Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សៀមរាប

...

ស្ត្រីទីទ័លក្របំផុតនៅស្រុកជីក្រែងទទួលអំណោយមនុស្សធម៌ពីសាខាកក្រកខេត្តសៀមរាប

សាខាកក្រកខេត្តសៀមរាប៖ ​នៅ​ព្រឹក​ថ្ងៃទី​០៥​ ខែ​មេសា ​ឆ្នាំ​២០១៧ ​ផ្ទះ​មនុស្សធម៌​ទី១១​ របស់​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​សៀមរាប ​ត្រូវ​បាន​លោកជំទាវ​ គួយ ណាលីន​ អនុប្រធាន​គណៈកម្មាធិការ​សាខា​ និង​សហការី​ ប្រគល់​ជូនប្អូន​ស្រី ​យី វត្ត ​អាយុ​២៨​ឆ្នាំ ​ជាស្ត្រី​មេម៉ាយ​ទីទ័ល​ក្រខ្លាំង​ មានកូន​តូច​ត្រូវថែទាំ ​រស់នៅ​ភូមិស្ពាន​ត្នោត​២ ឃុំ​ស្ពាន​ត្នោត​ ស្រុក​ជីក្រែង​។ ផ្ទះមនុស្សធម៌​នេះមាន​ទំហំ​ ៤ម៉ែត្រ​x​៥​ម៉ែត្រ​ សង់​ពីឈើ ​តម្កល់​លើជើង​តាង កម្ពស់​ពីដី១,៤ម៉ែត្រ​ ប្រក់​ស័ង្កសី ​ក្រាល​ក្តារ​ ជញ្ជាំង​ក្ដារ​ ក្រោមការ​ជួយឧបត្ថម្ភពី៖ ឯកឧត្តម​បណ្ឌិត ឃឹម​ប៊ុនសុង និងលោកជំទាវ ។

 

មានប្រសាសន៍​ក្នុងឱកាស​នោះលោក​ជំទាវ ​គួយ ណាលីន ក្នុងនាម​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុនសុង ប្រធាន​គណៈកម្មាធិការ​សាខា ​ពិសេស​បានពាំនាំ​នូវការ​ផ្ដាំផ្ញើ​សួរសុខ​ទុក្ខ​ពី​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលតែង​តែព្រួយ​បារម្ភ និងយក​ចិត្តទុក​ដាក់គិត​គូចំពោះ​សុខភាពប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ​នយោបាយ​ណាមួយ​ឡើយ។ លោកជំទាវ ក៏បានបន្តថា ប្អូនត្រូវចេះសម្អាត ថែរក្សា ផ្ទះថ្មីនេះដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ ត្រូវបន្តមើល​ថែកូនៗ ឱ្យគាត់បាន​រៀនសូត្រ​ដើម្បី​អនាគត​ភ្លឺស្វាង។

 

នេះជាការបង្ហាញ​នូវការយក​ចិត្តទុក​ដាក់ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូបពី​សំណាក់​ថ្នាក់ដឹកនាំ​ ពិសេស​គឺ​កាកបាទក្រហម​កម្ពុជា ដូច​ដែល​បាន​លើកឡើងថា “កាកបាទក្រហម​កម្ពុជាមាន​គ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមាន​ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

...

កិច្ចប្រជុំត្រៀមរៀបចំទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

សាខាកក្រកខេត្តសៀមរាប៖ ​នៅព្រឹក​ថ្ងៃទី​២៣​ ខែ​មីនា ​ឆ្នាំ​២០១៧​ នៅ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​សៀមរាប​ បានបើក​កិច្ច​ប្រជុំ​វិសាមញ្ញ ​គណៈកម្មាធិការ​សាខា​ ក្រោមការ​ដឹកនាំ​កិច្ចប្រជុំ​ដោយ​ ឯកឧត្តម​អ្នកឧកញ៉ា​បណ្ឌិត​ សៀង ណាំ ​ប្រធាន​កិត្តិយស​សាខា​ និងឯកឧត្តម​បណ្ឌិត​ ឃឹម ប៊ុនសុង​ ប្រធាន​គណៈកម្មាធិការ​សាខា​ព្រមទាំងមាន​ការចូលរួម​ពីសំណាក់​ឯកឧត្ត​ម លោកជំទាវ​ អនុប្រធាន​កិត្តិយស​ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការ​សាខា រួមទាំង​ក្រុមប្រតិបត្តិ​សាខា សរុប១៩រូប។

