ព្រះវិហារ

ការប្រឡងគំនូររបស់សិស្សានុសិស្សនៅខេត្តព្រះវិហារ
សាខាកក្រកខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី១៧ ខែ មីនា ឆ្នាំ ២០១៨ នេះ ឯកឧត្តម ស គង្គា គណៈកម្មាធិការសា ខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានអញ្ជើញចូលរួមក្នុងការវាយតម្លៃជ្រើសរើសគំនូររបស់សិស្សានុសិស្សទាំង ៤ សាលា ។
ការប្រឡងគំនូរនេះប្រព្រឹត្តទៅនៅក្នុងគោលបំណង ដើម្បីធ្វើការប្រឡងជំរើសគំនូរថ្នាក់ខេត្ត និងជាផ្នែកមួយនៃការរៀប ចំយុទ្ធនាការខួបទី១៥៥ នៃទិវាពិភព លោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨ខាងមុខនេះ៕
នៅក្នុងការវាយតម្លៃនេះដែរជ្រើសរើសបាន ប្អូនៗសិស្សានុសិស្សចំនួន ៥ នាក់ រួមមាន៖
1-កុមារី ស៊ីថា សុនីតា ថ្នាក់ទី ៦ "ក" នៃសាលាបឋមសិក្សាអនុវត្ត ទទួលចំណាត់ថ្នាក់លេខ ១
2-កុមារី ឈួន រតនា ថ្នាក់ទី ៦ "ក" នៃសាលាបឋមសិក្សាត្បែងមានជ័យ ទទួលបានចំណាត់ថ្នាក់លេខ ២
3-កុមារី ណាន់ ម៉េងហ័រ ថ្នាក់ទី ៦ "ក" នៃសាលា បឋមសិក្សាអនុវត្ត ទទួលបានចំណាត់ថ្នាក់លេខ ២
4-កុមារា ហ៊ិន សំភ័ស្ថ ថ្នាក់ទី ៦ នៃសាលាបឋម សិក្សាស្ថាពរ ទទួលបានចំណាត់ថ្នាក់លេខ ៣
5-កុមារ ឈឿន សំណាង ថ្នាក់ទី ៦"ឃ" នៃសាលាបឋមសិក្សាត្បែងមានជ័យទទួលបានចំណាត់ថ្នាក់លេខ ៣ ។
ក្នុងឱកាសនោះដែរឯកឧត្តមប្រធានអង្គ ប្រជុំបានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ ដែលជានាយក នាយិកាសាលាទាំង ៤ ដែលបានចូលរួមក្នុងការប្រឡងគំនូរនេះ ពិសេសរួមក្នុងសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។

សាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រះវិហារ បានចុះផ្សព្វផ្សាយអំពីការគូរគំនូរកុមារ
សាខាកក្រកខេត្តព្រះវិហារ ៖ នៅថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៨ នេះក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រះវិហារ បានចុះផ្សព្វផ្សាយអំពីការគូរគំនូរកុមារ ក្រោមប្រធានបទ «កាកបាទ ក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» ដើម្បីចូលរួមអបអរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨ ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅក្នុងគោល បំណង ដើម្បីត្រៀមប្រលងគំនូរថ្នាក់ខេត្ត និងជាផ្នែកមួយនៃការរៀបចំយុទ្ធនាការខួបទី១៥៥ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨ ខាងមុខនេះ៕
នៅក្នុងការផ្សព្វផ្សាយនេះ បានផ្សព្វ ផ្សាយជូនប្អូនៗសិស្សានុសិស្សចំនួន ៣១៧ នាក់ ស្រី ១៦៥ នាក់ ចំនួន៤ ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហាររួមមាន៖
1-សាលាបឋមអនុវត្ត ចំនួន ៣០ នាក់ ស្រី ១៥ នាក់
2-បឋមស្ថាពរ ចំនួន ៣២ នាក់ ស្រី១៤ នាក់
3-បឋមត្បែងមានជ័យចំនួន ១៦៥ នាក់ ស្រី ៨៥ នាក់
4-បឋម ហ៊ុន សែន ត្បែងមានជ័យ ចំនួន ៩០ នាក់ ស្រី ៥១ នាក់

