Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ព្រះសីហនុ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុចុះសួរសុខទុក្ខកុមារា ញ៉ រត្ន័ រងគ្រោះដោយពស់ចឹកដៃ

សាខាកក្រក ខេត្តព្រះសីហនុ ៖ កាលពី​រសៀល​ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០១៧ លោក គាំ សុខុម​ នាយកសាខាកាកបាទក្រហម​កម្ពុជា ​ខេត្តព្រះសីហនុ​ រួម​ដំណើរដោយ​ មន្ត្រីសាខា ​បានអញ្ជើញ​ចុះសួរ​សុខទុក្ខ​ និងនាំយកអំណោយ​មនុស្សធម៌​របស់សាខា​ខេត្ត ជូនដល់កុមារា​ ញ៉ រត្ន័ អាយុ ៥ ឆ្នាំ រងគ្រោះ​ដោយពស់ចឹកដៃ មកពីភូមិពាំង ឃុំដង់ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង បច្ចុប្បន្នសំរាក​នៅមន្ទីរពេទ្យ​ចំការចេក ខេត្តព្រះសីហនុ ។

 

ក្នុងឱកាសនោះដែរ​លោក គាំ សុខុម បានពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើ​សួរសុខទុក្ខ​ ក្ដីនឹករលឹក និងការ​អាណិតអាសូរពី​សំណាក់ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល សម្ដេច​តែងតែ​គិតគូសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រមាន​ទុក្ខលំបាក ​ជនរងគ្រោះ ​ជនងាយ​រងគ្រោះ ដោយមិនប្រកាន់រើស​អើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ ។

អំណោយ​ដែលផ្ដល់​ជូនរួមមាន៖ មី ១កេះ ត្រីខ ១០កំប៉ុង កន្ទេល ១ ឃីត ១(ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) និងថវិកាមួយចំនួន ។

 

យុទ្ធនាការកំចាត់ជំងឺគ្រុនឈាម នៅខេត្តព្រះសីហនុ

សាខាកក្រក ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តព្រះសីហនុ បាន​បិទ​ផ្សព្វផ្សាយ​ក្រោយពី​បានធ្វើការ​ផ្សព្វផ្សាយឲ្យ​ប្រជាពលរដ្ឋ ​យល់ដឹង​ការការពារ​ជំងឺគ្រុនឈាម និងដាក់​ថ្នាំអាបែត ដែល​មានមន្រ្តី​សាខា អនុ​សាខា អ្នកស្ម័គ្រ​ចិត្ត សហការ​ជាមួយ​មណ្ឌល​សុខភាពវាលរេញ ដែល​បានចុះដាក់​អាបែត និង​ផ្សព្វផ្សាយ ដែល​មាន​រយះពេល៥​ថ្ងៃមកហើយ ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០១៧នេះបាន​ដោយ​ជោគជ័យ ។


ក្រុមការងារបាន​ពិភាក្សា​ជាមួយ​មណ្ឌល​សុខភាព មេឃុំ អនុសាខា ជ្រើសរើស​ឃុំ វាលរេញ មានបី​ភូមិគឺភូមិវាលមាស វាលធំ និងភូមិបឹងវែង ដែលជាសំណូមពរ​របស់មេឃុំ ដោយសារ​ភូមិទាំង បីនេះ​មានកត្តាភូមិសាស្រ្ត​ស្មុកស្មាញ សំបូរដោយ​ព្រៃឈើ និងមាន​ទឹកច្រើន​នៅក្បែរលំ​នៅឋាន ដែលជា​ជម្រកមូស​គ្រប់ប្រភេទ ងាយនឹង​កើតជម្ងឺឆ្លង និងការការពារ​ទុក​ជាមុន​ប្រសើរជាង​ការព្យាបាល។


ក្នុងរយះពេលប្រាំថ្ងៃ​ក្រុមការងារ​សំរេចបាន​ធ្វើសកម្មភាព ចុះដាក់អាបែត​បានចំនួន ៣៩២១ ពាង និង ១៣៥៧ អាង ទឹក​នៅ​តាមផ្ទះ​ចំនួន ១៥១៩ ខ្នង ក្នុងនោះ​ដែរក្រុម​ការងារបាន​ផ្សព្វផ្សាយពីរ​ការការពារជំងឺគ្រុនឈាម ​ការកាយ​កប់សម្រាម​ដែលមាន​ទឹកដក់ ដែលជា​មូលហេតុ​សំរាប់មូស​ពង និងផល​ប្រយោជន៍នៃ