 

កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំ​ឡើងក្នុង​គោលបំណង​ ពិគ្រោះយោបល់​ត្រៀម​រៀបចំ​ប្រារព្ធ​ខួបលើកទី​១៥៤ ទិវាពិភព​លោកកាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម៨ឧសភា​២០១៧ ​ក្រោមប្រធាន​បទ​ “កាកបាទក្រហម​កម្ពុជា​មានគ្រប់ទី​កន្លែង​ សម្រាប់​គ្រប់ៗគ្នា”​ ។ ជាលទ្ធផល​នៃកិច្ច​ប្រជុំនេះ​ ការប្រារព្ធ​ខួបលើកទី​១៥៤ ​នៅខេត្តសៀមរាប​ នឹងប្រារព្ធ​ធ្វើនៅ​ព្រឹកថ្ងៃ​សៅរ៍ទី០៦ ខែឧសភា ​ឆ្នាំ២០១៧ នៅសាលមហោ​ស្រព រ៉ូសាណា ប្រូតវ៉េ ។​

 

...

ពិធីទទួលអំណោយពីក្រុមហ៊ុន រ៉ូតារី អង្គរ

សាខាកក្រកខេត្តសៀមរាប៖ ​នា​រសៀល​ថ្ងៃទី​១៥​ ខែមីនា​ ឆ្នាំ​២០១៧​ នៅទី​ស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​សៀមរាប​លោកជំទាវ​ គួយ ណាលីន អនុ​ប្រធាន​គណៈកម្មាធិការ​សាខា ​បាន​ជួបសំណេះ​សំណាល​ពិភាក្សា​ការងារ​ និង​ទទួល​អំណោយ​ជាអង្ករ​ចំនួន​១០​តោន​ និង​ភួយ​ចំនួន​៥០០​ ពីលោកស្រី អាណា ហ្សៀក ប្រធាន​ក្រុមហ៊ុន រ៉ូតារី អង្គរ ។

 

មាន​ប្រសាសន៍​ឱកាស​នោះ​លោកជំទាវ​ គួយ ណាលីន​ ក្នុងនាម​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ​ក៏បាន​ធ្វើការ​ថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​លោកស្រី​ អាណា ហ្សៀក ប្រធាន​ក្រុម រ៉ូតារី អង្គរ​ ដែលបាន​ឧបត្ថម្ភ​ជាអង្ករ​ និងភួយ​នាពេលនេះ​។ លោកជំទាវ​បន្តថា​ ដើម្បី​លើកកម្ពស់​កម្លាំង​មនុស្សធម៌នៅលើ​ពិភពលោក ​និងការ​អនុវត្តន៍​ផែនការ​យុទ្ធសាស្រ្ត​កាកបាទក្រហមកម្ពុជា​២០១១-២០២០នោះ សាខា​នឹងយកចិត្តទុកដាក់​ប្រើប្រាស់​អំណោយ​ដែល​ទទួល​បាន ក្នុងបុព្វ​ហេតុ​មនុស្សធម៌ ស្របតាម​គោលការណ៍គ្រឹះ​ទាំង៧ របស់ចលនា​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម ​ឱ្យមាន​ប្រសិទ្ធ​ភាពខ្ពស់។

...

ពិធីប្រគល់ផ្ទះមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

សាខាកក្រកខេត្តសៀមរាប៖ ​នៅព្រឹក​ថ្ងៃទី​១៤​ ខែមីនា​ ឆ្នាំ២០១៧ ​ផ្ទះ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​សៀមរាប​ ចំនួន២ខ្នង​ ត្រូវ​បាន​លោកជំទាវ​ គួយ ណាលីន​ អនុ​ប្រធា​នគណៈកម្មាធិការ​សាខា​ និង​សហការី​ប្រគល់​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​សូទ្រនិគម​។ ​ផ្ទះ​មនុស្សធម៌​ទាំង២​ខ្នង​នេះមាន​ទំហំ៤ម៉ែត្រx៥ម៉ែត្រ​សង់ពីឈើតម្កល់លើជើងតាង  កម្ពស់ពីដី១,៨ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំង​ក្ដារ​ ក្រោមការ​ជួយឧបត្ថម្ភ​ពីលោក​ឧកញ៉ា លី ហុង និង​លោកជំទាវ​ម្ចាស់​សណ្ឋាគារ​អង្គរ​ភែលេស​រីហ្សត និងស្ប៉ា ខេត្ត​សៀមរាប។


