Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ព្រៃវែង

សាខាកក្រកខេត្តព្រៃវែងបានអញ្ជើញប្រគល់ផ្ទះជូនដល់គ្រួសារក្រីក្រគ្មានទីពឹង ចំនួន ២គ្រួសារ នៅស្រុកពាមជរ

សាខាកក្រកខេត្តព្រៃវែង៖ នៅព្រឹក​ថ្ងៃអង្គារ ០៦កើត ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹង​ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៨ សាខាកាកបាទ​ក្រហមកម្ពុជា ខេត្តព្រៃវែង ដឹកនាំ​ដោយ ឯកឧត្តម ជា សុមេធី ប្រធាន​គណៈកម្មាធិការសាខា​ និងសហការី បានអញ្ជើញចុះ​សំណេះ​សំណាល សួរសុខទុក្ខ និងប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពី​ឈើ ជញ្ជាំងនិងដំបូលប្រក់​សង្កសី និងបង្គន់អនាម័យ ចំនួន ២បង្គន់ ជាអំណោយ​របស់​សាខាខេត្ត ជូនដល់​គ្រួសារក្រីក្រគ្មាន​ទីពឹង ចំនួន ២គ្រួសារ នៅស្រុកពាមជរ ៖


១- ឈ្មោះ អៀម ផេន ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅ​ភូមិស្វាយចេក ​ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ទទួលបានផ្ទះ ១ខ្នង មានលេខកូដ ៥៨ និងបង្គន់ ​មានលេខកូដ ៥១។


២- ឈ្មោះ អ៊ឹម ឡេង ភេទស្រី អាយុ ៧៤ឆ្នាំ រស់នៅ​ភូមិព្រែកត្រែង ​ឃុំអង្គរអង្គ ស្រុកពាមជរ​ ខេត្តព្រៃវែង ទទួលបានផ្ទះ ១ខ្នង មាន​លេខកូដ ៥៩ និងបង្គន់ មានលេខកូដ ៥២។

 

ក្រៅពីការផ្តល់ផ្ទះ និងបង្គន់​អនាម័យ សាខាបានផ្តល់ជូននូវ​អំណោយ​​បន្ថែមទៀត​ដោយក្នុង ១គ្រួសារទទួលបាន​​ អង្ករ ២៥គក កន្ទេល ០១ ឃីត ០១កញ្ចប់ មី ០១កេស ត្រីខ ១០កំប៉ុង និងថវិកា ចំនួន ២០០,០០០រៀល (ថវិកាសាខា ១០០,០០០រៀល និងថវិកា ឯកឧត្តម ជា សុមេធី ១០០,០០០រៀល)។

 

សាខាកក្រកខេត្តព្រៃវែងប្រគល់ផ្ទះចំនួន៣ខ្នងជូនដល់គ្រួសារក្រីក្រគ្មានទីពឹងនៅស្រុកកំពង់ត្របែក

សាខាកក្រកខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃចន្ទ ០៥កើត ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៨ សាខាកាកបាទក្រហម កម្ពុជា ខេត្តព្រៃវែង ដឹកនាំដោយ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍​គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធាន​គណៈកម្មាធិការសាខា និង សហការី បានអញ្ជើញចុះ​សំណេះ​សំណាល សួរសុខទុក្ខ  និងប្រគល់ផ្ទះ  ចំនួន ៣ខ្នង ទំហំ ៤មx៦ម ធ្វើអំពី ឈើ ជញ្ជាំងនិង ដំបូលប្រក់សង្កសី  និងបង្គន់អនាម័យ ចំនួន ២បង្គន់ ជាអំណោយ​របស់​សាខាខេត្ត  ជូនដល់​គ្រួសារក្រីក្រគ្មាន​ទីពឹង ចំនួន ៣គ្រួសារ  នៅស្រុកកំពង់ ត្របែក ៖
១- ឈ្មោះ កៅ ប៉ិច ភេទស្រី អាយុ ៧៥ឆ្នាំ រស់នៅ​ភូមិតាកែវ ឃុំពាមមន្ទារ  ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទទួលបានផ្ទះ ១ខ្នង មាន លេខកូដ ៥៣ និងបង្គន់ មានលេខកូដ ៤៧។
២- ឈ្មោះ អ៊ាង សុឃា ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅ​ភូមិដូង​ឃុំព្រៃឈរ ស្រុកកំពង់ត្របែក  ខេត្តព្រៃវែង ទទួលបានផ្ទះ ១ខ្នង មានលេខកូដ ៥៤ ។
៣- ឈ្មោះ ឃីម លី ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅ​ភូមិឆ្វាង ឃុំប្រធាតុ  ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទទួលបានផ្ទះ ១ខ្នង មានលេខកូដ ៥៥ និងបង្គន់ មានលេខកូដ ៤៨។

