Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ភ្នំពេញ

ចាស់ជរាគ្មានទីពឹង ជនពិការសង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះទទួលអំណោយមនុស្សធម៌

សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី​ ១៨ ខែ​ តុលា​ ឆ្នាំ ២០១៧នេះ នៅវត្ត វាលស្បូវ​ សាខាកាកបាទក្រហម​កម្ពុជា​ រាជធានី​ភ្នំពេញ ​ដឹកនាំដោយ ​ឯកឧត្តម ប៉ា​ សុជាតិវង្ស សមាជិក​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ និងជាប្រធាន​គណៈកម្មាធិការ​សាខា​រាជធានី​ភ្នំពេញ ​បានចុះសាក​សួរសុខទុក្ខ​ និងនាំយក​អំណោយ​មនុស្សធម៌​ទៅចែក​ជូនដល់​ចាស់ជរា​គ្មានទីពឹង ​ជនពិការ ​ប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត​ចំនួន២១០គ្រួសារ​ រស់នៅ​សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

 

មានប្រសាសន៍​ទៅកាន់​លោកតា​លោកយាយបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឯកឧត្តម ប៉ា​ សុជាតិវង្ស​ បានពាំនាំនូវ​ការផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ​ដែល​សម្តេចប្រធាន​តែងតែ​យកចិត្តទុកដាក់​គិតគូរជាប់​ជានិច្ចចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋជាទូទៅ ជាពិសេស​ជនរងគ្រោះ និងងាយរងគ្រោះ​គ្រប់ប្រភេទ​ ដោយមិន​ប្រកាន់ពីវណ្ណៈ​ ពណ៌សម្បុ​រ ជំនឿសាសនា ឬ​និន្នាការ​នយោបាយ​អ្វីឡើយ ពោល "កាកបាទក្រហមកម្ពុជា​មាន​គ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា" ។

 

ឯកឧត្តម​ប្រធានគណៈកម្មាធិការ​សាខា ក៏សូមអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យយកចិត្តទុកដាក់ពី​សុខភាពរក្សា​ឲ្យបាននូវ​អនាម័យ​ទាំងការរស់នៅ​ និងការហូបចុក​ ដើម្បី​ចៀសវាង​ពីជម្ងឺ​ដង្កាត់ផ្សេងៗមក​បៀតបៀន​ ព្រមទាំងបើកបរ​ត្រូវគោរព​ច្បាប់ចរាចរណ៍​ឲ្យបានខ្ជាប់ខ្ជួន​ ដើម្បីចៀសវាង​ពីគ្រោះថ្នាក់ចរាចរណ៍​ដែលអាច​ឡើងជាយ​ថាហេតុ ហើយ​សូមចៀសវាង​ឲ្យឆ្ងាយពីអំពើ​អសកម្មនានាដែល​សង្គមជាតិស្អប់ខ្ពើម​ ដើម្បីឲ្យភូមិ-សង្កាត់យើង​មានសុវត្ថិភាព​ ជាពិសេស​ចូលរួមរក្សា​សន្តិភាព ដើម្បីពង្រឹង​ឱកាសអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើនជាបន្តទៀត ។

សាខាកក្រក រាជធានីភ្នំពេញបើកវគ្គបណ្តុះបណ្តាល "សុខភាពសហគមន៍មូលដ្ឋានការថែទាំការស្តាប់ឮ"

សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៤​ ខែ​ តុលា ឆ្នាំ ២០១៧នេះ​ នៅទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា​ រាជធានី​ភ្នំពេញ​ បានបើកវគ្គ​បណ្តុះបណ្តាល "សុខភាព​សហគមន៍​មូលដ្ឋាន​ការថែទាំ​ការស្តាប់ឮ" រយៈពេល​២ថ្ងៃ ជូនដល់​មន្ត្រី​ប្រតិបត្តិ​សាខា ក្រុមការងារ​សហភាព​សហពន័្ធ​យុវជនកម្ពុជា​មកពីខេត្ត​ចំនួន៦ ក្រុមការងារ​មូលនិធិ​ស្តារឃី អ្នកស្មគ្រ័ចិត្ត អ្នកជម្ងឺ សរុបចំនួន៥៣នាក់ ក្រោម​អធិបតីភាព ​លោកជំទាវ មុំ សណ្តាប់ ហេរញ្ញឹក​គណៈកម្មាធិការសាខា ។ ដែលវគ្គ​បណ្តុះបណ្តាល​នេះដំណើរ​ការបាន ក្រោមកិច្ចសហប្រតិបត្តិការ​រវាង​សាខាកាកបាទក្រហម​កម្ពុជា​ រាជធានីភ្នំពេញ​ និងសហភាព​សហពន័្ធ​យុវជនកម្ពុជា ជាមួយ​មូលនិធិ​ស្តារឃី​សហរដ្ឋអាមេរិក ។

