Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ក្រចេះ

សាខាកបាទក្រហមកម្ពុជាខេត្តក្រចេះ នាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារចាស់ជរា និងគ្រួសារក្រីក្រ នៅភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកសំបូរ

សាខាកក្រកខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩​ សាខាកបាទក្រហមកម្ពុជា​ខេត្តក្រចេះដឹកនាំ​ដោយ ឯកឧត្តម វ៉ា ថន​ ប្រធានកិត្តិយស និងការចូលរួមពី​ ឯកឧត្តម ហឿ ស៊ីយ៉ែម អនុប្រធាន​គណៈកម្មាធិការសាខា សមាជិក សមាជិការ និងមន្ត្រីសាខា អនុសាខាស្រុកសំបូរ ​បាននាំយកអំណោយមនុស្សធម៌​កាកបាទក្រហមកម្ពុជាទៅចែកជូនដល់គ្រួសារចាស់ជរា និងគ្រួសារក្រីក្រ​ សរុបចំនួន ៧៥គ្រួសារ ស្ថិតនៅភូមិខ្សាច់លាវ ​ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

នៅក្នុងឱកាសជួប​សំណេះសំណាល​ជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមប្រធានកិត្តិយស​សាខា ក៏បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពី​សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្តេចបានផ្ដាំផ្ញើ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ត្រូវថែទាំ​សុខភាពរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ជាពិសេសត្រូវ​រក្សាទឹកទុកប្រើប្រាស់ឲ្យបានត្រឹមត្រូវ ជាសវៀងកង្វះខាតទឹកសម្រាប់ប្រើប្រាស់នារដូវក្តៅនេះ ដូចនេះសូមបងប្អូន​កូនក្មួយត្រូវប្រើប្រាស់​ទឹកដោយសន្សំចំចៃ និងមាន​ការប្រុងប្រយ័ត្នខ្ពស់​ក្នុងពេលជួបគ្រោះរាំងស្ងួត​នាពេលខាងមុខ។

គ្រួសារនីមួយៗ​ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ, មុងចិន១ និងថវិកា ៣០,០០០ រៀល៕

 

គ្រួសារក្រីក្រ ចាស់ជរា មកពីសង្កាត់ចំនួន៣ នៅក្រុងក្រចេះទទួលអំណោយមនុស្សធម៌

នៅរសៀល​ថ្ងៃទី ​៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះ ឯកឧត្តម​ ធុន គ្រី ប្រធាន គណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តក្រចេះ​ លោកជំទាវ​ ងិន វ៉ាន់នី ​សមាជិកា​ លោកស្រី​ ឈឹម សុធារី​ ហិរញ្ញិក លោក ទេព វាសនា សមាជិក​ គណះកម្មាធិការ​សាខា​ លោក យិន វណ្ណះ ​ប្រធាន​កិត្តិយស​អនុសាខា​ក្រុងក្រចេះ រួមនឹង​ លោក លោកស្រី ក្រុមប្រតិបត្តិ​សាខា លោក លោកស្រី មន្រ្តី​អនុសាខា បានចុះសួរ​សុខទុក្ខនឹងនាំ​យកអំណោយ​របស់ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តក្រចេះ​ ទៅចែកជូន​គ្រួសារ​ក្រីក្រ​ ចាស់ជរា សរុប​ចំនួន ៣០ គ្រួសារ​ មកពីសង្កាត់ក្រចេះ សង្កាត់ក្រគរ នឹងសង្កាត់​កោះទ្រង់ នៅក្នុងបរិវេណ​ទីស្នាក់ការអនុសាខា​កាកបាទក្រហម​កម្ពុជា ក្រុងក្រចេះ ដោយគ្រួសារ​នីមួយៗទទួលបាន អង្ករ ៣០ គ.ក្រ, សារ៉ុង ១, ភួយ ១, ក្រម៉ា ១, មុង ១, មី ១ កេះតូច, ត្រីខ ១០ កំប៉ុង, នឹងថវិកាមួយចំនួន។

ទិវាលាងដៃ និងបង្គន់ ពិភពលោកនៅខេត្តក្រចេះ

កក្រក៖ នៅព្រឹក​ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តក្រចេះ​ បាន​រៀបចំ​ទិវាលាងដៃ ​និងបង្គន់ ពិភពលោក ដែល​សហការ​ជាមួយ​គម្រោង​បង្កើន​និរន្តភាព​ការ​ប្រើប្រាស់​ទឹកស្អាត និងការអនុវត្ត​អនាម័យ (Increased Sustainable Access to WASH Facility Project) ទីស្នាក់ការ​កណ្តាល ក្រោម​ជំនួយ​ឧបត្ថម្ភថវិកា​ពីមូលនិធិ​កាទ្យេ​ តាមរយៈសហព័ន្ធ​អន្តរជាតិ​កាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម IFRC ដែលមានការ​ចូលរួម លោកគ្រូ អ្នកគ្រូ សិស្សា​នុសិស្ស អ្នក​ស្ម័គ្រចិត្ត និងបងប្អូន​ប្រជាពលរដ្ឋ ​សរុប​ប្រមាណ ៤០០នាក់ ដែលទិវា​នេះនៅទីធ្លា​បរិវេណវត្ត​បុសលាវ ឃុំបុសលាវ​ ខេត្តក្រចេះ។

