Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

តាកែវ

...

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពីសាខាកក្រកខេត្តតាកែវ

សាខាកក្រក ​ខេត្ត​តាកែវ ៖ ​នាព្រឹក​ថ្ងៃទី​ ២៤ ​ខែ​មេសា ​ឆ្នាំ ​២០១៧​ លោកជំទាវ​ នូ សុវណ្ណនី​ ប្រធាន​គណៈកម្មាធិការ​សាខា ​និង​សហការី​ បានអញ្ជើញ​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​ទៅចែក​ជូនបង​ប្អូន​ ប្រជាពលរដ្ឋ​ចំនួន​ ៧៣ គ្រួសារ ៦ឃុំ ១៤ភូមិ នៅ ស្រុកទ្រាំង ខេត្តតាកែវ ដែលបាន​រងគ្រោះ​ដោយខ្យល់​កន្ត្រាក់​ កាលពី​យប់ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ២០១៧​ ( រលំ​ទាំងស្រុង​ ៨ ខ្នង​ របើក​ដំបូល​ ឬជញ្ជាំង​ ៦៣ ខ្នង )។

នាឱកាសនោះ​លោកជំទាវ​ប្រធាន​ បានមាន​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ និងក្តីនឹក​រលឹក​ពីសំណាក់​ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ជានិច្ចកាល​សម្តេច​តែងតែ​ យកចិត្តទុកដាក់​ និងផ្តល់​ក្តីអាណិត​ ស្រឡាញ់ ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ ​និងងាយរងគ្រោះ​គ្រប់​ប្រភេទ​ គ្រប់ពេល​វេលា​ ទីកន្លែង គ្រប់​ស្រទាប់​វណ្ណៈ ដោយពុំមាន​ប្រកាន់​ពូជសាសន៍ ​ឬនិន្នាការ​នយោបាយ​អ្វីឡើយ។

អំណោយ​ដែលផ្តល់​ជូនក្នុង​មួយគ្រួសារ​ៗរួមមាន : 


អង្ករ ២៥ គីឡូក្រាម មុង១ភួយ១ សារុង១ ក្រម៉ា១ កន្ទេល១ និង តង់ធំ១ និងបន្ថែមថវិកា ១០ម៉ឺនរៀល សម្រាប់​៨គ្រួសារ​ដែលរលំ​ផ្ទះ​ទាំងស្រុង។

 

...

ប្រជាពលរដ្ឋខ្វះខាតចំនួន១៥គ្រួសារក្នុងឃុំរមេញទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ

នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ លោកជំទាវ​នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខា ​រួមដំណើរដោយ​មន្ត្រីសាខា​អនុសាខា​បានចុះសួរសុខទុក្ខ​និង​នាំយកអំណោយ​មនុស្សធម៍​របស់សាខា​ទៅចែកជូន​ប្រជាពលរដ្ឋ​ដែលមាន​ការខ្វះខាត​ចំនួន១៥ គ្រួសារក្នុង​ឃុំរមេញ ស្រុកកោះ​អណ្តែត ខេត្តតាកែវ ។


នាឱកាសនោះ លោកជំទាវ​បានពាំនាំ​ការផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់ ឯកឧត្តមប្រធាន​កិត្តិយសសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដល់បងប្អូន​ប្រជាពលរដ្ឋ​ដែលបាន​ជួបការ​លំបាកនាពេលនេះ។ 
អំណោយ​ដែលចែកជូនបងប្អូនទាំង១៥ គ្រួសារនាពេលនេះរួមមាន៖ អង្ករ២៥គីឡូក្រាម មុង១ សារុង១ ក្រម៉ា១ ភួយ១ កន្ទេល១ មី១កេស ។

...

ប្រជាជនរងគ្រោះដោយអគ្គីភ័យនៅស្រុកគីរីវង្សទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ

ខេត្តតាកែវ​ ៖ក្រោយទទួលព័ត៏មាន​ថានៅ​ស្រុកគិរីវង់​មានករណី​អគ្គីភ័យ​បណ្តាល​ឱ្យឆេះផ្ទះ​ប្រជាពលរដ្ឋ​ចំនួនប្រាំខ្នង​រួចមក នារសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៧នេះ​ សាខាកាកបាទក្រហមកម្ពុជា​ខេត្តតាកែវ​ ដឹកនាំដោយ​ឯកឧត្តម ហ៊ុន សារឿន អនុប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយលោកនាយកសាខា មន្ត្រីសាខា អនុសាខាបានចុះសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៍​ ទៅចែកជូន​ប្រជាពលរដ្ឋ​ដែលបាន​ជួបអគ្គីភ័យ​ទាំងនោះ។ 


