Webmail
E-Learning

ត្បូងឃ្មុំ

...

ពិធីបញ្ចុះបឋមសីលា សាងសង់អគារស្នាក់ការសាខា កាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

សាខាកក្រកខេត្តត្បូងឃ្មុំ ៖ ​នារសៀល​ថ្ងៃទី​២២​ ខែមីនា ​ឆ្នាំ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តត្បូងឃ្មុំ​ បានរៀបចំ​ពិធី​ក្រុងពាលី​ និងបញ្ចុះ​បឋម​សីលា ​សាងសង់​អគារ​ស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ នៅលើ​ផ្ទៃដី​ទំហំ​៨,០០០ ម៉ែត្រ​ក្រឡា ​ក្រោម​អធិបតីភាព​ ឯកឧត្តម​ ប្រាជ្ញ ចន្ទ​ ប្រធាន​កិត្តិយស​គណ:កម្មាធិការ​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ ​និងលោក​ជំទាវ ​ពិធី​នេះមាន​ការចូលរួម​ពីសំណាក់​ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន និងសមាជិក​ គណ:កម្មាធិការ​សាខា​ ព្រមទាំង​មន្ត្រីរាជការ​តាមមន្ទីរ​នានា​ជំវិញ​ខេត្ត ក្រុង ស្រុក ព្រមទាំង ​បងប្អូន​ប្រជាជន​ យាយជី តាជីចូលរួមជាច្រើននាក់ ។

 

ឯកឧត្តម​គណៈអធិបតី ​និងលោកជំទាវ​ ក៍បានចែក​ជូននូវ​អំណោយ​មនុស្សធម៍ដល់យាយជី តាជី ចំនួន២៣នាក់ដោយក្នុង​ម្នាក់ៗទទួល​បាន ក្រណាត់សរ ១ដុំ និងថវិកា​មួយចំនួន ។

...

ប្រជាជនរងគ្រោះដោយអគ្គិភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

សាខាកក្រក ខេត្តត្បូងឃ្មុំ ៖ កាល​ពី​ថ្ងៃទី​១១​ ខែ​មីនា​ ឆ្នាំ​២០១៧​នេះ ​លោកជំទាវ​ ឡេង​សុខា ​អនុ​ប្រធាន​គណ:កម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តត្បូងឃ្មុំ​បាន​ចុះ​សួរសុខទុក្ខ​ និងនាំយក​អំណោយ​ទៅផ្តល់​ជូន​គ្រួសារ​លោក​ ឈ្មោះចាន់ យឿន​ ដែលបាន​ទទួលរងគ្រោះ​ដោយ​ភ្លើងឆេះផ្ទះ​នៅភូមិ​តាកែវ ឃុំសេដា ស្ថិតក្នុង​ស្រុក​តំបែរ ខេត្តត្បូងឃ្មុំ ។

 


ក្នុងឱកាស​នោះ​ លោកជំទាវ​បានពាំនាំ​ប្រសាសន៍​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ដែលផ្តាំ​ផ្ញើសួរ​សុខទុក្ខ​ក្តីអាណិត​អាសូរ​ និងការ​សោកស្តាយ​ចំពោះ​ឧបទ្ទវហេតុ​ដែលបាន​បំផ្លាញ​លំនៅដ្ឋាន​ និង​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​រងគ្រោះ។​ លោកជំទាវ​ក៏បាន​អំពាវនាវ​ដល់ប្រជាជន​ សូមមាន​ការប្រុង​ប្រយ័ត្ន​ចំពោះការ​ប្រើប្រាស់​ភ្លើង​ និងចរន្ត​អគ្គិសនី​ដែលជា​ប្រភព​នៃគ្រោះថ្នាក់​ និងបាន​លើកទឹកចិត្ត​សូមកុំ​អស់សង្ឃឹម​ ហើយប្រឹងប្រែង​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ ​ព្រោះអំណោយ​ដែលបានផ្តល់​ជូនពេលនេះ ​អាចជួយ​សម្រាល​ការលំបាក​បានមួយ​គ្រាប៉ុណ្ណោះ។

 

អំណោយ​ដែលបាន​ផ្តល់ជូន​នោះរួម​មាន : អង្ករ២៥គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១ឡូត៍ មី១កេះ ទឹកសុទ្ធអង្គរ ១កេះ ក្រណាត់តង់១ផ្ទាំង កន្ទេល ខ្នើយ មុង ភួយ ចានឆ្នាំង និងសំភារ: និងថវិកា មួយចំនួន ។

...

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

សាខាកក្រកខេត្តត្បូងឃ្មុំ ៖​កាលពី​រសៀល​ថ្ងៃទី៧​ ខែមីនា​ ឆ្នាំ២០១៧ ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ខេត្តត្បូងឃ្មុំ ​បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៦​ និង​លើកទិសដៅ​ការងារ​ឆ្នាំ២០១៧​ ក្រោមអធិបតីភាព​ឯកឧត្តម​ លី ឡេង​ ប្រធាន​គណ:កម្មាធិការ​សាខា ​និងមានវត្តមាន​ចូលរួម​ពីសំណាក់​ ឯកឧត្តម​ លោកជំទាវ​ អស់លោក ​សមាជិក​គណ:កម្មាធិការ​សាខា ​លោក លោកស្រី ប្រធាន និង​អនុប្រធាន​គណ:កម្មាធិការ​អនុសាខាក្រុង ស្រុក និងមន្ត្រី​ប្រតិបត្តិ​សាខា​ទាំងអស់​ចំនួន​៣៥ រូប ។

