Webmail
E-Learning

ត្បូងឃ្មុំ

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សួរសុខទុក្ខ គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅ ឃុំជ្រៃធំ ស្រុករមាសហែក

សាខាកក្រក​ខេត្តស្វាយរៀង៖នៅថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៩ ក្រុមការងារ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា អនុប្រធាន​កិត្តិយសសាខា និងមានការ​ចូលរួមពី ឯកឧត្តម សៅ សុខា ព្រមទាំងសមាជិក​សមាជិកា​នៃគណៈកម្មាធិការ​សាខា និងក្រុមការងារ​បាននាំយកអំណោយ​មនុស្សធម៌ របស់សាខាចុះ​សួរសុខទុក្ខ និងចែកអំណោយ​ដល់គ្រួសាររង​គ្រោះដោយសារ​ខ្យល់កន្ត្រាក់កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៩ បណ្តាលឲ្យប៉ះពាល់​ផ្ទះប្រជាពលរដ្ឋ​ចំនួន ៥៣ ខ្នង ក្នុងនោះខូចខាត​ទាំងស្រុងចំនួន ៧ ខ្នង ខូចខាត​មួយផ្នែក ៤៦ ខ្នង មកពី ៤ ភូមិក្នុង ឃុំជ្រៃធំ​ ស្រុករមាសហែក និងលង់ទឹកស្លាប់កុមារអាយុ ៣ ឆ្នាំម្នាក់ នៅភូមិម្រាម​ខាងត្បូង ឃុំម្រាម ស្រុករមាសហែក ។


ឆ្លើយតបទៅនឹង​ស្ថានភាពនេះ ឯកឧត្តម សៅ សុខា បានសំដែងនូវការអាណិត​អាសូរដល់ប្រជាពលរដ្ឋ​ដែលរងគ្រោះ ដោយបានខិតខំ​ប្រកបរបររកស៊ី​ចិញ្ចឹមជីវិតមាន​ជីវភាព នឹងផ្ទះសំបែង​រស់នៅសមរម្យ តែមួយរយៈពេលខ្លីតែប៉ុណ្ណោះ​បណ្តាលឲ្យខ្យល់កន្ត្រាក់​បំផ្លាញខូចខាត​ បែកបាត់ផ្ទះសម្បែង​គួរឲ្យសោកស្តាយ ដែលនេះ​ជាបាតុភូតធម្មជាតិ​ដែលយើងនឹកស្មាន​មិនដល់ ។

ឯកឧត្តម ក៏បានផ្តាំផ្ញើ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ ត្រូវថែរក្សា​សុខភាព មានអនាម័យ​ល្អក្នុងការរស់នៅ ​ដាំដើមឈើជុំវិញផ្ទះដើម្បីការពារនៅពេលមាន​ខ្យល់បក់បោកខ្លាំង បិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែល​មានសុវត្ថិភាព​ពេលមានភ្លៀងផ្គរ មើលថែទាំ​កូនចៅកុំឱ្យលេងទឹក ​ប្រុងប្រយ័ត្នអគ្គីភ័យ​ ហើយប្រឹងប្រែង​ប្រកបរបរ​បន្ថែមទៀត ដើម្បីលើកស្ទួយកម្រិតជីវភាពគ្រួសារ ត្បិតអំណោយដែលបានផ្តល់ជូននាពេលនេះ គឺបានជួយសម្រាលការលំបាកមួយគ្រា​តែប៉ុណ្ណោះ ។ អំណោយដែលបានចែក​ជូនដល់គ្រួសារ​រងគ្រោះទាំង ៥៣ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គក្រ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រីខ ១០ កំប៉ុង ឃីត ១ កញ្ចប់ (មុង ភួយ ក្រម៉ា សារុង ) ថវិកា ៥០,០០០ រៀល ។ ដោយឡែក​គ្រួសាររងគ្រោះ​ទាំងស្រុង ៧ គ្រួសារក្នុង ១ គ្រួសារទទួល​បានបន្ថែម ក្រណាត់​កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ ថវិកា ២០០,០០០ រៀល ។

