Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ពោធិ៍សាត់

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ប្រជុំការបូកសរុបលទ្ធផលការងារឆ្នាំ២០១៧

សាខាកក្រក​ខេត្តពោធិ៍សាត់​ ៖​ នៅព្រឹកថ្ងៃ សុក្រ ២រោច​ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨​ នេះ​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់​ បានរៀបចំកិច្ចប្រជុំបូកសរុប​លទ្ធផលការងារឆ្នាំ​ ២០១៧​ និងលើកផែនការ​ទិសដៅការងារ​ឆ្នាំ២០១៨​ ក្រោមវត្តមាន​ ឯកឧត្តម ខូយ រីដា​ ប្រធានគណៈកម្មាធិការសាខា​ និងមានការ​អញ្ជើញចូលរួម​ពីសមាជិក-សមាជិកា​គណៈកម្មាធិការសាខា​ មន្ត្រី-បុគ្គលិក​ សាខា​ អនុសាខា​ សរុបប្រមាណ​ ២៥នាក់។

សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់​ នឹងបន្តខិតខំ​បំពេញបេសកកម្មមនុស្សធម៌​ជួយដល់ប្រជាពលរដ្ឋរងគ្រោះ​ និងងាយរងគ្រោះ​នៅក្នុងដែនដី​ខេត្តពោធិ៍សាត់​ ឱ្យបានកាន់តែ​ច្រើនជាងមុន​ និងមានប្រសិទ្ធភាពខ្ពស់៕

កាកបាទក្រហមកម្ពុជាប្រគល់អំពូលភ្លើងឋាមពលពន្លឺព្រះអាទិត្យដល់គ្រួសារក្រីក្រ

កក្រក​ ៖​ នៅរសៀលថ្ងៃទី​ ១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ នេះ​ កម្មវិធី​សុវត្ថិភាព​សហគមន៍​នៃទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ បានប្រគល់​អំពូលភ្លើង​ដើរដោយ​ឋាមពល​ពន្លឺព្រះអាទិត្យ​ចំនួន​ ៩០គ្រឿង​ ដល់សាខាកក្រក​ខេត្តពោធិសាត់ ដើម្បី​ចែកជូនបន្ត​ដល់គ្រួសារ​ក្រីក្រតាម​សហគមន៌​ដែលមិនទាន់​មានអគ្គីសនីប្រើប្រាស់។

ក្នុងឱកាសនោះ​ លោក​ មុំ​ ភិរក្ស​ ប្រធានកម្មវិធី​សុវត្ថិភាព​សហគមន៍ ​បានបញ្ជាក់ថា​ នេះជាលើកទី​ ៥ហើយ​ ដែល​កាកបាទក្រហម​កម្ពុជា​ បានទទួល​អំពូលចំនួន​ ៦៦៩គ្រឿង​ ពីសហព័ន្ធ​អន្តរជាតិ​កាកបាទក្រហម​និងអឌ្ឍច័ន្ទក្រហម​តាំងពីឆ្នាំ២០១៣​ ដល់ឆ្នាំ២០១៧នេះ។

សូមបញ្ជាក់ថា​ អំពូលទាំងនេះ​នឹងត្រូវចែក​ជូនដល់មណ្ឌល​សុខភាពដែល​គ្មានភ្លើង​ប្រើប្រាស់​ ក៏ដូចជាគ្រួសារក្រីក្រ​នៅតាមទីជនបទ​ដាច់ស្រយ៉ាល​ក្នុងខេត្តពោធិ៍សាត់៕

ខេត្តពោធិ៍សាត់ទទួលទេយ្យទានពីព្រះសង្ឃគង់នៅវត្តព្រែកស្តី

សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ពោធិ៍សាត់ ៖ កាលពី​ថ្ងៃ​ទី​២២​ ខែ​មេសា ​ឆ្នាំ​២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​ពោធិ៍សាត់​ ដឹកនាំ​ដោយ​ ឯកឧត្តម​ ខូយ រីដា​ ប្រធាន​គណៈកម្មាធិការ​សាខា​ អម​ដំណើរ​ដោយ​ សមាជិក សមាជិកា​គណៈកម្មាធិការ​សាខា​ ក្រុមប្រតិបត្តិ​សាខា ​បានអញ្ជើញ​ទៅ​ទទួល​ទេយ្យទានសប្បុរសធម៌​ជាគ្រឿង​ឧបភោគ​ បរិភោគ​ និង​សម្ភារៈ​ប្រើប្រាស់​ ពីព្រះតេជគុណ​នៅ ​សុគន្ធថៃ​ (លោក តាហួ) ស្ថិត​នៅវត្ត​ហង្សាបិតិ​ (ហៅវត្តព្រែកស្តី ) ខេត្តពោធិ៍សាត់។

 

