Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

កោះកុង

សាខាកក្រក ខេត្តព្រៃវែង ចូលរួមបុណ្យ គម្រប់ខួប ៧ថ្ងៃ គ្រួសារសពដែល ដោយលង់ទឹក ៣នាក់ នៅភូមិកណ្តាច់ ស្រុកកញ្រ្ជៀច

សាខាកក្រក ​ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធាន​អចិន្ត្រៃយ៍សាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការ​សាខាខេត្ត បានចុះសួរសុខទុក្ខ និងចូលរួមរំលែក​ទុក្ខបុណ្យគម្រប់ខួប ៧ថ្ងៃ គ្រួសារសពដែលទទួល​មរណៈភាពដោយ​លង់ទឹក ចំនួន ៣នាក់ នៅភូមិកណ្តាច់​ ឃុំចុងអំពិល ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។

នាឱកាសនោះ ឯកឧត្តម​ ឧកញ៉ា បាននាំ​មកនូវប្រសាសន៍ផ្តាំ​ផ្ញើសាកសួរ​សុខទុក្ខ និងចូលរួម​រំលែកទុក្ខយ៉ាងក្រៀមក្រំ​ជាមួយ​គ្រួសារសព ពីសំណាក់ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការ​សាខាខេត្ត។

សម្ភារៈសាខាចូលរួម​បុណ្យរួមមាន៖ អង្ករ ២៥គ.ក មី ២កេស ត្រី ខ ២យួរ ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស និងថវិកាចំនួន ២០០,០០០រៀល។

 

គ្រួសារក្រីក្រ ចាស់ជរានៅឃុំអូរដំបង១ស្រុកសង្កែទទួលអំណោយពីសាខាកក្រកខេត្តបាត់ដំបង

សាខាកក្រកខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសុក្រ ៤ កើត ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងារ​សាខាកាកបាទក្រហម​កម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយ លោកស្រី ស៊ុត​ម៉ិ ហេរញ្ញឹក​គណៈកម្មាធិការសាខា​ សហការី បានចុះសាក​សួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌របស់សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ចែកជូនដល់គ្រួសារ​ក្រីក្រ ចាស់ជរា ចំនួន៣គ្រួសារ៖រស់នៅក្នុងភូមិអូរស្រឡៅ ឃុំអូរដំបង១​ស្រុកសង្កែ ខេត្តបាត់ដំបង​ ។

 

ក្នុងឱកាសនោះដែរជំនួសមុខ​អោយ ឯកឧត្តមបណ្ឌិត​ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ​សាខា​លោកស្រី​ហេរញ្ញិគណៈកម្មាធិការ​សាខា បានពាំនាំមក​នូវប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដែល​ជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់​បងប្អូនប្រជាពលរដ្ឋ ដែលជួបការ​លំបាក ទីទ័លក្រ ចាស់ជរាជន​ពិកា មានជំងឺ ជនងាយរងគ្រោះ​ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់​រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យបងប្អូន​ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ សម្អាតបរិស្ថាន​ជុំវិញផ្ទះ មានអនាម័យ​ក្នុងការរស់នៅ ផឹកទឹកឆ្អឹន ត្រូវប្រកាន់ភ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផល ដាំដំណាំរួមផ្សំ​ដើម្បីទ្រទ្រង់ជីវភាព​គ្រួសារឲ្យបានប្រសើរឡើង។

អំណោយចែកជូនក្នុង១គ្រួសារទទួលបាន៖ អង្ក២៥គ.ក​,មី១កេស,​ទឹកបរិសុទ្ធវីឃែរ១កេស ,សារុង១ ក្រមា១មុង១​ភួយ១​ត្រីខ​១០កំប៉ុង​ខោ​អាវ១កំផ្លេរនិងថវិការមួយចំនួនផងដែរ។

 

បុរស ជនពិការជេីងស្តាំដោយសារគ្រោះថ្នាក់ដួលលេីទូកនេសាទថៃ ស្ថិតក្នុង ស្រុកថ្មពួក ទទួលអំណោយពីសាខាកក្រកខេត្តបន្ទាយមានជ័យ។