ផ្ទះថ្មីនេះ​ត្រូវបាន​ប្រគល់ជូន៖ 


- ផ្ទះមនុស្សធម៌ទី៨ ប្រគល់ជូនឈ្មោះ នឿម តំឡាប់ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិកំពង់គរ២ ឃុំ កៀនសង្កែ ស្រុក​សូទ្រនិគម ជាស្ត្រី​មេម៉ាយ​ក្រីក្រ​ខ្លាំង មានជំងឺ​ប្រចាំ​កាយ និងមានកូនតូចម្នាក់ផង។ 


- ផ្ទះ​មនុស្សធម៌​ទី៩ ប្រគល់​ជូនឈ្មោះ មោង រ៉េត ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅ​ភូមិបុស្ស ​ឃុំដំដែក ​ស្រុក​សូទ្រ​និគម គ្រួសារ​ក្រី​ខ្លាំង មានជំងឺ​រ៉ាំរ៉ៃ ​និង​ត្រូវ​ចិញ្ចឹម​ចៅ​កំព្រា​ផង។

 

មានប្រសាសន៍​ក្នុងឱកាស​នោះ​លោកជំទាវ ​គួយ ណាលីន បានពាំនាំ​នូវការ​ផ្ដាំផ្ញើ​សួរសុខ​ទុក្ខ​ពី​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែល​តែងតែ​ព្រួយបារម្ភ​ និង​យកចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប ​មិនប្រកាន់​វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា​ ឬនិន្នាការ​នយោបាយ​ណាមួយឡើយ។ លោកជំទាវ ក៏បាន​បន្តថា បងប្អូន​ត្រូវចេះសម្អាត ថែរក្សា ផ្ទះថ្មីនេះដើម្បី​បានជា​ជម្រកដ៏កក់ក្តៅ​តរៀង​ទៅ ត្រូវបន្ត​មើលថែ​កូនចៅ ​ឱ្យគាត់​បានរៀនសូត្រ​ដើម្បី​អនាគត​ភ្លឺស្វាង។ នេះជាការបង្ហាញ​នូវការយក​ចិត្តទុក​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​ពីសំណាក់​ថ្នាក់​ដឹកនាំ​ ពិសេស​គឺកាកបាទក្រហម​កម្ពុជា ​ដូចដែល​បានលើក​ឡើងថា​ “កាកបាទក្រហម​កម្ពុជា​មានគ្រប់​ទីកន្លែង​ សម្រាប់​គ្រប់ៗ​គ្នា” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

 

អំណោយសង្កត់ផ្ទះ១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល។ សម្រាប់​លោកតា លោកយាយ ដែល​អញ្ជើញ​ចូលរួម​ម្នាក់​ៗទទួលបាន​ថវិកា១ម៉ឺនរៀល ​ជាមួយ​គ្នានេះដែរ លោកជំទាវ ម៉ម វាសនា សមាជិកគណៈកម្មាធិការ​សាខា​ ឧបត្ថម្ភកង់១គ្រឿង​ក្នុង១គ្រួសារ​ផងដែរ៕

 

...

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចុះផ្សព្វផ្សាយអំពីការប្រឡងគំនូរកុមារ

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹក​ថ្ងៃទី​១០​ ខែមីនា​ ឆ្នាំ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តសៀមរាប​ បាន​សហការ​ជាមួយ​មន្ទីរ​អប់រំ យុវជន​ និងកីឡា​ខេត្ត​សៀមរាប​ចុះផ្សព្វផ្សាយ​អំពី​ការប្រឡង​គំនូរកុមារ​ ស្ដីពី​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ដើម្បី​អបអរ​សាទរ​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា។

 

ការផ្សព្វផ្សាយ​នេះធ្វើនៅ​ទីស្នាក់ការ​អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ស្រុកសូទ្រនិគម ​ដោយមាន​លោកប្រធាន​ការិយាល័យ​អប់រំ យុវជន និងកីឡាស្រុក លោកនាយក លោកស្រីនាយិកា សាលា​បឋម​សិក្សា​ក្នុងស្រុក​សូទ្រនិគម ចំនួន១០សាលា។

1 2 3 4 5 Next Last