Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

តាកែវ

សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវសួរសុខទុក្ខកម្មកររោងចក្រដែលបានដួលសន្លប់ដោយសារពុលសំលៀកបំពាក់

សាខាកាកបាទក្រហម​កម្ពុជា ខេត្តតាកែវ ៖​ នៅព្រឹកថ្ងៃ ពុធ ៣ រោជ ខែមិគសិរ​ ឆ្នាំរកា​ ព.ស២៥៦១​ ត្រូវនឹងថ្ងៃទី​ ០៦ ខែធ្នូ ឆ្នាំ​ ២០១៧​ នេះ​ ឯកឧត្តម ឡាយ វណ្ណៈ ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តតាកែវ ​រួមដំណើរដោយ​ លោកជំទាវ នូ សុវណ្ណនី ​ប្រធានគណៈកម្មាធិការ​សាខា​ បានអញ្ជើញ​សួរសុខទុក្ខបងប្អូន​កម្មកររោងចក្រ​ដែលបាន​ដួលសន្លប់ដោយសារ​ពុលសំលៀកបំពាក់​ខូវប៊យ ចំនួន​ ១៩០នាក់​ កាលពីព្រឹកថ្ងៃទី៦​ នេះ​ នៅរោងចក្រ ជេឌី ​តូក្យូស៊ីម៉ា ស្ថិតក្នុង​ឃុំពុធសរ ស្រុកបាទី ខេត្តតាកែវ​ ពេលនេះកំពុង​សម្រាកព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុកបាទីចំនួន​ ១៦៧នាក់ និងនៅ​មណ្ឌលសុខភាព ​ពុធសរ ស្រុកបាទី ចំនួន​ ២៣នាក់។ 

 

នាឱកាសនោះ ឯកឧត្តម​ប្រធានកិត្តិយសសាខា​ បានពាំនាំការ​ផ្តាំផ្ញេីសួរសុខទុក្ខពី​សំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដល់បងប្អូន​កម្មករ ទាំងអស់គ្នា ដែលកំពុងសម្រាក​ព្យាបាល នាពេលនេះ​ និងជូនពរឆាប់​បានសះស្បើយ​ដូចដើមវិញ។

 

ជាមួយគ្នានោះ​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តតាកែវ​ បានឧបត្ថម្ភដល់​កម្មករ-កម្មការីរង​គ្រោះទាំង១៩០នាក់ ក្នុងម្នាក់ៗទទួលបាន ៖​ ទឹកដោះគោឆៅ ១ឡូ​ និងថវិកា ៥ម៉ឺនរៀល៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវទទួល អំណោយពីព្រះគ្រូចៅអធិការវត្ត លាយបូរ

សាខាកក្រកខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៧ លោកយឹម ច័ន្ទថន នាយកប្រតិបត្តិសាខាកាកបាទក្រហម ​កម្ពុជា​ ខេត្តតាកែវ ​តំណាង​ឱ្យ លោកជំទាវ នូ សុវណ្ណនី ប្រធាន​គណៈកម្មាធិការ​សាខា រូមដំណើរ​ដោយមន្ត្រី​សាខា អនុសាខា និងក្រុម កាកបាទក្រហម​កម្ពុជា ឃុំលាយបូរ ស្រុកត្រាំ កក់ ខេត្តតាកែវ បាន​អញ្ជើញទៅ​ទទួល អំណោយ​ពីព្រះគ្រូចៅ​អធិការវត្ត លាយបូរ ឃុំ លាយបូរ ស្រុក ត្រាំកក់ ខេត្តតាកែវ ក្នុងឱកាស​បុណ្យចំរើន​ព្រះជន្ន​របស់ព្រះអង្គ។


នាឱកាសនោះលោកនាយក បានជម្រាប​ជូនអំពីប្រវត្តិ និងចលនា​កាកបាទក្រហម កម្ពុជា ហើយបាន​សន្យាថានឹងយក​សម្ភារៈទាំងនេះទៅ​ជូនដល់ដៃ​ប្រជាពលរដ្ឋ​ដែលជួបការ​លំបាកក្នុង​ជីវភាព ឫមាន​ជួបគ្រោះមហន្តរាយ​ផ្សេងៗ។


