Webmail
E-Learning
សេវាយើង

សកម្មភាពផ្សេងៗ

...

ប្រជាជនឃុំព្រែកដាច់ទទួលប្រាក់កម្ចីពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកលើកដែក

នៅ​ថ្ងៃ​២៦​​ ឧសភា ​​២០១៧ ​​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ស្រុក​លើកដែក ​​បាន​ប្រគល់​ប្រាក់​កម្ចី​ខ្នាត​តូច​ឥត​ការប្រាក់​របស់​មូល​និធិ​វើល​ម៉េត​​តាម​រយៈ​កាកបាទ​ក្រហម​កម្ពុជា ​​ជូន​ប្រជាជន​ភូមិ​ព្រែកតូច​​និង​ភូមិ​ព្រែកដាច់​​ក្នុង​ឃុំ​ព្រែកដាច់​ចំនួន​១៤​គ្រួសារ​​ ដើម្បី​យក​ទៅ​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​​និង​បង្កើន​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ។ ​​សូម​ជម្រាប​ជូន​ផង​ដែរ​ថា ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ​មូល​និធិ​វើល​ម៉េត​ បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ឃុំ​ព្រែកដាច់ចាប់​តាំង​ពី​ឆ្នាំ​២០១២​​មក​ម្លេះ​​ ដោយ​អនុវត្ត​ចំនួន​២​ឃុំ ​គឺ​ឃុំ​ព្រែកដាច់ ​​និង​ឃុំ​កំពង់ភ្នំ ​ក្នុង​ស្រុក​លើក​ដែក ​​ក្នុង​គោលបំណង​ជួយ​ស្តារជីវភាព​ប្រជាជន​ងាយ​រងគ្រោះ​ឲ្យ​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​ ក្នុងនោះដែរ ​មួយ​គ្រួសារៗ​​បាន​ទទួល​ប្រាក់​កម្ចី​ចំនួន១​លាន​រៀល​និងបង្វិល​សងវិញ​ជារៀង​រាល់ខែ​ដោយ​គ្មាន​ការ​ប្រាក់។



...

ប្រជាជនឃុំព្រែកដាច់ទទួលប្រាក់កម្ចីពីអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុកលើកដែក

នៅ​ថ្ងៃ​២៦​​ មករា ​​២០១៦ ​​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ស្រុក​លើកដែក ​​បាន​ប្រគល់​ប្រាក់​កម្ចី​ខ្នាត​តូច​ឥត​ការប្រាក់​របស់​មូល​និធិ​វើល​ម៉េត​​តាម​រយៈ​កាកបាទ​ក្រហម​កម្ពុជា ​​ជូន​ប្រជាជន​ភូមិ​ព្រែកតូច​​និង​ភូមិ​ព្រែកដាច់​​ក្នុង​ឃុំ​ព្រែកដាច់​ចំនួន​១៣​គ្រួសារ​​ ដើម្បី​យក​ទៅ​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​​និង​បង្កើន​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ។ ​​សូម​ជម្រាប​ជូន​ផង​ដែរ​ថា ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ​មូល​និធិ​វើល​ម៉េត​ បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ឃុំ​ព្រែកដាច់បាន​ចំនួន​៥៥៥​គ្រួសារ​ហើយ​។ សូម​បញ្ជាក់​ជូន​ថា​​ មូលនិធិ​វើល​ម៉េត ​ត្រូវ​បាន​បង្កើត​ឡើង ​តាំង​ពី​ឆ្នាំ​២០១២​​មក​ម្លេះ​​ ដោយ​អនុវត្ត​ចំនួន​២​ឃុំ ​គឺ​ឃុំ​ព្រែកដាច់ ​​និង​ឃុំ​កំពង់ភ្នំ ​ក្នុង​ស្រុក​លើក​ដែក ​​ក្នុង​គោលបំណង​ជួយ​ស្តារជីវភាព​ប្រជាជន​ងាយ​រងគ្រោះ​ឲ្យ​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​ ក្នុងនោះដែរ ​មួយ​គ្រួសារៗ​​បាន​ទទួល​ប្រាក់​កម្ចី​ចំនួន ១​លាន​រៀល​សម្រាប់​រយៈពេល១​ឆ្នាំ​ដោយ​គ្មាន​ការ​ប្រាក់។

...

