ

  • បន្ទាយមានជ័យ (ក្រុងសិរីសោភ័ណ)
    • សង្កាត់ព្រះពន្លា៖ ភូមិ ព្រៃឫស្សី ព្រះពន្លា និងក្បាលស្ពាន
    • សង្កាត់អូរអំបិល៖ ភូមិគោរដ្ឋាន រោងម៉ាស៊ីន និង គោរថន

៧. អ្នកទទួលផល

អ្នកទទួលផលផ្ទាល់

  • សមាជិកសហគមន៍ ៣០% នៃសរុប៨,៦៨៨ គ្រួសារ (២១,៦៤១​នាក់​ ស្រ្តី១១,៤៨៦) = ៣,៤៩៧គ្រួសារ (៨,៦២២នាក់ ស្រ្តី៤,៦២៨)
  •  អ្នកស្ម័គ្រចិត្ត កក្រក ៣៣​នាក់។​
  • យុវជន កក្រក ៣០នាក់ (វិទ្យាល័យ អូរអំបិល សម្តេចឪ និងសិរិសោភណ័)
  • ក្រុមប្រឹក្សាឃុំ និងមេភូមិ ១៨នាក់
  • មន្រ្តីសាខា​ ៥​នាក់  ។​  មន្រ្តីអនុសាខា និងប្រធានក្រុមអ្នកស្ម័គ្រចិត្ត ៣នាក់
  •  មន្រ្តីទីស្នាក់ការកណ្តាល ៣នាក់

សរុប ៨,៧០៤​

 

ស្រ្តី ៤,៦២៨

អ្នកទទួលផលប្រយោល

  • គ.គ.ម ស្រុក ខេត្ត​ ៥៤នាក់
  • មន្ទីរ ការិយាល័យខេត្ត ស្រុក ៩ អង្គភាព
  • សាស្រ្តចារ្យ និងទីប្រឹក្សាយុវជនប្រចាំវិទ្យាល័យ  ២១នាក់
  • សិស្សវិទ្យាល័យ ១,២០០នាក់
  • សាធារណជន ៨,០០០នាក់

 

៩,២៨៤​ស្រ្តី XXX

 

៨. លទ្ធផល

1.       កុមារ​ និងយុវជន ព្រមទាំងសហគមន៍នៅជិតខាង អាចនឹងកាន់តែមានភាពធន់ ទៅនឹងគ្រោះមហន្តរាយផ្សេង ៗ ហើយទទួលបាននូវបរិស្ថានរៀនសូត្រ ប្រកបដោយសុខ​ សុវត្ថិភាព នៅក្នុងសាលាចំនួន ៣ នាទីប្រជុំជនក្នុងប្រទេសកម្ពុជា តាមរយៈការរួមចំណែកដ៏ល្អប្រសើររបស់កាកបាទក្រហមកម្ពុជា នៅក្នុងការផ្តួចផ្តើមកសាងសាលាឲ្យមានសុវត្ថិភាពនៃតំបន់អាស៊ី អាគ្នេយ៍ ។

2.       ក្រុមងាយរងគ្រោះជាក់លាក់ដែលរស់នៅទីប្រជុំជន ឬជាយទីប្រជុំជនប្រឈមនឹងហានិភ័យផ្សេង ៗ ត្រូវបានដៅជាតំបន់គោលដៅ តាមរយៈនវានុវត្តកម្ម (ការបញ្ចូលរបៀបថ្មី) និងដែលអាចវាស់វែងបាននៃយុទ្ធនាការ និងការផ្តល់សារលើកកំពស់ការយល់​ដឹងអំពីហានិភ័យ ដែល​នឹងដឹកនាំ ឆ្ពោះទៅកាន់ឥរិយាបថ (​ការប្រព្រឹត្តិ) កាន់តែមានសុវត្ថិភាព ។

3.       បង្កើនសមត្ថភាពនៃអាជ្ញាធររដ្ឋបាលមូលដ្ឋាន និងកាកបាទក្រហម នៅលើការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ទៅតាមបរិបទនៃទីប្រជុំជនងាយរងគ្រោះចំនួន xxx ។

៩. សមាសភាគគម្រោង

a.      ពង្រឹងការរួមចំណែករបស់ កក្រអក្រ នៅក្នុងការផ្តួច​ផ្តើម​កសាងសុវត្ថិភាពសាលារៀន   របស់តំបន់អាស៊ី អាគ្នេយ៍​ (ASSI)

b.      សាកល្បងច្នៃប្រឌិតថ្មីលើការអប់រំអំពីការកាត់បន្ថយហានិភ័យទីប្រជុំជន

c.       រួមចំណែកក្នុងគោលនយោបាយនិងក្របខ័ណ្ឌការងាររបស់ជាតិលើការងារកាត់​បន្ថយហានិភ័យ

១០. អភិបាលកិច្ចគម្រោង

 