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ចុះពិនិត្យការសាងសង់អណ្តូងទឹកស្អាតនៅស្រុកឆែប
សាខាកក្រកខេត្តព្រះវិហារ ៖ នៅថ្ងៃទី ២៤ ខែ កុម្ភ: ឆ្នាំ ២០១៨ ឯកឧត្តម យុង គឹមហ៊ាន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងអនុសាខាស្រុកឆែប បានចុះពិនិត្យការសាងសង់អណ្តូងទឹកស្អាតចំនួន ១២ អណ្តូង នៅឃុំឆែប១ ឃុំសង្កែ១ និងឃុំសង្កែ២ នៃស្រុកឆែប ខេត្តព្រះវិហារ។
នៅក្នុងការចុះពិនិត្យនេះបានជំរុញឱ្យមានការដាំដំណាំជាលក្ខណ:គ្រួសារ ការធ្វើរបងព័ទ្ធជុំវិញអណ្តូង និងពិនិត្យការចាក់សាបអណ្តូង។
ក្រុមហ៊ុនបានធ្វើការសាងសង់ចាប់ពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ហើយការ សាងសង់នេះនិងបញ្ចប់ ១០០% នៅដើម ខែ មីនា ឆ្នាំ ២០១៨៕

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ចុះពិនិត្យការសាងសង់អណ្តូងទឹកស្អាតនៅ ស្រុកឆែប
សាខាកក្រកខេត្តព្រះវិហារ៖ នៅថ្ងៃទី ១៧ ខែ កុម្ភ: ឆ្នាំ ២០១៨ ឯកឧត្តម យុង គឹមហ៊ាន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងអនុសាខាស្រុកឆែប បានចុះពិនិត្យការសាងសង់អណ្តូងទឹកស្អាតចំនួន ១២ អណ្តូង នៅឃុំឆែប១ ឃុំសង្កែ១ និងឃុំសង្កែ២ នៃស្រុកឆែប ខេត្តព្រះវិហារ។
សូមបញ្ជាក់ថា អណ្តូងទាំង ១២ នេះ ត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្តល់កាលពីថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ១៣៨ គ្រួសារ ស្មើមនុស្ស ៥៣៩ នាក់។
ក្រុមហ៊ុនបានធ្វើការសាងសង់ចាប់ពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ហើយការ សាងសង់នេះនិងបញ្ចប់ ១០០% នៅដើម ខែ មីនា ឆ្នាំ ២០១៨៕

សាខាកក្រកខេត្តព្រះវិហារសួរសុខទុក្ខ កុមារី សៅ ស៊ីវ័ន រងគ្រោះដោយសារ រលាកភ្លើង
សាខាកក្រកខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី៧ ខែកុម្ភុៈ ឆ្នាំ២០១៨ នេះ លោកជំទាវ ចឹក ហេង ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ និងមន្រ្តីសាខា អនុសាខា បាននាំយកអំណោយមនុស្សធម៌ចុះសាកសួរសុខទុក្ខ និងផ្តល់ជូនកុមារី សៅ ស៊ីវ័ន អាយុ ៦ ឆ្នាំ រងគ្រោះដោយសាររលាកភ្លើង កាលពីព្រឹកថ្ងៃទី ៧ ខែ កុម្ភៈ ឆ្មាំ ២០១៨ នៅភូមិសន្លុងជ័យ ឃុំរក្សា ស្រុករវៀង ហើយកំពង់សម្រាកព្យាបាលនៅមណ្ឌលសុខភាពរវៀង ។
ក្នុងឱកាសនោះដែរលោកជំទាវប្រធានគណៈកម្មាធិការសាខាបានចូលរួមសោកស្តាយចំឧបទ្ទវហេតុដែលបានកើតឡើងចំពោះក្មួយស្រី នាពេលនេះ និងបានផ្តាំផ្ញើឪពុកម្តាយរបស់ក្មួយអោយខិតខំថែទាំ និងមានការប្រុងប្រយ័ត្នចំពោះក្មេងតូចៗ ខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ។
សម្ភារផ្តល់ជូនរួមមាន៖ទឹកដោះ គោឆៅ ២ យួរ ស្ករស ១ គីឡូ មី ១ កេស ត្រីខ ១ យួរ សារុង១ ក្រម៉ា ១ ភួយ១ មុង១ និងថវិកាមួយចំនួន និងមានការចូលថវិកាពីសប្បុរសជនរួមមានៈលោក ម៉ុម ចន្ទលី ៥០,០០០ រៀល មន្ត្រីអនុសាខា ៥០,០០០រៀល ឯកឧត្តម យុង គឹមហ៊ាន ២០ ដុល្លារ ។