Webmail
E-Learning
សេវាយើង

សកម្មភាពផ្សេងៗ

...

កាកបាទក្រហមកម្ពុជាចូលរួមសមយុទ្ធគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៧

ភ្នំពេញ ៖​ថ្ងៃទី​២៧​​ខែកុម្ភៈ​​ឆ្នាំ២០១៧​​នេះ ​មន្ត្រី ​បុគ្គលិក​ អ្នកស្ម័គ្រចិត្ត ​នៃ​កាកបាទក្រហម​កម្ពុជា​ ទាំងថ្នាក់​កណ្ដាល​និងសាខា​កាកបាទក្រហម​កម្ពុជារាជធានីភ្នំពេញសរុបចំនួន១៥នាក់ ​ដែលមាន​ជំនាញ​សង្គ្រោះបឋម​បានចូលរួម​សមយុទ្ធ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឆ្នាំ២០១៧ ដែលរៀបចំ​ឡើងដោយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ និងកងពល  ៩១១ ង៧០។

 

ក្នុងឱកាសនោះ​ សមត្ថកិច្ចមូលដ្ឋាន​បានអនុវត្ត​លំហាត់​សាកល្បង​ករណីឧបទ្ទវហេតុ​ធ្លាក់យន្តហោះនៅក្នុងភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយក្នុងករណីលំហាត់សាកល្បងនេះមានជនរងគ្រោះធ្វើជារបួសធ្ងន់ ៧នាក់ស្រី១នាក់ ធ្វើជារបួសមធ្យម ០៦នាក់ និងស្រាល ៤៤នាក់ ព្រមទាំងអ្នកធ្វើជាស្លាប់១២នាក់ ដែលមានការបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់៕

...

អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺទទួលវគ្គ បណ្តុះបណ្តាល វិជ្ជាសង្គ្រោះបឋម

នៅថ្ងៃទី ២០-២១ ខែមិថុនា ឆ្នាំ២០១៦ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​ បានបើក​វគ្គបណ្តុះបណ្តាល វិ​ជ្ជាសង្គ្រោះបឋម ​និងផ្សព្វផ្សាយ​ពី​ចលនា​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម ​ដល់​អ្នកស្ម័គ្រចិត្ត​ចំនួន ២៥នាក់​ ដោយមាន​ការចូលរួម​ពីសំណាក់ ​លោកជំទាវ មុំ ចន្ធី ​នាយិការង​នាយកដ្ឋាន​សុខភាព​កាកបាទក្រហមកម្ពុជា​ និងមាន​ការឧបត្ថម្ភ​ថវិកា​ដោយ កាកបាទក្រហមជប៉ុន​។

 

គោលបំណង​នៃវគ្គនេះ​គឺ ដើម្បី ​បណ្តុះបណ្តាល​ពីវិធីជួយសង្រ្គោះ​ជនរងគ្រោះ​ឱ្យមាន​ប្រសិទ្ធភាព​ ហើយបន្ទាប់ពី​ទទួលវគ្គនេះរួច ​អ្នកស្ម័គ្រចិត្ត​នឹងយកចំណេះដឹងនេះ​ ទៅអនុវត្ត​ជាក់ស្តែង ​និងផ្សព្វផ្សាយ​បន្តជូន​ដល់ប្រជាជន​ក្នុងមូលដ្ឋាន​ឱ្យបាន​គ្រប់ៗគ្នា៕

 

...

កាកបាទក្រហមកម្ពុជាបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋមដល់កម្មកររោងចក្រ

ថ្ងៃទី ០៨-០៩ ខែ មិថុនា ឆ្នាំ ២០១៦ កាកបាទក្រហមកម្ពុជា​ សហការ​ជាមួយ​ បេឡាជាតិ​របប​សន្តិសុខ​សង្គម​ បានរៀបចំ​វគ្គបណ្តុះបណ្តាល​វិជ្ជាស​ង្គ្រោះបឋម​ ដល់​បុគ្គលិក​រដ្ឋបាល​ បុគ្គលិក​សហជីព​មូលដ្ឋាន ​គិលានុដ្ឋាក​ នៃរោងចក្រនានា សរុបចំនួន ៣០នាក់ ក្នុងគោលបំណង​ដើម្បី​ឲ្យ អ្នកទាំងនោះក្លាយជា​ភ្នាក់ងារ​ជំនាញ​អាចជួយ​ធ្វើការ​សង្គ្រោះ​បឋម​ ដល់កម្មករ និយោជិត​ពេល​ជួបប្រទះ​គ្រោះថ្នាក់​ចរាចរណ៍ និង​ដួលសន្លប់ក្នុងការបំពេញការងារ មុនពេល​រថយន្តសង្គ្រោះ​មកដល់៕