Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ព្រៃវែង

សាខាកក្រក ខេត្តព្រៃវែង ចូលរួមបុណ្យ គម្រប់ខួប ៧ថ្ងៃ គ្រួសារសពដែល ដោយលង់ទឹក ៣នាក់ នៅភូមិកណ្តាច់ ស្រុកកញ្រ្ជៀច

សាខាកក្រក ​ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធាន​អចិន្ត្រៃយ៍សាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការ​សាខាខេត្ត បានចុះសួរសុខទុក្ខ និងចូលរួមរំលែក​ទុក្ខបុណ្យគម្រប់ខួប ៧ថ្ងៃ គ្រួសារសពដែលទទួល​មរណៈភាពដោយ​លង់ទឹក ចំនួន ៣នាក់ នៅភូមិកណ្តាច់​ ឃុំចុងអំពិល ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។

នាឱកាសនោះ ឯកឧត្តម​ ឧកញ៉ា បាននាំ​មកនូវប្រសាសន៍ផ្តាំ​ផ្ញើសាកសួរ​សុខទុក្ខ និងចូលរួម​រំលែកទុក្ខយ៉ាងក្រៀមក្រំ​ជាមួយ​គ្រួសារសព ពីសំណាក់ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការ​សាខាខេត្ត។

សម្ភារៈសាខាចូលរួម​បុណ្យរួមមាន៖ អង្ករ ២៥គ.ក មី ២កេស ត្រី ខ ២យួរ ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស និងថវិកាចំនួន ២០០,០០០រៀល។

 

វគ្គអប់រំផ្សព្វផ្សាយស្តីអំពី “អនាម័យទឹកស្អាត ក្នុងគ្រោះអាសន្ន”នៅខេត្តព្រៃវែង

សាខាកក្រក ​ខេត្តព្រៃវែង ៖ នៅព្រឹក​ថ្ងៃអង្គារ ១១កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ​សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្តព្រៃវែង បានរៀបចំ​បើកវគ្គអប់រំ​ផ្សព្វផ្សាយ​ស្តីអំពី “អនាម័យទឹកស្អាត ក្នុង​គ្រោះអាសន្ន” ជូនដល់​ប្រជាពលរដ្ឋ ដែលដឹកនាំ​ដោយ មន្ត្រីទទួល​បន្ទុកគម្រោង និងមានការ​ចូលរួមពី មន្ត្រីប្រចាំ​ការអនុសាខា​ស្រុកពាមជរ ​មេឃុំ មេភូមិ អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា និងប្រជាពលរដ្ឋ សរុបចំនួន ៤១នាក់ ស្រី ២០នាក់ស្ថិត​នៅភូមិខ្សាច់​ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។

 

វគ្គអប់រំផ្សព្វផ្សាយ​នេះមានគោលបំណងៈ​ ដើម្បីលើកកម្ពស់​ការយល់ដឹង​អំពីអនាម័យ​ទឹកស្អាត ក្នុងគ្រោះអាសន្ន (រស់នៅស្អាត​ ហូបស្អាត ផឹកស្អាត របៀបទុក​ដាក់ទឹកឲ្យមាន សុវត្ថិភាពសម្រាប់ប្រើប្រាស់) និងធ្វើការអប់រំផ្សព្វផ្សាយ​បន្តដល់មិត្ត​ភក្តិ និងសហគមន៍​រៀងៗខ្លួនផងដែរ៕

 

បើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ដល់ អ្នកស្ម័គ្រចិត្ត សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។

សាខាកក្រក ខេត្តព្រៃវែង៖ កាលពីថ្ងៃព្រហស្បតិ៍ ​៨កើត ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកស្រី​ អ៊ុក មាសសូលីណា នាយិកា​សាខាខេត្ត និង​សហការី បាន​បើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម​ រយៈពេល ១ថ្ងៃ ដល់ មន្ត្រីក្រុមប្រតិបត្តិសាខា ​មន្ត្រីប្រចាំការ​អនុសាខាក្រុងព្រៃវែង អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជនកក្រក​ យុវជនកក្រក សរុ​បអ្នកចូលរួមចំនួន ២៣នាក់ ស្រី ៨នាក់ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។

វគ្គបណ្តុះបណ្តាល​នេះរៀបចំឡើងក្នុងគោលបំណង​ដើម្បីព្រង្រឹងសមត្ថភាព​វិជ្ជាសង្គ្រោះបឋម​ដើម្បីជួយសង្រ្គោះដល់ប្រជាពលរដ្ឋ​នៅក្នុងសហគមន៍ និងជួយសង្រ្គោះជនរងគ្រោះ​ដោយឧប្បទវហេតុផ្សេងៗ​ប្រកបដោយសុវត្ថិភាព៕

