Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សៀមរាប

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូកាកបាទក្រហមវៀតណាម

សាខាកក្រកខេត្តសៀមរាប៖ នៅរសៀលថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៨នេះ លោកជំទាវ ​គួយ ណាលីន ​ឃឹមប៊ុនសុង អនុប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហម​កម្ពុជា​ ខេត្តសៀមរាប​ បានទទួលស្វាគមន៍ ​និងសំណេះសំណាល​ជាមួយគណៈប្រតិភូកាកបាទក្រហម​វៀតណាម ដែល​ដឹកនាំដោយ លោកវេជ្ជបណ្ឌិត​ ត្រាន់ គួកហ៊ុង ​អនុប្រធានកាកបាទក្រហម​វៀតណាម ដែលពិធី​នេះប្រព្រឹត្តទៅនៅ​សាលប្រជុំសណ្ឋាគារ​បុរីអង្គរ រីសត និង ស្ប៉ា ។

 

ក្នុងឱកាសនោះ លោកជំទាវ អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍របស់ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខា ដែលបានមិនមកទទួលផ្ទាល់នាពេលនេះ លោកជំទាវក៏សូមសម្តែងនូវកិច្ចស្វាគមន៍យ៉ាង​កក់ក្តៅចំពោះ​ដំណើរទស្សនកិច្ច​របស់គណៈប្រតិភូ​កាកបាទក្រហម​វៀតណាម។ ជាមួយគ្នា​នេះដែរ លោកជំទាវ និងក្រុមប្រតិបត្តិ​សាខា បានធ្វើការបង្ហាញពីសមិទ្ធផល និងសកម្មភាពនានា​របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ព្រមទាំងបានចែករំលែកនូវបទពិសោធន៍ក្នុងការធ្វើកម្មភាព​មនុស្សធម៌ និងការកៀរគរ​រកមូលនិធិសម្រាប់​ទ្រទ្រង់សមកម្មភាពមនុស្សធម៌របស់សាខា ក្នុងការ​ជួយសម្រាល​ការលំបាកជូន​ប្រជាជនរងគ្រោះ និងជនងាយ​រងគ្រោះគ្រប់ប្រភេទនៅក្នុងសហគមន៍។

នាឱកាសនេះដែរ លោកវេជ្ជបណ្ឌិត ត្រាន់ គួកហ៊ុង អនុប្រធានកាកបាទក្រហមវៀតណាម ក៏បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចែករំលែក​បទពិសោធន៍ ល្អៗជាច្រើន សម្រាប់អនុវត្តន៍​ការងារមនុស្សធម៌ តាមស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងវប្បធម៌ ស្រមតាមគោលការណ៍គ្រឹះរបស់ចលនា​អន្តរជាតិកាកបាទក្រហម​ អឌ្ឍចន្ទក្រហម ដើម្បីផ្តល់សេវាកម្ម​មនុស្សធម៌ដល់ជនរងគ្រោះ និងជនងាយ​រងគ្រោះទាំងឡាយ។

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅ ស្រុកស្វាយលើ

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.​២៥៦១​ ត្រូវនឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៨ លោក ស៊ុំ សំអន នាយក​សាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប បានអញ្ជើញ​ជួបសំណេះសំណាល និងនាំយក​អំណោយមនុស្សធម៌​ជូនប្រជាពលរដ្ឋ​រងគ្រោះដោយខ្យល់កន្ត្រាក់​កាលពីល្ងាចថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៨ ចំនួន១៤គ្រួសារ (រលំ២ គ្រួសារ និងប៉ះពាល់ធ្ងន់ ១២គ្រួសារ) ក្នុងភូមិតាពឿ ឃុំតាសៀម ស្រុកស្វាយលើ ដែលមាន​ចម្ងាយប្រមាណជា១២០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ។


មានប្រសាសន៍​នាឱកាសនោះ លោក ស៊ុំ សំអន នាយក​សាខាបានពាំនាំ​នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធាន​គណៈកម្មាធិការសាខា ដែល​តែងតែយកចិត្តទុក​ដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ​ណាមួយឡើយ។ លោក ក៏បាន​បន្តថា ថ្វីត្បិតតែ​អំណោយ​មនុស្សធម៌ដែល​បាននាំយកមក​ចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសម​ល្មមនឹងការខាតបង់​របស់បងប្អូន តែក៏អាច​ជួយសម្រាល​ទុក្ខបាករបស់បងប្អូនបាន​មួយកម្រិត ហើយក៏​ជាការបង្ហាញ​នូវការយកចិត្តទុកដាក់​ចំពោះប្រជាពលរដ្ឋ​គ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហម​កម្ពុជា ដូចដែលបាន​លើកឡើងថា “កាកបាទក្រហម​កម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល ។

