Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

រតនគិរី

...

អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តរតនគីរីទទួលការបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម

សាខាកក្រកខេត្តរតនគិរីៈ ព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧លោកឌឹម ណាត នាយក សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគីរី បានចូលរួមបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម​ជាមូលដ្ឋានដល់អ្នកស្ម័គ្រចិត្រកាកបាទក្រហមចំនួន៣០នាក់ មកពី១៥ភូមិ នៃឃុំចំនួន៥ ក្នុងស្រុកលំផាត់ នៅសាលប្រជុំសាលាស្រុក។ វគ្គនេះមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៣-១៥ ខែ កុម្ភៈ ២០១៧។


ក្នុងឱកាសនោះលោកនាយកក៍បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា ដែលតែងតែបានគិតគូរ និងយកចិត្តទុកដាក់ពីការងារពង្រឹង និងពង្រីកបណ្តាញការងារអោយបាន​ដល់​មូលដ្ឋាន ដើម្បីធានានូវប្រសិទ្ធិភាពការងារ លើកកម្ពស់ការផ្តល់សេវាកម្មមនុស្សធម៌​អោយគ្រប់ទី​កន្លែង  និងទាន់ពេលវេលាដូចពាក្យថា កាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់អ្នកគ្រប់គ្នា។

...

សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦

សាខាកក្រក​ខេត្តរតនគិរី ៖​ នៅព្រឹកថ្ងៃទី២៣​ខែមករា​ឆ្នាំ២០១៧​ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាបានអញ្ជើញ​ចូលរួម​ក្នុងពិធីបិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០១៦ និងទិសដៅផែនការឆ្នាំ២០១៧ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី។

ក្នុងឱកាសនោះ ឯកឧត្តម បានផ្តល់អនុសាសន៍សំខាន់ចំនួនប្រាំដូចខាងក្រោម ៖


ទី១៖ សូមបន្តថែរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ឱ្យបានជិតស្និទ្ធ និងមានភាពសុខដុមរមនារវាង គណៈកិត្តិយស គណៈកម្មាធិការសាខា គណៈកម្មាធិការអនសាខា និងក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់កិត្យានុភាពអង្គភាពរបស់ខ្លួន ក៏ដូចជាស្ថាប័នកាកបាទក្រហមទាំងមូល ហើយយើងទាំងអស់គ្នាត្រូវចាត់ទុកថា សាមគ្គីភាពផ្ទៃក្នុងគឺជាកត្តាជ័យជំនះគ្រប់ភារកិច្ច។

ទី២៖ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍស្ថាប័ន និងការអភិវឌ្ឍធនធានទាំងថ្នាក់សាខា និងអនុសាខាតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការបង្ខិតសេវាមនុស្សធម៌ឱ្យទៅកៀកជិតប្រជាពលរដ្ឋសំដៅបង្កើនជំនឿជឿជាក់ពីសំណាក់សហគមន៍ និងមជ្ឈដ្ឋានទូទៅ។

ទី៣៖ ខិតខំបន្តបេសកកម្មមនុស្សធម៌ឱ្យកាន់តែសកម្មខ្លាំងក្លា និងត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពសហគមន៍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការគាំពារ ថែរក្សា និងកែលម្អសេវាសុខភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេស ក្រុមជនងាយរងគ្រោះ រួមមាន ចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយទុរគត ស្ត្រីសម្រាលកូន និងអ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍។

ទី៤៖ ត្រូវបន្តពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ឱ្យទៅជាបណ្តាញដ៏រឹងមាំ និងជាកម្លាំងចលករដ៏សកម្មក្នុងការផ្តល់សេវាមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។ ជាមួយគ្នានេះ គួរបន្តជំរុញដល់យុវជន និងអ្នកស្ម័គ្រចិត្តឱ្យកាន់តែសកម្មថែមទៀតក្នុងចលនាមិត្តអប់រំមិត្តដើម្បីទប់ស្កាត់នូវការផលិតការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ការរំលោភបំពាន ការជួញដូរផ្លូវភេទលើស្ត្រី និងកុមារ និងការប្រព្រឹត្តអំពើហិង្សានានាដែលកើតមានក្នុងសង្គម ព្រមទាំងបញ្រ្ជៀបការងារមនុស្សធម៌ទៅដល់សិស្សនិស្សិត និងយុវជននៅតាមអនុវិទ្យាល័យ វិទ្យាល័យគ្រឹះស្ថានឧត្តមសិក្សា និងសហគមន៍ដើម្បីឱ្យពួកគេយល់ដឹង និងចូលរួមដោយស្ម័គ្រចិត្តក្នុងសកម្មភាពមនុស្សធម៌ លើកកម្ពស់គុណភាពជីវិត កិត្តិយសមនុស្សជាតិ និងសេចក្តីថ្លៃថ្នូរ របស់ជនរងគ្រោះ និងជនងាយរងគ្រោះ។

ទី៥ ៖ ត្រូវបន្តពង្រឹង និងពង្រីកសមាជិកភាព លើកកម្ពស់និងកៀរគររកមូលនិធិ និងការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត ដើម្បីពង្រឹងភាពម្ចាស់ការនៃការអភិវឌ្ឍស្ថាប័ន និងត្រូវរក្សាឱ្យបាននូវគោលការណ៍តម្លាភាព និងគណនេយ្យភាព នៃការប្រើប្រាស់មូលនិធិ និងទ្រព្យសម្បត្តិរបស់សាខា៕

 

...