បរិយាយ

តួនាទីចម្បង

លាភការ

ចំនួន

អគ្គលេខាធិការ

អ្នកគាំទ្រដល់គោលនយោបាយកម្មវិធី

ឥតគិតថ្លៃ

នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ

នាយត្រួតលើយុទ្ធសាស្រ្តកម្មវិធី

ឥតគិតថ្លៃ

អ្នកសម្របសម្រួលកម្មវិធី ប្រធាន និងមន្រ្តី ប្រតិបត្តិការ

១០០%

ក្រុមប្រតិបត្តិសាខា

នាយត្រួត និងមន្រ្តីរដ្ឋបាលគម្រោង

៥០-៧០%

មន្រ្តីបច្ចេកទេស ជំនួយការបច្ចេកទេស និងមន្រ្តីបង្គោលយុវជន

១០០%

ការិយាល័យអនុសាខា

មន្រ្តីមូលដ្ឋាន

កញ្ចប់

អ្នកស្ម័គ្រចិត្ត និងយុវជន កក្រក

ប្រតិបត្តិករមូលដ្ឋាន

កម្រៃវិភាជន៍

៥៣

ដៃគូផ្ទាល់

អាជ្ញាធរមូលដ្ឋាន និង គគមឃុំ

កម្រៃវិភាជន៍

១៨

 

វគ្គបណ្តុះបណ្តាលយុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបទនៅខេត្តកំពត

សាខាកក្រកខេត្តកំពត ៖ កាលពី​ព្រឹកថ្ងៃ​ទី១៨​ ខែកក្កដា​ ឆ្នាំ២០១៧ ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពត​ បានរៀបចំ​ពិធី​វគ្គបណ្តុះបណ្តាល​មួយ ក្រោម​ប្រធានបទ «យុវជន​ជាភ្នាក់ងារ​នៃ​ការផ្លាស់ប្តូរ​ឥរិយាបទ» ជូនដល់​យុវជន​កាកបាទក្រហម​កម្ពុជា​ ចំនួន ៤០នាក់ (ស្រី២០នាក់) មកពី​វិទ្យាល័យ​គោលដៅ​ចំនួន​៤ ដោយមាន​ការអញ្ជើញ​ចូលរួម​ជាគណៈអធិបតី​ពីសំណាក់​លោក តាក ហាប់ សមាជិក​គណៈកម្មាធិការសាខា​ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត ។

 

វគ្គនេះមាន​គោលបំណង ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែមដល់​យុវជន​កាកបាទក្រហម​កម្ពុជា​ ហើយយកចំណេះ​ដឹងទាំង​នេះជួយ​ផ្សព្វផ្សាយ​សាលារៀន​ និងសហគមន៍​រៀងៗខ្លួន​ឱ្យកាន់តែប្រសើរឡើង៕

 

វគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី សុខភាពមនុស្សចាស់ នៅខេត្តព្រៃវែង

សាខាកក្រក​ខេត្តព្រៃវែង៖ ​នៅព្រឹក​ថ្ងៃទី​ ០៤​ ខែកក្កដា​ ឆ្នាំ២០១៧​ នៅសាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រៃវែង​ បានបើក​វគ្គបណ្តុះបណ្តាល​ជនបង្គោល​ស្តីពី​ សុខភាព​មនុស្សចាស់ ​ស្ថិតក្រោម​អធិបតីភាព​ ឯកឧត្តម​ឧកញ៉ា សុខ ផេង​ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា។

 

វគ្គ​បណ្តុះបណ្តាល​នេះប្រព្រឹិត្តិទៅ ​ក្រោមកិច្ច​សហការណ៍​ជាមួយកាកបាទក្រហ​មកម្ពុជា ​ដែលបានការ​ឧបត្ថម្ភថវិកា​ដោយសហព័ន្ធ​អន្តរជាតិ​ កាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម ​មានរយៈពេល ០២ថ្ងៃ ​ចាប់ពីថ្ងៃទី ៤ ដល់ទី ៥ ខែកក្កដា ឆ្នាំ ២០១៧ មានសិក្ខាកាម​ចូលរួម សរុបចំនួន ៣០នាក់ ស្រី ៨នាក់ មកពីអនុសាខា​ស្រុកពាមរក៍ ជាស្រុកគោលដៅ​សម្រាប់អនុវត្ត​សកម្មភាពគម្រោង។

 

គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ៖
១.ដើម្បីអោយ​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​ មានសមត្ថភាព​គ្រប់គ្រាន់​ក្នុងការជួយ​អប់រំផ្សព្វផ្សាយ​សារគន្លឹះ ស្តីពីការ​ការពារ​ជំងឺមិនឆ្លង និង​ថែទាំដល់​ប្រជាពលរដ្ឋដែល​មានអាយុច្រើន​រស់នៅក្នុង​សហគមន៍​ អោយមានសុខភាពល្អ​។​