ចូល​បុណ្យគ្រួសារក្មេង​លង់ទឹកស្លាប់ម្នាក់ អង្ករ ៥០ គ.ក្រ ទឹកសុទ្ធ ១ កេស ទឹកក្រូច ១ កេស ទេយ្យទាន ១ កញ្ចប់ ថវិកា មួយចំនួន ។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកាបន្ថែមដល់គ្រួសាររងគ្រោះទាំង ៥៣ គ្រួសារក្នុង ១ គ្រួសារ ថវិកា ២០០,០០០ រៀល ឧបត្ថម្ភដល់កងកម្លាំង និងប្រជាការពារ​ដែលបានជួយរុះរើ​និងសាងសង់ផ្ទះឡើងវិញ​ ថវិកា ៧,០០០,០០០ រៀល និងថវិកាចូលបុណ្យ​ក្មេងលង់ទឹក​តាមរយៈសាខាកាកបាទក្រហម​កម្ពុជាខេត្ត ថវិកា ១,០០០,០០០ រៀល ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំពួកស្រុកពួក

សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប ​តំណាងឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការសាខា ​និងសហការី ​បានអញ្ជើញ​ជួបសំណេះសំណាល​ និងនាំយកអំណោយមនុស្សធម៌​ជូនប្រជាពលរដ្ឋរងគ្រោះ​ដោយខ្យល់កន្ត្រាក់​នៅឃុំពួក(រលំ២ខ្នង-របើក១២ខ្នង)ឃុំសំរោង (របើក៦ខ្នង)​និងឃុំខ្នាត(រលំ២ខ្នង-របើក៧ខ្នង)ស្រុកពួក​ ខេត្តសៀមរាប​ សរុបចំនួន២៩គ្រួសារ ដែលរងគ្រោះ​ក្នុងអំឡុងដើម ​ខែឧសភា ឆ្នាំ២០១៩នេះ (ក្នុងនោះ រលំ៤ខ្នង-របើកដំបូល​ធ្ងន់ធ្ងរ២៥ខ្នង)។

មានប្រសាសន៍​នាឱកាសនោះ លោកជំទាវ​អនុប្រធាន បានពាំនាំ​នូវការផ្ដាំផ្ញើសួរ​សុខទុក្ខពី​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការ​សាខា ដែលតែងតែ​យកចិត្តទុកដាក់​គិតគូរចំពោះសុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ​ជំនឿសាសនា ឬនិន្នាការ​នយោបាយណា​មួយឡើយ។ លោកជំទាវបានសំដែងនូវ​ការសោកស្ដាយ​ចំពោះការខូចខាត​ផ្ទះសំបែង ទ្រព្យសម្បត្តិ​ដែលនេះជា​គ្រោះមហន្តរាយ​គ្មាននរណាម្នាក់ចង់​ជួបប្រទះឡើយ ហើយ​លោកជំទាវក៏​បានបន្តថា ថ្វីត្បិតតែ​អំណោយមនុស្សធម៌​ដែលបាននាំយកមកចែក​ជូនបងប្អូន​នាពេលនេះ មានចំនួន​តិចតួចក្ដី មិនសមល្មម​នឹងការខាតបង់​របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខ​លំបាករបស់បងប្អូន​បានមួយកម្រិត ​ហើយក៏ជាការបង្ហាញ​នូវការយកចិត្តទុកដាក់ចំពោះ​ប្រជាពលរដ្ឋគ្រប់រូបពី​សំណាក់ថ្នាក់ដឹកនាំ​ ពិសេសគឺកាកបាទក្រហម​កម្ពុជា ដែលមានសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន ដូចដែលបាន​លើកឡើងថា “កាកបាទក្រហម​កម្ពុជាមានគ្រប់​ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណា​ម្នាក់ចោល” ខ្ញុំ ♥️ កាកបាទក្រហមកម្ពុជា។

អំណោយមនុស្សធម៌​ដែលបានផ្ដល់ជូន៖
- គ្រួសាររលំ៖ មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១៦សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល។
- គ្រួសារប៉ះពាល់ធ្ងន់៖ មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១០សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និង​ថវិកា ១សែនរៀល។

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ ក្នុងស្រុកសង្កែ

សាខាកក្រកខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃចន្ទ​ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសា ឆ្នាំ២០១៩ សាខាកាកបាទក្រហម​កម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយ​ លោក សូស សុភក្ភ្រ័ ហេរញ្ញឹក​គណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង​ និងសហការី ដោយមានការចូលរួមពី អាជ្ញាធរ ដែនដី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌របស់កាកបាទក្រហម​កម្ពុជា ជូនដល់ប្រជាពលរដ្ឋ​រងគ្រោះដោយសារ​ខ្យល់កន្រ្តាក់ សរុបចំនួន ២០៣ គ្រួសារ រលំទាំងទាំងស្រុង​៤២គ្រួសារ ក្នុងប៉ះពាល់ លើ ឃុំចំនួន ២ ក្នុងស្រុកសង្កែ​ រួមមាន ៖ឃុំតាប៉ុនចំនួន ១៦៦គ្រួសារ រលំ​ទាំងស្រុង៤១គ្រួសារ និងភ្លើងឆេះផ្ទះ ១គ្រួសារ និងឃុំរកា ចំនួន ៣៧គ្រួសារ រលំទាំងស្រុង ១គ្រួសារ ស្រុកសង្កែ ខេត្តបាត់ដំបង​ ដែលរងគ្រោះ​កាល ពីថ្ងៃទី៣០ ខែមេសា និងថ្ងៃទី០១ខែឧសភា ឆ្នាំ២០១៩កន្លងទៅ ។