 

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនម្នាក់ៗទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី៦ដប ធុងទឹក១គូរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា សម្រាប់គ្រួសាររលំ ១សែនរៀល និងស័ង្កសី១០សន្លឹក ឯគ្រួសារប៉ះពាល់ធ្ងន់ថវិកា ៥ម៉ឺនរៀល និងកៅស៊ូតង់១ ។

 

គ្រួសាររងគ្រោះដោយអគ្គីភ័យនៅភូមិត្រពាំងទឹម ស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌

សាខាកក្រក​ខេត្តសៀមរាប៖ នៅព្រឹក​ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៨ លោក ស៊ិក ប៊ុនស៊ីន ​ប្រធានគណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុកស្វាយលើ និងសហរី​នាំយកអំណោយ​មនុស្សធម៌ផ្ដល់​ជូនគ្រួសារ អ្នកមីង សុង សូយ អាយុ៥០ឆ្នាំ ជាស្ត្រីមេម៉ាយ​ទីទ័លក្រ មានកូន៣នាក់ ​រងគ្រោះដោយ​ ខេត្តសៀមរាប។

នាឱកាសនោះ លោក ស៊ិក ប៊ុនស៊ីន បានពាំនាំ​នូវការផ្ដាំផ្ញើ​សួរសុខទុក្ខពីសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ក៏ដូចជាឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរចំពោះ​សុខទុក្ខប្រជាពលរដ្ឋ​គ្រប់រូប ​មិនប្រកាន់វណ្ណៈ ​ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ​នយោបាយណា​មួយឡើយ ដូចដែល​លើកឡើងថា “កាកបាទក្រហមកម្ពុជា មាន​គ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ។ លោកក៏បានបន្តថា សូម​កុំអស់សង្ឃឹម ត្រូវព្យាយាម​តស៊ូបន្តទៀត ដើម្បី​មើលថែកូនៗឱ្យពួក​បានចូលសាលារៀន​សូត្រឆ្ពោះទៅទទួលបាន​អនាគតភ្លឺស្វាង។

អំណោយមនុស្សធម៌​ដែលបានផ្ដល់​ជូនរួមមាន៖ សង្ក័សី១០សន្លឹក អង្ករ២៥គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ចាន៥ ស្លាបព្រា៥ ធុងទឹក២ ឆ្នាំង១ និងថវិកា១សែនរៀល ។ ជាមួយគ្នានេះដែរឃុំបាន​ជួយឧបត្ថម្ភ កង់១គ្រឿងផងដែរ។

 

សាខាកក្រកខេត្តសៀមរាបសួរសុខទុក្ខស្រ្តីទើបសម្រាលកូននៅតាមមណ្ឌលសុខភាព

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹក ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ ​គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តសៀមរាប និងសហការី​បានអញ្ជើញ​ចុះជួប​សំណេះសំណាល​សួរសុខទុក្ខ ​និងនាំយកអំណោយ​មនុស្សធម៌​ផ្ដល់ជូន មាតា ទារក ដែលទើបនឹង​សម្រាល​បុត្ររួច ចំនួន៥០នាក់នៅ​ស្រុកក្រឡាញ់ គឺនៅមណ្ឌលសុខភាព​ សែនសុខ ចំនួន៣០នាក់ និងនៅមណ្ឌល​សុខភាព ក្រូចគោ ចំនួន២០នាក់។

 

មានប្រសាសន៍​នាឱកាសនោះ លោកជំទាវ​អនុប្រធានគណៈកម្មាធិការ​សាខា បានលើក​ឡើងថា ក្នុងគោលបំណង​លើកកម្ពស់​ការយកចិត្តទុកដាក់​ចំពោះសុខភាព​មាតា ទារក និងកុមារ និងដើម្បីអបអរសាទរទិវាជាតិ​សុខភាពមាតា ទារក និងកុមារ ពិសេស​ដើម្បីរួមចំណែក​គាំទ្រ “ឥស្សរជន​ឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព​រួមអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដើម្បី​សុខភាពស្ត្រី និងកុមារ” កាកបាទក្រហមកម្ពុជាដែល​មានសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែ​គិតគូរ​ខ្ពស់ចំពោះសុខភាពបងប្អូន​ជាស្ដ្រី និងកុមារ។ លោកជំទាវក៏​បានពាំនាំនូវ​សារសុខភាពរបស់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានជូនដល់​មាតាៗរួមមាន៖


