Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ពោធិ៍សាត់

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ត្រាច ចុះសួរសុខទុក្ខ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ នៅក្នុង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច

សាខាកក្រក​ខេត្តកំពត ៖ នៅព្រឹក​ថ្ងៃអង្គារ ​២កើត ខែជេស្ឋ ឆ្នាំកុរ​ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង​ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ២០១៩ អនុសាខា​កាកបាទក្រហមកម្ពុជា ​ស្រុកកំពង់ត្រាច ​ដឹកនាំដោយលោក​ អូន ខន ប្រធានកិត្តិយសអនុសាខា ​និងសហការី បាន​ចុះសួរសុខទុក្ខ​ និងនាំយកអំណោយ​មនុស្សធម៌របស់​កាកបាទក្រហមកម្ពុជា ទៅផ្តល់​ជូនប្រជាពលរដ្ឋ​រងគ្រោះដោយខ្យល់កន្រ្តាក់ ​ចំនួន ៤គ្រួសារ ស្ថិតនៅ​ក្នុងភូមិអូរស្លែង ឃុំដំណាក់កន្ទួត​ខាងជើង ​ស្រុកកំពង់ត្រាច​ ខេត្តកំពត។

នាឱកាសនោះ លោកប្រធាន ​បានពាំនាំមក​នូវប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាលសម្តេច​តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ​ជួបការលំបាក ទីទ័លក្រ មានជំងឺ ​ជនងាយរងគ្រោះ ​ជនរងគ្រោះដោយ​គ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើស​អើងវណ្ណៈ ជាតិសាសន៍​ ពណ៌សម្បុរ ឬនិន្នាការនយោបាយ​អ្វីឡើយ និង​ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ប្រកាន់​យកនូវ អនាម័យល្អ​ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ​ខិតខំប្រឹងប្រែង​បង្ករបង្កើនផល និងប្រកប​មុខរបរផ្សេងៗ​ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ​បានល្អប្រសើរឡើង។

អំណោយ​ដែលផ្ដល់ជូន​រួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ កៅស៊ូតង់១ និងថវិកាមួយចំនួនផងដែរ៕

 

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅ ស្រុក សណ្តាន់ ទទួលអំណោយមនុស្សធម៌

សាខាកក្រក​ខេត្តកំពង់ធំ៖ នាព្រឹក​ថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិង​ថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៩ នេះ លោកជំទាវ ​លំគន្ធារី សមាជិក​កិត្តយសសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ធំ តំណាងឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា ​ខេត្តកំពង់ធំ រួមជាមួយសមាជិក សមាជិកាគណ:កម្មាធិការ ​នាយិកាសាខា ​បាននាំយកអំណោយមនុស្សធម៌​កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋ​រងគ្រោះដោយខ្យល់កន្ត្រាក់​ ចំនួន ១៣ គ្រួសារ កាលពីថ្ងៃទី ២ ​ខែមិថុនា ឆ្នាំ២០១៩ ​ស្ថិតក្នុង ឃុំ សណ្តាន់​ ស្រុក សណ្តាន់ ខេត្តកំពង់ធំ ។

នៅក្នុងឱកាសនោះដែរ​លោកជំទាវបានពាំនាំ​នូវប្រសាសន៏ផ្តាំផ្ញើរ​សាកសួរសុខទុក្ខ​ពីសំណាក់ ​សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន​ ប្រធានកាកបាទក្រហម​កម្ពុជា ចូលរួមសោកស្តាយ​ជាមួយបងប្អូន​ប្រជាពលរដ្ឋ ដែលរងគ្រោះ​ដោយសារខ្យល់កន្ត្រាក់​បណ្តាលអោយខូចខាត​ទ្រព្យសម្បត្តិ ​និងសូមឱ្យ​បងប្អូនមានកាប្រុងប្រយ័ត្នខ្ពស់​ នៅពេលភ្លៀង​ត្រូវបិទទូរស័ព្ទ​បើនៅតាមទីវាល​ត្រូវរកកន្លែង​ដែលមានសុវត្តិភាពជ្រក ។

បន្ថែមក្នុងពេលនោះ​ដែរ លោកជំទាវ​សូមឱ្យប្រជាពលរដ្ឋទាំងអស់​សូមបើកបរត្រូវពាក់​មួកសុវត្តិភាព និងសូមមានការប្រុងប្រយ័ត្នខ្ពស់​ត្រូវគោរពច្បាប់ចរាចរណ៏​ ហើយរស់នៅប្រកប​ដោយអនាម័យជានិច្ច​ ទាំងការសម្រាកត្រូវសម្រាកក្នុងមុង​ជាប្រចាំ ដើម្បីជៀសផុត​ពីជំងឺផ្សេងៗ ជៀសឆ្ងាយពី​ការប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់ការប្រើអំពើហិង្សា​ក្នុងគ្រួសារ ​និងសង្គមជាតិ​ដើម្បីកាត់បន្ថយ​នូវភាពក្រីក្រ ។