 

អង្គប្រជុំ​បានស្តាប់​ប្រសាសន៍​បើកទស្សន:​នៃកិច្ចប្រជុំ​របស់​ឯកឧត្តម​ប្រធាន​គណ:កម្មាធិការ​សាខា​ស្តាប់របាយការណ៍​លទ្ធផល​ការងារ​រយ:ពេល១ឆ្នាំ​របស់​សាខា ,របាយការណ៍​គម្រោង​កសាង​ភាពធន់​ក្នុងសហគមន៍, ការអនុមត័​ផែនការ​សកម្មភាព ​និងថវិកា​ឆ្នាំ២០១៧ និងការ​ពិភាក្សា​រៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខួបលើកទី១៥៤ និង​នៅទីបញ្ចប់ ឯកឧត្តម​ប្រធាន​គណ:កម្មាធិការ​សាខា បានមាន​ប្រសាសន៍​បូកសរុប​លទ្ធផល​នៃកិច្ចប្រជុំ​និងថ្លែង​នូវការកោត​សរសើរ​ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក​គណ:កម្មាធិការ មន្ត្រីប្រតិបត្តិ​សាខា និងបណ្តា​អនុសាខា​ក្រុងស្រុក​ទាំងអស់​ដែលបាន​ខិតខំបំពេញការងារក្នុងនាមជាមន្ត្រី​មនុស្សធម៍​ដោះស្រាយ​រាល់គ្រប់ករណីនៃគ្រោះមហន្តរាយ​របស់​ប្រជាពលរដ្ឋ ទទួលបាន​លទ្ធផល​ល្អប្រសើរ ។

 

...

ប្រជាជនមានជម្ងឺរំារ៉ៃ នៅភូមិត្របែក ទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៧ លោកហ៊ី សុវណ្ណ នាយក សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងក្រុមការងារ សាខា អនុសាខាស្រុកមេមត់ បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនជនរងគ្រោះ ២ គ្រួសារ ស្លាប់ដោយបំផ្ទុះគ្រាប់បែក និង ១ គ្រួសារក្រីក្រនិងមានជម្ងឺរំារ៉ៃ នៅភូមិត្របែក ឃុំមេមត់ ស្រុកមេមត់។

 

ក្នុងឱកាសនោះ លោកនាយកសាខា បានមានមតិសំណេះសំណាលទៅកាន់បងប្អូនដោយបានពាំនាំនូវការនឹករលឹកនិងការយកចិត្តទុកដាក់របស់ឯកឧត្តមប្រធានគណ:កម្មាធិការសាខានិងសំដែងនូវការសោកស្តាយចំពោះការគ្រោះថ្នាក់ដែលបានបណ្តាលឲ្យបាត់បង់ជីវិត ។

 

អំណោយដែលបានចែកជូនក្នុង១គ្រួសារៗរួមមាន : អង្ករ ២៥ គីឡូក្រាម ទឹកត្រី ០១ យួរ ទឹកស៊ីអ៊ីវ ០១ យួរ ត្រីខ ១០. កំប៉ុង មី ០១ កេះ ទឹកសុទ្ធ ០១ កេះ និងថវិកាមួយចំនួន។

 

...

វគ្គបណ្តុះបណ្តាលជាមូលដ្ឋាន ដល់យុវជនកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

 កាលពីថ្ងៃទី ២៦ ដល់២៨ ខែធ្នូ ឆ្នាំ២០១៦ នេះ កម្មវិធីកសាងភាពធន់ក្នុងសហគមន៍ នៃកាកបាទក្រហមកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន ដល់យុវជនកាកបាទក្រហមកម្ពុជា ដែលជ្រើសរើសថ្មីចំនួន ២៥នាក់ ប្រចាំក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យព្រែកអាជី ស្ថិតនៅភូមិ២ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

វគ្គនេះមានគោលបំណង ប្រមូលកម្លាំងយុវជនពីគ្រប់មជ្ឈដ្ឋាន និងកៀរគរធនធាន សំដៅអភិវឌ្ឍយុវជនអោយក្លាយទៅជាអ្នកស្ម័គ្រចិត្តវ័យក្មេង មានទាំងកាយសម្បទា មានទឹកចិត្តមនុស្សធម៍ មានចំណេះដឹង ចំណេះធ្វើ យុវជនចូលរួមបំពេញបេសកកម្ម ប្រកបដោយប្រសិទ្ធភាពក្នុងការផ្តល់សេវាកម្មមនុស្សធម៌ ជួយជនរងគ្រោះនិងងាយរងគ្រោះនៅតាមមូលដ្ឋាន។

ក្រោយបញ្ចប់វគ្គនេះ យុវជនទាំង ២៥នាក់ ប្រចាំក្លឹបយុវជនវិទ្យាល័យព្រែកអាជី បានទទួលវគ្គបណ្តុះបណ្តាលមូលដ្ឋានរួមមានចំណេះដឹង ៖
១/ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម 
២/ខ្លឹមសារគោលនយោបាយ និងសេចក្តីណែនាំនីតិវិធីរៀបចំចងក្រងក្លឹបយុវជនកាកបាទក្រហមកម្ពុជា 
៣/យល់ដឹងពីការអប់រំសុខភាព ថែទាំសុខភាព ការកសាងភាពធន់នៅក្នុងសហគមន៍ និង
៤/វិជ្ជាសង្រ្គោះបឋម ៕

1 2 3 4 5 Next Last