ខ្លឹមសារមេរៀនសំខាន់ៗបានបង្ហាញមាន៖    ការធ្វើចលនាបេះដូង(CPR)   សញ្ញាស្ហុក  សន្លប់បាត់ស្មារតី   របួស  ការហូរឈាម  ស្លាក់ ។

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បើកវគ្គអប់រំផ្សព្វផ្សាយស្តីអំពី “អនាម័យទឹកស្អាត ក្នុងគ្រោះអាសន្ន”

សាខាកក្រក ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃ ព្រហស្សតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៨ សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រៃវែង បានរៀបចំបើកវគ្គអប់រំផ្សព្វផ្សាយស្តីអំពី “អនាម័យទឹកស្អាត​ ក្នុងគ្រោះអាសន្ន” ជូនដល់ប្រជាពលរដ្ឋ ដែលដឹកនាំដោយ មន្ត្រីទទួលបន្ទុក​គម្រោង និងមា​នការចូលរួមពី មន្ត្រីប្រចាំ​ការអនុសាខាស្រុក​កំពង់ត្របែក មេឃុំ មេភូមិ អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា និងប្រជាពលរដ្ឋ ​សរុបចំនួន ៣៨នាក់ (ស្រី ២៦នាក់) ស្ថិតនៅភូមិបឹងខ្យង ឃុំកំពង់ត្របែក ​ស្រុកកំពង់ត្របែក ​ខេត្តព្រៃវែង។

វគ្គអប់រំ​ផ្សព្វផ្សាយនេះមាន​គោលបំណងៈ ដើម្បីលើកកម្ពស់​ការយល់ដឹង​អំពីអនាម័យ​ទឹកស្អាត ក្នុងគ្រោះអាសន្ន (រស់នៅស្អាត ហូបស្អាត ​ផឹកស្អាត របៀបទុកដាក់​ទឹកឲ្យមាន សុវត្ថិភាព​សម្រាប់ប្រើប្រាស់) និងធ្វើការអប់រំ​ផ្សព្វផ្សាយ​បន្តដល់មិត្តភក្តិ ​និងសហគមន៍​រៀងៗខ្លួនផងដែរ៕

 

សាខាកក្រកខេត្តព្រៃវែងបានអញ្ជើញប្រគល់ផ្ទះជូនដល់គ្រួសារក្រីក្រគ្មានទីពឹង ចំនួន ២គ្រួសារ នៅស្រុកពាមជរ

សាខាកក្រកខេត្តព្រៃវែង៖ នៅព្រឹក​ថ្ងៃអង្គារ ០៦កើត ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹង​ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៨ សាខាកាកបាទ​ក្រហមកម្ពុជា ខេត្តព្រៃវែង ដឹកនាំ​ដោយ ឯកឧត្តម ជា សុមេធី ប្រធាន​គណៈកម្មាធិការសាខា​ និងសហការី បានអញ្ជើញចុះ​សំណេះ​សំណាល សួរសុខទុក្ខ និងប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពី​ឈើ ជញ្ជាំងនិងដំបូលប្រក់​សង្កសី និងបង្គន់អនាម័យ ចំនួន ២បង្គន់ ជាអំណោយ​របស់​សាខាខេត្ត ជូនដល់​គ្រួសារក្រីក្រគ្មាន​ទីពឹង ចំនួន ២គ្រួសារ នៅស្រុកពាមជរ ៖


១- ឈ្មោះ អៀម ផេន ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅ​ភូមិស្វាយចេក ​ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ទទួលបានផ្ទះ ១ខ្នង មានលេខកូដ ៥៨ និងបង្គន់ ​មានលេខកូដ ៥១។


២- ឈ្មោះ អ៊ឹម ឡេង ភេទស្រី អាយុ ៧៤ឆ្នាំ រស់នៅ​ភូមិព្រែកត្រែង ​ឃុំអង្គរអង្គ ស្រុកពាមជរ​ ខេត្តព្រៃវែង ទទួលបានផ្ទះ ១ខ្នង មាន​លេខកូដ ៥៩ និងបង្គន់ មានលេខកូដ ៥២។

 

ក្រៅពីការផ្តល់ផ្ទះ និងបង្គន់​អនាម័យ សាខាបានផ្តល់ជូននូវ​អំណោយ​​បន្ថែមទៀត​ដោយក្នុង ១គ្រួសារទទួលបាន​​ អង្ករ ២៥គក កន្ទេល ០១ ឃីត ០១កញ្ចប់ មី ០១កេស ត្រីខ ១០កំប៉ុង និងថវិកា ចំនួន ២០០,០០០រៀល (ថវិកាសាខា ១០០,០០០រៀល និងថវិកា ឯកឧត្តម ជា សុមេធី ១០០,០០០រៀល)។

 

1 2 3 4 5 Next Last