Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ឧត្តរមានជ័យ

បើកវគ្គបណ្ដុះបណ្ដាលអំពីវិជ្ជាសង្គ្រោះបឋមនៅខេត្តឧត្តរមានជ័យ

សាខាកក្រ​កខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រុម​ការងារ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តឧត្តរមានជ័យ ​បានបើក​វគ្គបណ្ដុះបណ្ដាល​អំពីវិជ្ជា​សង្គ្រោះបឋម​ ហើយឆ្លៀត​ឱកាស​ក្នុងវគ្គបណ្ដុះបណ្ដាលនោះ​ សាខាបាន​បញ្ជ្រៀបការយល់ដឹង​អំពីផលប៉ះពាល់​គ្រោះថ្នាក់​ដោយសារ​មីន ច្បាប់​ចរាចរណ៍ និងផ្សព្វផ្សាយ​ពី​ការស្រាវជ្រាវរុ​ករក​គ្រួសារ ជូនដល់​មន្ត្រីរាជការ​ ក្រោមការឧបត្ថម្ភរបស់អង្គការ GIZ ប្រចាំខេត្តឧត្តរមានជ័យ ​ដែលមានការចូលរួម​ពី លោក លោកស្រី ​ជាសមាជិក សមាជិការ​គណៈកម្មាធិការ​សាខា និងសិក្ខាកាម​ចូលរួមសរុបចំនួន ៤២នាក់ (ស្រី ១៦នាក់) ស្ថិតនៅ​សង្កាត់អូរស្មាច់​ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

 

វគ្គនេះមានគោលបំណង​ ដើម្បីបញ្ជ្រាបការ​យល់ដឹងដល់​បុគ្គលិកមន្ត្រីរាជការ​នូវវិជ្ជាសង្គ្រោះបឋម​ ការគ្រោះថ្នាក់ដោយ​សារមីន សុវត្ថិភាព​និងការគោរព​ច្បាប់ចរាចរណ៍ និងបន្តការ​ផ្សព្វផ្សាយ​នេះទៅដល់​សហគមន៍ផងដែរ៕

 

ចាស់ជរាឥតទីពឹងនៅឃុំផ្អាវទទួលអំណោយពីសាខាកក្រក ខេត្តឧត្តរមានជ័យ

សាខាកក្រកឧត្តរមានជ័យ​ ៖​ នៅរសៀលថ្ងៃទី​ ១១​ ខែ​តុលា​ ឆ្នាំ ២០១៧​ នេះ លោក​ សរ​ សៀងហៀង​ នាយក​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តឧត្តរមានជ័យ​ បានចុះសួរសុខទុក្ខ​ និងនាំយកអំណោយ​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា​ ផ្តល់ជូន​ចាស់ជរា​ឥតទីពឹងចំនួន​ ៤នាក់​ រស់នៅភូមិច្រោក​ ឃុំផ្អាវ​ ស្រុកត្រពាំងប្រាសាទ​ ខេត្តឧត្តរមានជ័យ​។

 

លោកយាយ​ទាំងអស់​ បានថ្លែងអំណរគុណ​ដល់​ កាកបាទក្រហម​កម្ពុជា ក្រោមការ​ដឹកនាំ​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាល​ តែងគិតគូរ​ជួយ​សម្រាល​ទុក្ខលំបាក​ដល់​ប្រជាពលរដ្ឋ​ជួបការលំបាក​ ដោយមិនមាន​ការរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ ព័ណ៌សម្បុរ​ ឬនិន្នាការ​នយោបាយអ្វីឡើយ​។

 

អំណោយ​ផ្តល់ជូនម្នាក់ៗទទួលបាន​ ៖ អង្ករ​ ៣០គីឡូក្រាម មី១កេស ត្រីខ​ ១០កំប៉ុង មុង១​ ភួយ១​ និងសារុង១​ ក្រមា១៕

 

ខេត្តឧត្តរមានជ័យប្រារព្ធទិវាកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧

សាខាកក្រកខេត្តឧត្តរមានជ័យ៖ នា​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​មេសា​ ឆ្នាំ​២០១៧ ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តឧត្តរមានជ័យ​ បានប្រារព្ធ​ទិវា​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម ​៨ ឧសភា ឆ្នាំ២០១៧ ក្រោម​អធិបតីភាព​ ឯកឧត្តម ស ថាវី ​ប្រធាន​កិត្តិយស​សាខា​ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​ លោកជំទាវ​ លោក លោកស្រី ​ជាសមាជិក សមាជិកា​គណៈកម្មាធិការ​សាខា​ អនុសាខា​ មន្ត្រីប្រតិបត្តិ​សាខា​ អនុសាខា​ប្រមាណ​ជាង ៣០០នាក់​ នៅសាល​ប្រជុំធំ​សាលាខេត្ត។

