Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ព្រះសីហនុ

សាខាកក្រកខេត្តព្រះសីហនុផ្សព្វផ្សាយចរាចរណ៏តាមដងផ្លូវ

សាខាកក្រកខេត្តព្រះសីហនុ ៖ កាលពី​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧ សាខា​កាកបាទក្រហមកម្ពុជា ​ខេត្តព្រះសីហនុ ​សហការ​ជាមួយ​មន្ទីរសុខាភិបាល​ខេត្តព្រះសីហនុ បានរៀបចំ​ដាក់ក្រុមការងារ​ប្រចាំការ​សង្គ្រោះបឋម​ចំនួនពីរកន្លែង នៅរង្វង់មូល​ឆ្នេរឯករាជ្យ រហូតដល់ឆ្នេរអូរឈើទាល និងផ្សព្វផ្សាយ​ចរាចរណ៏​តាមដងផ្លូវ ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែ ធ្នូរ ឆ្នាំ ២០១៧ ក្រោម​ការដឹកនាំ​ដោយ ឯកឧត្តម យន្ត មីន ប្រធានកិត្តិយសសាខា រួមជាមួយនឹង លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អាជ្ញាធរដែនដី ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងក្រុមការងារវិជ្ជាសង្រ្គោះបឋមជាច្រើនរូបទៀត ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

 

ការចុះប្រតិបត្តិការ​នេះមាន​គោលបំណង ដើម្បីជួយ​សង្រ្គោះបឋម​ដល់បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍ ផ្សព្វផ្សាយពី​វិជ្ជាសង្គ្រោះ​បឋម ឲ្យពួកគាត់បា​នដឹងផងដែរឲ្យបងប្អូនប្រជាពលរដ្ឋ​បានយល់ពី​ច្បាប់ចរាចរណ៏ ការពាក់មួក​សុវត្ថិភាព តាមរយៈផ្តល់ខិតប័ណ្ណ និងសារមួយ​ចំនួនផងដែរ

 

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចូលរួមទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត

សាខាកក្រកខេត្តព្រះសីហនុ ៖ កាលពី​រសៀល​ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ​ ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន បានប្រារព្ធ​ទិវាអន្តរជាតិ​នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០១៧ ក្រោម​ប្រធានបទ "អ្នកស្ម័គ្រចិត្ត ដើម្បី​អភិវឌ្ឍន៍​ខ្លួនអ្នក និងសង្គម" ដោយមានការអញ្ជើញ​ចូលរួមពី ឯកឧត្ដម សំ សំអាត អនុប្រធាន​គណៈកម្មាធិការ​សាខា រួមជាមួយ​នឹង សមាជិក សមាជិក​គណៈកម្មាធិការសាខា អនុសាខា ថ្នាក់ដឹកនាំ-មន្ត្រីអនុសាខា មន្ត្រីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាសរុបចំនួន ១០៥នាក់ (ស្រ្តី ៤៦នាក់) ស្ថិតនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដម បានពាំនាំ​ប្រសាសន៍​របស់ឯកឧត្តមប្រធាន​កិត្តិយសសាខា ឯកឧត្តមប្រធានគណះកម្មាធិការសាខា ពិសេសសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគ ធនធាន ពេលវេលា កម្លាំងកាយ-ចិត្ត ចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា។

 

ឯកឧត្ដម បានគូសបញ្ជាក់បន្ថែមថាទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត គឺជាការលើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្តក្នុងការងារមនុស្សធម៌របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលមានអាយុកាល ១៥៤ឆ្នាំមកហើយ។ ទិវានេះ បានផ្តោតលើគុណ​តម្លៃនៃការងារស្ម័គ្រចិត្ត ដែល​ជាឆ្អឹងខ្នងរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងជាកម្លាំងប្រតិបត្តិករ​មនុស្សធម៌ប្រកប​ដោយប្រសិទ្ធភាព និងទាន់​ពេលវេលា។ ជាក់ស្តែងអ្នកស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា​បានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការផ្តល់​ក្តីសង្ឃឹម និងភាពកក់​ក្តៅដល់អ្នកងាយរងគ្រោះបំផុតបានទាន់ពេលវេលា និងគ្រប់ទីកន្លែង ។

