Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ឧត្តរមានជ័យ

...

ខេត្តឧត្តរមានជ័យប្រារព្ធទិវាកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧

សាខាកក្រកខេត្តឧត្តរមានជ័យ៖ នា​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​មេសា​ ឆ្នាំ​២០១៧ ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តឧត្តរមានជ័យ​ បានប្រារព្ធ​ទិវា​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម ​៨ ឧសភា ឆ្នាំ២០១៧ ក្រោម​អធិបតីភាព​ ឯកឧត្តម ស ថាវី ​ប្រធាន​កិត្តិយស​សាខា​ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​ លោកជំទាវ​ លោក លោកស្រី ​ជាសមាជិក សមាជិកា​គណៈកម្មាធិការ​សាខា​ អនុសាខា​ មន្ត្រីប្រតិបត្តិ​សាខា​ អនុសាខា​ប្រមាណ​ជាង ៣០០នាក់​ នៅសាល​ប្រជុំធំ​សាលាខេត្ត។

ទិវានេះប្រារព្ធ​ឡើង​ក្នុងគោលបំណង​ ដើម្បី​ស្វែងរកមូល​និធិ​សប្បុរធម៌ ​សម្រាប់​ជួយដល់​ជនរងគ្រោះ ​និងជនងាយ​រងគ្រោះ គ្រប់ប្រភេទ​ និងអបអរសាទរ​ខួបទី១៥៤ ទិវា​ពិភពលោក​ កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨ ឧសភា៕

 

...

ពិធីប្រឡងគូរគំនូរសកម្មភាពកាកបាទក្រហមកម្ពុជានៅខេត្តឧត្តរមានជ័យ

សាខាកក្រកខេត្តឧត្តរមានជ័យ ៖​កាលពី​ព្រឹកថ្ងៃ​ទី២០ ​ខែមីនា​ ឆ្នាំ​២០១៧ ​សាខា​កាកបាទ  ក្រហម​កម្ពុជា​ខេត្ត​ឧត្តរមានជ័យ​ ដឹកនាំ​ដោយ​ លោក សរ សៀងហៀង​ នាយក​សាខា ​សហការ​ជាមួយ​មន្ទីរ​អប់រំ​ យុវជន និងកីឡាខេត្ត បានរៀបចំ​បើកការ​ប្រឡង​ប្រជែង​គូរគំនូរ​របស់​សិស្ស​ថ្នាក់​ទី៥-ទី៦ ដោយ​ផ្អែកលើប្រធានបទ​នៃវិស័យ​ស្នូលទាំង៤​របស់​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​​ ដែលមក​ពី៥​សាលា​បឋមសិក្សា​ដោយមាន​សិស្សានុសិស្ស​ចូលរួម​ប្រឡងគំនូរ​សរុប​ចំនួន៦១នាក់ (ស្រី ៤១នាក់) ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។

 

ការប្រឡង​នេះមាន​គោលបំណង​ ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌​ចម្រុះ​វិស័យ​ បង្កើន​ចំណេះដឹង​ដល់សិស្សានុសិស្ស ​និងអបអរសាទរ​ខួបលើក​ទី១៥៤ ទិវាពិភពលោក​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ២០១៧។

...

គ្រួសាររងគ្រោះដោយខ្យល់កន្ទ្រាក់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ

សាខាកក្រកខេត្តឧត្តរមានជ័យ ៖ ​នាព្រឹក​ថ្ងៃទី​១ ​ខែមីនា​ ឆ្នាំ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តឧត្តរមានជ័យ​ ដឹកនាំដោយ ​ឯកឧត្តម ស ថាវី​ ប្រធាន​កិត្តិយស​សាខា​ រួមជាមួយ​ ឯកឧត្តម​ លោកជំទាវ លោក លោកស្រី សមាជិក សមាជិការ គណៈកម្មាធិការសាខា អនុសាខា អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា បានចុះ​សួរសុខ​ទុក្ខ និងនាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ​ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ ជូនដល់​គ្រួសារ​រងគ្រោះដោយសារ​ខ្យល់កន្ទ្រាក់​ កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៧ សរុប​ចំនួន ៧៤គ្រួសារ​ ស្ថិតនៅ​២សង្កាត់​ ខេត្ត​ឧត្តរមានជ័យ​។

