Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ក្រចេះ

ទិវាលាងដៃ និងបង្គន់ ពិភពលោកនៅខេត្តក្រចេះ

កក្រក៖ នៅព្រឹក​ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តក្រចេះ​ បាន​រៀបចំ​ទិវាលាងដៃ ​និងបង្គន់ ពិភពលោក ដែល​សហការ​ជាមួយ​គម្រោង​បង្កើន​និរន្តភាព​ការ​ប្រើប្រាស់​ទឹកស្អាត និងការអនុវត្ត​អនាម័យ (Increased Sustainable Access to WASH Facility Project) ទីស្នាក់ការ​កណ្តាល ក្រោម​ជំនួយ​ឧបត្ថម្ភថវិកា​ពីមូលនិធិ​កាទ្យេ​ តាមរយៈសហព័ន្ធ​អន្តរជាតិ​កាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម IFRC ដែលមានការ​ចូលរួម លោកគ្រូ អ្នកគ្រូ សិស្សា​នុសិស្ស អ្នក​ស្ម័គ្រចិត្ត និងបងប្អូន​ប្រជាពលរដ្ឋ ​សរុប​ប្រមាណ ៤០០នាក់ ដែលទិវា​នេះនៅទីធ្លា​បរិវេណវត្ត​បុសលាវ ឃុំបុសលាវ​ ខេត្តក្រចេះ។

 

ទិវានេះ​ធ្វើឡើង​ក្នុង​គោលបំណង​ បង្កើន​ការយល់ដឹង​អំពីការ​រស់នៅមាន​អនាម័យដើម្បី​ថែរក្សារ​សុខភាពរបស់យើង​ឲ្យបានល្អ​ ក្នុងការ ផឹង​ស្អាត ហូបស្អាត រស់ស្អាត ក៏ដូចបានជួយ​កាត់បន្ថយភាព​ក្រីក្រ​ក្នុងគ្រួសារ​ផងដែរ ៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់

នៅព្រឹកថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៦ នេះ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តក្រចេះ ​ដឹកនាំដោយ ​លោក គង់ សុជាតិ​ លេខាធិការគណៈកម្មាធិការ​សាខា រួមដំណើរ​ដោយ លោក ហេង សុថា ប្រធានកិត្តិយស​អនុសាខាស្រុកឆ្លូង និងក្រុមប្រតិបត្តិសាខា ​បាននាំយកអំណោយ​មនុស្សធម៌ ទៅចែកជូនគ្រួសារ​រងគ្រោះដោយ​ខ្យល់កន្រ្តាក់ ចំនួន ៤៤ គ្រួសារ នៅភូមិប្រម៉ា ​ឃុំកំពុងដំរី ស្រុកឆ្លូង ​ដោយគ្រួសារ រងគ្រោះស្រាល ​ចំនួន ៣២ គ្រួសារ និងគ្រួសាររងគ្រោះធ្ងន់​ចំនួន ១២ គ្រួសារ។


គ្រួសារនីមួយៗ​ទទួលបាន​ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង និងថវិកា ៥០.០០០ រៀល។ 
ដោយឡែក​គ្រួសាររងគ្រោះធ្ងន់​ទទួលបន្ថែម តង់ ១ សារ៉ុង ១, ភួយ ១, ក្រម៉ា ១, មុង ១, តង់ ១ និង ថវិកា ៥០.០០០ រៀល ទៀត។ ក្នុងដែរគ្រួសារ​រងគ្រោះដែលមាន​សមាជិករងរបួស​ ចំនួន ៦ គ្រួសារ ក្នុងចំណោម ៤៤ គ្រួសារខាងលើ ​ទទួលបាន​ថវិកាចំនួន ៥០.០០០ រៀល បន្ថែមទៀត៕

