Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ព្រៃវែង

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺប្រគល់ផ្ទះ៤ខ្នងជូនប្រជាជនទីទ័លក្របំផុតនៅស្រុកបសេដ្ឋ

សាខាកក្រក​ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ស្ពឺ ​ដឹកនាំដោយ​ឯកឧត្តម ​តុង សេង​ ប្រធាន​គណៈកម្មាធិការ​សាខា​ និងសហការី បាន​អញ្ជើញចុះសុខទុក្ខ និង​នាំយកអំណោយ​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា​ ព្រមទាំងប្រគល់​ផ្ទះចំនួន ​៤ខ្នង ដែលមានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ធ្វើពីឈើប្រក់​ស័ង្ហសី ជូនដល់​ប្រជាពលរដ្ឋ​ដែលងាយរង​គ្រោះបំផុត​ចំនួន ២៥គ្រួសារ ស្ថិត​នូវក្នុង​ភូមិចំនួន៣ ឃុំចំនួន៣ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន​ បានពាំនាំ​នូវប្រសាសន៌​ផ្តាំផ្ញើ​សាកសួរសុខទុក្ខ​និងក្តីនឹករលឹកពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលជានិច្ចកា​ល ​​​​​     សម្តេចតែង​តែគិតគូពីសុខទុក្ខ​របស់បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ មានទុក្ខលំបាក​ ជនរងគ្រោះ​ ជនងាយរងគ្រោះ​ គ្រប់ប្រភេទ​ ដោយមិនប្រកាន់​រើសអើង វណ្ណៈ ជាតិសាសន៌ ពណ៌ សម្បុរ ឫនិន្នាការ​នយោបាយអ្វីឡើយ ហើយសូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់មេត្តា​ថែរក្សាសុខភាព​ឲ្យបានល្អ​ សំអាតបរិស្ថាន​ជុំវិញផ្ទះ មាន​អនាម័យល្អក្នុង​ការរស់នៅ ដោយប្រកាន់​ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

 

អំណោយ​ដែលបានផ្តល់​ជូនក្នុងមួយ​គ្រួសារៗរួមមាន ៖ អង្ករ ២៥គីឡូក្រាម​ ទឹកត្រីទឹក​ស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប មី ១កេស នំធុង ១ធុង និងថវិកា​ចំនួន ២០,០០០រៀលផងដែរ៕

 

គ្រួសារសពទីទ័លក្រទទួលអំណោយមនុស្សធម៌ពីអនុសាខាកក្រកស្រុកថាឡាបរិវ៉ាត់

សាខាកក្រក ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ​ ឆ្នាំ២០១៧ លោក ឈុន ពុទ្ធី ​ប្រធាន​គណៈកម្មាធិការ​អនុសាខា​ស្រុកថាឡាបរិវ៉ាត់​និង សហការី​ បាននាំយក​អំណោយ​មនុស្សធម៌​ចូលរួម​រំលែកទុក្ខ​យ៉ាងក្រៀមក្រំ​ជាមួយគ្រួសារ​សពលោក ពេជ្រ ចាន់ថន អាយុ ៦៣ឆ្នាំ ដែលមាន​ជីវភាពខ្វះខាត​នៅភូមិ​កាំងតេជោ ឃុំថាឡាបរិវ៉ាត់ ស្រុក​ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

 

ក្នុងឱកាសនោះដែរ ​លោក​ប្រធានគណៈកម្មាធិការ​អនុសាខាស្រុក​ បានសំដែង​នូវការសោកស្តាយ​ចំពោះការបាត់បង់​សាច់ញាតិ​ជាទីស្រឡាញ់​របស់ក្រុមគ្រួសារ​សព និងសូមបួងសួង​ដល់​វិញ្ញាណក្ខន្ធសព​សូមបានទៅកាន់សុគតិភព​កុំបីឃ្លៀងឃ្លាត​ឡើយ។

 

អំណោយ​ផ្តល់ជូន​រួមមានៈ អង្ករ៣០គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ មី០១កេស កន្ទេល០១ ឃីត០១កញ្ចប់ និង ថវិកាមួយ​ចំនួនផងដែរ ។

 

ចាស់ជរាគ្មានទីពឹង ជនពិការសង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះទទួលអំណោយមនុស្សធម៌

សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី​ ១៨ ខែ​ តុលា​ ឆ្នាំ ២០១៧នេះ នៅវត្ត វាលស្បូវ​ សាខាកាកបាទក្រហម​កម្ពុជា​ រាជធានី​ភ្នំពេញ ​ដឹកនាំដោយ ​ឯកឧត្តម ប៉ា​ សុជាតិវង្ស សមាជិក​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ និងជាប្រធាន​គណៈកម្មាធិការ​សាខា​រាជធានី​ភ្នំពេញ ​បានចុះសាក​សួរសុខទុក្ខ​ និងនាំយក​អំណោយ​មនុស្សធម៌​ទៅចែក​ជូនដល់​ចាស់ជរា​គ្មានទីពឹង ​ជនពិការ ​ប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត​ចំនួន២១០គ្រួសារ​ រស់នៅ​សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

 

