កែប

ខេត្តកែបប្រារព្ធខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា
សាខាកក្រកខេត្តកែប៖ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប បានរៀបចំប្រារព្ធខួបទី១៥៤ ទិវាពិភពលោក
កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា មន្រ្តីរាជការ អង្គភាពជុំវិញខេត្ត យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងសប្បុរសជនជាច្រើនរូបទៀត ។
ទិវានេះប្រព្រឹត្តទៅនៅក្នុងគោលបំណង៖
១.ដើម្បីរំលឹកដល់ថ្ងៃកំណើតលោក ហង់ រី ឌុយណង់ ជាស្ថាបនិកកាកាបាទក្រហម និងថ្ងៃបង្កើតកាកបាទក្រហម
២.ផ្សព្វផ្សាយអោយមានការយល់ដឹងអំពីទូទៅអំពីសកម្មភាពសាខាដែលកំពុងធ្វើនិងបន្តធ្វើ
៣.កៀរគររកមូលនិធិសប្បុសធម៌ ពីគ្រប់មជ្ឈដ្ឋានដើម្បីបន្តនិរន្តរភាពសាខា៕

នាយកសាខាដែលមានជម្ងឺប្រចាំកាយទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកែប
សាខាកក្រកខេត្តកែប ៖ កាលពីល្ងាចថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ដឹកនាំដោយឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយលោក លោកស្រីជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់លោក សំ អិត អាយុ៤៥ឆ្នាំ ជានាយកសាលាបឋមសិក្សាអំពែងដែលមានជម្ងឺឡើងឈាមខូចមួយចំហៀងខ្លួន ទើបត្រឡប់មកពីព្យាបាល ឯ មន្ទីរពេទ្យវិញ ស្ថិតនៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
នាឱកាសនោះដែរឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះជនរងគ្រោះគ្រប់ប្រភេទ ជាពិសេសអ្នកដែលមានជំងឺប្រចាំកាយណាមួយ ដោយមិនប្រកាន់រើសអើងជាតិសាសន៍ វណ្ណៈ ព័ណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលបានផ្ដល់ជូនរួមមាន៖ ទឹកត្រចៀកកាំ ១កេស ទឹកដោះគោឆៅ ២ឡូ ទឹកផ្លែឈើ ១កេស ទឹកបរិសុទ្ធ ១កេស និងថវិកាចំនួន ៤០០,០០០ រៀល៕

គ្រួសាររសពក្រីក្រទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកែប
សាខាកក្រកខេត្តកែប ៖ នាព្រឹកថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប ដឹកនាំដោយ ឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការសាខា រួមជាមួយសមាជិក សមាជិការគណៈកម្មាធិការសាខា និងអនុសាខា បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់គ្រួសារសពលោកយាយ ងី យី អាយុ៨៣ឆ្នាំ បានទទួលមរណៈភាពដោយរោគគារពាធ និងជីវភាពក្រីក្រខ្វះខាតជួបការលំបាក ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
ជាមួយគ្នានោះដែរ ឯកឧត្តមបានសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់នូវសាច់ញាតិជាទីស្រលាញ់ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
អំណោយដែលផ្ដល់ជូនរួមមាន៖ អង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធ ១០យួរ ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ មី ២កេស និងថវិកាចំនួន ៤០០,០០០ រៀល៕