សូមបញ្ជាក់ថាសម្ភារ​ដែលផ្តល់ជូនក្នុង​មួយគ្រួសារទទួលបាន ៖ អង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ ១០ កំប៉ុង , មុង១ , ភួយ១ , សារុង១ និងក្រមា ១ ។
ចំណែកគ្រួសារ​រងផលប៉ះពាល់​រលំផ្ទះទាំងស្រុង​ចំនួន ១គ្រួសារ​ទទួលបាន ៖ អង្ករ ៣០គីឡូក្រាម, មី១កេស , ត្រីខ ១០ កំប៉ុង , មុង១ , ភួយ១ , សារុង១ ក្រមា១ , តង់១ , កន្ទេល១ និងឆ្នាំង២៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ ស្រ្តីក្រីក្រដែលមានជំងឺសន្លាក់ប្រចាំកាយ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក

សាខាកក្រកខេត្តស្ទឹងត្រែង៖ ​នារសៀលថ្ងៃអង្គារ​ ២កើត ខែជេស្ឋ ឆ្នាំកុរ ​ឯកស័ក ព.ស ២៥៦៣ ​ត្រូវនឹងថ្ងៃ ទី៤ ខែមិថុនា ឆ្នាំ ២០១៩នេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ​ដឹកនាំដោយ​ លោក សាយ ព្រលឹង នាយកប្រតិបត្តិ​សាខា រួមជាមួយ​អនុសាខាក្រុងស្ទឹងត្រែង​ ចុះសួរសុខទុក្ខ​ និងនាំយក​អំណោយ​មនុស្សធម៌កាកបាទក្រហម​កម្ពុជា ទៅផ្តល់ជូន​ស្រ្តីក្រីក្រដែលមាន​ជំងឺសន្លាក់ប្រចាំកាយ ​កំពុងសម្រាក​ព្យាបាលនៅមន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង ​មានឈ្មោះ សាន រដ្ឋា ភេទស្រី អាយុ ១៥ឆ្នាំ រស់នៅភូមិ ខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ​ខេត្តស្ទឹងត្រែង ។

នៅក្នុងឱកាស​នោះដែរលោកនាយក​ បានពាំនាំ​ប្រសាសន៍ផ្តាំផ្ញើ​សាកសួរសុក្ខទុក្ខ​ពីឯកឧត្តម​ ម៉ុម​ សារឿន​ ប្រធានកិត្តិយស​សាខា ដែលលោក​តែងតែយកចិត្ត​ទុកដាក់ខ្ពស់ ​អំពីសុខទុក្ខ​របស់ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេសបងប្អូន​ប្រជាពលរដ្ឋ​នៅតាមភូមិឃុំជនបទ​ដាច់ស្រយាល​ ដែលសុខទុក្ខ​របស់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ គឺជា​ការយកចិត្តទុកដាក់​ខ្ពស់របស់​កាកបាទក្រហមកម្ពុជា ​ដោយមិនប្រកាន់​រើសអើង​ពីវណ្ណៈជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយ​ អ្វីទាំងអស់។

សូមបញ្ជាក់ថាអំណោយ​ដែលផ្តល់ជូន​នាពេលនោះ​រួមមាន៖ អង្ករ ៥០គីឡូក្រាម, ឃីតអ្នកជំងឺ១, កន្ទេល១ , មី១កេស , ត្រីខ ១០កំប៉ុង, និងថវិកាមួយចំនួន៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសារក្រីក្រ ចាស់ជរា និង គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ នៅឃុំចង្រ្កង់ ស្រុកចិត្របុរី

សាខាកក្រក​ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃអង្គារ ​២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣​ ត្រូវនិងថ្ងៃទី​៤ ខែ មិថុនា ឆ្នាំ២០១៩ នេះ លោក គង់ សុជាតិ លេខាធិការ​ គណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តក្រចេះ លោក លោកស្រី ក្រុមប្រតិបត្តិ​សាខា និងមន្រ្តីអនុសាខា​ស្រុកចិត្របុរី បាននាំយក​អំណោយមនុស្សធម៌កាកបាទក្រហម​កម្ពុជា ទៅចែកជូនដល់​គ្រួសារក្រីក្រ ចាស់ជរា និង គ្រួសាររងគ្រោះ​ដោយខ្យល់កន្រ្តាក់​ សរុបចំនួន ១៥ គ្រួសារ ​នៅមូលដ្ឋាន​ឃុំចង្រ្កង់ ស្រុកចិត្របុរី ​ខេត្តក្រចេះ ។

នៅក្នុងឱកាសសំណះសំណាល​នោះដែរ លោកក៏បានពាំនាំ​ប្រសាសន៍ផ្តាំផ្ញើសួរ​សុខទុក្ខពីសំណាក់ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធានកាកបាទក្រហម​កម្ពុជា ជូនដល់​បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ឱ្យថែទាំសុខភាព ឱ្យបានល្អ ត្រូវរស់នៅស្អាត​ ពិសាទឹកឆ្អិន និងគេងក្នុង​មុងជានិច្ច ពិសេស​សូមជួយមើល​ថែទាំ ក្មេងៗនិងចាស់ជរា ​ឱ្យបានល្អ ។