ក្រៅពីការផ្តល់ផ្ទះ និងបង្គន់ អនាម័យ សាខាបាន ផ្តល់ជូននូវ​អំណោយ​​បន្ថែមទៀត​ដោយក្នុង ១គ្រួសារទទួលបាន​​ អង្ករ ២៥គក  កន្ទេល ០១ ឃីត ០១កញ្ចប់ មី ០១កេស ត្រីខ ១០កំប៉ុង  និងថវិកា ចំនួន ១០០,០០០រៀល។

 

កិច្ចប្រជុំការងាររបស់សាខា សម្រាប់ឆ្នាំ ២០១៨នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រវែង

សាខាកក្រក​ខេត្តព្រៃវែង៖ នៅព្រឹក​ថ្ងៃអង្គារ ៦រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ពស. ២៥៦១ ត្រូវនឹង​ថ្ងៃទី ០៦ ខែកុម្ភះ ឆ្នាំ ២០១៨ នៅ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រវែង​ ដឹកនាំដោយ​ ឯកឧត្តម​ឧកញ៉ា សុខ ផេង អនុប្រធាន​អចិន្រ្តៃយ៍គណៈកម្មាធិការ​សាខា កាកបាទក្រហម​កម្ពុជា ខេត្តព្រៃវែង តំណាង ឯកឧត្តម ជា សុមេធី ប្រធាន​គណៈកម្មាធិការ​សាខា បានបើកកិច្ច​ប្រជុំការងារ​របស់​សាខា សម្រាប់ឆ្នាំ ២០១៨ ដែលមាន ការអញ្ជើញ​លរួម ពី ឯកឧត្តម លោកឧកញ៉ា​ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា ​ក្រុមប្រតិបត្តិ​សាខា សរុប ចំនួន ១៣រូប។

 

អង្គប្រជុំបានធ្វើការ​ពិនិត្យ ពិភាក្សា​កែសម្រួល និង​អនុម័តដាក់​ឲ្យប្រើប្រាស់ នូវផែនការ​សកម្មភាព និងថវិកា សម្រាប់​សាខាអនុវត្ត​ក្នុង ឆ្នាំ ២០១៨ ព្រមទាំង​ដោះស្រាយ​នូវបញ្ហា​ប្រឈម​នានា ដែលសាខាបានជួប​ប្រទះកន្លង​មក ក៏ដូចជាសំណូមពរ​មួយចំនួន ដែលបាន​លើកឡើង​ដោយក្រុម​ប្រតិបត្តិ​សាខា។

 

ផ្សព្វផ្សាយ ពីចំណេះដឹងជាមូលដ្ឋាន នៃវិជ្ជាសង្រ្គោះបឋម ដល់យុវជនកាកបាទក្រហមនៅខេត្តព្រៃវែង

សាខាកក្រកខេត្តព្រៃវែង៖ នៅរសៀល​ថ្ងៃទី ១៦ ខែមករា ​ឆ្នាំ២០១៨ ដោយមាន​ការចូលរួម​សម្របសម្រួល ​ពីមន្រ្តី​សាខាកាកបាទក្រហម​ខេត្ត យុវជន​កាកបាទក្រហម​កម្ពុជា​ ក្លឹបវិទ្យាល័យ​ព្រះអង្គឌួង ចំនួន ៤រូប បានធ្វើការ​ផ្សព្វផ្សាយ ពីចំណេះដឹង​ជាមូលដ្ឋាន នៃវិជ្ជា​សង្រ្គោះបឋម ​ដល់យុវជន​កាកបាទក្រហម និង​សិស្សានុសិស្ស ចំនួន ១០០នាក់​ ស្រី ៥៣នាក់ នៅវិទ្យាល័យ​ព្រះអង្គឌួង ស្ថិតក្នុង សង្កាត់កំពង់លាវ ក្រុងព្រៃវែង​ ខេត្តព្រៃវែង។