 

ដើម្បីលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទាំង ១០៥នាក់ ដែលចូលរួមក្នុងឱកាសនោះ សាខាបានផ្តល់ក្នុងម្នាក់ៗរួមមាន ៖ អាវ១ មួក១ ភួយ១ មុង១ ក្រមា១ សារុង១ និងថវិកាមួយចំនួនផងដែរ៕

 

សាខាកក្រក ខេត្តព្រះសីហនុចូលរួមមរណៈទុក្ខគ្រួសារសពប្អូនបុ្រស សាន វណ្ណី

សាខាកក្រក ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃ​អាទិត្យ ១៤រោច ខែ​មិគសិរ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវ​នឹងថ្ងៃទី១៧ ខែធ្នូ គ.ស. ២០១៧ សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ ​ដឹកនាំដោយ​ឯកឧត្តម សំ សំអាត អនុប្រធាន​គណៈកម្មាធិការសាខា​ខេត្ត ព្រមទាំងមន្រ្តី​សាខា អនុសាខា យុវជន​កាកបាទក្រហម ​បានអំណោយ​មនុស្សធ៌ម ចូលរួម​មរណៈទុក្ខគ្រួសារ​សពប្អូនបុ្រស សាន វណ្ណី អាយុ ១២ឆ្នាំ ជាយុវជនកាកបាទក្រហម រៀននៅវិទ្យាល័យហ៊ុន សែនវាលរេញ​ ស្រុកព្រៃនប់ ដែល​ទទួលមរណភាព​ដោយសារ គ្រោះថ្នាក់ចរាចរណ៏ ។

 

ក្នុងឱកាសនោះ ឯកឧត្តម ក៍បានពាំនាំនូវប្រសាសន៍​ផ្តាំផ្ញើ និងការចូលរួមរំលែកទុក្ខ ពីសំណាក់ ឯកឧត្តមប្រធានកិត្តិយសសាខា ឯកឧត្តម​ប្រធានគណះកម្មាធិការ​សាខា ពិសេស សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលសម្តេច តែង យកចិត្តទុក្ខដាក់ ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះ​គ្រប់ប្រភេទ និងគ្រប់​ទីកន្លែង ដោយមិន ប្រកាន់វណ្ណៈ ពូជសាន៍ ឬនិន្នាការនយោបាយ​ឡើយ ក្នុងនាម ឯកឧត្តម​ផ្ទាល់ សូមចូលរួមសោកស្តាយ​យ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់​កូនប្រុស សមាជិកគ្រួសារជាទី ស្រលាញ់​នាពេលនេះ ដោយក្តីអាឡោះអាល័យបំផុត ។

អំណោយដែល​បានប្រគល់​ជូនរួមមាន៖ អង្ករ៥០គក្រ និងថវិកា មួយចំនួន ។

ប្រជាជនរងគ្រោះដោយអគ្គិភ័យនៅភូមិជំពូខ្មៅទទួលអំណោយមនុស្សធម៌

សាខាកក្រក ខេត្តព្រះសីហនុ ៖ នៅ​រសៀលថ្ងៃសៅរ៍ ​១៣រោច ខែ​មិគសិរ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹង​ថ្ងៃទី១៦ ខែធ្នូ គ.ស. ២០១៧ ឯកឧត្តម សំ សំអាត អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមខេត្ត ព្រះសីហនុ​ រួមដំណើរ ​មន្រ្តីសាខា​ អនុសាខា បាននាំអំណោយ​មនុស្សធម៌ ទៅជូនលោកស្រី​ សំ សុខន អាយុ២៨ ឆ្នាំជា​គ្រួសារក្រីក្រ​ រស់នៅលើ​ព្រែកស្រមោច ភូមិជំពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ដែលរងគ្រោះ​ដោយអគ្គីភ័យ ។

 