ក្នុងឱកាសនោះដែរ លោក សួស សុភក្ភ្រ័ បានពាំនាំនូវ​ប្រសាសន៍ផ្តាំផ្ញើ​សាកសួរសុខទុក្ខ​និងក្តីនឹករលឹកពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែ​គិតគូរពីសុខទុក្ខ​របស់បងប្អូន​ប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក​ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់​រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលបានផ្តល់​ជូនគ្រួសារដែល​រងគ្រោះធ្ងន់ធ្ងរ​រួមមាន ៖ អង្ករ ២៥គីឡូក្រាម​ទឹកបរិសុទ្ធ​ចំណុះ២០លីត្រ ១ធុង ទឹកត្រី១ យួរ ភួយ១ មុង១ និងថវិកាមួយចំនួន។


សម្រាប់គ្រួសារ​ ភ្លើងឆេះផ្ទះបន្ថែម ​រួមមានសំពត់តង់១ សារុង១ ក្រមា១ ភួយ១ មុង១ និងថវិកា៥ម៉ឺនរៀល មួយ ដោយឡែកគ្រួសារ ​មានកូនភ្លោះ២ បានទទួលថវិកា​បន្ថែមពីក្រុមការងារ​ចំនួន ១០០ដុល្លារផងដែរ ។

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ មានប្រារព្ ខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឈចន្ទក្រហម ៨ ឧសភា ២០១៩

សាខាកក្រកខេត្តព្រះវិហារ ​៖នៅព្រឹកថ្ងៃចន្ទ ៣ កើត ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ២០១៩ សាខាកាក បាទក្រហម​កម្ពុជា ខេត្តព្រះវិហារ​ បានរៀបចំប្រារព្ធ​មិទ្ទីងអបអរខួបទី ១៥៦ នៃទិវាពិភព​លោកកាកបាទ ក្រហម ​អឌ្ឍចន្ទក្រហម ០៨ ឧសភា ២០១៩ ក្រោមប្រធានបទ «ខ្ញុំ ❤កាកបាទក្រហមកម្ពុជា» ក្រោមអធិប តីភាព​ឯកឧត្តម មាស សុភា គណៈកិត្តិយសសាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះវិហារ ​និងឯកឧត្តម អ៊ុន ចាន់ដា ប្រធានកិត្តិយស​សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ​ ដោយមានការ​និមន្ត អញ្ជើញចូល​ពី សំណាក់ ឯកឧត្តម លោកជំទាវ ​សមាជិក សមា ជិកាក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម លោកជំទាវ អភិបាលរង ​នៃគណៈអភិ បាលខេត្ត ​លោក លោកស្រី មន្ត្រីរាជការ ​កងកម្លាំងប្រដាប់អាវុធ ​សប្បុរសជន ប្រជាពលរដ្ឋ សិស្ស អ្នកស្ម័គចិត្ត​កាកបាទក្រហម យុវ ជនកាយរិទ្ធិជាតិកម្ពុជា និងយុវជនកាកបាទក្រហម​កម្ពុជា និងសហ ភាពសហព័ន្ធ​យុវជនកម្ពុជា សរុបចំនួន ១,២៦០ អង្គ/នាក់។

ការប្រារព្ធទិវានេះដែរ ​បានរៀបចំ ឡើងនៅសាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ។
ក្នុងគោលបំណង៖
-រំលឹកដល់ថ្ងៃកំណើត​របស់លោក ហង់រី ឌុយណង់​ ដែលជាស្ថាបនិក​របស់កាកបាទក្រហម
-យល់ដឹងអំពីប្រវត្តិចលនា​របស់កាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ និងច្បាប់មនុស្សធម៌​អន្តរជាតិ
-កៀរគររកមូលនិធិ​ពីសប្បុរសជនទាំងអស់ និងឆ្លើយតប​ឲ្យបានទាន់ ពេលវេលាក្នុង​ការជួយសង្រ្គោះ និងជនងាយរងគ្រោះ​ផងដែរ។

