Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

មណ្ឌលគិរី

សាខាកក្រកខេត្តមណ្ឌលគិរីសួរសុខទុក្ខ ប្រជាជនរងរបួសធ្ងន់ដោយសារការកែឆ្នៃរំសេវ សម្រាប់បោកត្រី

សាខាកក្រកខេត្ត​មណ្ឌលគិរី ៖ នៅរសៀល​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៨ សាខាកាកបាទ​ក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយលោក អាន សុឃីម នាយករង​សាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌របស់​កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូន​ប្អូនប្រុសឈ្មោះ ខាត់ ណា អាយុ ២៤ឆ្នាំ ដែលបានរងរបួស​ធ្ងន់ដោយសារ​ការកែឆ្នៃរំសេវ​បម្លែងទៅជាគ្រាប់​សម្រាប់បោកត្រី ស្ថិតនៅភូមិ អូន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

នាឱកាសនោះ លោកនាយករង បានពាំនាំមក​នូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ​ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ​ជួបការលំបាក ទីទ័លក្រ ជនងាយរង​គ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់​រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងថែរក្សារសុខភាព​ឲ្យបានល្អ ស្ដាប់ការណែនាំ​របស់គ្រូពេទ្យ ឆាប់ជាសះស្បើយឡើងវិញ។

អំណោយដែលបាន​ផ្តល់ជូនរួមមាន ៖ ទឹកស៊ីអ៊ីវ ១យួរ មី ១កេស ត្រីខ ១យួរ ប្រេងឆា ១លីត្រ ទឹកបរិសុទ្ធ ១កេស មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាចំនួន ១០០,០០០រៀល៕

សាខាកក្រកខេត្តមណ្ឌលគិរីចុះសួរសុខទុក្ខ គ្រួសារទើបសម្រាលកូនក្នុងមន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ

សាខាកក្រកខេត្តមណ្ឌលគិរី ៖​ នៅថ្ងៃទី ​១៣ ខែមករា ​ឆ្នាំ ២០១៨ នេះ​ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តមណ្ឌលគិរី ​ដឹកនាំដោយ លោក អាន សុឃីម នាយករង​សាខា អមដំណើរ​ដោយមន្ត្រី​សាខា យុវជនកាកបាទក្រហម​កម្ពុជា បានអញ្ជេីញចុះសួរសុខទុក្ខ ​និងនាំយកអំណោយ​មកជូនដល់​គ្រួសារទើបសម្រាលកូន ជាជន​ទីទ័លក្រ ចំនួន ២គ្រួសារ កំពុងសម្រាក​ក្នុងមន្ទីរពេទ្យបង្អែក​ក្រុងសែនមនោរម្យ។


១| ឈ្មោះ ងន់ សុជាតិ អាយុ ៣២ឆ្នាំ រស់នៅក្នុងភូមិ អូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាជនទីទ័លក្រ មានកូននៅក្នុងបន្ទុក ចំនួន ៧ នាក់ ។


២| ឈ្មោះ ស្រូក ព្យុល អាយុ ៤០ឆ្នាំ រស់នៅភូមិពូហ្យាម ឃុំពូរឡា ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាជនទីទ័លក្រ មានកូននៅក្នុងបន្ទុក ចំនួន ៩ នាក់ ។

 

ក្នុងឱកាសនោះដែរ លោកនាករងសាខា​ បានពាំនាំនូវប្រសាសន៍​ផ្ដាំផ្ញើសួរសុខទុក្ខ​និងក្ដីនឹករលឹកពីសំណាក់​ឯកឧត្តម ប្រធាន​គណៈកម្មាធិការសាខា ពិសេស​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូ​សុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិន​ប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយ​ដែលផ្ដល់​ជូនក្នុងមួយគ្រួសារ​ ៖​ ទឹកដោះគោឆៅចំនួន២យួរ និងថវិកាចំនួន ១៥ ម៉ឺនរៀល៕

 

ស្ត្រីសម្រាលកូន រស់នៅភូមិ ជីក្លបទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី

នៅរសៀលថ្ងៃទី ០៦ កញ្ញា ២១០៦ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយលោក អាន សុឃីម នាយករងសាខា​ បានចុះសួរសុខទុក្ខ និងផ្តល់កញ្ចប់អំណោយទារក ជូនដល់ស្ត្រីសម្រាលកូនឈ្មោះ យាប គន្ឋា អាយុ 32 ឆ្នាំ មានជីវភាពខ្វះខាត​ រស់នៅភូមិ ជីក្លប ឃុំ សុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

 