សាខាកក្រក,ខេត្តព្រះសីហនុ ចែកអំណោយប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀង

សាខា កក្រក ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម លូ គីមឈន់​ ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះសីហនុ ​រួមដំណើរ​ដោយ ឯកឧត្តម​អនុប្រធាន​គណៈកម្មាធិការសាខា សមាជិក​គណៈកម្មាធិការ​សាខា​ មន្ត្រី​សាខា អនុសាខា ​បានអញ្ជើញ​ចុះសួរ​សុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌ ​របស់​សាខា​ខេត្ត ជូនដល់​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា​ដែលរងគ្រោះ​ដោយសារ​ជំនន់ទឹកភ្លៀងមួយ​រយៈពេល​កន្លងមក​ចំនួន ១៣៣ គ្រួសារ ដែលមាន ​៥ ឃុំ រួមមាន ឃុំទឹកថ្លា ១៩គ្រួសារ ឃុំទឹកល្អក់ ៣៣គ្រួសារ ឃុំសាមគ្គី ៤១គ្រួសារ ឃុំជើងគោ ១៤គ្រួសារ និងឃុំរាម ២៦គ្រួសារ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបាន​រៀបចំ​ចែកចាយ​ចំនួន ២ ទីតាំង ដូចខាងក្រោម ៖


ទីតាំងទីមួយ : អនុវិឡាល័យទួលកែវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ចំនួន ១០៧ គ្រួសារ
ទីតាំងទីពីរ : បឋមសិក្សាហ៊ុន សែន រាម ឃុំរាម ស្រុកព្រៃនប់ ចំនួន ២៦ គ្រួសារ ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន ​បានពាំនាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​និងចូលរួម​សោកស្តាយ​ពីគ្រោះទឹកជំនន់នេះ ពីសំណាក់​ឯកឧត្តម​ប្រធានកិត្តិយស ពិសេសសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជា​និច្ចកាល សម្ដេច​តែងតែ​គិតគូសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់​រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ​អ្វីឡើយ។ ក្នុងនោះដែរ​ឯកឧត្តម​ប្រធានបានផ្តល់​សាររបស់​សម្តេចមួយ​ចំនួនរួមមាន ៖


១-ត្រូវដាំដំណាំ​រួមផ្សំ នៅជុំវិញ​លំនៅដ្ឋាន
២-ជំរុញឲ្យកូន ចៅ បានចូល​រៀនគ្រប់ៗគ្នា
៣- សូមស្រ្តីដែល​មានផ្ទៃពោះ ទៅពិនិត្យ​សុខភាពឱ្យ​បានទៀងទាត់​តាមការណែនាំ​របស់គ្រូពេទ្យ។
៤- សូមយកចិត្តទុកដាក់​ថែរក្សាសុខភាព​ឱ្យបាន​ល្អប្រសើរ ដោយ​សម្អាតបរិស្ថានជុំវិញផ្ទះ ពិសារទឹកឆ្អិន ទម្លាប់ឱ្យកូនគេង​ក្នុងមុង​ជានិច្ច បង្ការមូសខ្លាខាំ។
៥- ត្រូវប្រុងប្រយ័ត្ន​កុំឱ្យចាញ់​បោកមេខ្យល់ដែលនាំ​ពលករទៅធ្វើការនៅប្រទេសក្រៅ​ដោយខុសច្បាប់។
៦- ត្រូវពាក់មួកសុវត្ថិភាព​រាល់ពេលបើកបរ កុំបើកបរ​ក្រោមឥទ្ធិពល​នៃគ្រឿងស្រវឹង និងត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានជាប់លាប់។
៧- សូមជៀសវាងការប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសង​គ្រប់ប្រភេទ ដែលជាមូលហេតុនៃអំពើហិង្សា ចោរកម្ម ។ល។

 

អំណោយដែលផ្ដល់​ជូនក្នុងមួយគ្រួសាររួមមាន ៖ អង្ករ ២៥ គីឡូ មី ១កេស ត្រីខ ១០កំប៉ុង កន្ទេល ១ ម្សៅសាប៊ូកន្លះគីឡូ ១កញ្ចប់ ឃីត ១(ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) និងថវិកាមួយចំនួន ៕

