Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ព្រះវិហារ

...

សាខាកក្រកខេត្តព្រះវិហារជួយលើកផ្ទះជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត

សាខាកក្រកខេត្តព្រះវិហារ៖ នៅព្រឹក​ថ្ងៃទី​ ២២ ខែ មេសា ឆ្នាំ ២០១៧ នេះ​ឯកឧត្តម​ យុង គឹមហ៊ាន​ នាយក​ប្រតិបត្តិ​សាខា​កាក បាទក្រហម​កម្ពុជា ខេត្តព្រះវិហារ មន្រ្តី​ប្រតិបត្តិ ​អនុសាខា និង​អ្នកស្ម័គ្រចិត្ត​ បានចុះ​ជួយលើក​ផ្ទះជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​នៅភូមិ​បុស្សធំ ឃុំប្រមេរ ស្រុក​ត្បែងមាន​ជ័យ ដែលផ្ទះ​របស់គាត់​ត្រូវភ្លើងឆេះ​កាលពី ២ ឆ្នាំមុន​តែគ្មាន​លទ្ធភាព​សាងសង់​ឡើងវិញ​ ស្របទៅតាម​គោល ការណ៍គ្រឹះ​របស់ចលនា​ ក្នុងចូលរួម​លើកតម្លៃ​មនុស្ស សាខា​កាកបាទ ក្រហមកម្ពុជា​ រួមជាមួយ​សប្បុរសជន​ជួយសង់ផ្ទះ​ជូន ដែល​ធ្វើអំពី​ឈើ ប្រក់សង្ក័សី ​ទំហំ ៨ម×៩ម ។


សូមបញ្ជាក់នេះជាផ្ទះទី ១៣ ហើយ​ដែល​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ​បានសាងសង់​ជូនបងប្អូន​ប្រជាពលរដ្ឋ​ទីទល់ក្រ។

...

សាខាកក្រកខេត្តព្រះវិហាររៀបចំពិធី សូត្រមន្តអបអរបុណ្យចូលឆ្នាំថ្មី

សាខាកក្រកខេត្តព្រះវិហារ ៖​កាលពីល្ងាចថ្ងៃទី ១០ ខែ​មេសា ឆ្នាំ​២០១៧ ត្រូវនឹងថ្ងៃ១៤ កើត ខែចេត្រ ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រួមជាមួយ ឯកឧត្តម លោក ជំទាវ លោក លោកស្រីក្នុងជួរគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខាបានមូលមតិ គ្នារៀបចំពិធី សូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនទេយ្យវត្ថុដល់ព្រះ សង្ឃចំនួន៥ អង្គក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មីព្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ដែលនឹងឈានមកដល់។

...

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅភូមិជោគជ័យស្រុកឆែបទទួលអំណោយមនុស្សធម៌

សាខាកក្រក​ខេត្តព្រះវិហារ៖​នៅថ្ងៃទី​១៧ ​ខែមីនា ​ឆ្នាំ២០១៧​ លោក​ ជា ផាន់រ៉ា​ ប្រធា​នគ​ណៈកម្មាធិការ​​ អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ស្រុកឆែប​ បានចុះសួរ​សុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់​ជូនគ្រួសារ​រងគ្រោះ​ដោយភ្លើង​ឆេះផ្ទះកាលពី​វេលា​ម៉ោង៣ រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ចំនួន១ គ្រួសារ​ស្ថិតនៅ​ភូមិជោគជ័យ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។

 

នាឱកាស​នោះដែរ លោក​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុកឆែប​ បានសម្តែងនូវ​ការសោកស្តាយ​ដល់​គ្រួសារ​រងគ្រោះ​ ដែលបាន​ជួបគ្រោះថ្នាក់​ដែលមិន​នឹកស្មាន​ដល់ធ្វើ​អោយបាត់បង់ផ្ទះ ​និងសម្ភារ​ប្រើប្រាស់​ផ្សេងៗ​ជាច្រើន ហើយ​លោកក៏​បានផ្តាំផ្ញើ​ដល់ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវប្រុងប្រយ័ត្ន​គ្រោះថ្នាក់ផ្សេងៗ​ដែលកើត​ឡើង​ជាយថាហេតុ ។

 

សម្ភារ​ផ្តល់ជូន​រួមមាន ៖ អង្ករ២០គីឡូក្រាម ត្រីខ១០កំប៉ុង មី១កេស ទឹកស៊ីអីវ១ យួរ ខោអាវ២ កញ្ចប់ កៅស៊ូតង់១ សារុង១ មុង១ ភួយ១ ក្រមា១ និងថវិការមួយចំនួន។

 

...

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកជាំក្សាន្តទទួលអំណោយពីសាខាកក្រកខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖ នៅ​ព្រឹក​ថ្ងៃទី​១៥​ ខែមីនា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ ស្រី ឌឹក​ អនុ​ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ព្រះវិហារ​ បាន​នាំ​យក​អំណោយ​មនុស្សធម៌​ទៅផ្តល់​ជូនបង​ប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយខ្យល់​កន្ត្រាក់​ចំនួន​២៧​គ្រួសារ​(ឃុំទឹក​ក្រហម​ចំនួន១២​គ្រួសារ​ ឃុំជាំក្សាន្ត​១៤គ្រួសារ ឃុំមរកត) ដែល​បណ្តាល​មកខ្យល់​កន្ត្រាក់​កាលពីល្ងាច​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ។

 

