Webmail
E-Learning
សេវាយើង

សកម្មភាពផ្សេងៗ

វគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី សុខភាពមនុស្សចាស់ នៅខេត្តព្រៃវែង

សាខាកក្រក​ខេត្តព្រៃវែង៖ ​នៅព្រឹក​ថ្ងៃទី​ ០៤​ ខែកក្កដា​ ឆ្នាំ២០១៧​ នៅសាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រៃវែង​ បានបើក​វគ្គបណ្តុះបណ្តាល​ជនបង្គោល​ស្តីពី​ សុខភាព​មនុស្សចាស់ ​ស្ថិតក្រោម​អធិបតីភាព​ ឯកឧត្តម​ឧកញ៉ា សុខ ផេង​ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា។

 

វគ្គ​បណ្តុះបណ្តាល​នេះប្រព្រឹិត្តិទៅ ​ក្រោមកិច្ច​សហការណ៍​ជាមួយកាកបាទក្រហ​មកម្ពុជា ​ដែលបានការ​ឧបត្ថម្ភថវិកា​ដោយសហព័ន្ធ​អន្តរជាតិ​ កាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម ​មានរយៈពេល ០២ថ្ងៃ ​ចាប់ពីថ្ងៃទី ៤ ដល់ទី ៥ ខែកក្កដា ឆ្នាំ ២០១៧ មានសិក្ខាកាម​ចូលរួម សរុបចំនួន ៣០នាក់ ស្រី ៨នាក់ មកពីអនុសាខា​ស្រុកពាមរក៍ ជាស្រុកគោលដៅ​សម្រាប់អនុវត្ត​សកម្មភាពគម្រោង។

 

គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ៖
១.ដើម្បីអោយ​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​ មានសមត្ថភាព​គ្រប់គ្រាន់​ក្នុងការជួយ​អប់រំផ្សព្វផ្សាយ​សារគន្លឹះ ស្តីពីការ​ការពារ​ជំងឺមិនឆ្លង និង​ថែទាំដល់​ប្រជាពលរដ្ឋដែល​មានអាយុច្រើន​រស់នៅក្នុង​សហគមន៍​ អោយមានសុខភាពល្អ​។​


២.ដើម្បីកែលម្អរ​គុណភាព​ជីវិតរបស់​ប្រជាជន​ ដែលមានអាយុ​ច្រើនរស់​នៅក្នុងសហគមន៍​ជនបទ ​ទទួលបានក្តីសង្ឃឹម​ ការគោរព ​និងការ​លើកកម្ពស់​សេចក្តីថ្លៃថ្នូ ​តាមរយៈការ​ការពារជម្ងឺ​មិនឆ្លង​ និងការថែ​ទាំសុខភាព។

 

វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប៉ាន់ប្រម៉ាណហានិភ័យនៅតាមសាលារៀន

សាខាកក្រកខេត្តកំពង់ឆ្នាំង ៖ កាលពីព្រឹក​ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្តកំពង់ឆ្នាំង​ ដឹកនាំដោយ​លោក ប្រាក់ សោភ័ណ្ឌ​ នាយក​សាខា រួមជាមួយ​នឹង មន្ត្រីសម្រប​សម្រួល​គម្រោង នៃនាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ ​កាកបាទក្រហម​កម្ពុជា ​បានចូលរួម​បើកវគ្គ​បណ្តុះបណ្តាល​ស្តីពី ការគ្រប់គ្រង​គ្រោះមហន្តរាយ​ និងការប៉ាន់ប្រម៉ាណ​ហានិភ័យ​នៅតាមសាលារៀន​ដោយមាន​ការអញ្ជើញចូលរួម​ពី ទីប្រឹក្សាយុវជន ​យុវជន​កាកបាទក្រហម​កម្ពុជា​៣គោលដៅ ​សរុបចំនួន ៣៥នាក់ ស្ថិត​នៅខេត្ត​កំពង់ឆ្នាំង។

 

វគ្គបណ្ដុះបណ្ដាលនេះ​ប្រព្រឹត្តទៅ​នៅក្នុង​រយៈពេល​៣ថ្ងៃ ចាប់ពី​ថ្ងៃទី ៥-៦-៧ ខែ​កក្កដា ឆ្នាំ២០១៧ ក្នុងគោលបំណង​ដូចតទៅ៖


១-រកឲ្យឃើញ​នូវមុខសញ្ញា​គ្រោះមហន្តរាយ​នានា ដែលភ្លាប់​មានក្នុង​សាលារៀន
២-គ្រប់គ្រងមុខ​សញ្ញា​គ្រោះមហន្តរាយក្នុង​សាលារៀនឲ្យបាន
៣-រកអោយឃើញ​ហានិភ័យ​នានា​ដែលអាច​កើតមានឡើង​ក្នុងសាលារៀន
៤-វាស់ស្ទង់សម្ថតភាព​ហានិភ័យ និងសមត្ថភាព​របស់យើង​ ដើម្បី​ដោះស្រាយ៕

 

