Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ភ្នំពេញ

...

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតទទួលអំណោយពីអនុសាខាខណ្ឌដូនពេញ

សាខាកក្រករាជធានីភ្នំពេញ៖ នៅសាលា​ខណ្ឌ ដូនពេញ​នាល្ងាចថ្ងៃទី២០​ ខែមីនា ​ឆ្នាំ២០១៧  នេះ​ ក្រុមការងារ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ ខណ្ឌ​ដូនពេញដឹកនាំ​ដោយ​លោក​ ឈឹម ឌីណា​ អនុប្រធាន​កិត្តិយស​អនុសាខាបានរៀបចំ​ពិធី​សាកសួរ​សុខទុក្ខ​ និង​ចែកអំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ជូន​ដល់​ប្រជាពលរដ្ឋ​ចាស់​ជរាអ្នក​រស់នៅជាមួយ​មេរោគ​អេដស៍​ដែលមាន​ជីវភាព​ខ្វះខាត​សរុប​ចំនួន​៣៣​គ្រួសារ​ មកពី១១សង្កាត់​ ក្នុងខណ្ឌដូពេញ ។

 

នាឱកាស​នោះ លោក​អនុប្រធាន​កិត្តិយស​អនុសាខា ​បានពាំនាំ​នូវប្រសាសន៍​ផ្តាំផ្ញើ​សាក​សួរ​សុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ជូនដល់​លោកតា​លោកយាយ​ បងប្អូន​ទាំងអស់​ ព្រមទាំង​សូម​អំពាវនាវ​ឲ្យយកចិត្ត​ទុកដាក់​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​ ដោយ​រស់នៅ​ស្អាត ហូប​ស្អាត​ ផឹកស្អាត ដើម្បី​ចៀសវាង​ពីជម្ងឺ​ដង្កាត់​ផ្សេងៗ​មកបៀតបៀន​ ។

 

អំណោយ​មនុស្សធម៌​ដែលគ្រួសារ​នីមួយៗ​ទទួល​បានរួម​មាន៖ អង្ករ​៣០គីឡូក្រាម​ មី១កេស ​ត្រីខ១យួរ ឃីត១កញ្ចប់(មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកាចំនួន២មុឺនរៀល​ ៕

 

...

ប្រជាជនរងគ្រោះដោយអគ្គីភ័យទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ

សាខាកក្រករាជធានីភ្នំពេញ៖​ នាល្ងាច​ថ្ងៃទី​០៥​ ខែមីនា​ ឆ្នាំ២០១៧​ ក្រុម​ការងារ​ អនុ​សាខា​កាកបាទក្រហម​កម្ពុជា ​ខណ្ឌពោធិ៍សែនជ័យ​ ដឹកនាំ​ដោយ​លោកហែម ដារិទ្ធិ ​ប្រធាន​កិត្តិយស​អនុសាខា​បានចុះសាកសួរ​សុខទុក្ខ​ និងនាំយក​អំណោយ​មនុស្សធម៌​ទៅផ្តល់​ជូនប្រជាពលរដ្ឋ​ចំនួន៦គ្រួសារ​ ដែល​បានរងគ្រោះ​ដោយសារ​អគ្គីភ័យ​បណ្តាល​មកពី​ការឆ្លង​ចរន្ត​អគ្គិសនី កាលពីវេលា​ម៉ោង៧:០០​យប់​ថ្ងៃទី០៣​ ខែមីនា ឆ្នាំ​២០១៧ ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ​ ។

 

នាឱកាសនោះ លោកប្រធាន​កិត្តិយសអនុសាខា បានពាំនាំ​នូវការផ្តាំផ្ញើ​សាកសួរ​សុខទុក្ខពី​សំណាក់  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ព្រមទាំង​បានសម្តែងនូវការចូលរួម​សោកស្តាយ​ជាមួយគ្រួសាររងគ្រោះ និងសូមឲ្យ​មេត្តា​កាត់ចិត្តកុំអស់​សង្ឃឹម​ឲ្យតែនៅ​មានជីវិតរស់នៅ គឺបងប្អូន​អាចប្រកប​របររក​ទទួលទាន ដើម្បីស្តារ​ជីវភាព​គ្រួសារឡើងវិញ ។ ជាមួយគ្នានោះ លោកក៏​សូមអំពាវនាវ​ក្រើនរំលឹក​ដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់​សូមប្រុងប្រយត័្ន​ឲ្យបាន​ខ្ពស់ក្នុងការបង្ការចំពោះ​គ្រោះអគ្គីភ័យនេះ ។

 

អំណោយ​មនុស្សធម៌​ដែលបាន​ចែកជូន​ក្នុង១គ្រួសារៗទទួលបាន៖ គ្រឿងបរិភោគឧបភោគសម្ភារៈផ្ទះបាយចំនួន១៩មុខ និងថវិកាចំនួន ១៣ម៉ឺនរៀល​ ៕

...