សាខាកក្រកខេត្តបន្ទាយមានជ័យ​ ៖​ ដោយមានការចង្អុលណែនាំពី​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី ៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ​ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា​ ខេត្តបន្ទាយមានជ័យ​ ដឹកនាំដោយ​ ឯកឧត្តម​ លី​ សារី​ ប្រធានគណៈកម្មាធិការសាខា​ បានចុះពិនិត្យពីស្ថានភាព​រស់នៅដ៏សែនលំបាករបស់​ បុរសឈ្មោះ​ ស៊ាង​ នឿន​ អាយុ​ ៣៩ឆ្នាំ​ ជាជនពិការជេីងស្តាំដោយសារគ្រោះថ្នាក់ដួលលេីទូកនេសាទថៃ​ បច្ចុប្បន្នធ្លាក់ខ្លួនពិការរស់នៅកំព្រាម្នាក់ឯង​ក្រោមខ្ទមតាមចិញ្ចេីមផ្លូវស្ថិតក្នុងភូមិប្រាសាទត្បែង​ ឃុំបន្ទាយឆ្មារ​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ។

 

ដោយឃេីញស្ថានភាពលំបាកនេះ​ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់អំណោយមនុស្សធម៌​ជួយសម្រាលការ​លំបាកក្នុងជីវភាពរស់នៅ​ ព្រមទាំងជួយបុរសខាងលេីនេះ​ មកព្យាបាលជំងឺ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញខ្លី នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ដែលគ្រប់គ្រងដោយមន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យ។ ដោយឡែក​ អាជ្ញាធរដែនដីខេត្ត​ និងស្រុក​​ នឹងដោះស្រាយ​រកដីហេីយសាងសង់ផ្ទះឱ្យបានសមរម្យសម្រាប់ជ្រកកោន៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សួរសុខទុក្ខ ចាស់ជរា និងគ្រួសារមានជីវភាពខ្វះខាត នៅ ស្រុក រំដួល

សាខាកក្រកខេត្តស្វាយរៀង៖ អំណោយ​មនុស្សធម៌ជាស្បៀង សម្ភារ និងថវិកា​មួយចំនួន ត្រូវបានក្រុមការងារសាខាកាកបាទក្រហម​កម្ពុជា​ខេត្តស្វាយរៀង ដឹកនាំដោយ លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា នាំយកទៅ​សួរសុខទុក្ខ និងចែកអំណោយ ​ជូនចាស់ជរា ៤ គ្រួសារ និងគ្រួសារ​មានជីវភាពខ្វះខាត ១០ គ្រួសារ សរុប ១៤ គ្រួសារ​ មកពី ៣ ឃុំក្នុងស្រុក រំដួល គឺ ឃុំបុសមន ៤ គ្រួសារ ពងទឹក ៤ គ្រួសារ និងឃុំសង្កែ ៦ គ្រួសារ ដែលពិធី​នេះបា្ររព្ធធ្វើ នៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅសាលា​ឃុំសង្កែ ។


ក្នុងពិធីនោះលោក ជំទាវ ពៅ សុភាព តំណាង​ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់​ដោយក្តីនឹករលឹក ហើយជានិច្ចជាកាល ​សម្តេចតែងតែគិតគូ​ពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា ។ លោកជំទាវបាន​បញ្ជាក់បន្ថែមដល់​អ្នកទទួលអំណោយ​ទាំង ១៤ គ្រួសារ ​ដោយសង្ខេបអំពីសកម្មភាពនានា​របស់កាកបាទក្រហម​កម្ពុជា នៅថ្នាក់សាខា និងអនុសាខា បានយកចិត្តទុកដាក់ និងដោះស្រាយបន្ទាន់​ដល់គ្រួសារដែលរង​គ្រោះដោយសារ​គ្រោះធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់​ រន្ទះបាញ់ គ្រោះថ្នាក់ចរាចរណ៍ជាដើម ធ្វើឲ្យប្រជាពលរដ្ឋ​ដែលរងគ្រោះបានធូស្រាល​មួយចំណែក ហើយពេលនេះ​សាខាបានគិតគូដល់លោកយាយ លោកតា ចាស់ជរាដែលគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ ជនពិការ កុមារកំព្រា ព្រោះមិនមែនតែស្រុករំដួលមួយទេដែលសាខាត្រូវដោះស្រាយ គឺត្រូវដោះស្រាយដល់ស្រុកផ្សេងទៀតតាមលទ្ធភាពដែលសាខាមាន ។

