Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

កែប

ខេត្តកែបប្រារព្ធខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

សាខាកក្រកខេត្តកែប៖ នា​រសៀល​ថ្ងៃទី​២៩​ ខែមេសា ​ឆ្នាំ២០១៧ ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តកែប ​បានរៀបចំ​ប្រារព្ធខួប​ទី១៥៤​ ទិវា​ពិភពលោក​
កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨ ឧសភា ឆ្នាំ២០១៧ ក្រោម​ប្រធានបទ​ «កាកបាទក្រហមកម្ពុជា​មានគ្រប់ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា» ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​ ចម ប្រសិទ្ធ ​ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម​ និងសិប្បកម្ម​ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា មន្រ្តីរាជការ អង្គភាពជុំវិញខេត្ត យុវជនកាយរិទ្ធិ យុវជន​កាកបាទក្រហម​កម្ពុជា និងសប្បុរសជន​ជាច្រើន​រូបទៀត ។

 

ទិវានេះ​ប្រព្រឹត្ត​ទៅនៅ​ក្នុងគោល​បំណង៖


១.ដើម្បីរំលឹក​ដល់​ថ្ងៃកំណើត​លោក ហង់ រី ឌុយណង់ ជាស្ថាបនិក​កាកាបាទក្រហម​ និងថ្ងៃបង្កើត​កាកបាទក្រហម
២.ផ្សព្វផ្សាយ​អោយមាន​ការយល់ដឹង​អំពីទូទៅ​អំពី​សកម្មភាព​សាខាដែល​កំពុងធ្វើ​និងបន្តធ្វើ​
៣.កៀរគរ​រកមូលនិធិ​សប្បុសធម៌​ ពីគ្រប់​មជ្ឈដ្ឋានដើម្បី​បន្ត​និរន្តរភាព​សាខា៕

 

នាយកសាខាដែលមានជម្ងឺប្រចាំកាយទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកែប

សាខាកក្រកខេត្តកែប ៖ កាលពីល្ងាចថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ដឹកនាំដោយឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយលោក លោកស្រីជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់លោក សំ អិត អាយុ៤៥ឆ្នាំ ជានាយកសាលាបឋមសិក្សាអំពែងដែលមានជម្ងឺឡើងឈាមខូចមួយចំហៀងខ្លួន ទើបត្រឡប់មកពីព្យាបាល ឯ មន្ទីរពេទ្យវិញ ស្ថិតនៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

 

នាឱកាសនោះដែរឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះជនរងគ្រោះគ្រប់ប្រភេទ ជាពិសេសអ្នកដែលមានជំងឺប្រចាំកាយណាមួយ ដោយមិនប្រកាន់រើសអើងជាតិសាសន៍ វណ្ណៈ ព័ណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

 

អំណោយដែលបានផ្ដល់ជូនរួមមាន៖ ទឹកត្រចៀកកាំ ១កេស ទឹកដោះគោឆៅ ២ឡូ ទឹកផ្លែឈើ ១កេស ទឹកបរិសុទ្ធ ១កេស និងថវិកាចំនួន ៤០០,០០០ រៀល៕

 

គ្រួសាររសពក្រីក្រទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកែប

សាខាកក្រកខេត្តកែប ៖ នាព្រឹកថ្ងៃទី​ ១៤ ខែ មករា ឆ្នាំ ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប ដឹកនាំដោយ ឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការសាខា រួមជាមួយសមាជិក សមាជិការគណៈកម្មាធិការសាខា និងអនុសាខា បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់គ្រួសារសពលោកយាយ ងី យី អាយុ៨៣ឆ្នាំ បានទទួលមរណៈភាពដោយរោគគារពាធ និងជីវភាពក្រីក្រខ្វះខាតជួបការលំបាក ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

 

ជាមួយគ្នានោះដែរ ឯកឧត្តមបានសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់នូវសាច់ញាតិជាទីស្រលាញ់ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

 

អំណោយដែលផ្ដល់ជូនរួមមាន៖ អង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធ ១០យួរ ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ មី ២កេស និងថវិកាចំនួន ៤០០,០០០ រៀល៕