 

គោលបំណង​នៃវគ្គ​បណ្តុះបណ្តាលនេះគឺ ដើម្បី​បង្កើន និងអភិវឌ្ឍ​សមត្ថភាព​ធនធាន​មនុស្ស​របស់សាខាកាកបាទក្រហម​កម្ពុជា​ រាជធានីភ្នំពេញ​ និងសហភាព​សហពន័្ធ​យុវជនកម្ពុជា សម្រាប់​ឆ្លើយតបទៅនឹងផែនការផ្តល់​ឧបករណ៍​ជំនួយ​សម្លេងដល់​ប្រជាពលរដ្ឋ គ ថ្លង់ នៅក្នុងព្រះរាជា​ណាចក្រកម្ពុជា ។

 

សូមបញ្ជាក់ថា៖ ក្នុងវគ្គបណ្តុះ​បណ្តាល​នេះបាន​បង្ហាត់បង្រៀន​ពីការពិនិត្យ​និងចាក់ពុម្ព​ត្រចៀក ការបំពាក់​ឧបករណ៍​ជំនួយសម្លេង ការថែទាំ​ឧបករណ៍​ជំនួយសម្លេង ៕

 

អនុសាខាកក្រកខណ្ឌពោធិ៍សែនជ័យទទួលទេយ្យទានពីព្រះសង្ឃវត្តតាំងក្រសាំងខាងជើង

សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី​ ១៣ ខែ​ តុលា​ ឆ្នាំ​ ២០១៧​នេះ នៅវត្តតាំងក្រសាំង​ខាងជើង ស្ថិតក្នុង​សង្កាត់កាកាប ក្រុមការងារ​អនុសាខា​កាកបាទក្រហម​កម្ពុជា ​ខណ្ឌពោធិ៍សែនជ័យ ដឹកនាំ​ដោយ លោកស្រី ​អ៊ឹម ថាវី ប្រធាន​គណៈកម្មាធិការ​អនុសាខា បាន​អញ្ជើញទៅ​ទទួល​ទេយ្យទាន​សប្បុរសធម៌​ជាគ្រឿងឧបភោគ​បរិភោគ សម្ភារៈប្រើប្រាស់​ចំនួន៣៧មុខ និងថវិកា​ចំនួន៥លានរៀល ដែលសរុបគិត​ជាទឹកប្រាក់ទាំងអស់​ស្មើនឹង២១.២១២.០០០រៀល​ ពីព្រះគ្រូ​កោសល្យមុនី គឹម ធួង ព្រះចៅអធិការ​វត្តតាំងក្រសាំងខាងជើង ។

 

ក្នុងឱកាស​នោះ ព្រះគ្រូ​កោសល្យមុនី បានមាន​ព្រះថេរដីកា​សម្តែង​នូវសេចក្តី​សោមនស្សរីករាយ​ក្នុងការចូលរួមលើក​កម្ពស់កម្លាំង​មនុស្សធម៌របស់​កាកបាទក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏ត្រឹមត្រូវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សំដៅជួយ​ដល់ជន​រងគ្រោះ និងជនងាយ​រងគ្រោះដោយ​មិនប្រកាន់ពី​ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ ។

 

ជាការឆ្លើយតប លោកស្រី​ប្រធានគណៈកម្មាធិការ​អនុសាខា បានមាន​ប្រសាសន៍​សូមថ្លែង​អំណរព្រះគុណចំពោះ​ព្រះគ្រូកោសល្យមុនី គឹម ធួង ព្រមទាំងបាន​សន្យានឹងចាត់ចែង​ប្រើប្រាស់​នូវទេយ្យទាន​ទាំងនេះ​ជួយឲ្យដល់ដៃ​ជនរងគ្រោះ​គ្រប់ប្រភេទ ឲ្យស្របតាម​គោលការណ៍​គ្រឹះទាំង៧​ប្រការរបស់​ចលនាកាកបាទក្រហម ៕

 

ប្រជាជនចាស់ជរា និងជនពិកា ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី​ ១០ ខែ​ តុលា​ ឆ្នាំ ២០១៧នេះ នៅ​វត្តនន្ទមុនី ​សាខា​កាកបាទក្រហម​កម្ពុជា រាជធានីភ្នំពេញ ​ដឹកនាំដោយ​ ឯកឧត្តម​ ប៉ា​ សុជាតិវង្ស ​សមាជិកគណៈកម្មាធិការ​កណ្តាលកាកបាទក្រហម​កម្ពុជា​ និងជាប្រធាន​គណៈកម្មាធិការ​សាខា​រាជធានីភ្នំពេញ ​បានចុះសាកសួរ​សុខទុក្ខ​ និងនាំយកអំណោយ​មនុស្សធម៌​ទៅចែកជូន​ដល់​ចាស់ជរា​គ្មានទីពឹង​ ជនពិការ​ ប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាតចំនួន​២០០គ្រួសារ រស់នៅ​ក្នុងខណ្ឌមានជ័យ ។