ជាមួយគ្នានេះលោក​ក៏បានបានចូលរួមសោកស្តាយ​ជាខ្លាំង ជាមួយបងប្អូន​ប្រជាពលរដ្ឋ​ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់​នេះដែល​បានបណ្តាលឱ្យ​ខូចខាតទ្រព្យសម្បត្តិ​ ដោយហេតុការណ៏នេះ ​ព្រមទាំងបានផ្តាំផ្ញើសូមឱ្យបងប្អូន​មានការប្រុងប្រយ័ត្ន ​នៅពេលភ្លៀង​ត្រូវបិទទូរស័ព្ទ​ បើនៅតាមទីវាលត្រូវ​រកកន្លែងដែល​មានសុវត្ថិភាពជ្រក។

សូមបញ្ជាក់ថា​អំណោយដែលបាន​ចែកជូនគ្រួសាររងគ្រោះ​នាពេលនោះសម្រាប់​គ្រួសាររងដោយ​ខ្យល់កន្រ្តាក់ ៤គ្រួសារ​ ក្នុង១គ្រួសារទទួល​បាន៖ អង្ករ ២៥ គីឡូក្រាម, សារុង១, ភួយ ១, មុង ១, ក្រមា១, មី ១ កេស, ត្រីខ ១០ កំប៉ុង, តង់ ១ និង ថវិកា​មួយចំនួន។ ដោយឡែក​សម្រាប់គ្រួសារ​ក្រីក្រ ចាស់ជរា ១១គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម , សារុង ១, ភួយ ១, មុង ១, ក្រមា ១, មី ១ កេស, ត្រីខ ១០ កំប៉ុង និង​ថវិកាមួយចំនួន៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ នៅភូមិតាប៉ាវ ឃុំទួលស្នួលស្រុកក្រូចឆ្មារ

សាខាកក្រក ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអង្គារ  ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣  ត្រូវនិងថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០១៩ នេះ សាខាកាកបាទក្រហមកម្ពុជា​ខេត្តត្បូងឃ្មុំ ​ដឹកនាំដោយ ​ឯកឧត្តម ​ហាក់ សុខមករា សមាជិក​កិត្តិយសសាខា មន្ត្រីប្រតិបត្តិសាខា​ ប្រធានអនុសាខា​ និងសហការី បានអញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌​កាកបាទក្រហមកម្ពុជា ​ទៅចែកជូនប្រជាពលរដ្ឋ​រងគ្រោះដោយ​អគ្គីភ័យឆេះផ្ទះ ៣គ្រួសារ កាលពីយប់ថ្ងៃទី ​៣ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិតាប៉ាវ​ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសជួប​សំណេះសំណាល ជាមួយ​គ្រួសាររងគ្រោះ ឯកឧត្តម បានពាំនាំ​នូវប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ ជូនចំពោះបងប្អូន​រងគ្រោះ ព្រមទាំងបានសោកស្តាយ​ចំពោះបងប្អូនដែល​បានជួបគ្រោះអគ្គីភ័យ​ដែលបណ្តាលឲ្យ​ឆេះខូចខាត​ផ្ទះសម្បែង និងទ្រព្យសម្បត្តិ​អស់ជាច្រើន ។

បន្ថែមលើនោះ​ ឯកឧត្តម បានលើកទឹកចិត្ត​ឱ្យបងប្អូនខិតខំ​ប្រកបរបរទទួលទាន​បន្ថែមទៀត ដើម្បីស្តារជីវភាព​គ្រួសារឡើងវិញ ហើយ​អំណោយដ៏តិចតូច​នេះ មិនអាចស្មើ​និងការខូចខាត​របស់បងប្អូន​ឡើយ តែក្នុងនាមថ្នាក់ដឹកនាំ ក៏ដូច​ជាកាកបាទក្រហម​កម្ពុជា តែងតែ​គិតគូរ និងជួយសម្រាល​នូវទុក្ខលំបាករបស់បងប្អូនបានមួយគ្រា។

សូមបញ្ជាក់ថាអំណោយ​ដែលបានផ្តល់ជូន​គ្រួសាររងគ្រោះ​ឆេះផ្ទះទាំងស្រុង​ចំនួន២ គ្រួសារ ក្នុងមួយគ្រួសារ​ទទួលបាន៖ អង្ករ ៥០ គីឡូក្រាម, ត្រីខ ១០កំប៉ុង,​ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ ១យួរ,​មី ១កេស, ទឹកសុទ្ធ ១កេស, កន្ទេល មុង ភួយ ខ្នើយ ​ធុងទឹក ឆ្នាំងចាន និងថវិកាមួយ​ចំនួន។ ចំណកមួយគ្រួសារ​ទៀតដែលរងគ្រោះ​ឆេះជញ្ជាំង១ចំហៀង ក៍បានទទួល​ថវិកាឧបត្ថម្ភ​មួយចំនួនផងដែរ៕

 

1 2 3 4 5 Next Last