យុទ្ធនាការអនាម័យសម្អាតលំនៅដ្ឋាននៅស្រុកចន្ទ្រា ខេត្តស្វាយរៀង

សាខាកក្រកខេត្តស្វាយរៀង៖ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ គម្រាងបង្កើតនិរន្តរភាព ការប្រើប្រាស់ទឹកស្អាតនិងអនុវត្តអនាម័យនៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្រោមការឧបត្ថម្ភថវិកាពីសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម បានធ្វើយុទ្ធនាការអនាម័យសម្អាតលំនៅដ្ឋាន និងបរិស្ថានសាធារណៈ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាលាបឋមសិក្សាចន្ទ្រា ឃុំចន្ទ្រា ស្រុកចន្រ្ទា ក្នុងគោលបំណងដើម្បីជម្រុញឲ្យប្រជាពលរដ្ឋក្នុងសហគមន៍យល់ដឹងអំពីអនាម័យ រួមគ្នាធ្វើអនាម័យលំនៅដ្ឋាន និង បរិស្ថានសាធារណៈដើម្បីឈានទៅកាត់បន្ថយអត្រាឈឺ និងស្លាប់ដែលបណ្តាលមកពីការកង្វះអនាម័យ

 

ពិធីនេះបានការអញ្ចើញចូលរួមពីលោក ពៅ សារ៉េន នាយរងសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និង មន្រ្តីអនុសាខាកាកបាទក្រហម​កម្ពុជាស្រុកចន្រ្ទា អាជ្ញាធរមូលដ្ឋាន អ្នកស័្មគ្រចិត្តកាកបាទក្រហម ប្រជាពលរដ្ឋនៅក្នុង សហគមន៍ និងសិស្សានុសិស្ស សរុបចំនួន ២២៩ នាក់ ស្ត្រី ១២៨ នាក់ ។ បន្ទាប់ពីពិធីសំណេះសំណាល សមាជិក សមាជិកា នៃអង្គពិធីទាំងមូល បានដង្ហែ​ក្បួននិង ស្រែកជ័យឃោសស្តីពីបញ្ហាសុខភាពអនាម័យ នឹងបានរួមគ្នាសម្អាតបរិស្ថាននៅតាមដងផ្លូវភូមិចន្ទ្រា ៕

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារចុះពិនិត្យការសាងសង់អណ្តូងទឹកស្អាត

ព្រះវិហារ៖​ នៅថ្ងៃទី​១១​ ខែមីនា ​ឆ្នាំ២០១៧​ ឯកឧត្តម​ យុង គឹមហ៊ាន​ នាយក​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តព្រះវិហារ​ ចុះពិនិត្យ​ការសាងសង់​អណ្តូងទឹក​ស្អាត​ចំនួន១៩​អណ្តូង​ផ្តល់​ដោយ​កាកបាទក្រហមកម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ។


សូម​បញ្ជាក់ថា​ អណ្តូង​ទាំងនេះ​ត្រូវបាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា ​សម្រេច​ផ្តល់​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១៧ ​សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹកប្រើប្រាស់​ចំនួន​៣២០ គ្រួសារ ស្មើមនុស្ស១,១៤៣ នាក់ នៅឃុំកន្ទួត និងឃុំរំដោះ​ស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

 

ក្រុមហ៊ុន​បានធ្វើការ​សាងសង់​ចាប់ពីថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នេះខួង​បានរួចរាល់​ទាំង១៩ អណ្តូង (ខួង និងចាក់​សាប​បាន១០០៖ចំនួន១៣ អណ្តូង)

 

នៅក្នុង​ការចុះ​ពិនិត្យ​ការសាងសង់​នេះបាន​ ជម្រុញ​អោយក្រុម​ប្រើ ប្រាស់​ទឹកធ្វើ​របង​ជុំវិញ​អណ្តូង​ ដាំដំណាំ​ជាលក្ខណៈគ្រួសារ សម្អាត​ជុំវិញ​អណ្តូង​ និងបានអោយ​ក្រុមហ៊ុន​សាង សង់ចុះពិនិត្យ​កែសម្អ​អណ្តូង​លេខ១៨២ និង១៨៧ ដែលសប់តឹង ។

ការសាងសង់​នេះនិង​បញ្ចប់១០០% នៅថ្ងៃទី១៧ ខែមីនា​ ឆ្នាំ២០១៧។

 

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារចុះពិនិត្យ អណ្តូងទឹកស្អាត

សាខាកក្រកខេត្តព្រះវិហារ៖​ កាលពី​ថ្ងៃទី​៥ ​ខែមីនា​ ឆ្នាំ២០១៧​ ឯកឧត្តម​ យុង គឹមហ៊ាន​ នាយក​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តព្រះវិហារ​ និង​អនុសាខា​កាកបាទក្រហម​កម្ពុជា​ ស្រុកជាំក្សាន្ត​ ចុះពិនិត្យ​ការសាងសង់​អណ្តូង​ទឹកស្អាត​ចំនួន១៩​ អណ្តូង ផ្តល់ដោយ​កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ។


សូម​បញ្ជាក់​ថា ​អណ្តូង​ទាំងនេះ​ត្រូវបាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ សម្រេច​ផ្តល់កាល​ពីថ្ងៃទី​២១ ​ខែកុម្ភៈ​ ឆ្នាំ២០១៧ ​សម្រាប់ផ្តល់​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹកប្រើប្រាស់​ចំនួន​៣២០ គ្រួសារ ស្មើ​មនុស្ស១,១៤៣ នាក់ នៅឃុំកន្ទួត និងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

 

ក្រុមហ៊ុន​បានធ្វើការ​សាងសង់​ចាប់ពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់​ថ្ងៃទី​៥ ខែមីនា ឆ្នាំ២០១៧ នេះខួងបាន​ចំនួន៩ អណ្តូង (ខួង និងចាក់សាបបាន១០០៖ចំនួន ៦ អណ្តូង)

 

1 2 3 4 5 Next Last