ក្លឹបយុវជនកាកបាទក្រហមវិទ្យាល័យចំបក់ខេត្តក្រចេះចែកអំណោយដល់សិស្សក្រីក្រ

នៅ​ព្រឹក​ថ្ងៃ​ទី​១៨​​មករា​​២០១៦​​នេះ ​ក្លឹប​យុវជន​កាកបាទ​ក្រហម​វិទ្យាល័យ​ចំបក់​​ខេត្ត​ក្រចេះ ​បាន​រៀប​ចំ​ពិធី​ចែក​អំណោយ​ដល់​សិស្ស​ក្រីក្រ​ចំនួន​៤៣​នាក់ ​​នៅ​ក្នុង​វិទ្យាល័យ​ ដោយ​បែង​ចែក​សម្ភារ​ជា​អាទិភាព​តាម​តម្រូវការ​ចាំបាច់​របស់​សិស្ស​ក្រីក្រ​​ក្នុងនោះមាន៖​សិស្ស​១៦នាក់​​ទទួល​បាន​អង្ករ​១៥kg/​ម្នាក់,​​ ១០នាក់​ទទួល​បាន​សម្លៀក​បំពាក់​ឯក​សណ្ឋាន​សិស្ស​១កំប្លេ​/ម្នាក់​​និង​១៧នាក់​ផ្សេង​ទៀត​ទទួល​បាន​សម្ភារ​សិក្សា​គិត​ជា​ទឹក​ប្រាក់​ចំណាយ​សរុប​ចំនួន​១,២០៦,១០០៛​ ​​ដែល​ជា​ថវិកា​ទទួល​បាន​ពី​មិត្ត​ភក្ដិ ​​និង​លោកគ្រូ​​អ្នកគ្រូ​​ជា​សប្បុរសជន​ក្នុង​វិទ្យាល័យ​តាម​រយ:​ការ​អំពាវនាវ​របស់​យុវជន​កាកបាទ​ក្រហម ។
សូម​បញ្ជាក់​ថា​​នេះ​ជា​លើកទី​៧​ហើយ ​ដែល​ក្លឹប​យុវជន​វិទ្យាល័យ​ចំបក់ ​​បាន​ផ្តួច​ផ្តើម​រៀបចំ​សកម្មភាព​នេះ​ឡើងដោយ​ខ្លួន​ឯង។

អណ្ដួងទឹកស្នប់ចំនួន ១០ត្រូវបានប្រគល់ ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្បាល​ដំរី និងឃុំវឌ្ឍនៈ ក្នុងស្រុកសំបូរ ខេត្តក្រចេះ

កាល​ពី​ថ្ងៃទី ៣០ ខែធ្នូ ២០១៥ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយកាកបាទ​ក្រហម​កម្ពុជា​បាន​ប្រគល់ អណ្ដួង​ទឹកស្នប់ ចំនួន ១០ ជា​អំណោយ​របស់ សម្ដេច​កិតិ្ត​ព្រិទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា​ត្រូវ​បាន​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុកសំបូរ ក្នុង​នោះ​ឃុំ​ក្បាលដំរី ចំនួន៥ អណ្តូង និង ឃុំវឌ្ឍនៈចំនួន៥​អណ្តូង ពិធី​នេះ​បាន​ធ្វើ​នៅ​ឃុំក្បាលដំរី ស្រុកសំបូរ ។

 

ក្នុង​ឱកាស​នោះ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត បាន យក​អំណោយ របស់​សាខា​កាកបាទ​ក្រហម ផ្តល់​ជូន​ជន​ក្រីក្រ១៥​គ្រួសារ​ដោយ​គ្រួសារ​នីមួយៗ​ទទួល​បាន​អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង​ សារ៉ុង១ ភួយ១ ក្រម៉ា១ និងមុង១ ព្រម​ទាំង​ចាស់ៗ ៦០នាក់ ក៏​ទទួល​​បាន​​ថវិកា​ មួយ​​ចំនួន​ និង​ក្រម៉ា១​ និង​​សិស្ស​​សាលា​ ២០នាក់។​

 

ឯកឧត្តមវេជ្ជបណ្ឌិត បាន​បន្ត​ទៀត​ថា ​សម្ដេច​កិតិ្ត​ព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ចំពោះ​សុខទុក្ខ​លំបាក​គ្រប់បែប​យ៉ាង​របស់​ប្រជាពលរដ្ឋ​ពិសេស ចាស់​ជរា​គ្មាន​ទីពឹង កុមារ​កំព្រា ស្ត្រីមេម៉ាយ អ្នក​ផ្ទុក​ជម្ងឺអេដស៍ ដោយ​មិន​ប្រកាន់​ពូជសាសន៏ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ  ។