នាឱកាសនោះឯកឧត្តម បានពាំនាំការផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់ ឯកឧត្តមប្រធានកិត្តិយសសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល​យកចិត្តទុកដាក់​ចំពោះបងប្អូន​ប្រជាពលរដ្ឋ​ដែលបានជួបការលំបាក​ដោយមិនរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយ​ដែលចែកជូន​នាពេលនោះរួមមាន ៖ អង្ករ២៥គីឡូក្រាម មុង១ សារុង១ ក្រមា១ ភួយ១ កន្ទេល១ តង់ធំ១ ដោយឡែក៣ផ្ទះដែលឆេះអស់ទាំងស្រុង បានផ្តល់សង្ក័សី២៥ សន្លឹកក្នុងមួយផ្ទះៗ និងថវិកាមួយចំនួន។


សូមបញ្ជាក់ថាគ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលឱ្យឆេះផ្ទះអស់ទាំងស្រុង៣ខ្នង និងឆេះមួយចំហៀង២ខ្នង។

 

...

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវចែកអំណោយប្រជាជនចាស់ជរានៅស្រុកបុរីជលសារ

នាព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ដឹកនាំដោយ ឯកឧត្ដម ហ៊ុន សារឿន អនុប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ លោក យឹម ច័ន្ទថន នាយកប្រតិបត្តិសាខា មន្ត្រីប្រតិបត្តិសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ ប្រជាពលរដ្ឋចាស់ជរា គ្មានទីពឹង និងទីទ័លក្រ សរុបចំនួន៨៦គ្រួសារ ស្ថិតនៅក្នុងឃុំដូងខ្ពស់ និងឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ។


ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស មុង១ ភួយ១ កន្ទេល១ ក្រមា១ និងសារ៉ុង១៕

...

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវយកអំណោយមនុស្សធម៍ជូនដល់ប្រជាពលរដ្ឋរលំផ្ទះ

ព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៦ លោក យឹម ច័ន្ទថន ​នាយកសាខា ​កាកបាទក្រហមកម្ពុជា​ ខេត្តតាកែវ ​និងមន្ត្រី​ប្រតិបត្តិ​សាខា​ អនុសាខាស្រុក ​បាន​ចុះសួរសុខទុក្ខ ​និងនាំយក​អំណោយ​មនុស្សធម៍​ របស់សាខា​ទៅជនក្រុមគ្រួសារ​បងប្អូន​ប្រជាពលរដ្ឋ​ដែលបាន​រងគ្រោះ​ដោយរន្ទះបាញ់​ស្លាប់២នាក់ ​ក្នុង ២គ្រួសារ ផ្សេងគ្នា ​នៅភូមិជ្រយ​ និង​ប្រជាពលរដ្ឋ​រលំផ្ទះ​ ៣គ្រួសារ​ នៅភូមិសំរោង ឃុំ ចំប៉ា ស្រុក ព្រៃកប្បាស ខេត្តតាកែវ ដែល​ករណីរងគ្រោះ​កើតឡើង​កាលពីល្ងាច​ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៦ ។

 

លោក​នាយក​សាខា ក៏បាន​អំពាវនាវ​ឲ្យ ប្រជាជន​នៅក្នុង​មូលដ្ឋាន បង្កើនការ​ប្រុងប្រយ័ត្ន​ពេលមាន​ភ្លៀង និង នៅពេល​សាងសង់​ផ្ទះត្រូវមាន​គ្រឹះរឹងមាំ ​ដែលអាច​ទប់ទល់​នឹងខ្យល់កន្រ្តាក់​បាន។​


អំណោយ​ដែលផ្តល់​ជូនរួមមាន ៈ អង្ករ ២៥ គីឡូក្រាម កន្ទេល ១ មុង ១ ភួយ ១ សារុង ១
ក្រម៉ា ១ តង់ធំ ១ ទឹកក្រូច ១កេស ទឹកបរិសុទ្ធ ១កេស និងថវិកាមួយ​ចំនួនទៀត

1 2 3 4 5 Next Last