 

មានមតិ​សំណេះសំណាល​ក្នុងឱកាសនោះ​ដែរ ឯកឧត្តម​ បានពាំនាំ​នូវប្រសាសន៍ផ្ដាំផ្ញើ​សួរសុខទុក្ខ​និងក្ដីនឹករលឹក​ពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជានិច្ច​កាល សម្ដេច​តែងតែ​គិតគូ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ដែលមាន​ទុក្ខលំបាក​ ជនរងគ្រោះ ​ជនងាយរងគ្រោះ ​គ្រប់ប្រភេទ​ ជាពិសេស ជនរងគ្រោះ​ដោយសារ​ខ្យល់កន្ត្រាក់​ជាដើម​ ដោយមិន​ប្រកាន់រើស​អើង ​វណ្ណៈ ជាតិសាសន៍ ព័ណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

 

អំណោយដែលទទួលបានក្នុង ១គ្រួសារៗមាន ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស មុង១ ភួយ១ ក្រមា១ សារុង១ ទឹកស៊ីអ៊ីវ ៦ដប៕

...

សហព័ន្ធអន្តរជាតិ ប្រគល់អំពូលប្រើថាមពលពន្លឺព្រះអាទិត្យដល់សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ

កក្រក ៖ នាព្រឹកថ្ងៃទី​១៦​ខែ​កុម្ភៈ​ឆ្នាំ​២០១៧ ​លោក មុំ ភិរក្ស​ប្រធាន ការិយាល័យ​ស្តារទំនាក់ទំនងគ្រួសារ នាយកដ្ឋាន​ទំនាក់ទំនង​កាកបាទក្រហមកម្ពុជា​បានធ្វើពិធីប្រគល់​អំពូល​ប្រើថាមពល​ពន្លឺព្រះអាទិត្យ ( solar lantern ) ដែលជាជំនួយ​របស់សហព័ន្ធអន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទក្រហម ចំនួន​៩០​សម្រាប់​ដល់សាខា​កាកបាទក្រហមកម្ពុជា​ខេត្តឧត្តរមានជ័យ​ដើម្បីប្រគល់​ជូនមណ្ឌលសុខភាព​ដែលគ្មាន​ចរន្តអគ្គិសនី​ពិធីប្រគល់នេះ​ធ្វើនៅ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តឧត្តរមានជ័យ ។

...

គ្រួសាររងគ្រោះដោយអគ្គីភ័យទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ

សាខាកក្រកខេត្តឧត្តរមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃទី​២០ ​ខែមករា ​ឆ្នាំ២០១៧ អនុសាខា​កាកបាទក្រហម​កម្ពុជា ​ស្រុកចុងកាល់ ​លោក រិទ្ធី ប៉ាក់ ​ប្រធាន​កិត្តិយស​អនុសាខា​ និងសហការី​បានចុះ​សួរសុខទុក្ខ ​និងនាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធ បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុនសែន​ ជាប្រធាន​ជូនដល់​លោកថៃ វិចិត្រ អាយុ៣២ឆ្នាំ មានសមាជិកចំនួន៥នាក់ រងគ្រោះដោយសារភ្លើងឆេះផ្ទះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ វេលារម៉ោង ៩:៣០ នាទី ស្ថិតនៅភូមិប៉ាក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

 

នាឱកាសនោះដែរ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ ដោយមិនប្រកាន់រើសអើងជាតិសាសន៍ វណ្ណៈ ព័ណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

 

អំណោយដែលផ្ដល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខ ២០កំប៉ុង មុង១ ភួយ១ ក្រមា១ សារុង១ កៅស៊ូតង់១ កន្ទេល១ អាវ៤ ទឹកស៊ីអ៊ីវ ៦ដប ធុងជ័រតូចៗ២ និងថវិកាចំនួន ១០០,០០០រៀល៕

1 2 3 4 5 Next Last