Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

តាកែវ

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅភូមិត្រពាំងបី ឃុំតាកែន ទទួលអំណោយពីសាខាកក្រក ខេត្តកំពត

សាខាកក្រក​ខេត្តកំពត ៖ នៅរសៀល​ថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៩ សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពត ដឹកនាំដោយ​ឯកឧត្តម ជាវ តាយ ប្រធាន​កិត្តិយសសាខា ​និងសហការី ​បានអញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌របស់កាកបាទក្រហម​កម្ពុជា​ ផ្តល់ជូនប្រជាពលរដ្ឋ​រងគ្រោះដោយខ្យល់​កន្ត្រាក់ចំនួន ៤គ្រួសារ រស់នៅភូមិត្រពាំងបី ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

នាឱកាសនោះ​ដែរ ឯកឧត្តមប្រធាន ​បានពាំនាំមក​នូវប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែ​គិតគូរពីសុខទុក្ខរបស់បងប្អូន​ប្រជាពលរដ្ឋ​ ដែលជួបការ​លំបាក ទីទ័លក្រ​ មានជំងឺ ជនងាយ​រងគ្រោះ ជនរងគ្រោះដោយគ្រោះ​មហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើស​អើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ​អ្វីឡើយ និងសូមឲ្យបងប្អូន​ប្រជាពលរដ្ឋទាំងអស់​ប្រកាន់យកនូវ​អនាម័យល្អ ហូបស្អាត ផឹកស្អាត​ និងរស់នៅស្អាត។

អំណោយផ្តល់​ជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ កៅស៊ូតង់ ១ដុំ ក្រមា១ សារុង១ និងថវិកាមួយ​ចំនួនផងដែរ៕

 

ការទទួលអំណោយមនុស្សធម៌ប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ

សាខាកក្រករាជធានីភ្នំពេញ៖ នាថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២១​ ខែ មេសា ឆ្នាំ ២០១៩នេះ​ ក្រុមការងារ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដឹកនាំដោយ​ លោក​ សោម ចន្ត្រា នាយកស្តីទីសាខា​ រួមនឹងក្រុមការងារ​អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅ ដឹកនាំដោយ លោក សុខ សម្បត្តិ  ប្រធានកិត្តិយសអនុសាខា​ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះចំនួន៣ខ្នង ស្មេីចំនួន៣គ្រួសារ​ កាលពីរសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩​ ស្ថិតនៅសង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

នាខណៈនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ លោក សុខ សម្បត្តិ បានពាំនាំនូវ ការចូលរួមសោកស្តាយ ជាមួយគ្រួសាររងគ្រោះពីសំណាក់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ដែលសម្តេចតែងតែយកចិត្តទុក ដាក់គិតគូរខ្ពស់ចំពោះ សុខទុក្ខប្រជាពលរដ្ឋ គ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ ​នយោបាយណា មួយឡើយ ពោល “កាកបាទក្រហ មកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ។

អំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗទទួលបានរួមមាន៖​ គ្រឿងឧបភោគបរិភោគសម្ភារៈប្រេីប្រាស់ចំនួន២៦មុខ​ និងសម្រាប់ថវិកា​គ្រួសារខូចខាតធ្ងន់ធ្ងរ​១លានរៀល​ គ្រួសារខូចខាត​មធ្យម៥សែនរៀល​ គ្រួសារខូចខាតតិច​តួច២សែនរៀល​ 

 

សាខាកាកបាទក្រហម កម្ពុជា ខេត្តកែប ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសពលោក កុល សុខុម នៅភូមិដំណាក់ចង្អើរ