នាឱកាសនោះ​ លោកនាយករងសាខា​ បានមានប្រសាសន៍សួរសុខទុក្ខ​ និងផ្តាំផ្ញើដល់ប្អូនស្រី​ ត្រូវខំថែរក្សាសុខភាពឱ្យបានល្អ​ ពិសារអាហារ​ ឱ្យបានត្រឹមត្រូវ​ ពិសេស​ អាហារណាដែលសំបូរជីវជាតិបំប៉ន​ ដើម្បីសុខភាពម្តាយ​ និងទារក​ ព្រមទាំង​ បានផ្តាំផ្ញើដល់ស្រ្តីមានផ្ទៃពោះមកទទួលសេវា និងសម្រាលកូននៅមណ្ឌលសុខភាពផងដែរ។

 

សម្ភារៈរួមមាន៖ ពូក ១ មុងគ្រប១ ខ្នើយកើយ ១ ខ្នើយអោប ១ មួក ១ ស្រោមដៃ ជើង ១គូរ កន្សែងពោះគោ ១ ម្សៅ ១កំប៉ុង និង ឃីតអនាម័យ ១កញ្ចប់ ៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរីចែកអំណោយប្រជាជនរងគ្រោះដោយខ្យល់ព្យុះ

 

ខេត្តមណ្ឌលគិរី ៖ រសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦ ​សាខា​កាកបាទ​ក្រហម​កម្ពុជា ​ខេត្ត​មណ្ឌលគិរី ​ដឹកនាំ​ដោយ លោក អាន សុឃីម​ នាយករង​ប្រតិបត្តិ​សាខា​ បានចុះ​សួរសុខទុក្ខ ​និង​នាំយក​អំណោយ​មនុស្សធម៌ ​ទៅផ្តល់​ជូនដល់​ផ្ទះ​ប្រជាពលរដ្ឋ ​២គ្រួសារ​ ដែលបាន​រងគ្រោះ​សារខ្យល់ព្យុះ​កាលពីថ្ងៃទី 24 ខែ មេសា ឆ្នាំ២០១៦ ​នៅភូមិ​ក្រង់តេះ ​ឃុំ​ក្រង់តេះ ​ស្រុកពេជ្រាដា ​ខេត្តមណ្ឌលគិរី ​និងលោកតា ឡេង ឆេង ​អាយុ104ឆ្នាំ រស់ភូមិ​ពូតាង​ ឃុំពូជ្រៃ ​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី។

 

អំណោយ​ដែលផ្តល់​ជូនក្នុង១គ្រួសារៗ​រួមមាន៖ អង្ករ 25គក្រ មី1កេស ទឹកត្រី3ដប ទឹកស៊ីអ៊ីវ3ដប ប្រេងឆា1ដប មុង1 ភួយ1 សារុង1 កន្ទេល1 ក្រមា1 អំបិល1គក្រ និងថវិកាចំនួន40000រៀល។

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីចែកអំណោយដល់ ជនរងគ្រោះដោយខ្យល់កន្ត្រាក់

ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៦ ​នេះ​ សាខា​កាកបាទ​ក្រហម​កម្ពុជា ​ខេត្ត​មណ្ឌលគិរី​ ដឹកនាំ​ដោយ​ ឯកឧត្តម​ ស្វាយ សំអ៊ាង​ ប្រធាន​គណៈកម្មាធិការ​សាខា​ បាន​ចុះ​សួរសុខទុក្ខ ​និងនាំ​យកអំណោយ​មនុស្សធម៌​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ចំនួន ៦៥គ្រួសារ​ ក្នុងនោះ ​ឃុំក្រង់តេះ ​ចំនួន៣៦​គ្រួសារ​ និងឃុំពូជ្រៃ​ចំនួន​ ២៩គ្រួសារ​ ដែលរងគ្រោះ​ដោយខ្យល់​កន្ត្រាក់ ​កាលពីថ្ងៃទី១៧​ ម្សិលមិញនេះ​។

 

មានមតិ​សំណេះសំណាល​ក្នុងឱកាសនោះ​ ឯកឧត្តម​ ប្រធាន​គណៈកម្មាធិការ​សាខា​ បានពាំនាំ​ការសាកសួរ​សុខទុក្ខ​ពីសំណាក់​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ​និងផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ​សូមខិតខំ​ថែទាំ​សុខភាព​ឲ្យបានល្អ​ និង​ដាំដំណាំ​រួមផ្សំ ​ដើម្បី​ស្តារជីវភាព​រស់នៅឡើងវិញ។

 

អំណោយ​មនុស្សធម៌​ដែលផ្តល់​ជូនក្នុង​មួយគ្រួសារ​ៗទទួល​បាន ៖ អង្ករ 25kg មុង1​ ភួយ1 ​កន្ទេល1 សារុង1​ ក្រម៉ា1​ ទឹកត្រី5ដប ​ទឹកស៊ីអីវ5ដប​ ត្រីខ1ឡូ ​មី1កេស ​ប្រេងឆា1លីត្រ ​និងថវិកា40.000៛ ​(បួនមុឺនរៀល)៕

 

1 2 3 4 5 Next Last