មានប្រសាសន៍​ទៅកាន់​លោកតា​លោកយាយបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឯកឧត្តម ប៉ា​ សុជាតិវង្ស​ បានពាំនាំនូវ​ការផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ​ដែល​សម្តេចប្រធាន​តែងតែ​យកចិត្តទុកដាក់​គិតគូរជាប់​ជានិច្ចចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋជាទូទៅ ជាពិសេស​ជនរងគ្រោះ និងងាយរងគ្រោះ​គ្រប់ប្រភេទ​ ដោយមិន​ប្រកាន់ពីវណ្ណៈ​ ពណ៌សម្បុ​រ ជំនឿសាសនា ឬ​និន្នាការ​នយោបាយ​អ្វីឡើយ ពោល "កាកបាទក្រហមកម្ពុជា​មាន​គ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា" ។

 

ឯកឧត្តម​ប្រធានគណៈកម្មាធិការ​សាខា ក៏សូមអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យយកចិត្តទុកដាក់ពី​សុខភាពរក្សា​ឲ្យបាននូវ​អនាម័យ​ទាំងការរស់នៅ​ និងការហូបចុក​ ដើម្បី​ចៀសវាង​ពីជម្ងឺ​ដង្កាត់ផ្សេងៗមក​បៀតបៀន​ ព្រមទាំងបើកបរ​ត្រូវគោរព​ច្បាប់ចរាចរណ៍​ឲ្យបានខ្ជាប់ខ្ជួន​ ដើម្បីចៀសវាង​ពីគ្រោះថ្នាក់ចរាចរណ៍​ដែលអាច​ឡើងជាយ​ថាហេតុ ហើយ​សូមចៀសវាង​ឲ្យឆ្ងាយពីអំពើ​អសកម្មនានាដែល​សង្គមជាតិស្អប់ខ្ពើម​ ដើម្បីឲ្យភូមិ-សង្កាត់យើង​មានសុវត្ថិភាព​ ជាពិសេស​ចូលរួមរក្សា​សន្តិភាព ដើម្បីពង្រឹង​ឱកាសអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើនជាបន្តទៀត ។

អ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជាដែលកំពុងសម្រាកពេទ្យទទួលអំណោយសង្រ្គោះ

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៧ នេះ ឯកឧត្តម​ យុង គឹមហ៊ាន ​នាយកប្រតិបត្តិ​សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្តព្រះវិហារ ​បាននាំយក​អំណោយ​មនុស្សធម៌​ចុះ​សាកសួរ​សុខទុក្ខ និង​ផ្តល់ជូន លោក ច័ន្ទ គឹមអឿន​ អ្នកស្ម័គ្រចិត្ត​កាកបាទ ក្រហមកម្ពុជា​ ភូមិឈើទាលគង ​ឃុំជាំក្សាន្ត ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ ដែលកំពុង​សម្រាកពេទ្យ។


ក្នុងឱកាសនោះ​ឯកឧត្តម នាយកប្រតិបត្តិ ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​បានពាំនាំ​នូវការផ្តាំ​ផ្ញើ​ការសួរសុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា ​ដែលមាន​សម្តេច​តែងតែ​គិតគូរ ពីសុខទុក្ខ​របស់បងប្អូន ពិសេស​បងប្អូន​អ្នកស្ម័គ្រចិត្ត ។ ឯកឧត្តម​បានបញ្ជាក់ថា​សម្ភារ​និងថវិកា​នាពេល​ នេះមាន​ចំនួនតិចតួច​ តែជា​ការជួយ​គ្នាក្នុង​គ្រាលំបាក ​និងបង្ហាញ​ពីយកចិត្តទុកដាក់​របស់ថ្នាក់ដឹកនាំ​កាកបាទក្រហម​កម្ពុជា ​ចំពោះបងប្អូន​ដែលកំពុងមានបញ្ហា​ប្រឈម​ដូចពេលនេះ។

យុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យជាំក្សាន្តលើកដីចាក់តាមផ្លូវដែលមានចង្ហុកភក់ជ្រាំ

សាខាកក្រកខេត្តព្រះវិហារ:កាលពីព្រឹកថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០១៧ នេះលោក វ៉ា ម៉ៅ ប្រធាន​កិត្តិយសក្លឹប​ និងលោកគ្រូ​ទីប្រឹក្សា​យុវជន​ បានដឹកនាំ​យុវជន​កាកបាទក្រហម​កម្ពុជា ប្រចាំ​វិទ្យាល័យ​ជាំក្សាន្ត​ចំនួន ៩៥នាក់​ស្រី៦៦នាក់ ធ្វើសកម្មភាព​លើកដី​ចាក់តាមផ្លូវ​ដែលមាន​ចង្ហុក​ភក់​ជ្រាំតាម​បណ្តោយ​ផ្លូវពី​ភូមិទៅ​សាលារៀន ស្ថិតនៅក្នុង​ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បី​សម្រួល​ដល់ការ​ធ្វើ ដំណើរ​ទៅមក​សិស្ស គ្រូ រួមទាំង​ប្រជា ពលរដ្ឋក្នុង​ស្រុកផងដែរ ។

1 2 3 4 5 Next Last