 

មានប្រសាសន៍​ទៅកាន់​លោកតា​លោកយាយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ឯកឧត្តម ប៉ា​ សុជាតិវង្ស បានពាំនាំ​នូវការផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលសម្តេច​ប្រធានតែងតែ​យកចិត្តទុកដាក់​គិតគូរ​ជាប់ជានិច្ច​ចំពោះសុខទុក្ខ​ប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះ​គ្រប់ប្រភេទ ដោយមិនប្រកាន់​ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ​អ្វីឡើយ ពោល "កាកបាទក្រហម​កម្ពុជា​មាន​គ្រប់ទីកន្លែង សម្រាប់​គ្រប់ៗគ្នា" ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏សូមអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យយកចិត្តទុកដាក់ពី​សុខភាព​រក្សា​ឲ្យបាន​នូវអនាម័យ​ទាំងការរស់នៅ​ និងការហូបចុច​ ដើម្បីចៀសវាង​ពីជម្ងឺដង្កាត់​ផ្សេងៗមកបៀតបៀន​ ព្រមទាំងចៀសវាង​ឲ្យឆ្ងាយ​ពីអំពើ​អសកម្មនានា​ដែលសង្គមជាតិ​ស្អប់ខ្ពើម​ ដើម្បីឲ្យ​ភូមិ-សង្កាត់យើង​មានសុវត្ថិភាព​ ហើយសូមបើកបរ​ត្រូវគោរព​ច្បាប់ចរាចរណ៍ឲ្យ​បានខ្ជាប់ខ្ជួន ដើម្បីចៀសវាង​ពីគ្រោះថ្នាក់ចរាចរណ៍​ដែលអាច​ឡើងជាយថាហេតុ ។

 

អំណោយមនុស្សធម៌​ដែល​បានចែក​ជូនក្នុង១គ្រួសារៗទទួល​បាន៖​ អង្ករ២០គីឡូក្រាម​ មី១កេស ទឹកក្រូច៥កំប៉ុង ទឹកបរិសុទ្ធ១កេស ទឹកត្រី២ដប ត្រីខ៥កំប៉ុង អំបិល១កញ្ចប់ និងថវិកាចំនួន៥ម៉ឺនរៀល ៕

 

អនុសាខាកក្រកខណ្ឌ៧ មករា ទទួលទេយ្យទានពីវត្តចំនួន៣នៅរាជធានីភ្នំពេញ

សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ០៦​ ខែ តុលា ឆ្នាំ​ ២០១៧នេះ​ នៅវត្តសំពៅមាស​ ក្រុមការងារ​អនុសាខា​កាកបាទក្រហម​កម្ពុជា ខណ្ឌ៧មករា​ ដឹកនាំដោយ ​លោក លីម សុភា ប្រធានកិត្តិយស​អនុសាខា បានអញ្ជើញ​ទៅទទួល​ទេយ្យទាន​សប្បុរសធម៌​ជាគ្រឿងឧបភោគបរិភោគ ​សម្ភារៈប្រើប្រាស់​ចំនួន៩មុខ និងថវិកាចំនួន៦.០០០.០០០រៀល​ ពីវត្តចំនួន៣រួមមាន៖ វត្តសំពៅមាស វត្តមង្គលវ័ន និងវត្តព្រះពុទ្ធមាន​បុណ្យ ។

 

នាឱកាសនោះ លោកប្រធាន​កិត្តិយស​អនុសាខា បានមាន​ប្រសាសន៍​សូមថ្លែងអំណរ​ព្រះគុណ ​អំណរគុណចំពោះព្រះចៅអធិការ ​ព្រះសង្ឃ គណៈកម្មការ អាចារ្យ វត្តទាំង៣ ព្រមទាំង​បានសន្យានឹ​ងចាត់ចែងប្រើប្រាស់នូវទេយ្យទាន​ទាំងនេះជួយ​ឲ្យដល់ដៃជន​រងគ្រោះ​គ្រប់ប្រភេទ ឲ្យស្រប​តាមគោលការណ៍​គ្រឹះទាំង៧ប្រការរបស់​ចលនា​កាកបាទក្រហម ។

 

ជាការឆ្លើយតប​ ក្នុងនាមវត្តទាំង៣ ព្រះមង្គល​សត្ថា កង ណាម៉ានី ព្រះចៅ​អធិការវត្ត​សំពៅមាស បានមានព្រះថេរដី​កាគាំទ្រ និងមានទឹក​ព្រះទ័យរីករាយ ក្នុង​ការចូលរួម​ចំណែក​ជាមួយ​សកម្មភា​ពមនុស្សធម៌របស់កាកបាទក្រហម​កម្ពុជា ៕

1 2 3 4 5 Next Last