នៅក្នុង​ឱកាសនោះ​ដែរ ឯកឧត្តម​ប្រធាន​ បានថ្លែង​អំណរ​ព្រះគុណ​យ៉ាងជ្រាលជ្រៅ​ដល់​ព្រះតេជគុណ​ នៅ សុគន្ធថៃ​ ដែលមាន​ទឹកព្រះទ័យ​ជ្រះថ្លា ​នាំយក​ទេយ្យទាន​សប្បុរសធម៌​ទាំងនេះ​មកសាខា​ ព្រមទាំង​បានសន្យា​នឹងចាត់ចែង​ប្រើប្រាស់​នូវទេយ្យទាន​សប្បុរសធម៌​ទាំងអស់​នេះជួយ​ឲ្យដល់ដៃ​ជន​រងគ្រោះ​ និងជនងាយ​រងគ្រោះ​គ្រប់ប្រភេទ​ឲ្យស្របតាម​គោលការណ៍គ្រឹះ​ទាំង៧​ប្រការ​របស់​ចលនា​កាកបាទក្រហម។

 

ទេយ្យទាន​ទាំងនោះ​រួមមាន ៖ អង្ករ ៣៦៥​គីឡូក្រាម មី ៤០កេស ស្កស ៥០​គីឡូក្រាម ត្រីខ ២កេស និងតែ ២០០​កញ្ចប់​ផងដែរ៕

 

ខេត្តពោធិ៍សាត់ប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

សាខាកក្រកខេត្តពោធិ៍សាត់ ៖​កាលពី​ថ្ងៃ​ទី៧​ ខែ​មេសា​ ឆ្នាំ​២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ពោធិ៍សាត់​ បានរៀបចំ​កម្មវិធី​រាត្រី​សមោសរ​ អបអរ​សាទរ​ខួបលើក​ទី១៥៤​ ទិវា​ពិភពលោក​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា ក្រោម​ប្រធាន​បទ “កាកបាទក្រហម​កម្ពុជា​ មានគ្រប់​ទីកន្លែង​ សម្រាប់​គ្រប់ៗ​គ្នា”​ ក្រោម​អធិបតី​ភាព​ ឯកឧត្តម ម៉ៅ ធនិន ប្រធាន​កិត្តិយស​សាខា និង​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកឧកញ្ញ៉ា លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា​គណៈកម្មាធិការ​សាខា ​មន្ត្រី​រាជការ​ និងសប្បុរស​ជន​ជាច្រើន​រូប​ ដែលធ្វើ​ឡើង​នៅទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុ​ជា ខេត្ត​ពោធិ៍សាត់​ ភូមិពាល​ញែក២​ សង្កាត់​ផ្ទះព្រៃ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់។

 

កម្មវិធី​នេះប្រព្រឹត្ត​ទៅក្នុង​គោលបំណង​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យមាន​ការចូលរួម​គាំទ្រ​ពីគ្រប់​មជ្ឈដ្ឋាន​ ជួយទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌​ ដែលកំពុង​អនុវត្ត​ដ៏មាន​ប្រសិទ្ធភាព​ និងធ្វើការ​ឆ្លើយតប​ដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះ​ទាន់ពេលវេលា៕

 

ការប្រឡងគំនូរកុមារផ្តោតលើសកម្មភាពកាកបាទក្រហមកម្ពុជា

សាខាកក្រកខេត្តពោធិ៍សាត់ ៖ កាលពី​ថ្ងៃទី​២៧​ ខែ​មីនា​ ឆ្នាំ​២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​ពោធិ៍សាត់​ បានរៀបចំ​ការប្រឡង​គំនូរ​កុមារ​ ផ្ដោត​លើ​សកម្មភាព​ចម្រុះ​វិស័យ​របស់​កាកបាទក្រហម​កម្ពុជា ​ដែលមាន​ការអញ្ជើ្ញញ​ចូលរួម​ពី ​លោក លោកស្រី ជាសមាជិក ​សមាជិកា​គណៈកម្មាធិការ​សាខា ​ក្រុមប្រតិបត្តិ​សាខា ​និងសិស្សានុ​សិស្ស​ចូលរួម​ចំនួន​ ៤០​នាក់​(ស្រី ១៩នាក់) ស្ថិត​នៅ​សាលា​បឋម​សិក្សា​ស្វាយលួង​ ឃុំស្វាយលួង​ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

 

ការប្រលង​នេះមាន​គោលបំណង​ ដើម្បី​ឲ្យសិស្សានុសិស្ស​មានការ​យល់ដឹង​អំពី​សកម្មភាព​របស់​កាកបាទក្រហម​កម្ពុជា​ និង​ជ្រើសរើស​យកគំនូរ​កុមារ​ដែល​បាន​ទទួល​ជ័យលាភី​ ធ្វើការ​ប្រកួត​ប្រជែង​ក្នុងឱកាស​ប្រារព្ធ​ខួបទី​១៥៤​ ទិវា​ពិភពលោក​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា ​ឆ្នាំ២០១៧ ​ខាងមុខនេះ៕

1 2 3 4 5 Next Last