ចាស់ជរាគ្មានទីពឹងទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគីរី

ខេត្តរតនគិរី ៖ នៅរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ លោក ឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងអនុសាខាកាកបាទក្រហមស្រុកលំផាត់ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនលោកយាយចាស់ជរាគ្មានទីពឹងម្នាក់ឈ្មោះស្រី ទូច អាយុ៨៧ ឆ្នាំ រស់នៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ហើយមានជីវភាពក្រលំបាករស់នៅម្នាក់ឯងគ្មានកូនចៅបានអ្នកជិតខាងមើលថែ។ 


ក្នុងឱកាសនោះលោកនាយសាខា ក៍បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា ដោយផ្តាំផ្ញើអ្នកជិតខាងបន្តជួយមើលថែ យកអាសារលោកយាយផង។


អំណោយរួមមានៈ អង្ករ ៥០ គីឡូក្រាម មី មួយកេសតូច ត្រីខ មួយ យួរ មុង ភួយ សារ៉ុង ក្រមារ មួយ ទឹកត្រី បីដប ទឹកស៊ីអីវមួយ យួរ ប្រេងឆា មួយដប និង ថវិកា ២០ម៉ឺនរៀល ថវិកាផ្ទាល់របស់សាលាស្រុកលំផាត់ ៕

...

សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីផ្តល់អំណោយជូនចាស់ជរា និងប្រជាពលរដ្ឋទីទ័លក្រ

នៅរសៀល ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ថង សាវុន ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រតនគិរី រួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបានលុង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនចាស់ជរា និងប្រជាពលរដ្ឋទីទ័លក្រជួបការលំបាកចំនួន ១០ គ្រួសារ រស់នៅភូមិចំនួនប្រាំ នៃសង្កាត់ យក្ខឡោម ក្រុង បានលុង ខេត្តរតនគិរី។

 

នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់ក្តីអាណិត ស្រឡាញ់ ចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ គ្រប់ពេលវេលា ទីកន្លែង គ្រប់ស្រទាប់វណ្ណៈ ដោយពុំមានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

 

ទន្ទឹមនឹងនោះ ឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ ដោយត្រូវមានអនាម័យល្អក្នុងការរស់នៅ ត្រូវពិសារទឹកដាំឆ្អិន និងកុំសេពគ្រឿងស្រវឹង ពិសេស ស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ ទទួលយកថ្នាំថែរក្សាគភ៌ និងបង្ការជំងឺផ្សេងៗដែលអាចឆ្លងជំងឺពីម្តាយទៅកូន។

 

គ្រួសារនីមួយៗទទួលបាន ៖ ថវិកា ៥០,០០០រៀល អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ យួរ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេលជ័រ ១ ប្រេងឆា ១ ដប សាប៊ូ ១ កញ្ចប់ អំបិល ២ កញ្ចប់ ទឹកត្រី ៣ដប និង ទឹកសុទ្ធអង្គរពូរ៉ូ ២ កេសធំ៕

 

...

សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរីចែកអំណោយដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ

 នាព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០១៦ សាខាកាកបាទក្រហមកម្ពុជា ​ខេត្តរតនគិរី​ ដឹកនាំ​ដោយ ​លោក ឌឹម ណាត ​នាយកសាខា​ រួមជាមួយ​សមាជិកសមាជិកា​អនុសាខាស្រុកតាវែង​ បានអញ្ជើញចុះ​សួរសុខទុក្ខ និង​នាំយកអំណោយ​មនុស្សធម៌ ​ទៅចែកជូន​ដល់គ្រួសារ​ទទួលរងគ្រោះ​ដោយភ្លើងឆេះផ្ទះ​ ចំនួន ២ ខ្នង ស្មើនឹង ២ គ្រួសារ នៅភូមិ ជូយ ឃុំ តាវែងលើស្រុកតាវែង ខេត្តរតនគិរី។ 


គ្រួសារនីមួយៗទទួលបាន៖ អង្ករ ១០០គីឡូក្រាម មី ២កេស ត្រីខ ២យួរ មុង២ ភួយ២ សារុង២ ក្រមា២ ទឹកត្រី ២យួរ កន្ទេលជ័រ ២ ប្រេងឆា ២ដប សាប៊ូម្សៅ ៤ថង់ អំបិល ៤កញ្ចប់ ឆ្នាំង៤ ចាន២០ ស្លាបព្រា២០ ពូជបន្លែចំនួន ៥មុខ សង្ក័សី ២០សន្លឹក និង សំភារ:មនុស្សធម៌អនុសាខា មួយចំនួន រួមនឹងថវិកា ៦០ម៉ឺនរៀល ៕

1 2 3 4 5 Next Last