Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ស្ទឹងត្រែង

...

ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង

សាខាកក្រកខេត្តស្ទឹងត្រែង៖កាលពីល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែងដឹកនាំដោយឯកឧត្តម ផាន់ ម៉េងឈឿន និងឯកឧត្តម ផឹក សុបិន អនុប្រធានកិត្តិយសសាខារួមដំណើរដោយ ក្រុមប្រតិបត្តិសាខា សមាជិកគណៈកម្មាធិការអនុសាខាក្រុង បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ១ខ្នងចំនួន១គ្រួសារកាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ និងប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរាគ្មានទីពឹងចំនួន៥គ្រួសារ ស្ថិតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធានកិត្តិយសសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋក្រីក្រដែលមានទុក្ខលំបាក ជនរងគ្រោះ និងជនងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះជាដើម។

 

អំណោយផ្តល់ជូនក្នុង១គ្រួសាររួមមាន ៖ អង្ករ ៣០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ទឹកបរិសុទ្ធអង្គរពូរ៉ូ ២កេស មី ១កេស កន្ទេល១ តង់១ ឃីត ១កញ្ចប់ និងថវិកាចំនួន ៥០,០០០រៀល ផងដែរ៕

 

...

យុវជនកាកបាទក្រហមកម្ពុជា ចូលរួមកប់គ្រាប់ត្នោត តាម ខែ្សក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ

ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦​ យុវជន​កាកបាទ​ក្រហម​កម្ពុជា​ចំនួន ៣០នាក់​ ចូលរួម​កប់​គ្រាប់ត្នោត​ ចំនួន ១០,០០០ គ្រាប់​ នៅតាម​បណ្តោយ​សងខាងផ្លូវ​ខែ្សក្រវ៉ាត់​ព្រំដែន​កម្ពុជា-ឡាវ ​នៅចំណុច​បង្គោល​ព្រំដែន​លេខ 033/3 ​រហូតដល់​បង្គោលព្រំដែន​លេខ 039 ​បានចម្ងាយ​ ៣០គីឡូម៉ែត្រ ​ក្រោម​អធិបតីភាព​ ឯកឧត្ដម ម៉ុម សារឿន ​ប្រធាន​កិត្តិយស​សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តស្ទឹងត្រែង​ និងអញ្ជើញ​ចូលរួម​ពីមន្ត្រីរាជការ​ជុំវិញខេត្ត​ផងដែរ​។

គួរបញ្ជាក់​ផងដែរថា​ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋ​មន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា​ បានអំពាវនាវ​ឲ្យប្រជាពលរដ្ឋ​ថែរក្សា និង​បន្តដាំដើមត្នោត​ដើម្បីរក្សា​អត្តសញ្ញាណ​ប្រទេសផង​ និងបន្តផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ផង ហើយ​ក៏អាច​ទាក់ទាញ​ទេសចរ​ ពីប្រទេស​ដទៃ​ដែលគ្មានដើមត្នោត​ឲ្យមក​ស្គាល់កម្ពុជា​។ សម្តេចតេជោ​ បានមានប្រសាសន៍ថា​ ដើមត្នោតខ្មែរ ​មានសារៈប្រយោជន៍​ជាច្រើន​ គឺចាប់តាំង​ពីផ្លែ ស្លឹក និងដើម​។ ទន្ទឹមនឹងនេះ ​ត្នោត​ក៏ជា​អត្តសញ្ញាណ​នៃដើមឈើ​របស់កម្ពុជាផងដែរ​។

ប្រទេសមួយចំនួន​គ្មានដើមត្នោត​ដូចកម្ពុជា​ទេ តែគេ​បានយកកូន​ត្នោតពីប្រទេសយើង​ទៅដាំលម្អ​លើកសោភ័ណភាព​នៅតាម​ដងផ្លូវ និង​តាមរមណីយដ្ឋានផ្សេងៗ​។ ច្បាស់ណាស់ ​ដើមត្នោត គឺជាបេះដូង និងមោទនៈ​ភាពរបស់​ប្រជាពលរដ្ឋកម្ពុជា​គ្រប់ៗរូប៕

 

...

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងចូលរួមសម្អាតបរិស្ថាន

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៦​ យុវជន​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ស្ទឹងត្រែង​ចំនួន ៣២នាក់ ​សហការ​ជាមួយ​ មន្រ្តី្ត​មន្ទីរ​បរិស្ថាន​ខេត្ត​ចំនួន ២៥នាក់ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ចំនួន២៣នាក់ ​បាន​ចូលរួម​សម្អាត​បរិស្ថាន​ និង អនាម័យ​ក្រុង​ស្ទឹងត្រែង​ក្រោយ​ពេល​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ​ចាប់ពី​សួនច្បារ​មុខ​សាលាខេត្ត​រហូត​ដល់​សួន​ច្បារ​មាត់​ទន្លេ។

 

សកម្មភាពនេះ​ធ្វើឡើង​ក្នុងគោលបំណង​ រួមគ្នា​សម្អាតក្រុង​សំដៅ​ឱ្យមាន​សោភ័ណភាព​ល្អ​ មាន​អនាម័យ​ត្រឹមត្រូវ ​និងជា​ការដាស់​អារម្មណ៍​ដល់ប្រជាជន​ឱ្យចូលរួម​សម្អាត ​ហើយ​ក៏ជាការ​ទាក់ទាញ​អារម្មណ៍ និងការផ្លាស់ប្តូរ​ឥរិយាបទ ​ពីការ​ចោលសំរាម​ទីសាធារណៈ​មកដាក់​ទីកន្លែង​ត្រឹមត្រូវ​ផងដែរ។

 

...