 

អំណោយបានចែកជូនទាំង ១៤ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០,០០០ រៀល ។ ក្នុងពិធីនោះដែរក៏មានសប្បុរសជនបានឧបត្ថម្ភថវិកាមួយចំនួនដល់អនុសាខាស្រុក ដើម្បីចូលរួមចំណែក នូវសកម្មភាពមនុស្សធម៌នៅក្នុងស្រុក ។

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងសួរសុខទុក្ខ និងចែកជូនដល់គ្រួសារដែលរងគ្រោះដោយ អគ្គីភ័យ

សាខាកក្រកខេត្តស្វាយរៀង៖ ថ្ងៃអាទិត្យ ១៤ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ នឹងថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ៣:០០ នាទី រសៀល មានអគ្គីភ័យ​មួយបានកើតឡើង ដែលបង្ករដោយសារ​ឆេះភ្លើងចំបើងក្រោមផ្ទះ​បណ្តាលឲ្យឆេះផ្ទះទំហំ ៦X៧ ម សង់ពីឈើជញ្ជាំងសង្កសី ដំបូលប្រក់ស៊ីប្រូសីម៉ង់ត៍​ខូចខាតទាំងស្រុងរួម​នឹងសម្ភារប្រើប្រាស់​ របស់ឈ្មោះ សុន ម៉ៅ អាយុ ៣៣ ឆ្នាំនៅភូមិស្វាយ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ។ នៅថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ដឹកនាំដោយ​លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា បាននាំយក​អំណោយមនុស្សធម៌​របស់សាខា ទៅសួរសុខទុក្ខ និងចែកជូនដល់គ្រួសារដែលរងគ្រោះ ។ 


ក្នុងឱកាសនោះ លោកជំទាវ ហេរញ្ញឹកគណៈកម្មាធិការសាខា តំណាង​ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍​របស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលផ្តាំផ្ញើសួរ​សុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ​ចំពោះឧបទ្ទវហេតុដែលបាន​បំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិ​របស់គ្រួសាររងគ្រោះ។ ជាមួយគ្នានេះ លោកជំទាវ បានលើកទឹកចិត្ត​សូមកុំអស់សង្ឃឹម ហើយប្រឹងប្រែង​បំពេញការងារ និងប្រកបរបរ​ចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារ​ឡើងវិញ ។ ទន្ទឹមនេះ សូមអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមានការ​ប្រុងប្រយ័ត្នចំពោះការ​ប្រើប្រាស់ភ្លើង ចរន្តអគ្គិសនី ការអុជធូប ទៀន ដែលអាច​បង្កគ្រោះថ្នាក់ជាយថា​ហេតុ ត្រូវថែរក្សាទឹកទុក​ក្នុងពាងឬអាងឲ្យពេញ និង​ប្រើប្រាស់សន្សំសំចៃ ។


អំណោយដែល​បានផ្តល់ជូនដល់​គ្រួសាររងគ្រោះមាន អង្ករ ៥០ គ.ក្រ ក្រណាត់​កៅស៊ូតង់ ១ កន្ទេលបត់ ១ ឆ្នាំងបាយ សម្ល ២ ធុងទឹកជ័រ ១ មុង ១ ក្រម៉ា ១ សារុង ១ ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង មី ១ កេស និងថវិកា ៤០០,០០០ រៀល និងថវិការរបស់​ក្រុមការងារចុះជួយឃុំ ២០០,០០០ រៀល ។

 

1 2 3 4 5 Next Last