 

ការផ្សព្វផ្សាយ​នេះធ្វើឡើងក្នុង​គោលបំណង​ ឱ្យយុវជន​ និងសិស្សា​នុសិស្ស បានយល់ដឹង​ជាមូលដ្ឋានអំពី វិជ្ជា​សង្រ្គោះបឋម ការថែទាំដល់​អ្នកជំងឺ ឬជនរងគ្រោះ​ក្នុងពេលមាន​គ្រោះថ្នាក់ភ្លាមៗ និងរបៀប​ជួយ​សង្រ្គោះជីវិត​ជាបឋម​ មុនគ្រូពេទ្យមកដល់៕

 

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសាខាឆ្នាំ ២០១៧ និងលើកទិសដៅរបស់ខេត្តព្រៃវែង

សាខាកក្រកខេត្តព្រៃវែង៖ នៅព្រឹក​ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរការ​នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី ២៧ ខែ ធ្នូ គ.ស ២០១៧ នៅសាខា​កាកបាទក្រហម​ កម្ពុជា ខេត្តព្រៃវែង បានបើកកិច្ច​ប្រជុំបូក​សរុបលទ្ធផល​ការងារ​សាខាឆ្នាំ ២០១៧​​ និងលើកទិសដៅ​អនុវត្ត​បន្ត និងពិធី​ប្រគល់​ទទួល​​ ថវិកា​សមាជិកភាព និងថវិកាហឹបសង្រ្គោះ ដោយមានការចូលរួមពី ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធាន​អចិន្រ្តៃយ៍​គណៈកម្មាធិការ​សាខា តំណាង​ឯកឧត្តម ជា សុមេធី ប្រធានគណៈ​កម្មាធិការសាខា និងមានការ​អញ្ជើញចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការ​សាខា ក្រុមប្រតិបត្តិសាខា ក្រុមកាកបាទក្រហមមន្ទី អង្គភាព អនុសាខា​ក្រុង ស្រុក ទាំង១៣ សរុបមានអ្នកចូលរួម ចំនួន ១៣៥នាក់។

 

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើលលទ្ធផល​ការងារដែលសម្រច​បាន​កន្លងមក ក៍ដូចជាបញ្ហាប្រឈមនានា​ដែលសាខា​ជួបប្រទះ និងធ្វើការដោះស្រាយ​នូវសំណូមពរមួយចំនួន​ដែលមាននៅក្នុងសាខា និងអនុសាខា ព្រមទាំងបំផុស​ចលនា​កៀរគរប្រមូល​ថវិកាសមាជិកភាព និងថវិកា​ហឹបសង្រ្គោះប្រចាំឆ្នាំ ដើម្បីជួយគាំទ្រដល់សកម្មភាព​មនុស្សធម៌របស់សាខា។

 

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម​ឧកញ៉ា អនុប្រធាន​អចិន្រ្តៃយ៍គណៈកម្មាធិការសាខា សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ដែលតែង​ចូលរួម​បរិច្ចាគថវិកាសមាជិកភាពប្រចាំឆ្នាំ​ជូនដល់​ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង សម្រាប់ទុក​បម្រើការងារមនុស្សធម៌។ តាមរយះនៃការចូលរួមនេះ​ បានបង្ហាញ​អោយ​​ឃើញពីការជឿជាក់ និងមានទំនុកចិត្តមកលើកាកបាទ​ក្រហម​កម្ពុជា ក្រោមការដឹកនាំដ៍ប៉ិនប្រសប់ របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ ថវិកាដែល​សាខា​ទទួលបាន​​ក្នុង​ពិធី​នេះមាន​ចំនួន ១០០,០៧១,៦០០រៀល។

 

1 2 3 4 5 Next Last