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងចែកអំណោយគ្រួសារ រងគ្រោះដោយអគ្គីភ័យ

ខេត្តស្ទឹងត្រែង : នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៦ នេះ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ស្ទឹងត្រែង​ ដឹកនាំ​ដោយ​ឯកឧត្តម ​ដួង ពៅ ​និង​ឯកឧត្តម​ជា ថាវរិទ្ធ ​អនុប្រធាន​កិត្តិយស​សាខា​ ព្រមទាំង​ប្រធាន​អនុសាខា​ កាកបាទ​ក្រហម​កម្ពុជា​ស្រុក​សេសាន​បាន​ចុះ​សាកសួរ​សុខទុក្ខ​និង​នាំ យក​អំណោយ​មនុស្សធម៌​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ចំនួន៣គ្រួសារ​ដែល​ត្រូវ​ភ្លើង​ឆេះផ្ទះវេលាម៉ោង១០ យប់ថ្ងៃទី២១ ខែ​មីនា ឆ្នាំ២០១៦ ​នៅភូមិ​ស្រែគរ១ ​ឃុំ​ស្រែគរ ​ស្រុក​សេសាន​ ខេត្តស្ទឹងត្រែង។

 

ក្នុងឱកាសនោះ​ឯកឧត្តម​ អនុប្រធាន​កិត្តិយស​សាខា ​បានពាំនាំ​នូវប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ដែល​ សម្តេច​តែងតែ​គិតគូ​ពីសុខទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ ដោយមិន​ប្រកាន់​និន្នាការ​នយោបាយ​ ឬ​ពូជសាសន៍​អ្វីឡើយ និង​ផ្តាំផ្ញើ​ឲ្យបងប្អូន​ប្រុងប្រយ័ត្ន​គ្រោះអគ្គីភ័យ​ ដែលអាច​កើតមាន​ឡើង​ជាយថាហេតុ។

 

ជាមួយគ្នានោះ​សាខា​បាននាំយក​អំណោយ​សម្រាប់១គ្រួសារ​ៗ រួមមាន៖ អង្ករ ៥០គីឡូ មី ១កេស ត្រីខ១ យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ សារុង១ ក្រម៉ា ១ ភួយ១ មុង១ តង់១ ថវិកា ៥០,០០០ រៀល និងថវិកា​សាលាខេត្ត​ចំនួន២០០,០០០៛។

 

...

ការប្រឡងគំនូរកុមារនៅខេត្តស្ទឹងត្រែង

សាខាកក្រកខេត្តស្ទឹងត្រែង៖ ​នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តស្ទឹងត្រែង​ បានធ្វើការ​ប្រឡង​គំនូរកុមារ​ ស្តីពី​សកម្មភាព​ចម្រុះ​វិស័យ ​កាកបាទ​ក្រហម​កម្ពុជា​ដើម្បី​អបអរ​សាទរ ខួបទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៦។

កុមារ៉ា កុមារី ដែល​ចូលរួម​ប្រឡងគំនូរ មានចំនួន ២៩នាក់ ដែលបាន​ជ្រើសរើស​ពីសាលា​បឋម​សិក្សាចំនួន​៤រួមមាន៖សាលា​បឋម​សិក្សា​ស្ទឹងត្រែងក្រុង ៩នាក់ សាលា​បឋម​សិក្សាអនុវត្ត ៨នាក់ សាលាបឋម​សិក្សា សម្តេចក្រុមព្រះ ៦នាក់ សាលាបឋមសិក្សា​ស្រះឫស្សី៦នាក់ បន្ទាប់ពីធ្វើការវាយតម្លៃពីគណៈកម្មការ​ប្រឡង​គំនូសយើង​ជ្រើសរើសបាន​គំនូរដែល​ទទួលបាន​ជ័យលាភីលេខ១ ដល់លេខ៣ រួមមាន៖ ជ័យ លាភី ​លេខ១ កុមារី ឡេងស៊ីវ​ហ្គេច ថ្នាក់ទី៥​ក​នៅសាលាបឋម​សិក្សាអនុវត្ត ជ័យលាភី​លេខ២ កុមារា រស្មី សានឡាក់ ថ្នាក់ទី៦ ក នៅសាលា​បឋម​សិក្សា សម្តេច​ក្រុមព្រះ និង ជ័យ​លាភី​លេខ៣ កុមាររី ភួង ចាន់សុដាលីស ថ្នាក់ទី៦ក នៅ​សាលា​បឋម​សិក្សា​ស្ទឹងត្រែង​ក្រុង។

1 2 3 4 5 Next Last