គ្រួសារទីទ័លក្រ និងមានជម្ងឺទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ

សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី​១៧​ខែ​ កុម្ភៈ​ឆ្នាំ ២០១៧នេះ​ក្រុមការងារ​អនុសាខា​កាកបាទក្រហម​កម្ពុជា ខណ្ឌសែនសុខ​ដឹកនាំដោយ​លោកសក់ ច័ន្ទកញ្ញារិទ្ធ ​ប្រធាន​គណៈកម្មាធិការ​អនុសាខា បានចុះសាកសួរសុខទុក្ខ​និងនាំយកអំណោយ​មនុស្សធម៌​ទៅផ្តល់ជូន​ក្រុមគ្រួសារ​លោកតា​ អ៊ិន សាលូត ដែលមាន​ជីវភាពក្រខ្សត់ និងមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សព្វថ្ងៃគ្រួសារ​លោកតា​ស្នាក់នៅបន្ទប់ជួល​ ស្ថិតក្នុង​ភូមិសែនសុខទី១ សង្កាត់ឃ្មួញ​ ។

 

ទន្ទឹមនឹង​ការពាំនាំនូវ​ការផ្តាំផ្ញើសាកសួរ​សុខទុក្ខពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ជូនដល់ក្រុម​គ្រួសារលោកតា​, លោកប្រធាន​គណៈកម្មាធិការអនុសាខា បានគូសបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជា​មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា​ ជាក់ស្តែង​ដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌ សម្បុរអ្វីទាំងអស់ ។

 

អំណោយមនុស្សធម៌​ដែលនាំយកមក​ប្រគល់ជូនរួមមាន៖​ រទេះរុញ១គ្រឿង​ គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ និងថវិកាចំនួន៣៣ម៉ឺនរៀល​ ៕

 

...

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោចែកអំណោយចាស់ជរានៅសង្កាត់ព្រែកកំពឹស

សាខាកក្រករាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃទី​២៧ ខែ​មករា ឆ្នាំ២០១៧នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ខណ្ឌដង្កោ​ ​ដឹកនាំដោយលោក នុត​ ​ពុធដារ៉ា ប្រធានកិត្តិយសអនុសាខាបានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាទៅផ្តល់ ជូនប្រជាពលរដ្ឋចាស់ជរា​មានជីវភាពខ្វះខាតចំនួន៥០គ្រួសារដែលរស់នៅសង្កាត់ព្រែកកំពឹស​ ។

 

នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ(ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា) ។

 

អំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ៣០គីឡូក្រាម​ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាចំនួន៣ម៉ឺនរៀល​ ៕

 

...

កិច្ចប្រជុំស្តីពី ការត្រៀមរៀបចំកម្មវិធីចាក់ពុម្ពត្រចៀករបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី​២៥​ខែ​មករា​ឆ្នាំ ២០១៧នេះ​នៅទីស្នាក់ការ​សាខាកាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ​បានរៀបចំ​កិច្ចប្រជុំ​ស្តីពីការត្រៀមរៀបចំ​កម្មវិធី​ចាក់ពុម្ព​ត្រចៀក​ជូនដល់​ប្រជាពលរដ្ឋ​នាខែកុម្ភៈខាងមុខ​និងការងារផ្សេងៗ​ដោយមាន​ការចូលរួម​ពីសំណាក់​លោកជំទាវ ឡោក ខេង អនុប្រធានគណៈកម្មាធិការសាខាព្រមទាំងមានការចូលរួម​ពីមន្ត្រី​ប្រតិបត្តិសាខា និងបុគ្គលិក​មូលនិធិ​ស្តារឃីសរុបចំនួន២៥នាក់ ។

នាឱកាសនោះ លោកជំទាវ​អនុប្រធានគណៈកម្មាធិការ​សាខាបានលើកឡើងថា៖ សាខាកាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ បានសហការជាមួយ​មូលនិធិ​ស្តារឃីលើការងារពិនិត្យ​ចាក់ពុម្ពត្រចៀក និងការផ្តល់ជូនឧបករណ៍​ជំនួយសំឡេង​ដោយឥតគិតថ្លៃ​ដល់ប្រជាពលរដ្ឋ​គរ ថ្លង់ ចំនួន៨០០នាក់ មកពី​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ ព្រៃវែង និងរាជធានីភ្នំពេញហើយ​យើងមាន​គម្រោង​ធ្វើកម្មវិធីនេះ​នាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ នៅខណ្ឌឬស្សីកែវដោយក្នុងនោះលោកជំទាវ បានបែងចែក​ភារកិច្ច​ដល់មន្ត្រី​បុគ្គលិកសាខា​ទៅតាមជំនាញ​ព្រមទាំងផ្តល់​អនុសាសន៍ល្អៗ សំដៅជំរុញ​ឲ្យការរៀបចំ​កម្មវិធីនេះ​ប្រព្រឹត្តទៅដោយភាពរលូន និងទទួលបាននូវជោគជ័យ ៕

 

1 2 3 4 5 Next Last