សូមបញ្ជាក់ជូនថា៖ សាខាកាកបាទ ក្រហម​កម្ពុជា ខេត្តព្រះវិហារ បានទទួលបាន​ថវិកាបណ្ដោះអាសន្នពីសប្បុរសជន​ទាំងអស់មាន​ចំនួន ដុល្លារ (១៥៧,៩៨៣ ដុល្លា ) ៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង មានប្រារព្ ខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឈចន្ទក្រហម ៨ ឧសភា ២០១៩

សាខាកក្រកខេត្តស្វាយរៀង៖ថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៩ នៅសាលប្រជុំ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ មានប្រារព្ ខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឈចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោមប្រធានបទ ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា ​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​លោកជំទាវកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម សៅ សុខា គណៈកិត្តិយសសាខា​ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ​សាខា ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ​បុគ្គលិកក្រុមហ៊ុន​ឯកជននានា សប្បុរសជន ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ​អ្នកស្មគ្រ័ចិត្ត ក្រុមកាយរិទ្ធិ ​សហភាពយុវជន​ សរុបចំនួន ៥៧០ នាក់ ។ លោក សរ វណ្ណា នាយកសាខា បានធ្វើរបាយការណ៍​សង្ខេបស្តីពីសកម្មភាពរួម​របស់សាខាតាមវិស័យស្នូល​ទាំង ៤ របស់កាកបាទក្រហមកម្ពុជា​ ដោយបញ្ជាក់នូវ​សមិទ្ធិផលដែលសម្រេច​បានក្នុងឆ្នាំ ២០១៨ និង ត្រីមាសទី ១ ឆ្នាំ ២០១៩ នេះ ។ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ​សាខា បានអានសេចក្តីថ្លែងការណ៍​របស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា ក្នុងឱកាសខួបទី ១៥៦ ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ដែលយកប្រធានបទ ខ្ញុំស្រលាញ់កាកបាទក្រហម​កម្ពុជា ដែលបានឆ្ពោះទៅមុខ រួចជាស្រេច​ ដោយឆ្លុះបញ្ចាំង​អំពីការបំពេញតួនាទី​យ៉ាងសំខាន់ទៅតាមបរិបទជាតិ​ ដើម្បីទទួលបាន​ជោគជ័យ ថ្មីៗ បន្ថែមទៀតក្នុងការ​បម្រើឲ្យវិស័យមនុស្សធម៌ ។


ក្នុងឱកាសនោះដែរ​លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការ​កោតសរសើរ​ចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជន ​នៃថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋ មន្ត្រីរាជការ ក្រុមហ៊ុន​វិស័យឯកជន ​អាជីវករ ដែលបានចូលរួម​ចំណែកឧបត្ថម្ភ គាំទ្រក្នុងសកម្មភាព​កាកបាទក្រហមកម្ពុជា កាន់តែផុសផុល និងមានការកើនឡើង​ជាលំដាប់ ការកើនឡើងនេះដោយសារមានជំនឿទុកចិត្តចំពោះកាកបាទក្រហមកម្ពុជា​ ក្នុងការប្រើប្រាស់ថវិកា មានតម្លាភាព ប្រសិទ្ធភាព និង ចំគោលដៅនៃជនរងគ្រោះ​ និងងាយរងគ្រោះមហន្តរាយ ។
ទន្ទឹមនឹងលទ្ធផលដែល​សម្រេចបានទាំងនេះលោកជំទាវ សូមផ្តាំផ្ញើ​ដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ពិសេសថ្នាក់ដឹកនាំសាខា អនុសាខា ត្រូវយកចិត្តទុកដាក់​តាមដានព័ត៌មាន​គ្រប់ជ្រុងជ្រោយ និងក្តាប់ឲ្យបានស្ថានភាព​ងាយរងគ្រោះនៅ​តាមសហគមន៍ និងត្រូវមានមុខ​ភ្លាមៗនៅពេលមាន​គ្រោះមហន្តរាយកើតឡើង និងដោះស្រាយ​ឲ្យអស់លទ្ធភាព ក្នុងការជួយ​សម្រាលការលំបាករបស់​មនុស្សចាស់ឥតទីពឹង កុមារកំព្រា ជនពិការ ស្ត្រីមេម៉ាយមានកូនច្រើន អ្នកមានជម្ងឺរ៉ាំរ៉ៃនៅក្នុងសហគមន៍ ។ ក្នុងអង្គពិធីនេះសាខាបានទទួលថវិកាមុន និងក្រោយសរុបចំនួន ៥៧០,០០០ ដុល្លារ ។

1 2 3 4 5 Next Last