២.ដើម្បីកែលម្អរ​គុណភាព​ជីវិតរបស់​ប្រជាជន​ ដែលមានអាយុ​ច្រើនរស់​នៅក្នុងសហគមន៍​ជនបទ ​ទទួលបានក្តីសង្ឃឹម​ ការគោរព ​និងការ​លើកកម្ពស់​សេចក្តីថ្លៃថ្នូ ​តាមរយៈការ​ការពារជម្ងឺ​មិនឆ្លង​ និងការថែ​ទាំសុខភាព។

 

វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប៉ាន់ប្រម៉ាណហានិភ័យនៅតាមសាលារៀន

សាខាកក្រកខេត្តកំពង់ឆ្នាំង ៖ កាលពីព្រឹក​ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្តកំពង់ឆ្នាំង​ ដឹកនាំដោយ​លោក ប្រាក់ សោភ័ណ្ឌ​ នាយក​សាខា រួមជាមួយ​នឹង មន្ត្រីសម្រប​សម្រួល​គម្រោង នៃនាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ ​កាកបាទក្រហម​កម្ពុជា ​បានចូលរួម​បើកវគ្គ​បណ្តុះបណ្តាល​ស្តីពី ការគ្រប់គ្រង​គ្រោះមហន្តរាយ​ និងការប៉ាន់ប្រម៉ាណ​ហានិភ័យ​នៅតាមសាលារៀន​ដោយមាន​ការអញ្ជើញចូលរួម​ពី ទីប្រឹក្សាយុវជន ​យុវជន​កាកបាទក្រហម​កម្ពុជា​៣គោលដៅ ​សរុបចំនួន ៣៥នាក់ ស្ថិត​នៅខេត្ត​កំពង់ឆ្នាំង។

 

វគ្គបណ្ដុះបណ្ដាលនេះ​ប្រព្រឹត្តទៅ​នៅក្នុង​រយៈពេល​៣ថ្ងៃ ចាប់ពី​ថ្ងៃទី ៥-៦-៧ ខែ​កក្កដា ឆ្នាំ២០១៧ ក្នុងគោលបំណង​ដូចតទៅ៖


១-រកឲ្យឃើញ​នូវមុខសញ្ញា​គ្រោះមហន្តរាយ​នានា ដែលភ្លាប់​មានក្នុង​សាលារៀន
២-គ្រប់គ្រងមុខ​សញ្ញា​គ្រោះមហន្តរាយក្នុង​សាលារៀនឲ្យបាន
៣-រកអោយឃើញ​ហានិភ័យ​នានា​ដែលអាច​កើតមានឡើង​ក្នុងសាលារៀន
៤-វាស់ស្ទង់សម្ថតភាព​ហានិភ័យ និងសមត្ថភាព​របស់យើង​ ដើម្បី​ដោះស្រាយ៕

 

វគ្គអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្តោតលើហានិភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

សាខាកក្រករាជ​ធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី​ ២៨​ ខែ​ ​មិថុនា ឆ្នាំ ២០១៧នេះ​ នៅសាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប ​សាខា​កាកបាទក្រហម​កម្ពុជា​ រាជធានីភ្នំពេញ​ ដឹកនាំដោយ​ លោក​ គ្រួច​ សាមឿន​ នាយក​ប្រតិបត្តិ​សាខា​ បានរៀបចំ​បើកវគ្គ​អប់រំ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ផ្តោតលើ​ហានិភ័យ​នៃការបើកបរ​ក្រោមឥទ្ធិពល​គ្រឿងស្រវឹង​រយៈពេល១ព្រឹក​ ​ជូនដល់ប្អូនៗ​និស្សិត​ប្រចាំ​សាកលវិទ្យាល័យ​ចំនួន៣០០នាក់ ​ដែល​វគ្គនេះ​បានការជួយ​ឧបត្ថម្ភគាំទ្រ​ពីអង្គការ​សម្ព័ន្ធអន្តរជាតិ​ទប់ស្កាត់​ផលប៉ះពាល​នៃគ្រឿងស្រវឹង​( IARD )​ ។

វគ្គអប់រំ​ផ្សព្វផ្សាយ​នេះមាន​គោលបំណងគឺ៖​ 
១.​ ដើម្បីផ្តល់​ចំណេះដឹង​ និងដើម្បីផ្សព្វផ្សាយ​ច្បាប់​ចរារណ៍​ផ្លូវគោក​ ។
២.​ បង្ហាញពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នាពេលបច្ចុប្បន្ន 
៣.​ កត្តាផ្សេងៗ​ដែល​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់ចរាចរណ៍ 
៤.​ កត្តាគួរ​យល់ដឹង​ចំពោះការបើក​បរប្រកប​ដោយសុវត្ថិភាព ​ជាពិសេស​បង្ហាញ​ពី ផលប៉ះពាល់​នៃការបើកបរ​ពេលស្រវឹង​ ។

៥ ការពារ​ជីវិតអ្នក​សូមកុំបើក​បរ​ក្រោមឥទ្ធិពល​គ្រឿងស្រវឹង ៕

1 2 3 4 5 Next Last