អំណោយដែល​សាខាបាន​ទទួល​នាពេលនោះ​រួមមាន៖ អង្ករ៥០០ គីឡូក្រាម
មុង១៩ ភួយ១៧ ខ្នើយ ១៣ ឆ្នាំង ចាន ចានស្រាក់ ស្លាបព្រា ទឹកត្រី១០យួ ទឹកស៊ីអ៊ីវ ៨ យួ បំពង់ទឹកក្តៅ សំភារៈឧបភោគ បរិភោគ​និងមានថវិកា​ មួយចំនួនផងដែរ។

ប្រជាពលរដ្ឋខ្វះខាតជីវភាពក្នុងឃុំក្រពុំឈូក ទទួលអំណោយពីសាខាកក្រកខេត្តតាកែវ

សាខាកក្រក ខេត្តតាកែវ ៖  នាព្រឹក​ ថ្ងៃទី ២៧​ ខែមិថុនា ​ឆ្នាំ ២០១៧​ លោកជំទាវ ​នូ សុវណ្ណនី ​ប្រធានគណៈកម្មាធិការ​សាខា​និងសហការី ​បានអញ្ជើញ​ចុះសួរសុខទុក្ខ​និងនាំយក​អំណោយ​មនុស្សធម៍​ទៅចែក​ជូនគ្រួសារ​ ប្រជាពលរដ្ឋ​ដែលជួប​ការខ្វះ​ខាត​ជីវភាព​សរុប ៥៤ គ្រួសារ ​ក្នុងនោះ​មាន៖ ៣៦ គ្រួសារ​ នៅភូមិ បន្ទាយធ្លាយ​ ឃុំព្រៃខ្លា និង ១៨ គ្រួសារ ក្នុងឃុំ​ក្រពុំឈូក ​ស្រុក​កោះអណ្តែត ​ខេត្តតាកែវ។

 

នាឱកាសនោះ​លោកជំទាវ​ប្រធាន​ ក៍បានមាន​ប្រសាសន៍​ផ្តាំផ្ញើសួរ​សុខទុក្ខ ​និងក្តីនឹក​រលឹកពី​សំណាក់​      សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា ​ជានិច្ចកាល​សម្តេចតែងតែ ​យកចិត្តទុកដាក់ ​និងផ្តល់​ក្តីអាណិត ​ស្រឡាញ់ ​ចំពោះប្រជាពលរដ្ឋ​រងគ្រោះ​ និងងាយរង​គ្រោះគ្រប់​ប្រភេទ​ គ្រប់ពេល​វេលា​គ្រប់ ទីកន្លែង គ្រប់​ស្រទាប់​វណ្ណៈ ដោយពុំមាន​ប្រកាន់ពូជ​សាសន៍ ឬ និន្នាការ​នយោបាយ​អ្វីឡើយ។


អំណោយ​ដែលផ្តល់​ជូនរួម​មាន : អង្ករ ២៥ គីឡូក្រាម មុង១ភួយ១ សារុង១ ក្រម៉ា១ កន្ទេល១ និងមី ១កេស។

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវទទួលទេយ្យទានពីព្រះសង្ឃស្រុកព្រៃកប្បាស

សាខាកក្រកខេត្តតាកែវ៖ នៅព្រឹក​ថ្ងៃទី​ ២០​ ខែមិថុនា​ ឆ្នាំ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តតាកែវ​ លោកជំទាវ​ នូ សុវណ្ណនី ​ប្រធាន​គណៈកម្មាធិការ​សាខា​ រូមដំណើរ​ដោយ​ លោកយឹម ច័ន្ទថន​ នាយក​ប្រតិបត្តិ​សាខា ​សហការ​ជាមួយមន្ត្រី​ អនុសាខា និង​ក្រុម​ កាកបាទក្រហម​កម្ពុជា​ ឃុំពោរំចាក និង​ឃុំ ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ​បានអញ្ជើញ​ទៅទទួល​ អំណោយ​ពីព្រះគ្រូ​ចៅអធិការ​វត្ត​ សមរ​លាវ​ ឃុំ ពោរំចាក​ និងវត្ត​ ជ្រោយជម្ពូពេជ្រ​ ឃុំចំប៉ា ស្រុក ព្រៃកប្បាស ខេត្តតាកែវ ។