សាខាកក្រកខេត្តកែប ៖ នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩ សាខាកាកបាទក្រហម ​កម្ពុជា ខេត្តកែប​ ដឹកនាំដោយ ឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការ សាខា និងសហការី  បានអញ្ជើញ​ ចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព​លោក កុល សុខុម អាយុ ៥០ឆ្នាំ ជាមេប៉ុស្តិរដ្ឋបាល ​សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានទទួល​មរណភាព ​ដោយរោគាពាធ​ ហើយសពត្រូវ​បានតម្ដល់ទុក​និងធ្វើបុណ្យ​តាមប្រពៃណី ស្ថិតនៅភូមិដំណាក់ចង្អើរ​ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ឋិតក្នុងវេលាដ៏​សោកសង្រេងនេះ ឯកឧត្តម​ប្រធាន បានសម្ដែងការ​សោកស្ដាយ​ចំពោះការបាត់បង់​ស្វាមី ឪពុក​ជាទីស្រឡាញ់ ​និងសូមបួងសួង​ដល់វិញ្ញាណក្ខន្ធ​នៃសព បានទៅកាន់​សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សម្ភារចូលបុណ្យ​សពរួមមាន ៖ អង្ករ ១០០គីឡូ មី ២កេស ទឹកត្រី ១យួរ ត្រីខ ២០កំប៉ុង ទឹកស៊ីអីវ ១យួរ ទឹកបរិសុទ្ធ ៥កេស ទឹកក្រូច ១កេស និងថវិកាមួយចំនួន៕

 

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅយុទ្ធសាមគ្គី ស្រុកឧដុង្គ ទទួលអំណោយពីសាខាកក្រកខេត្តកំពង់ស្ពឺ

សាខាកក្រកខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩ សាខាកាកបាទក្រហម កម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង ប្រធាន គណៈកម្មាធិការសាខា និងសហការី បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហម កម្ពុជា ជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារ ខ្យល់កន្ត្រាក់ ចំនួន ៨គ្រួសារ ក្នុងនោះរលំ ទាំងស្រុង ២គ្រួសារ និងចាស់ ជរាគ្មានទីពឹង ២គ្រួសារ ស្ថិតនៅភូមិរាំងទេ  ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធាន បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែគិតគូរពី សុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សម្ភារៈដែលបានផ្តល់ ជូនគ្រួសារដែល រងគ្រោះធ្ងន់ធ្ងរ រួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ នំធុង ១ធុង ទឹកដោះគោ ១កំប៉ុង តង់១ សារុង១ ក្រមា១ ភួយ១ មុង១ និងថវិកា ១៥០,០០០រៀល។
សម្រាប់ គ្រួសារដែល រងគ្រោះស្រាល និងចាស់ជរា គ្មានទីពឹងទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ នំធុង ១ធុង ទឹកដោះគោ ១កំប៉ុង និងថវិកាចំនួន ៥០,០០០រៀលផងដែរ៕

 

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំតាកែនទទួលអំណោយពីសាខាកក្រកខេត្តកំពត

សាខាកក្រកខេត្តកំពត ៖ កាលពីរសៀល​ថ្ងៃព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០១៩ អនុសាខាកាកបាទក្រហម​កម្ពុជា ស្រុកឈូក ដឹកនាំដោយលោក ខៀវ រិទ្ធិភ័ណ្ឌ ​ប្រធានកិត្តយស​សាខា និងសហការី បាននាំយក​អំណោយមនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ផ្តល់​ជូនប្រជាពលរដ្ឋ​រងគ្រោះដោយ​ខ្យល់កន្ត្រាក់ ចំនួន ១៣គ្រួសារ ស្ថិតនៅក្នុង ឃុំតាកែន ស្រុក​ឈូក ខេត្តកំពត។

នាឱកាសនោះ លោកប្រធាន បានពាំនាំ​មកនូវប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល​សម្តេចតែងតែ​គិតគូរពីសុខទុក្ខរបស់បងប្អូន​ប្រជាពលរដ្ឋជួប​ការលំបាក ទីទ័លក្រ មានជំងឺ ជន​ងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់​រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់​ប្រកាន់យកនូវ អនាម័យល្អ ​ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

អំណោយផ្តល់ជូន​ក្នុងមួយគ្រួសារៗរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ក្រមា១ សារុង១ និងថវិកាមួយចំនួនផងដែរ៕

 

1 2 3 4 5 Next Last