នៅក្នុងពេល​នោះដែរ ឯកឧត្តម បានពាំនាំ​នូវក្តីអាណិត​អាសូរ សាកសួរសុក្ខទុក​និងក្តីនិករលឹក​ពីសំណាក់ឯកឧត្តមប្រធាន​កិត្តិយស ឯកឧត្តម​ប្រធានគណៈកម្មាធិការ​សាខា ​ពិសេសសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជានិច្ចជាកាល​ផ្តល់ក្តីអាណិតអាសូរ​ចំពោះប្រជាពលរដ្ឋរងគ្រោះ​គ្រប់ប្រភេទ ដោយមិនគិត​ពីស្រទាប់វណ្ណៈ ប្រកាន់ពូជសាសន៏ ឫនិន្នាការ​នយោបាយ​អ្វីឡើយ ។ ឯកឧត្តមសុំឲ្យបងប្អូន​ទាំងអស់ មានការប្រុង​ប្រយ័ត្នខ្ពស់ ក្នុងការរៀប​ចំសម្ភារះក្នុងផ្ទះឲ្យបានល្អ មុននឹងចាកចេញពីផ្ទះសំបែង​ទៅប្រកបរបប​ចិញ្ចឹមជីវិត ។

 

អំណោយដែលបាន​ផ្តល់ជូនមានៈ អង្ករ ២៥ គីឡូក្រាម តង់ ១ ឃីត១ ( សារ៉ុង ១ ក្រមា ១ ភួយ ១ មុង ១ ) កន្ទេល ១ មី ១កេះ ត្រីខ ១០កំប៉ុង និងថវិកា ១០០.០០០ រៀល ។

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុប្រគល់ផ្ទះមនុស្សធម៌ ជូនប្រជាជនទីទ័លក្រ

សាខាកក្រកខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នេះ ឯកឧត្តម ​យន្ត មីន ​ប្រធាន​កិត្តិយសសាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ​ និងសហការី ​បានអញ្ជើញ​ចុះជួបសំណេះសំណាល ​និងប្រគល់ផ្ទះ​មនុស្សធម៌ទី ០១ (មួយ) ដែលឧបត្ថម​ថវិការបស់ ​ឯកឧត្តមផ្ទាល់។ ផ្ទះនេះ​មានទំហំ ​៤ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ​ ប្រក់ហ្វីប្រូត៍ ប្រគល់​ជូនគ្រួសារ​លោក ម៉ក់ ពៅ អាយុ៦៨ ឆ្នាំ និងប្រពន្ធ ទេព សារិន ទីទ័លក្រ រស់នៅ​ជាមួយ​កូនតូចៗចំនួន ២នាក់ ស្ថិត​នៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

 

មានប្រសាសន៍​ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំ​នូវការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីសណាក់​ឯកឧត្តម​ ប្រធានគណៈកម្មាធិការ​សាខា ពិសេស​សម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលតែងតែ​យកចិត្តទុកដាក់​គិតគូរចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌សម្បុរ​ ជំនឿសាសនា ឬនិន្នាការ​នយោបាយណា​មួយឡើយ ។ ឯកឧត្តម ក៏បាន​ផ្តាំផ្ញើដល់ សមាជិក​គ្រួសារទាំងអស់ ត្រូវចេះប្រុងប្រយ័ត្ន​ចំពោះអគ្គីភ័យ ត្រូវសម្អាត ថែរក្សា​ផ្ទះថ្មីនេះដើម្បី​បានជាជម្រក​ដ៏កក់ក្តៅ​តរៀងទៅ ។ ក្នុងនោះដែរ​ឯកឧត្តម​បានសម្រេច​ផ្តល់ អណ្តូង​លូមួយ និង​ចាក់សាប​ជុំវិញ សំរាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ជាសាធារណៈប្រមាណ ២០ គ្រួសារផងដែរ ។

 

អំណោយបន្ថែម​រួមមាន ៖ អង្ករ ២៥គីឡូ ឃីត ០១ (មុង១ -ភួយ១ -សារុង១ -ក្រមា១) -កន្ទេល១ -មី១កេស -ត្រីខ១យួ និងថវិកា​មួយចំនួន។

 

1 2 3 4 5 Next Last