 

ឯកឧត្តមវេជ្ជបណ្ឌិត បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ត្រូវ ជំរុញ​កូនចៅ​អោយ​ទៅ​សាលារៀន​បានគ្រប់ៗ​គ្នា​ហើយ​ត្រូវ​ចេះ​ថែរក្សាសុខភាព​រស់នៅ​ប្រកប​ដោយ​អនាម័យ និងបរិស្ថាន​ល្អ ត្រូវ​ចៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ពីជម្ងឺ​អេដស៍ ជា​ពិសេសត្រូវ​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​អោយ​បាន​ត្រឹមត្រូវ ចេះ​មាន​ការ​ប្រុង​ប្រយ័ត្ន​កុំ​អោយ​មាន​គ្រោះ​អគ្គីភ័យ​កើត​ឡើង  ជា​ពិសេស បច្ចុប្បន្ន​អ្វី​ដែល​យើង​កំពុង​ព្រួយ​បារម្មណ៏ គឺបញ្ហា​គ្រោះ​ធម្មជាតិ ដូច្នេះ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ មាន​ខ្យល់កន្ទ្រាក់ សូម​បង​ប្អូន​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​ត្រូវ​រក​ទីកន្លែង​ណា​ដែល​មាន​សុវត្ថិភាព៕

សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ឆ្លើយតបទៅនឹងគ្រោះមហន្តរាយបានទាន់ពេលវេលា

លោក គង់ សុជាតិ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ និងជាតំណាង ឯ.ឧ ធុន គ្រី ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ នៅព្រឹកថ្ងៃទី ២៤ សីហា ២០១៥ បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់ជនរងគ្រោះចំនួន ១៨ គ្រួសារ ស្មើនឹងផ្ទះ១៨ខ្នង ដោយសារខ្យល់កន្ត្រាក់ប៉ើងដំបូល និងរលំផ្ទះ កាលពីល្ងាចថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៥។
 
ក្នុងឱកាសចុះសួរសុខទុក្ខ លោក គង់ សុជាតិ បានពាំនាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា   ដែលជានិច្ចជាកាលតែងតែគិតគូពីសុខទុក្ខការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាពិសេស រងគ្រោះដោយអគ្គីភ័យ គ្រោះទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗ គឺលោកតែងតែយកចិត្តទុកដាក់ជួយនូវរាល់ការលំបាក និងឆ្លើយតបបានទាន់ពេលវេលាដោយមិនមានការរើសអើងពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ទោះបីជាអំណោយដែលផ្តល់ទៅមិនអាចផ្គត់ផ្គង់បានរយៈពេលយូរ តែអាចជួយបំពេញនូវភាពខ្វះខាត់របស់បងប្អូនបានមួយរយៈផងដែរ។ លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋភូមិបូសទឹក ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ សូមឲ្យមានការប្រុងប្រយ័ត្នក្នុងការសាងសងលំនៅដ្ឋាន និងខិតខំប្រកបរបរបង្កបង្កើនផល ដើម្បីបង្កើនជីវភាពគ្រួសារ បន្ថែមទៀត។
 
អំណោយដែលបានយកមកជូនដល់ជនរងគ្រោះក្នុង១ គ្រួសារៗ ទទួលបាន ៖  មី១កេស ត្រីខ ១យួរ តង់ ១  ភួយ១ ថ្នាំពេទ្យ ១សម្រាប់  អង្ករ ៣០ គីឡូក្រាម និងថវិការចំនួន ១០០,០០០៛ សម្រាប់ផ្ទះដែលរងគ្រោះ អង្ករ ២៥ គីឡូក្រាមនិងថវិការ ៥០,០០០៛ សម្រាប់ផ្ទះរងគ្រោះស្រាល។
1 2 3 4 5 Next Last