 

ប្រជាជនរងគ្រោះដោយសារទឹកភ្លៀង៣គ្រួសារនៅខេត្តព្រះសីហនុទទួលអំណោយពីកក្រក

សាខាកក្រក ខេត្តព្រះសីហនុ ៖ នាសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៧ លោក ម៉ែន សូផាត សមាជិកគណះកម្មាធិការ សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ​ រួមដំណើរ​ មន្ត្រីសាខា​ អនុសាខា ​បានអញ្ជេីញ​ចុះសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌​របស់សាខា​ខេត្ត ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ដែលរង​ផលប៉ះពាល់​ដោយសារ​ភ្លៀងខ្លាំងមួយរយះ ពុំបាន​ចេញ​ប្រកបរប ចំនួន ៣ គ្រួសារ នៅក្រុមទី ១៦ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះដែរ លោក ម៉ែន សូផាត បានពាំនាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​និងក្ដីនឹករលឹក​ពីសំណាក់ឯកឧត្តម​ប្រធាន​គណះកម្មាធិការ​សាខា ឯកឧត្តម ប្រធាន​កិត្តិយស​សាខា ពិសេសសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលជា​និច្ចកាល សម្ដេច​តែងតែ​គិតគូ​សុខទុក្ខប្រជាពលរដ្ឋក្រីក្រមាន​ទុក្ខលំបាក ជនរងគ្រោះ ​ជនងាយរងគ្រោះ ដោយមិន​ប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ​ឬនិន្នាការ​នយោបាយ​អ្វីឡើយ ។ លោក បាន​សំណូមពរ​ឲ្យប្រជាពលរដ្ឋ​ត្រូវចេះការពារ ​និងថែរក្សា អនាម័យ សុខភាព​ឲ្យបានល្អ​ នៅក្នុងរដូវភ្លៀង ​ពិសេស​សំអាតភូមិកុំ​ឲ្យមានកើត​មូសខ្លា​ ដែលនាំឲ្យមាន​កើតជំងឺគ្រុន​ឈាមដល់កុមារ ។

អំណោយដែល​ផ្ដល់ជូនក្នុង​មួយគ្រួសារ​រួមមាន៖ អង្ករ ២៥ គីឡូ មី ១កេះ ត្រីខ ១០កំប៉ុង កន្ទេល ១ ឃីត ១(ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) និងថវិកា​មួយចំនួន ។

 

មន្រ្តីកាកបាទក្រហមកម្ពុជាពិនិត្យពីផលប៉ះពាល់ ភ្លៀងធ្លាក់ខ្លាំងនៅខណ្ឌព្រៃនប់

សាខាកក្រក​ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី ១៧ ខែសីហា ​ឆ្នាំ ២០១៧ មន្រ្តីសាខា​ និងមន្រ្តី​អនុសាខា​ស្រុកព្រៃនប់​ បានចុះពិនិត្យ​ពីផល​ប៉ះពាល់​ ភ្លៀងធ្លាក់​ខ្លាំងចាប់​ពីព្រឹក​រហូតមួយ​យប់ទល់់​ភ្លឺ ថ្ងៃទី ១៦ ខែសីហា ​ដល់ព្រឹក​ថ្ងៃទី ១៧ មិ​នទាន់រាំង​នៅឡើយ ​ដែលធ្វើ​ឲ្យជន់លិច​ភូមិសាស្រ្ត​មួយចំនួន នៅក្នុង​ស្រុកព្រៃនប់ ប៉ុន្តែមិន​បង្កជា​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​ដល់ប្រជាពលរដ្ឋ​នៅឡើយ​នោះទេ ។ ដោយសារ​ភ្លៀងធ្លាក់​យ៉ាងខ្លាំង​រយះពេល​ពីរបីថ្ងៃ​មកនេះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ជាអ្នក​ប្រកបរប នេសាទ អ្នកឡើង​ភ្នំរុករកអនុផលព្រៃឈើ​អាក់ខាន​មិនបាន​ប្រកបរបរ​ទទួលទាន ធ្វើឲ្យ​ពួកគាត់ខ្វះខាតជីវភាព​មួយចំនួនផងដែរ ។

1 2 3 4 5 Next Last