នាឱកាសនោះ​លោកជំទាវ​ប្រធាន​បានជម្រាប​ជូន​អំពីប្រវត្តិ​ និង​ចលនា​កាកបាទក្រហម ​កម្ពុជា​ ហើយបានសន្យា​ថានឹង​យកសម្ភារៈ​ទាំងនេះ​ទៅជូន​ដល់ដៃ​ប្រជាពលរដ្ឋ​ដែលជួប​ការលំបាក​ក្នុងជីវភាព ​ឫមានជួប​គ្រោះមហន្តរាយ​ផ្សេងៗ។


អំណោយ​ដែលសាខា​បានទទួល​នាពេល​នោះរួមមាន៖ 
មុង១០០ ភួយ១០០ ខ្នើយ ១០០ ឆ្នាំង ១០០ ចានស្រាក់ ១៦ ទឹកត្រី១០យួរ​ ទឹកស៊ីអ៊ីវ ៥យួ បំពង់ទឹកក្តៅ៥៦ អង្ករ១០០ គីឡូក្រាម 
និងមាន​ថវិកា ​មួយលាន ​រៀលផងដែរ។

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពីសាខាកក្រកខេត្តតាកែវ

សាខាកក្រក ​ខេត្ត​តាកែវ ៖ ​នាព្រឹក​ថ្ងៃទី​ ២៤ ​ខែ​មេសា ​ឆ្នាំ ​២០១៧​ លោកជំទាវ​ នូ សុវណ្ណនី​ ប្រធាន​គណៈកម្មាធិការ​សាខា ​និង​សហការី​ បានអញ្ជើញ​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​ទៅចែក​ជូនបង​ប្អូន​ ប្រជាពលរដ្ឋ​ចំនួន​ ៧៣ គ្រួសារ ៦ឃុំ ១៤ភូមិ នៅ ស្រុកទ្រាំង ខេត្តតាកែវ ដែលបាន​រងគ្រោះ​ដោយខ្យល់​កន្ត្រាក់​ កាលពី​យប់ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ២០១៧​ ( រលំ​ទាំងស្រុង​ ៨ ខ្នង​ របើក​ដំបូល​ ឬជញ្ជាំង​ ៦៣ ខ្នង )។

នាឱកាសនោះ​លោកជំទាវ​ប្រធាន​ បានមាន​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ និងក្តីនឹក​រលឹក​ពីសំណាក់​ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ជានិច្ចកាល​សម្តេច​តែងតែ​ យកចិត្តទុកដាក់​ និងផ្តល់​ក្តីអាណិត​ ស្រឡាញ់ ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ ​និងងាយរងគ្រោះ​គ្រប់​ប្រភេទ​ គ្រប់ពេល​វេលា​ ទីកន្លែង គ្រប់​ស្រទាប់​វណ្ណៈ ដោយពុំមាន​ប្រកាន់​ពូជសាសន៍ ​ឬនិន្នាការ​នយោបាយ​អ្វីឡើយ។

អំណោយ​ដែលផ្តល់​ជូនក្នុង​មួយគ្រួសារ​ៗរួមមាន : 


អង្ករ ២៥ គីឡូក្រាម មុង១ភួយ១ សារុង១ ក្រម៉ា១ កន្ទេល១ និង តង់ធំ១ និងបន្ថែមថវិកា ១០ម៉ឺនរៀល សម្រាប់​៨គ្រួសារ​ដែលរលំ​ផ្ទះ​ទាំងស្រុង។

 

1 2 3 4 5 Next Last