 

ទិវានេះ​ធ្វើឡើង​ក្នុង​គោលបំណង​ បង្កើន​ការយល់ដឹង​អំពីការ​រស់នៅមាន​អនាម័យដើម្បី​ថែរក្សារ​សុខភាពរបស់យើង​ឲ្យបានល្អ​ ក្នុងការ ផឹង​ស្អាត ហូបស្អាត រស់ស្អាត ក៏ដូចបានជួយ​កាត់បន្ថយភាព​ក្រីក្រ​ក្នុងគ្រួសារ​ផងដែរ ៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់

នៅព្រឹកថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៦ នេះ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តក្រចេះ ​ដឹកនាំដោយ ​លោក គង់ សុជាតិ​ លេខាធិការគណៈកម្មាធិការ​សាខា រួមដំណើរ​ដោយ លោក ហេង សុថា ប្រធានកិត្តិយស​អនុសាខាស្រុកឆ្លូង និងក្រុមប្រតិបត្តិសាខា ​បាននាំយកអំណោយ​មនុស្សធម៌ ទៅចែកជូនគ្រួសារ​រងគ្រោះដោយ​ខ្យល់កន្រ្តាក់ ចំនួន ៤៤ គ្រួសារ នៅភូមិប្រម៉ា ​ឃុំកំពុងដំរី ស្រុកឆ្លូង ​ដោយគ្រួសារ រងគ្រោះស្រាល ​ចំនួន ៣២ គ្រួសារ និងគ្រួសាររងគ្រោះធ្ងន់​ចំនួន ១២ គ្រួសារ។


គ្រួសារនីមួយៗ​ទទួលបាន​ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង និងថវិកា ៥០.០០០ រៀល។ 
ដោយឡែក​គ្រួសាររងគ្រោះធ្ងន់​ទទួលបន្ថែម តង់ ១ សារ៉ុង ១, ភួយ ១, ក្រម៉ា ១, មុង ១, តង់ ១ និង ថវិកា ៥០.០០០ រៀល ទៀត។ ក្នុងដែរគ្រួសារ​រងគ្រោះដែលមាន​សមាជិករងរបួស​ ចំនួន ៦ គ្រួសារ ក្នុងចំណោម ៤៤ គ្រួសារខាងលើ ​ទទួលបាន​ថវិកាចំនួន ៥០.០០០ រៀល បន្ថែមទៀត៕

ក្លឹបយុវជនកាកបាទក្រហមវិទ្យាល័យចំបក់ខេត្តក្រចេះចែកអំណោយដល់សិស្សក្រីក្រ

នៅ​ព្រឹក​ថ្ងៃ​ទី​១៨​​មករា​​២០១៦​​នេះ ​ក្លឹប​យុវជន​កាកបាទ​ក្រហម​វិទ្យាល័យ​ចំបក់​​ខេត្ត​ក្រចេះ ​បាន​រៀប​ចំ​ពិធី​ចែក​អំណោយ​ដល់​សិស្ស​ក្រីក្រ​ចំនួន​៤៣​នាក់ ​​នៅ​ក្នុង​វិទ្យាល័យ​ ដោយ​បែង​ចែក​សម្ភារ​ជា​អាទិភាព​តាម​តម្រូវការ​ចាំបាច់​របស់​សិស្ស​ក្រីក្រ​​ក្នុងនោះមាន៖​សិស្ស​១៦នាក់​​ទទួល​បាន​អង្ករ​១៥kg/​ម្នាក់,​​ ១០នាក់​ទទួល​បាន​សម្លៀក​បំពាក់​ឯក​សណ្ឋាន​សិស្ស​១កំប្លេ​/ម្នាក់​​និង​១៧នាក់​ផ្សេង​ទៀត​ទទួល​បាន​សម្ភារ​សិក្សា​គិត​ជា​ទឹក​ប្រាក់​ចំណាយ​សរុប​ចំនួន​១,២០៦,១០០៛​ ​​ដែល​ជា​ថវិកា​ទទួល​បាន​ពី​មិត្ត​ភក្ដិ ​​និង​លោកគ្រូ​​អ្នកគ្រូ​​ជា​សប្បុរសជន​ក្នុង​វិទ្យាល័យ​តាម​រយ:​ការ​អំពាវនាវ​របស់​យុវជន​កាកបាទ​ក្រហម ។
សូម​បញ្ជាក់​ថា​​នេះ​ជា​លើកទី​៧​ហើយ ​ដែល​ក្លឹប​យុវជន​វិទ្យាល័យ​ចំបក់ ​​បាន​ផ្តួច​ផ្តើម​រៀបចំ​សកម្មភាព​នេះ​ឡើងដោយ​ខ្លួន​ឯង។

1 2 3 4 5 Next Last