ក្នុងឱកាសនោះ​ឯកឧត្តម​ ស្រី ឌឹក អនុ​ប្រធាន​កិត្តិយស​សាខា​បានលើក​ឡើងថា​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​តែងតែ​គិតគូរ​ពីសុខទុក្ខ​បងប្អូន​ជានិច្ច​ ពិសេស​បងប្អូន​រងគ្រោះ​ដូច​ថ្ងៃនេះ ។ ក្នុងនោះ​ដែរ​ឯកឧត្តម ក៏បានផ្តាំ​ផ្ញើ​សូមអោយ​បងប្អូន​មានការ​ប្រុងប្រយ័ត្ននៅពេល​មានខ្លាច​មានរន្ទះ​ និងខ្យល់​កន្រ្តាក់​កើតឡើង​ជាយថាហេតុ​ដូចពេលនេះ ​និង​ចូលរួម​សោកស្តាយចំពោះ​ការបាត់បង់​ទ្រព្យសម្បត្តិ​របស់​បងប្អូន​នាពេលនេះ។

 

ក្នុងនោះដែរ​ឯកឧត្តម​បានជួយ​សាងសង់ផ្ទះ​មួយខ្នង ​ជួសជុល​ដំបូល​ចំនួន៩ខ្នង​ផ្ទះ ឋិត​ក្នុង​ឃុំទឹក​ក្រហម។

 

សម្ភារផ្តល់​ជូនក្នុងមួយ​គ្រួសាររួមមានៈ អង្ករ២០ គីឡូ មី១កេស ត្រីខ១យួរ ទឹកស៊ីអីវ១យួរ ថវិកា ៥០,០០០ ។ 


-អ្នករលំផ្ទះចំនួនមួយ ថវិកា ២០០,០០០ រៀល តង់១ អ្នករបើកដំបូលទាំងស្រុងចំនួន ៨ ចំនួន ១០០,០០០ រៀល តង់មួយ។


-អ្នករបួសចំនួន ២ នាក់ ម្នាក់ៗទទួលបាន មី ១ កេស ទឹកដោះគោ ៥ កំប៉ុង ស្ករស ១ គីឡូ ថវិកា ៥០,០០០ រៀល ។


ក្នុងនោះក៏​មានសប្បុរសជន​ចូលរួម​ឧបត្ថម្ភរួមមានៈ


-ឯកឧត្តម ស្រី ឌឹក និង លោកជំទាវ ឧបត្ថម្ភ ចំនួន១២គ្រួសារ មួយគ្រួសារ ១០០,០០០ រៀល និងបានឧបត្ថម្ភ​បន្ថែម​ដល់អ្នកសម្របសម្រួល​នៅ​មណ្ឌល​សុខភាព ៥ នាក់ ស្រ្តីឆ្លងទន្លេចំនួន ២ នាក់ ។


-ព្រះគ្រូ ស្ងួន រដ្ឋា អនុគណ​ស្រុកជាំក្សាន្ត ឧបត្ថម្ភចំនួន ១០ គ្រួសារ​នៅឃុំទឹក​ក្រហម មួយគ្រួសារ ៤០,០០០ រៀលគត់។

...

គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករវាង

សាខាកក្រកខេត្តព្រះវិហារ៖​នាព្រឹក​ថ្ងៃទី​១៤​ ខែ​មីនា​ ឆ្នាំ២០១៧​ លោក​ហោ ប៊ុនហួរ​ អនុ​ប្រធាន​កិត្តិយស​អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ ស្រុក​រវៀង​ បាន​ចុះសួរ​សុខទុក្ខ​និង​នាំយក​អំណោយ​មនុស្ស​ធម៌​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ដោយ​ភ្លើងឆេះ​ផ្ទះ​កាលពី​យប់ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០១៧ ចំនួន១គ្រួសារ ស្ថិតនៅ​ភូមិ​សំរិត ឃុរតនៈ ស្រុករវៀង ខេត្តព្រះវិហារ។

នាឱកាស​នោះដែរ ​លោក​អនុប្រធាន​កិត្តិយស ​អនុ​សាខា​កាកបាទ ក្រហម​កម្ពុជា​ ស្រុករវៀង​ បានសម្តែង​នូវការ​សោកស្តាយ​ដល់​គ្រួសារ​រងគ្រោះ ​ចំពោះ​គ្រោះថ្នាក់​ដែល​មិននឹក​ស្មាន​ដល់​ធ្វើ​អោយ​បាត់បង់ផ្ទះ​និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ជាច្រើន​ ហើយ​លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​គ្រោះថ្នាក់​ផ្សេងៗ​ដែល​កើត​ឡើង​ជាយថាហេតុ ។

សម្ភារ​ផ្តល់​ជូនរួមមាន ៖ អង្ករ៤០​គីឡូក្រាម ត្រីខ១០កំប៉ុង មី១កេស ទឹកស៊ីអីវ ១ យួរ ទឹកត្រី១យួរ កៅស៊ូ​តង់១ សារុង១ មុង១ ភួយ១ ក្រមា ១ ចានស្រាក់១ និងថវិកាចំនួន ៥០,០០០ រៀលគត់ និងថវិកាសប្បុរសជនរួមមានៈ
លោក ​ហោ ប៊ុនហួរ៥០,០០០ រៀល លោកព្រំ ម៉ោង ៥០,០០០ រៀល លោកមឿន សុខន ៥០,០០០ រៀល លោក​មេឃុំរតនៈ ៤៥,០០០ រៀល លោក ទេព ភិន ២០,០០០ រៀល លោក អៀត វិន ២០,០០០ រៀល​ លោកជួន ជីវ ២០,០០០ រៀល លោក ចាន់ យៀន ១០,០០០ រៀល លោក ចឹក វី ៥,០០០ រៀល លោក បុន គ្រីម ១០,០០០ រៀល។

 

1 2 3 4 5 Next Last