១- សូមឱ្យស្ត្រីមាន​គភ៌ទាំអស់ អញ្ជើញ​ទៅពិនិត្យសុខភាព ពិគ្រោះយោបល់​ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញនៅ​មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែល​នៅជិតផ្ទះតាម​កាលកំណត់ និងទទួល​យកសេវាបង្ការ ព្យាបាល ថែទាំទាំងអស់ឱ្យបានទៀងទាត់។ 
២- សូមទៅសម្រាល​កូននៅមណ្ឌល​សុខភាព ឬមន្ទីរពេទ្យ ដែលមាន​គ្រូពេទ្យ ឬឆ្មបជំនាញបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ។ 
៣- សូមអញ្ជើញទៅ​ពិនិត្យសុខភាព​ក្រោយពេល​សម្រាលទាំង​មាតា ទាំងទារក និងទទួលថ្នាំ​បង្ការជំងឺ១១មុខ តាមការ​ណែនាំ និងតាមកាល​កំណត់របស់គ្រូពេទ្យ។
៤- សូមបំបៅទារកដោយ​ទឹកដោះម្ដាយតែមួយ​មុខគត់ ចាប់ពីពេល​ទារកប្រសូតភ្លាមរហូតដល់ទារកមានអាយុ៦ខែ
៥- សូមប្រញាប់យក​ទារកទៅមន្ទីរពេទ្យ​ភា្លម នៅពេលឃើញ​សញ្ញាគ្រោះថ្នាក់ណា​មួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺឆ្លងដទៃទៀត។

សាខាកក្រកខេត្តសៀមរាប ទទួលអំណោយ ពីអង្គររ៉ូតារីក្លឹប

សាខាកក្រក​ខេត្តសៀមរាប៖ នៅរសៀល​ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធាន​គណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប និងសហការី ​បានអញ្ជើញ​ទទួលអំណោយ ពីអង្គររ៉ូតារីក្លឹប ។

 

មានមតិនា​ឱកាសនោះ លោកស្រី​តំណាងឱ្យ​អង្គររ៉ូតារី​ក្លឹប និងរ៉ូតារី​តៃវ៉ាន់ មានការគាំទ្រ​ និងមាន​ទឹកចិត្តយរីករាយ​ជាខ្លាំង ក្នុងការចូលរួម​ចំណែកជាមួយ​សកម្មភាពមនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ដើម្បីជួយសម្រាល​ទុក្ខលំបាក​របស់បងប្អូន​ប្រជាពលរដ្ឋ​ទីទ័លក្រ រងគ្រោះ និងងាយ​រងគ្រោះ នៅគ្រប់ទីកន្លែង។

 

មានប្រសាសន៍​នាឱកាស​នោះដែរ លោកជំទាវ​អនុប្រធាន​គណៈកម្មាធិការ​សាខា​ខេត្តសៀមរាប ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ​ចំពោះទឹកចិត្ត​ដ៏សប្បុរសធម៌​របស់ថ្នាក់​ដឹកនាំ អង្គររ៉ូតារីក្លឹប និងរ៉ូតារីតៃវ៉ាន់ ក្នុងការយកចិត្ត​ទុកដាក់ប្រគល់​នូវអំណោយ​ជាគ្រឿងឧបភោគ​បរិភោគនាពេលនេះ គឺសបញ្ជាក់ពីទឹកចិត្ត​សប្បុរសធម៌ ចំពោះបងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះ។

ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួម​របស់សប្បុរសជន ជាមួយ​សកម្មភាព​មនុស្សធម៌​របស់ កាកបាទក្រហម​កម្ពុជា ដែលមានសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ អំណោយ​ទាំងនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងយកទៅ​ប្រើប្រាស់ឱ្យ​ចំគោលដៅ​មនុស្សធម៌ ដោយមិន​ប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការ​នយោបាយណា​មួយឡើយ ស្របតាម​គោលការណ៍គ្រឹះទាំង៧​ប្រការរបស់ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទក្រហម។

 

អំណោយដែលបានទទួលរួមមាន៖ -អង្ករ៧តោន -ភួយ ២០០ និងផើងចម្រោះទឹកស្អាត ៦០ ។

 

1 2 3 4 5 Next Last