ទិវានេះប្រារព្ធ​ឡើង​ក្នុងគោលបំណង​ ដើម្បី​ស្វែងរកមូល​និធិ​សប្បុរធម៌ ​សម្រាប់​ជួយដល់​ជនរងគ្រោះ ​និងជនងាយ​រងគ្រោះ គ្រប់ប្រភេទ​ និងអបអរសាទរ​ខួបទី១៥៤ ទិវា​ពិភពលោក​ កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨ ឧសភា៕

 

ពិធីប្រឡងគូរគំនូរសកម្មភាពកាកបាទក្រហមកម្ពុជានៅខេត្តឧត្តរមានជ័យ

សាខាកក្រកខេត្តឧត្តរមានជ័យ ៖​កាលពី​ព្រឹកថ្ងៃ​ទី២០ ​ខែមីនា​ ឆ្នាំ​២០១៧ ​សាខា​កាកបាទ  ក្រហម​កម្ពុជា​ខេត្ត​ឧត្តរមានជ័យ​ ដឹកនាំ​ដោយ​ លោក សរ សៀងហៀង​ នាយក​សាខា ​សហការ​ជាមួយ​មន្ទីរ​អប់រំ​ យុវជន និងកីឡាខេត្ត បានរៀបចំ​បើកការ​ប្រឡង​ប្រជែង​គូរគំនូរ​របស់​សិស្ស​ថ្នាក់​ទី៥-ទី៦ ដោយ​ផ្អែកលើប្រធានបទ​នៃវិស័យ​ស្នូលទាំង៤​របស់​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​​ ដែលមក​ពី៥​សាលា​បឋមសិក្សា​ដោយមាន​សិស្សានុសិស្ស​ចូលរួម​ប្រឡងគំនូរ​សរុប​ចំនួន៦១នាក់ (ស្រី ៤១នាក់) ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។

 

ការប្រឡង​នេះមាន​គោលបំណង​ ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌​ចម្រុះ​វិស័យ​ បង្កើន​ចំណេះដឹង​ដល់សិស្សានុសិស្ស ​និងអបអរសាទរ​ខួបលើក​ទី១៥៤ ទិវាពិភពលោក​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ២០១៧។

គ្រួសាររងគ្រោះដោយខ្យល់កន្ទ្រាក់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ

សាខាកក្រកខេត្តឧត្តរមានជ័យ ៖ ​នាព្រឹក​ថ្ងៃទី​១ ​ខែមីនា​ ឆ្នាំ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តឧត្តរមានជ័យ​ ដឹកនាំដោយ ​ឯកឧត្តម ស ថាវី​ ប្រធាន​កិត្តិយស​សាខា​ រួមជាមួយ​ ឯកឧត្តម​ លោកជំទាវ លោក លោកស្រី សមាជិក សមាជិការ គណៈកម្មាធិការសាខា អនុសាខា អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា បានចុះ​សួរសុខ​ទុក្ខ និងនាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ​ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ ជូនដល់​គ្រួសារ​រងគ្រោះដោយសារ​ខ្យល់កន្ទ្រាក់​ កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៧ សរុប​ចំនួន ៧៤គ្រួសារ​ ស្ថិតនៅ​២សង្កាត់​ ខេត្ត​ឧត្តរមានជ័យ​។

 

មានមតិ​សំណេះសំណាល​ក្នុងឱកាសនោះ​ដែរ ឯកឧត្តម​ បានពាំនាំ​នូវប្រសាសន៍ផ្ដាំផ្ញើ​សួរសុខទុក្ខ​និងក្ដីនឹករលឹក​ពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជានិច្ច​កាល សម្ដេច​តែងតែ​គិតគូ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ដែលមាន​ទុក្ខលំបាក​ ជនរងគ្រោះ ​ជនងាយរងគ្រោះ ​គ្រប់ប្រភេទ​ ជាពិសេស ជនរងគ្រោះ​ដោយសារ​ខ្យល់កន្ត្រាក់​ជាដើម​ ដោយមិន​ប្រកាន់រើស​អើង ​វណ្ណៈ ជាតិសាសន៍ ព័ណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

 

អំណោយដែលទទួលបានក្នុង ១គ្រួសារៗមាន ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស មុង១ ភួយ១ ក្រមា១ សារុង១ ទឹកស៊ីអ៊ីវ ៦ដប៕

1 2 3 4 5 Next Last