ជីវភាពគ្រួសារ លោក សុខ សារ៉ាត

អ្នកស្រី សុខ សារ៉ាត់ អាយុ ៤៩ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុកលើ​ដែក ខេត្តកណ្តាល មាន​សមាជិកគ្រួសារ​ចំនួន ៩នាក់ និង​មាន​មុខរបរ​ធ្វើស្រែ​ចំការ លក់ ដូរ​ចាប់ហួ និង​លក់​បន្លែ សាច់ជ្រូក ត្រី។ ជាមួយ​គ្រួសារ​ឯទៀត​នៅក្នុង​ភូមិ អ្នកស្រី​ទទួល​ប​ប្រាក់កម្ចី​ឥត​ការប្រាក់ ពី​កាកបាទ​ក្រហ​កម្ពុជា ចំនួន ២៥០ដុល្លារ(ពីរ​រយ​ហាសិប​ដុល្លារ) ក្នុង១គ្រួសារ នៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០។

អ្នកស្រី សុខ សារ៉ាត់ បាន​ថ្លៃ​ង​ថាសព្វថ្ងៃ​ខ្ញុំ​ជីវភាព​ធូរធា​ប្រើ​សើរ​ជាង​មុន  ចាប់តាំងពី​ខ្ញុំ​បានទទួល​ប្រាក់កម្ចី​ខ្នាត់​តូច​ឥត​ការប្រាក់ ពី​កាកបាទក្រហមកម្ពុជា។ ខ្ញុំ​បាន​យកប្រាក់​នេះ​ទៅធ្វើជា​ដើមទុន​ក្នុង​មុខរបរ​ធ្វើ​ចំការ​ក្រៅពីនេះ​សាច់ប្រាក់​មួយចំនួនទៀត​ខ្ញុំ​បាន​យកទៅ​ទិញ​បន្លែ សាច់ជ្រូក និង​ត្រី​សម្រាប់​លក់ដូ​ជាប្រចាំ​ថ្ងៃ ហើយ​មកដល់ពេលនេះ​ខ្ញុំ​បាន​ពង្រីក​មុខរបរ​ប​ន្ថែ​ម​ទៀត​ដោយ​ទិញ​អីវ៉ាន់​លក់​ចាប់ហួយ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​តែងតែ​គិតគូ​ដល់​ប្រជាព​រដ្ឋ​មាន​ជី​វិភាព​ក្រីក្រ

...

ជីវភាពគ្រួសារ លោក ខុម វណ្ណី

លោក ខុម វ​ណ្ណី អាយុ ២៧ឆ្នាំ មាន​សមាជិកគ្រួសារ​ចំនួន ៣នាក់ មានមុខ​របរ​លក់​ចាប់ហួយ រស់នៅ​ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែ ខេត្តកណ្តាល។ ចាប់តាំងពី​រៀបការ​អស់​រយៈពេល៣ឆ្នាំ លោក ខុម វ​ណ្ណី មាន​ជីវ​ភាពខ្វះ​ខាត។ ដោយបានទទួលការផ្សព្វផ្សាយ​ពី​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជាប្រចាំភូមិ ថា​កាកបាទក្រហមកម្ពុជា​មាន​ផ្តល់​ប្រាក់កម្ចីខ្នាតតូច​ឥត​ការប្រាក់ លោកក៏​បានស្នើសុំ​ប្រាក់កម្ចីពី​កាកបាទក្រហមកម្ពុជា​តា​មរយៈ​អ្នកស្ម័គ្រចិត្តប្រចាំភូមិ ក្នុង​គោល​បំណង​ពង្រីក​មុខរបរ​។ ក្រោយ​បានស្នើ​សុំ​កម្ចី​ពី​កាកបាទក្រហមកម្ពុជា មន្ត្រី​កាកបាទក្រហមកម្ពុជា​បាន​ចុះ​ពិនិត្យ​ជីវភាព​ជាក់ស្តែង​របស់​លោក ខុម វ​ណ្ណី ហើយ​នៅ​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៤ លោក​ខុម វ​ណ្ណី បានទទួល​កម្ចី​ខ្នាតតូច ចំនួន ២៥០ដុល្លារ ពី​កាកបាទក្រហមកម្ពុជា។

លោក ខុម វ​ណ្ណី បាន​និយាយថាខ្ញុំ​បានសម្រេច​ចិត្ត​ទិញ​ទូល​ក់​ទូរស័ព្ទ​បន្ថែម​ពីលើ​មុខរបរ​លក់​ចាប់ហួយ ហើយ​ប្រាក់កម្ចី​នេះ​ពិត​ជាមាន​សារៈ​ប្រយោជន៍​ខ្លាំង​ណាស់​​សម្រាប់​គ្រួសារ​ខ្ញុំ​ ព្រោះរូប​ខ្ញុំ​មាន​ដើមទុន​ប្រកបមុខរបរ និង​មិនចាំបាច់​ទៅ​ខ្ចីបុល​ប្រាក់​ពី​អ្នក​ចងការ​ឯកជន និង​ធានា​គារ ដែលមាន​ការប្រាក់​ខ្ពស់ ហើយ​មកដល់​ឥឡូវនេះ​ខ្ញុំ​មាន​ជីវភាព​ធូរធា​ជាង​មុន​ច្រើន។ ជាចុងក្រោយ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​តែងតែ​គិតគូ​ដល់​ប្រជាព​រដ្ឋ​មាន​ជី​វភាព​ក្រីក្រគ្រប់ពេលវេលា